Khmernote Media
  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបគ្រូពេទ្យស័្មគ្រចិត្ត ប្រមាណជាង៤០០នាក់ មុនចេញទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះថា សម្តេចនឹងបញ្ចេញថវិការផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកាចំនួន៤ម៉ឺនរៀលក្នុងមួយថ្ងៃ ដែលស្មើនឹង ១លាន២សែនរៀលក្នុងមួយខែ។ សម្តេចបានបន្តថា ការចំណាយថវិកាផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដើម្បីចិញ្ចឹមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ គឺមានរយៈពេល១០០ថ្ងៃ ដោយសរុបសម្តេចត្រូវចំណាយថវិកាប្រមាណ ២១១០លានរៀល ដែលស្មើនឹងប្រមាណ ៥២៧,៥០០ដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីនេះដែរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ប្រឆាំងកូវីដ-១៩ និងទទួលបានថវិកាឧបត្ថម្ភចំនួន១លានរៀល បន្ថែមទៀតផងដែរនៅថ្ងៃនេះ។ ជាពិសេសជាងនេះទៅទៀត ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នឹងទទួលបានថវិកា ៨ម៉ឺនរៀលទៀតនៅពេលដែលហ្វឹកហាត់នៅក្រសួងសុខាភិបាល។

    March 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តក្រុមគ្រូពេទ្យសម្តេចតេជោប្រមាណ​៣០០នាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មុនចេញដំណើរទៅព្យាបាលអ្នកជំងឺ។ ថ្លែងក្នុងពិធី ជួបសំណេះសំណាល សម្តេចតេជោ បានមានប្រសាសន៍ឲ្យដឹងថា ដោយសារម៉ាស់ឥលូវពិបាករកទិញ និងមានតម្លៃថ្លៃ សម្តេចបញ្ជាក់ថានឹងឈានដល់ការរឹបអូសម៉ាស់ចេញពីហាងទាំងអស់ ដែលលក់ឡើងថ្លៃតែម្តង។ សម្តេចបានមានប្រសាសន៍ឲ្យដឹងទៀតថា បច្ចុប្បន្នសម្តេចកំពុងសិក្សា ពិនិត្យលើផ្លូវច្បាប់ចំពោះករណីនេះ ហើយប្រសិនបើនៅតាមឱសថស្ថានតែបន្តលក់ឡើងថ្លៃ គឺសម្តេចនឹងដាក់បញ្ជាទៅរឹបអូសម៉ាស់យកមកតែម្តង កុំឲ្យរកស៊ីតទៀត ហើយបិទឱសថស្ថាននោះទៀតផង៕   អត្ថបទ៖ សេម

    March 25, 2020
  • កូវីដ-១៩

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបគ្រូពេទ្យស័្មគ្រចិត្ត មុនចេញទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ថាសម្តេចកំពុងអោយអ្នកច្បាប់សិក្សាពីច្បាប់នៃការដាក់ប្រទេសក្នុងស្ថានភាពមានអាសន្ន បើសិនជាស្ថានការកាន់តែអាក្រក់។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី២៥ មីនា នេះ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី ។ សម្តេចតេជោហ៊ុន សែន បញ្ជាក់ថានៅព្រឹកមិញនេះ អភិបាលខេត្តព្រះសីហនុ បានរាយការណ៍មកថាមានជនជាតិបារាំង ២នាក់ទៀត

    March 25, 2020
  • កូវីដ-១៩

    នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំង កូវីដ-១៩ ដែលនេះជាការផ្សាយផ្ទាល់ពិសេសមួយរបស់សម្តេចតេជោ។ ក្នុងនោះផងដែរសម្តេចតេជោ បាន​ប្រកាស​ថា៖ ​ យើងក្រ តែយើង​មានគុណធម៌ អ្នក​ណា​កើត​ជំងឺ​លើទឹក​ដី​យើង យើង​ចេញ​លុយ​ព្យាបាល​អោយ ​ព្យា​បាល​ពី​គ្រូពេទ្យកម្ពុជា​ដោយ​មិន​គិតថ្លៃ នយោបាយនេះគឺប្លែកពីប្រទេសវៀតណាម បរទេសណាដែលមាន COVID-19 នៅក្នុងប្រទេសវៀតណាម គឺចេញថ្លៃព្យាបាលខ្លួនឯង៕

    March 25, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីជួបគ្រូពេទ្យស័្មគ្រចិត្ត មុនចេញទៅព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ថាមិនមានការបិទផ្សារ ភោជនីយដ្ឋាន រឺ អាហារដ្ឋាននោះ សូមបងប្អូនជនរួមជាតិកុំមានការយល់ច្រឡំ​ តែសូមបង្កើនការប្រុងប្រយ័ត្ន។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី២៥ មីនា នេះ ដោយសារតែបន្ថែមជនជាតិបារាំង ២នាក់ទៀត នៅខេត្តព្រះសីហនុ តែយើងបានព្យាបាលឲជាសះស្បើយបានចំនួន៦ករណី ។ សម្តេចតេជោហ៊ុន សែន

    March 25, 2020
  • កូវីដ-១៩

    កាលពីព្រឹកមិញនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំង កូវីដ-១៩ ដែលនេះជាការផ្សាយផ្ទាល់ពិសេសមួយរបស់សម្តេចតេជោ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ដែរ។ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យសម្តេចតេជោ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ កូ វីដ ១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាយើង កើនឡើងដល់៩៣ នាក់ ហើយគិតត្រឹមព្រឹក ថ្ងៃទី២៥

