Khmernote Media
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី ២១ មីនា ២០២០ ក្រសួងសុខាភិបាលបានប្រកាសប្រាប់ថា ស្ត្រីជនជាតិអង់គ្លេស ជាសះស្បើយពីមេរោគកូវីដ១៩ (តេស្តអវិជ្ជមាន ២លើក) ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។ ហើយកាលពីម្សិលមិញនេះខាងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានបង្ហោះឲ្យដឹងថា៖ អបអរសាទរស្ត្រីជនជាតិអង់គ្លេសដែលជាអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ត្រូវបានជាសះស្បើយពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ហើយអាចត្រឡប់ទៅកាន់ប្រទេសកំណើតវិញ! បញ្ជាក់: សព្វថ្ងៃពុំមានអ្នកជំងឺរលាកសួតប្រភេទថ្មី COVID-19 ស្នាក់នៅ និងព្យាបាលក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញទេ ហើយសំរាប់អ្នកជំងឺដែលសង្ស័យមន្ទីរពេទ្យនឹងធ្វើការបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរសូវៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។ សុំប្រិយមិត្តអានការរបាយការណ៍ស្តីពីអ្នកជំងឺជនជាតិអង់គ្លេស អាយុ ៦៥ឆ្នាំ ដែលបានជាសះស្បើយពីមេរោគកូវីដ១៩ នៅមន្ទីរពេទ្យរ៉ូយ៉ាល់ខាងក្រោមនេះ៖   ប្រភព៖ Royal Phnom Penh Hospital

    March 24, 2020
  • PR

    ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នគ្រប់គ្នាកំពុងតែសំងំនៅក្នុងផ្ទះ ដើម្បីការពារពីការរីករាលដាលនៃវិរុស Covid-19 ក៏ដោយ ក៏នៅមានផលិតផលfashion និងគ្រឿងតុបតែងកាយជាច្រើនកំពុងតែបើកដំណើរអាជីវកម្មធម្មតាដដែល ។ យើងជឿជាក់ថា Covid-19 នឹងសាបរលាបទៅបាត់ក្នុងពេលឆាប់ៗខាងមុខនេះ អញ្ចឹងកំឡុងពេលនេះនៅពេលដែលយើងកំពុងសំងំនៅផ្ទះគួរស្វែងរកម៉ូតនាឡិការដៃថ្មីៗពីក្រុមហ៊ុន Watch Empire មានដូចជា Boccia Superdry Ice-Watch Versus Versace និង Nautica ទាន់ក្រុមហ៊ុនកំពុងធ្វើ Promotions មិនដែលធ្លាប់មានពីមុន ។នេះជាលើកទីមួយហើយដែលក្រុមហ៊ុន ធ្វើPromotion ទិញមួយថែមមួយនេះ ទាំងប្រាំម៉ាកក្នុងពេលតែមួយដូចនេះ។ មិនត្រឹមតែប៉ុននោះដើម្បីសម្រួលដល់អតិថិជនដែលកំពុងបារម្ភពី Covid-19 ក្រុមហ៊ុនបន្ថែមសេវាកម្ម free ដឹកជញ្ជូន 24

    March 24, 2020
  • សុខភាព

    កាលពី​យប់មិញ​មាន​ការ​បែក​ធ្លាយ​សំឡេង​ឆាត និង​មាន​ការ​បញ្ជូន​ត​ៗ​គ្នា​ជាច្រើន​ថា ក្រុមគ្រូពេទ្យ​ចិន​ដែល​ទើប​មក​ដល់​កម្ពុជា បាន​តម្រូវឲ្យ «​ដុសធ្មេញ​នឹង​អំបិល​៣ដង/ថ្ងៃ រួច​ផឹក​ទឹក​តាម​ក្រោយ​អាច​សម្លាប់ COVID-19បាន»។ តើ​ការ​លើក​ឡើង​ដូចនេះ​ត្រឹមត្រូវ​ដែរឬ​ទេ? វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង បាន​ប្រាប់ Helloគ្រូពេទ្យ ថា​នោះ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ហើយ​លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​ឲ្យ​ប្រជាជន​យើង​ជឿ​លើ​សេចក្ដី​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល​ប៉ុណ្ណោះ។ ការ​លើក​ឡើង​គ្មាន​ប្រភព​ច្បាស់លាស់ នាំឲ្យ​មាន​ការ​ចលាចល និង​ធ្វើឲ្យ​អ្នក​ឆ្លៀតឱកាស​មួយ​ចំនួន​គេង​ចំណេញ​ក្នុង​ពេល​ជ្រួលច្របល់។ ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នេះ​សំណូមពរ​​ឲ្យ​អ្នក​តាមដាន​ព័ត៌មាន​ទាំងអស់​មើល​សេចក្ដី​ប្រកាស​តាម​ផេក​ក្រសួង​សុខាភិបាល និង​អ្នក​មាន​ចំណេះដឹង​ផ្នែក​ភាសា​តាមដាន​ការ​ផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក ព្រោះ​ជា​អ្នក​ទទួល​ខុសត្រូវ​សុខភាព​ប្រជាជន។ ជាចុងក្រោយ​លោកវេជ្ជបណ្ឌិត​​បាន​បញ្ជាក់​ពី​ការ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬជេល រស់នៅ​ស្អាត បរិភោគ​អាហារ​សម្បូរ​ជីវជាតិ ហាត់ប្រាណ​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដំណើរ​ការ​ល្អ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក

    March 24, 2020
  • កូវីដ-១៩

    យោងតាមលិខិតរបស់លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ដែលក្រុមការងារយើងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា អ្នកជំងឺ កូវីដ-១៩ ជនជាតិខ្មែរចំនួន២នាក់បានជាសះស្បើយហើយនៅថ្ងៃនេះ ដោយពួកគាត់ទទួលបានការធ្វើតេស្តអវិជ្ជមានចំនួន២ដងរួចមក។ ក្នុងនោះដែររដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយផងដែរ ជុំវិញការជាសះស្បើយនៃអ្នកជំងឺ កូវីដ-១៩ ទាំង២នាក់នេះ។   គួរបញ្ជាក់ផងដែរថាអ្នកជំងឺ កូវីដ-១៩ ទាំង២នាក់នេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកពញាក្រែក កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ហើយធ្វើត្រូវបានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ៕    

    March 24, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មលួចស្លាកលេខរថយន្ត ស៊េរីទំនើបៗ បានសម្រេចចំនួន៤លើក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបាន នគរបាលខណ្ឌដូនពេញបង្រ្កាបចាប់ខ្លួននិងដកហូតស្លាកលេខរថយន្ត១២សន្លឹក និងឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួនទៀត ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។ ជនសង្ស័យឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ រស់នៅផ្ទះជួល ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានចាប់ខ្លួននៅវេលា ម៉ោង១២និង៣០យប់ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវលេខ១៧ កែងនិងផ្លូវ១៩ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ខណៈដែលកម្លាំងសមត្ថកិច្ច ចុះល្បាតហើយប្រទះឃើញជនសង្ស័យកំពុងដើរស្ពាយកាបូបមានការសង្ស័យសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យឃើញស្លាកលេខរថយន្តចំនួន១២សន្លឹក សោរនិងតួណឺវីស៥ដើម

    March 24, 2020
  • សុខភាព

    សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាព្រឹកនេះ​ថា បើ​ភូមិណា​​កើត COVID-19 ២-៣ នាក់ គឺ​អាច​បិទ។ សម្ដេច​ឧបនាយករដ្ឋមន្ត្រីបាន​បន្ត​ទៀត​ថា បើ​មាន​នរណា​ម្នាក់​កើត​ យើង​អាច​ឃុំ​នៅកន្លែង​នោះ ដើម្បី​កុំឲ្យ​អ្នក​វិជ្ជមាន COVID-19 គាត់​ចេញ​ទៅ​ណា ហើយ​បើ​ភូមិ​នោះ​នៅ​ជាប់​គ្នា ហើយ​មាន​ច្រើន​នាក់ ២-៣ នាក់​ទៅ គឺ​ថា​ឃុំ​ទាំង​ភូមិ​នោះ​តែ​ម្តង គឺប៉ុន្មាន​ភូមិ​ដែល​ឆ្លង​នោះ សម្ដេច​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា បាន​ចាត់​វិធាន​ការ​បែប​នេះ ហើយ​បាន​ផ្សព្វផ្សាយ​កាល​ពី​រសៀល​ម្សិល​មិញ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៣ករណីបន្ថែមទៀត

    March 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ប្ដីបើករ៉ឺម៉កដឹកប្រពន្ធនិងកូន២នាក់ ត្រលប់មកពីផ្សារទិញបន្លែយកទៅលក់ បែរជាត្រូវរថយន្តសាំយ៉ុង (តាក់ស៊ី) បើកផ្ដាច់ព្រលឹង ក្នុងល្បឿនលឿនដូចហោះចឹង ទៅបុកពីក្រោយរ៉ឺម៉កកង់បីពេញទំហឹង រុញផ្ទប់ទៅបុកចូលក្រោមរថយន្តកុងតឺន័រដែលចតទុកចោលតាមផ្លូវ រួញខ្ទេចស្ទើរទាំងស្រុង ស្លាប់ស្ត្រីជាប្រពន្ធកៀបជាប់ក្នុងកង់បី និង៥នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែសពជនរងគ្រោះយកចេញមិនរួច ទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់ក្រុមសង្គ្រោះ៧១១ ចេញរថយន្តវះកាត់ដែក ជួយយកសពចេញមកហើយ ឃើញសាច់ញាតិក្រីក្រពុំមានលទ្ធភាព ក៏ជួយដឹកសពទៅដល់ស្រុកកំណើត ហើយបរិច្ចាគជាថវិកាមួយចំនួនសម្រាប់ធ្វើបុណ្យថែមទៀតផង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកេីតឡេីងកាលពីម៉ោង០៤:១០នាទីទាបភ្លឺ ឈានចូលថ្ងៃអង្គារិ៍ ទី២៤ ខែមីនា ឆ្នាំ២០២០នេះ នៅតាមផ្លូវហាណូយ ច្រកចូលហ្គ្រេនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពពីនគរបាលចរាចរណ៍បានអោយដឹងថា

