Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង ១៤:០០នាទី រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ នារីម្នាក់ឈ្មោះ ព្រាប ម៉ៃកា អាយុ២៥ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ ដែលបានបេីកបរល្មេីសស្លាកសញ្ញាចរាចរណ៍ និងផុសពាក្យសំដី ប្រមាថ មេីលងាយ ដល់មន្ត្រីចរាចរណ៍ នៅលេីគណនីហ្វេសបុករបស់ខ្លួនដែលមានឈ្មោះ Nita Chheng កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានចូលខ្លួនមកសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វេីកិច្ចសន្យា និងសុំទោសជាសារធាណ:ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋទូទៅផងដែរ។ គួរបញ្ចាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុន ម្ចាស់គណនីហ្វេសបុកឈ្មោះ Nita Chheng

    March 26, 2020
  • សុខភាព

    ចាប់​តាំង​ពី​វីរុស COVID-19 ផ្ទុះ​កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ ២០១៩ រហូត​មក​ដល់​ពេល​នេះ កម្ពុជាមាន​អ្នក​ឆ្លង​ជំងឺ​នេះ ៩៦ ករណី​ហើយ ក្នុង​មាន​អ្នក​ជា​សះស្បើយ​ចំនួន ១០ករណី​ គិតត្រឹម​យប់​ថ្ងៃទី​២៥ ខែ​មីនា (២ករណីជាជនបរទេស)។ អ្នក​ជំងឺ COVID-19 ដែល​បាន​ជា​សះស្បើយ​ទាំង​១០​នាក់​មាន៖ ទី១. បុរស​ជនជាតិ ចិន​ លោក​JIA JIANHUA អាយុ​៦០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង អ៊ូហាន​ទៅ​ខេត្តព្រះសីហនុ។ លោក​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រុង​ព្រះសីហនុ និង​បាន​ជា​សះស្បើយ​កាល​ពី​កុម្ភៈ ហើយ​បាន​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ហើយ។ ទី២.​ ស្រ្តី​ជនជាតិ អង់​គ្លេស អាយុ៦៥ឆ្នាំ ជា​អ្នក​ដំណើរ​លើ​នាវា​ទេសចរណ៍​ Viking Cruise

    March 26, 2020
  • សុខភាព

    កាលពី​ម្សិលមិញ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​បទ​សម្ភាសន៍​មួយ ក្រោយ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រី​អង្គភាព និង​ស្ថាប័ន​នានា​កំពុង​បំពេញ​ភារកិច្ច​តាម​បណ្ដា​ច្រក​ទ្វារ​ព្រំដែន ដោយ​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​ទាន់​មាន​វិធានការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ឡើយ។ ប៉ុន្តែ​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ទៀត​ថា តាម​អនុសាសន៍​សម្ដេច​តេជោ កំពុងតែ​ពិចារណា បើ​សិន​ជា​ចំនួន​អ្នក​ផ្ទុក COVID-19 នេះ​កាន់តែ​ច្រើន​ឡើង ប្រហែល​ចៀស​មិន​ផុត​ទេ។ តែ​ស្ថានភាព​បច្ចុប្បន្ន​ចំនួន​អ្នក​ផ្ទុក​ប៉ុណ្ណឹង ប្រហែល​ជា​មិន​ទាន់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​បាន ពោល​គឺមិន​ទាន់​មាន​គោលការណ៍​បែប​នោះ​ទេ។ សម្ដេច ស ខេង ក៏​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត ទាំង ២៥ ត្រូវ​ស្រង់​បញ្ជី​ចំនួន​ពលករ ដែល​ត្រលប់​មក​ពី​ប្រទេស​ថៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ឲ្យ​រដ្ឋបាល​ស្រុក-ខេត្ត​នីមួយ​ៗ រៀប​កន្លែង​សម្រាប់​អ្នក​មក​ពី​ថៃ​នៅ​ដាច់​ដោយ​ឡែក ១៤ ថ្ងៃ​មុន​ជួបជុំ​គ្រួសារ។ រហូត​មកដល់​ពេល​នេះ

