Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះថា បុរសជនជាតិខ្មែរម្នាក់ វ័យ៥៧ឆ្នាំ មានទីលំនៅភូមិត្រើយកោះ សង្កាត់ដងទង់ ខេត្តកំពត ដែលបានឆ្លងជំងឺកូវីដ១៩ បច្ចុប្បន្ននេះសុខភាពរបស់លោកធូរស្បើយច្រើនហើយ និងអាចចេញពីមន្ទីរពេទ្យឆាប់ៗខាងមុខទៀតផង។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បច្ចុប្បន្នបុរសរូបនោះត្រូវស្ថិតក្រោមតាមពិនិត្យតាមដានពីសំណាកគ្រូពេទ្យជំនាញនៅឡើយ និងបានយកសំណាកទៅពិនិត្យម្តងទៀតនៅវិទ្យាស្ថានប៉ាស្ទ័ររួចហើយ បើលទ្ធផលបង្ហាញថា រូបលោកមានអវិជ្ជមានវីរុសកូវីដ១៩ មន្ទីរពេទ្យបង្អែកខេត្តនឹងអនុញ្ញាតឲ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ អត្ថបទ៖ សេម

    March 23, 2020
  • ព័ត៌មានជាតិ

    លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានបញ្ជាក់បុរសខ្មែរ ២នាក់ មានជំងឺ COVID-19 នៅខេត្តព្រះវិហារ ត្រូវបានធ្វើតេស្តលើកទី២ បញ្ជាក់ថា អវិជ្ជមាន។ ក្នុងនោះមានបុរសជនជាតិខ្មែរ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារ និងបុរសជនជាតិខ្មែរម្នាក់ទៀត អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងក្រុងព្រះវិហារដែរ។ តាមការបញ្ជាក់របស់លោកប្រធានមន្ទីរបានបន្តថា បុរសខ្មែរ២នាក់ មានជំងឺ COVID-19 ព្រះវិហារ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរបង្អែក១៦មករានោះ បានពិនិត្យលើកទី២ គឺអវិជ្ជមាន បានន័យថា ពួកគាត់គ្មានជំងឺ COVID-19 ទេ ប៉ុន្តែក្រុមគ្រូពេទ្យនៅបន្តតាមដានបន្តទៀតសិន ឥឡូវបានបានបញ្ជូនសំណាកវិភាគរបស់ពួកគាត់ទាំង២នាក់ ទៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

    March 23, 2020
  • ព័ត៌មានជាតិ

    ក្រោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អោយអភិបាលនៃគណៈអភិបាលគ្រប់ខេត្តទាំងអស់ ត្រូវចុះធ្វើការងារនេះដោយផ្ទាល់ គឺត្រូវកំណត់យកសាលារៀននៅតាមខេត្តនីមួយៗដើម្បីធ្វើជាទីតាំងត្រៀមដាក់ដោយឡែកសំរាប់អ្នកជំងឺ កូវីដ-១៩។ ថ្មីៗរដ្ឋបាលខេត្តព្រះសីហនុ ដែលមានឯកឧត្តម គួច ចំរើន ជាអភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ដោយក្នុងនោះរួមមាន៖ “នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម

    March 23, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនបរទេសដែលជាភ្ញៀវទេសចរណ៍របស់កប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ចំនួន៥៨នាក់ ៧ សញ្ជាតិ ដែលបានមកស្នាក់នៅសណ្ឋាគារដាច់ដោយឡែកចំនួន៥៨ បន្ទប់ ក្រោយពីបានយកសំណាកពិនិត្យលើកទី២រង់ចាំចេញលទ្ធផល និងបានដាក់អោយស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃរួចមក ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះ រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានរង់ចាំចេញលទ្ធផលសិន និងអនុញ្ញាតិអោយក្រុមអ្នកទេសចរណ៍ទាំងនោះចាកចេញពីសណ្ឋាគារ មេគង្គហើយ។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលត្រូវបានរកឃើញមានវីរុសកូវីដ១៩ នៅខេត្តកំពង់ចាម នៅលើនាវា