    March 25, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបញ្តាញសង្គមហ្វេសប៊ុក មានការផ្សាយលក់ Chloramine B គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយថែមទាំងបានផ្សព្វផ្សាយថាជាថ្នាំសម្លាប់មេរោគ Coronavirus ទៀតផង។ ក្រសួងក៏បានឲ្យដឹងទៀតថា Chloramine B ដែលកំពុងផ្សព្វផ្សាយលក់នៅលើហ្វេសប៊ុក ពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ ហើយពុំទាន់មានការទទួលស្គាល់ពីស្ថាប័នមានសមត្ថកិច្ចណាមួយថា សារធាតុនេះប្រើជាថ្នាំសម្លាប់មេរោគ Coronavirus នៅឡើយទេ។ ក្រសួងតម្រូវឲ្យម្ចាស់គណនីហ្វេសប៊ុក បញ្ឈប់ការផ្សព្វផ្សាយ នាំចូល និងចែកចាយផលិតផល Chloramine B គ្មានលេខបញ្ជិការខាងលើជាបន្ទាន់ ហើយក្នុងករណីបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញជនណាកំពុងលក់ Chloramine B សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មានឲ្យអាជ្ញាធរមានសមត្ថកិច្រ ឬត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទាក់ទងតាមរយៈលេខ៖ ០១១ ៥៧៤ ៧៨៧,

    March 25, 2020
  • សុខភាព

    មក​ទល់​ពេល​នេះ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មាន​ការ​យល់​ច្រឡំ​ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺ​ជា​កន្លែង​យកសំណាក​ដោយ​ផ្ទាល់​ពី​បុគ្គល​ម្នាក់ៗ សម្រាប់​វិភាគ​រក​ជំងឺ COVID-19។ ជា​ថ្មី​ម្តង​ទៀត​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​​បញ្ជាក់​ថា នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​មិន​មាន​ការ​យក​សំណាក​វិភាគ​ពី​បុគ្គល​នីមួយៗ​នោះ​ទេ ហើយ​ក៏​មិន​មាន​ផ្តល់​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 នោះ​ដែរ។ ១. ទី​កន្លែង​យក​សំណាក ប្រសិន​បើ​យើង​មាន​ស្ថានភាព​ដូច​នឹង​និយមន័យ​ជំងឺ COVID-19 ត្រូវ​ពាក់​ម៉ាស​ការពារ និង​ទៅ​កាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត (ពេទ្យ​រុស្សី) ដើម្បី​ប្រឹក្សា​យោបល់​សម្រាប់​អ្នក​ដែល​រស់នៅ​ទីក្រុង​ភ្នំពេញ។ ចំពោះ​អ្នក​រស់​នៅ​តាម​បណ្តា​ខេត្ត ត្រូវ​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្ត។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទៅ​លេខ ១១៥។ ២. កន្លែង​ផ្តល់​វិញ្ញាបនបត្រ​សុខភាព ចំពោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ត្រូវ​ការ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ឬ​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា គ្មាន​ជំងឺ COVID-19 ត្រូវ​ទៅ​កាន់​បន្ទប់​ពិគ្រោះ​ជំងឺ (វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព) និង/ឬ​ទំនាក់​ទំនង​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត (វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា

    March 25, 2020
  • កូវីដ-១៩

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០មុននេះបន្តិច បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ០៤ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៩១ករណី។ ការរកឃើញវិជ្ជមានកូវីដ-១៩ ថ្មីចំនួន០៤ករណីនេះ គឺជាភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា Viking Cruise នៅខេត្តកំពង់ចាម ដែលក្នុងនោះមានជនជាតិ អង់គ្លេស ចំនួន២នាក់ និងជនជាតិអាមេរិក ចំនួន២នាក់។ នៅក្នុងសេចក្តីប្រកាសដដែលនេះបានអោយដឹងទៀតថា អ្នកជាសះស្បើយពីជំងឺ កូវីដ-១៩ នៅថ្ងៃនេះមានចំនួន ៤នាក់ផងដែរ ដែលជាជនជាតិខ្មែរទាំងអស់ ដោយក្នុងនោះ២នាក់នៅខេត្តត្បូងឃ្មុំ និង២នាក់ទៀតនៅខេត្តបាត់ដំបង។ គួរបញ្ជាក់ផងដែររដ្ឋាភិបាលបានសម្រេច បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត

    March 24, 2020
  • PR

    ភ្នំពេញ – ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken® ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេសជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ ដោយបានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មីស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ ប្រជាជនកម្ពុជាតែងតែរៀបចំផ្ទះសម្បែង រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី យកចង្ហាន់ទៅវត្ត និងទៅលេងស្រុកកំណើត ដោយមានការទិញជាកាដូផ្សេងៗ ដើម្បីចូលរួមអបអរឱកាសដ៏វិសេសវិសាលនេះ។ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានគេចាត់ទុកថាជាថ្ងៃនៃការជូនកាដូ ឬការធ្វើទាន។ កាដូទាំងឡាយត្រូវបានផ្លាស់ប្តូរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ទាំងមូល ដើម្បីទទួលបានមកវិញនូវភាពសុខដុម ចម្រុងចម្រើន និងសំណាងល្អ។

    March 24, 2020