    March 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ បើយោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា មន្ត្រីជំនាញ​ នៃអគ្គនាយកដ្ឋានកាំកុងត្រូល​ ចុះប្រតិបត្តិការ​ឆែកឆេរ​ នៅតាមឱសថស្ថាន​នានា​ ចំនួន៤ទីតាំង​ រួមមាននៅម្តុំផ្សារអូឡាំពិក​ ម្តុំផ្សារតាប៉ាង​ ផ្សាទំនើបម៉ាក្រូ​ និងផ្សារទំនើបអ៊ីអនសែនសុខ​ ដើម្បីស្វែករក​នូវផលិតផល​ ម៉ាស់​ និងអាកុលសម្រាប់លាងសំអាតដៃ​ ដែលគ្មានគុណភាព​ និងលក់ក្នុងតម្លៃថ្លៃជូនដល់ប្រជាពលរដ្ឋ​ ឆ្លៀតឱកាស​ដែលវីរុស​ កូវីត១៩​ (COVIT 19) កំពុងរីករាលដាល​។​ ប្រតិបត្តិការនេះ​ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦​ ខែមីនា​ ឆ្នាំ២០២០នេះ​ ។ ក្នុងឱកាសចុះប្រតិបត្តិការត្រួតពិនិត្យនេះ​ មន្ត្រីជំនាញ​ បាននាំយកនូវអាកុល​ និងម៉ាស់មួយចំនួន​ មកធ្វើការពិសោធន៍​ និងបានធ្វើការណែនាំ​

    March 26, 2020
  • កូវីដ-១៩

    យោងតាមការបញ្ជាក់ឲ្យដឹងពីស្ថានទូតចិនប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះបានឲ្យដឹងថា នាថ្ងៃទី២៤ ខែមីនា ស្ថានទូតចិនប្រចាំកម្ពុជា បានផ្តល់សម្លៀកបំពាក់ការពារជម្ងឺវីរុស COVID-19 ចំនួន២០០កំផ្លេ និងស្រោមដៃពេទ្យចំនួន៥០០គូ ជូនដល់មន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា ដែលមានតម្រូវការជាចាំបាច់ និងបន្ទាន់។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កន្លងទៅ ចិនក៏បានបញ្ចូនក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ចំនួន៧នាក់មកប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះចិនក៏បានផ្តល់ម៉ាសចំនួន១០ម៉ឺនម៉ាស ដែលជាជំនួយរបស់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ី មានទីតាំងក្នុងប្រទេសចិន បញ្ចូនមកកម្ពុជាទៀតផងនាពេលកន្លងមកនេះ៕ អត្ថបទ៖ សេម

    March 26, 2020
  • ព័ត៌មានជាតិ

    អាវុធហត្ថលើផ្ទៃប្រទេស ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងករណីឃាត់ខ្លួនបុរសម្នាក់បានបង្ហោះសារជាសំលេងពាក់ព័ន្ធនឹងវីរុស COVID-19។ សមត្ថកិច្ចបានឲ្យដឹងថា បុរសរូបនោះមានអាយុ ៣៧ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ញើសារជាសំលេងតាម Messenger ប្រើគណនីហ្វេសប៊ុកឈ្មោះ «បងសំអាត» បានផ្ញើចូលក្នុងគ្រុបផឹកស៊ី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋម្នាក់ក្នុងភូមិ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ថាមានវីរុស COVID-19 ត្រូវពេទ្យពិនិត្យឃើញ ប៉ុន្តែ វារត់ចេញពីពេទ្យមកឆ្លងកូរ៉ូណាបងប្អូន។ ភ្លាមៗនៅថ្ងៃដដែលកម្លាំងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហៅមកធ្វើការស្តាប់ចម្លើយតាមនីតិវិធី។ ដោយយោងតាមការ ស្តាប់ចម្លើយបុគ្គលរូបនេះ បានសារភាពថា ខ្លួនគាត់ជាអ្នកផ្ញើសារនេះពិតប្រាកដ ប៉ុន្តែ គាត់ទទួលបានព័ត៌មាននេះ