    March 23, 2020
  • ព័ត៌មានជាតិ

    ក្រោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អោយអភិបាលនៃគណៈអភិបាលគ្រប់ខេត្តទាំងអស់ ត្រូវចុះធ្វើការងារនេះដោយផ្ទាល់ គឺត្រូវកំណត់យកសាលារៀននៅតាមខេត្តនីមួយៗដើម្បីធ្វើជាទីតាំងត្រៀមដាក់ដោយឡែកសំរាប់អ្នកជំងឺ កូវីដ-១៩។ មុននេះបន្តិច ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានចុះទៅធ្វើការត្រួតពិនិត្យ និងកំណត់យក វិទ្យាល័យព្រះមុនីវង្ស ដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះនិងផ្តល់សេវាត្រួតពិនិត្យ រកជំងឺ កូវីដ-១៩។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ការចុះត្រួតពិនិត្យនិងត្រៀមបំរុងទុកទីតាំងដោយកំណត់យកទីតាំងវិទ្យាល័យព្រះមុនីវង្សនេះ គឺក្នុងគោលបំណង ដើម្បីមានវិធានការចាំបាច់ត្រៀមទុកជាមុនដើម្បីកំណត់យកទីតាំងជាក់លាក់ក្នុងករណីចាំបាច់ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតពីជម្ងឺផ្លូវដង្ហើម កូវីដ-១៩ ជាជំហានដំបូងក្នុងការត្រៀមបំរុងនេះ រដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអាគារខាងលិចជាប់របង និងរៀបចំចំនួន ៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី

    March 23, 2020
  • កូវីដ-១៩

    មុននេះបន្តិចយោងតាមសារព័ត៌មានបាងកកបុស្តិ៍ បានចេញផ្សាយព័ត៌មានឲ្យដឹងថា ក្រសួងសុខាភិបាលថៃនៅថ្ងៃនេះបានប្រកាសពីការរកឃើញករណីឆ្លងមេរោគកូវីដ១៩ថ្មី ចំនួនរហូតដល់ទៅ ១២២នាក់បន្ថែមទៀត ធ្វើអោយចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសថៃកើនដល់ ៧២១ករណី។ ក្នុងចំណោមអ្នកឆ្លងមេរោគកូវីដថ្មីនេះ មាន២០នាក់ ជាប់ទាក់ទងនឹងករណីឆ្លងមុនៗ និង ១០នាក់ទៀតនាំចូលពីបរទេស ហើយ ៩២នាក់ទៀត ត្រូវបានតេស្ដវិជ្ជមាននៅក្នុងប្រទេស និងកំពុងរង់ចាំការស៊ើបអង្កេតថា តើពួកគេឆ្លង COVID-19 ដោយរបៀបណា? ប្រភព៖ Bangkok post

    March 23, 2020
  • បច្ចេកវិទ្យា

    ថ្ងៃទី24 មីនា 2020 ស្អែកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO នឹងដាក់សម្ពោធទូរស័ព្ទស៊េរីថ្មី លើអនឡាញសម័យឌីជីថលមុនដំបូងគេបង្អស់ ជាមួយនឹងព្រឹត្តិការណ៍ប្រគំតន្ត្រីរាត្រីលេចធ្លោ OPPO Reno3 Ultra Night ម៉ោង7យប់ និងការផ្តល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ្នកចូលរួមទស្សនា។ សម្រាប់អ្នកទស្សនា និងចូលរួម Comments លើទំព័រហ្វេសប៊ុកផ្លូវការ OPPO នឹងមានឱកាសឈ្នះស្មាតហ្វូនស៊េរីថ្មីនេះ ចំនួន3គ្រឿង និង កាសកាលីបឥតខ្សែ Enco W31ចំនួន 10រង្វាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេច Like និង Follow ផេកហ្វេសប៊ុក OPPO