    March 24, 2020
  • បច្ចេកវិទ្យា

    realme ជាម៉ាកផលិតផលបច្ចេកវិទ្យាដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំ២០១៨ ហើយបានមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងពិភពលោក ។ហើយនៅក្នុងឆ្នាំ២០១៩ក៏បានជាប់ជាម៉ាកទូរស័ព្ទទី៧ទូទាំងពិភពលោក និងក្លាយជាម៉ាកដែលមានការរីកចម្រើនឆាប់រហ័សបំផុតក្នុងវិស័យទូរស័ព្ទ។ សម្រាប់ទីផ្សារប្រទេសកម្ពុជា realme បានប្រើរយៈពេលត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ សម្រេចបាននូវការលក់ប្រចាំខែដែលមានដល់ទៅជាង១០០០០គ្រឿងដែលជាលទ្ធផលមួយដ៏ល្អប្រសើរ។ មូលហេតុដែលធ្វើអោយrealme ទទួលបានការគាំទ្រដូច្នេះ នោះគឺចាប់តាំងពីពេលដែលrealmeបានបង្កើតឡើងមក realmeតែងតែប្រកាន់ភ្ជាប់នូវទស្សនៈវិស័យdare to leap សាកល្បងធ្វើការជំនះក្នុងវិស័យផ្សេងៗ ។ហើយនៅខែធ្នូកាលពីឆ្នាំទៅនេះ realme ក៏បាននាំយកមកនូវទូរស័ព្ទម៉ូដែលទីមួយដែលមានបំពាក់នូវអេក្រង់90Hzនិងមានការសាកថ្មល្បឿនលឿន 50w គឺrealme X2 Proមកដល់ក្នុងប្រទេសកម្ពុជា។ ហើយនៅក្នុងដើមឆ្នាំនេះផងដែរ realme ក៏បានលើកឡើងថានឹងធ្វើជាអ្នកផ្សព្វផ្សាយ បច្ចេកវិទ្យាទាន់សម័យ ដោយមិនត្រឹមតែនាំមកនូវផលិតផលAIoT នោះទេ ហើយក៏ផ្តល់នូវជម្រើសថ្មីសម្រាប់ជីវិតការរស់នៅបែបទាន់សម័យរបស់យុវវ័យទៀតផង ។ជាមួយគ្នានេះដែរ realme ក៏បានព្យាយាមផ្តល់អោយនូវបច្ចេកវិទ្យាដែលឈានមុខគេសម្រាប់ជួរតម្លៃនីមួយៗផងដែរ។ហើយចំនុចនេះដែរក៏បានមានឡើងនៅក្នុងផលិតផលរបស់យើងរួចហើយផងដែរ។

    March 24, 2020
  • PR

    ក្នុងឱកាសដែលមានការគាំទ្រច្រើនពីអតិថិជន S1Pro ក្រុមហ៊ុនទូរសព្ទដៃ vivo ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យមាននូវប្រូម៉ូសិនថ្មីដែលចាប់ផ្ដើមនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ 2020 នេះ រហូតដល់ថ្ងៃទី ៣១ ខែមីនា ខាងមុខ។ ក្រុមហ៊ុនវីវ៉ូបានដឹងជាលម្អិតថា រាល់អតិថិជនដែលអញ្ជើញមកជាវទូរសព្ទម៉ូដែល S1Pro ក្នុងរយៈពេល ១០ ថ្ងៃខាងលើនេះ នឹងទទួលបានកាដូធម្មតា ០១ និងកាដូពិសេសបន្ថែមទៀត គឺ Power Bank ដែលមានទំហំដល់ទៅ ១ ម៉ឺន មិល្លីអំពែម៉ោង (10000 mAh) ដែលកម្មវិធីនេះធ្វើឡើង

    March 24, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីសំឡេងសារមួយពីជនអនាមិក ដោយនិយាយថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញរយៈពេល១សប្តាហ៍ ដើម្បីបង្ការ និងការពារការរីករាលដាលជំងឺកូវីដ១៩។ ជុំវិញករណីនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានធ្វើការច្រានចោលសំឡេងសារនោះ ដែលវាជាការបង្ហោះចែកចាយមិនពិតបង្កឲ្យមានភាពចលាចលដល់សង្គម។ លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកម្ចាស់សំឡេងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយផ្ដល់ព័ត៌មាន ដើម្បីឈានទៅរកម្ចាស់សំឡេងនោះ ដោយអាជ្ញាធរនឹងមានរង្វាន់លើកទឹកចិត្ត។ ម៉្យាងវិញទៀត លោកក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចែកចាយបន្ត (forward) សំឡេងសារនោះបន្តទៀត ដើម្បីកុំឲ្យមានការយល់ច្រឡំ៕ អត្ថបទ៖ សេម

    March 24, 2020