    March 26, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង ៖ យ៉ាងហោចណាស់ មានមនុស្ស២នាក់ បានស្លាប់ និងមនុស្សប្រុសស្រី៦នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្តបុកក្របីមួយក្បាលដែលរត់ឆ្លងផ្លូវ ក្រោយមកក៏មានរថយន្តពីរគ្រឿងទៀត បើកបោះពួយក្នុងល្បឿនលឿន មិនដឹងនៅខាងមុខមានឧបសគ្គ ក៏បន្តទៅបុករថយន្តដែលបុកក្របីនោះបន្តកន្ទុយគ្នាពេញទំហឹងតែម្ដង បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចេញជួយសង្គ្រោះទាំងយប់ផងដែរ នេះបើតាមការរាយការណ៍បឋមពីកន្លែងកើតហេតុបានប្រាប់មកកាន់សហការីខ្មែរណូត នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តបីគ្រឿងបុកបន្តគ្នានេះ បានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិ៤៨ ចន្លោះបង្គោល១៩-២០(ព្រែកស្ពាន) ស្ថិតក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែកអំបិល ខេត្តកោះកុង ។ សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានអោយដឹងជាជំហានបឋមសិនថា ចំពោះមូលហេតុ គឺដំបូងឡើយមានរថយន្តមួយគ្រឿង

    March 26, 2020
  • កូវីដ-១៩

    កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះដែរ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីបច្ចុប្បន្នភាពនៃវីរុស កូវីដ-១៩ ដោយក្នុងនោះនៅកម្ពុជាយើងមានករណីវិជ្ជមាន កូវីដ-១៩ កើនដល់ ៩៦ករណីទូទាំងប្រទេស ដោយម្សិលមិញរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួនន០៥ករណីបន្ថែមទៀត។ ក្នុងចំណោម០៥ករណីដែលបានរកឃើញកាលពីម្សិលមិញនេះ ក្នុងនោះមាន ០២ករណីជាជនជាតិបារាំង នៅខេត្តព្រះសីហនុ ០១ករណីនៅខេត្តសៀមរាប ដែលជាអ្នកបើកបរអោយក្រុមទេសចរបារាំង ០១ករណីនៅខេត្តកណ្តាល ដែលឆ្លងពីបុរសម្នាក់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ី និង០១ករណីទៀតនៅភ្នំពេញ ជាបុរសជនជាតិខ្មែរ អាយុ២៧ឆ្នាំ តែក្រសួងមិនបានបញ្ជាក់លំអិត។ តាមការសម្ភាសន៍ផ្ទាល់តាមសារអេឡិចត្រូនិក លោកជំទាវ ឱ វណ្ណឌីន បានប្រាប់មកគេហទំព័រសារព័ត៌មាន ខ្មែរណូត យើងថា ចំពោះបុរសជនជាតិខ្មែរ នៅភ្នំពេញអាយុ២៧ឆ្នាំនោះ គាត់ឆ្លងវីរុស

    March 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហើយត្រូវបានរថយន្តសាមុយ ដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចស៊ីស570បើកបរយ៉ាងលឿនជ្រុលទៅបុកចំពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវបំបែកជាបួន លើផ្លូវលេខ៣១០ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡិចស៊ីស LEXUS LX570 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AQ-5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន មិនគោរពស្លាកសញ្ញា(ឈប់) ក៏ជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ

    March 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលលក់ឥវ៉ាន់ចាបហួយអស់មួយល្វេងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យលោកយាយអាយុជាង៧០ឆ្នាំម្នាក់ បានស្លាប់នៅក្នុងផ្ទះជាន់ខាងលើ និងមនុស្សប្រុសស្រី៥នាក់ទៀត បានរងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃពុធ ទី២៥ ខែមិនា ឆ្នាំ២០២០ នៅតាមផ្លូវលេខ២២១ កែងផ្លូវលេខ១៤៦ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្ទះត្រូវភ្លើងឆាបឆេះប្រកបមុខរបរលក់ដូរឥវ៉ាន់ចាបហួយ និងលក់សាំងច្រកដប ហើយបានរលំដបសាំង ទៅលើម៉ូតូខណៈម៉ាស៊ីនម៉ូតូកំពុងឆេះ បង្កឲ្យឆាបឆេះយ៉ាងលឿនពេញផ្ទះ និងមានផ្សេងខ្មៅខ្មួលខ្មាញ់រាលដល់ផ្ទះជិតខាង៣ទៅ៤ល្វេងទៀត ខណៈនោះប្រជាពលរដ្ឋដែលនៅក្បែរនោះ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់អស់ជាច្រើនបំពង់នៅតែមិនរលត់ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅខាងជំនាញការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ ដើម្បីចុះអន្តរាគមន៍ពន្លត់។ សមត្ថកិច្ចឲ្យដឹងថា

    March 26, 2020