    March 23, 2020
  • ព័ត៌មានជាតិ

    ក្រោយមានការប្រកាសបិទព្រំដែនកម្ពុជា-ថៃ រួចមកប្រជាពលរដ្ឋនៅខេត្តកោះកុង បាននាំគ្នាសម្រុកទិញទំនិញមកស្តុកទុក ដែលជាហេតុធ្វើអោយទំនិញមានការឡើងថ្លៃខ្លាំង ស្របពេលដែលវីរុស កូវីដ-១៩ កំពុងតែធ្វើការវាយលុកស្ទើរពេញពិភពលោក ជាពិសេសតំបន់ប៉ែកអ៉ឺរ៉ុប តែម្តង។ ដោយសារតែការបិទព្រំដែននេះដែរ លោកជំទាវ មិថុនា ភូថង ដែលជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាអភិបាលខេត្តស្រីតែម្នាក់គត់នៅកម្ពុជា បានប្រកាសថា ទោះបីជាមានបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល ដូច្នេះហើយសូមបងប្អូនកុំមានការព្រួយបារម្ភអី។ លោកជំទាវ បានបង្ហោះសារនៅលើបណ្តាញសង្គម Facebook ថា៖ “#នាងខ្ញុំជម្រាបជូនបងប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ដោយសារពេលនេះបងប្អូនមានការព្រួយបារម្ភការឆ្លងនូវវីវុស Covid19​ និងការបិទនៅច្រកទ្វារអន្តរជាតិព្រំដែនចាំយាម ដែលនៅក្នុងខណៈពេលនេះមានប្រញាប់ប្រញាល់សំរុកទិញទំនិញយកមកស្តុកទុក ដែលជាហេតុធ្វើអោយមានទំនិញឡើងថ្លៃខ្លាំង ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមអំពាវនាវជូនបងប្អូន ទោះបីជាមានបិទព្រំដែន តែការដឹកទំនិញតាមរថយន្តនៅរក្សាដដែល ម្យ៉ាងវិញសូមកុំភ្លេចរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់វីរុសទាំងអស់គ្នាដោយរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា​ !

    March 23, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កាន់តែសាហាវហើយ! បុរសម្នាក់បានស្លាប់ភ្លាមៗ និងយុវជនម្នាក់ទៀតរង របួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាចេញពីផឹកស៊ី ត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដុំថ្ម និងឈើជ្រុងដេញតាមមកបំបុកអោយដួលហើយព្រួតគ្នាវាយរហូតដល់ស្លាប់តែម្ដង នាំគ្នាជិះរត់គេច បាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង០៣:៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ នៅចំណុច ទល់មុខសាលាមត្តេយ្យវត្តកោះ ចម្ងាយប្រហែល៣០ម៉ែត្រ ពីប៉ុស្តិ៍ផ្សារថ្មី៣ លើផ្លូវ៦៣ កែងផ្លូវ១៧៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ តាំង ម៉េងហួត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្នុងហាងអ៉ីនធើណេត

    March 23, 2020
  • សុខភាព

    អ្នក​រស់​នៅ​​​ទី​ក្រុង អ៊ូហាន ប្រមាណ​១០៨​នាក់ បាន​​ស្ម័គ្រ​ចិត្ត​ ចូល​រួម​ក្នុង​​​ការ​​ពិសោធ​ចាក់​វ៉ាក់​សាំង​ប្រឆាំង​នឹង​វីរុស​ COVID-19។ ការ​ចាក់​វ៉ាក់​សាំង​ ពិសោធ​នេះ បាន​ធ្វើ​ឡើង​ នៅ​បី​ថ្ងៃ​ក្រោយ ពេល​ដែល​ក្រុមហ៊ុន​ឱសថ Cansino Biologics ​របស់​ចិន សហការ​​រួម​គ្នា​ជា​មួយ​​ក្រុម​យោធា​ចិន ព្រម​ទាំង​​បាន​ភ្លើង​ខៀវ​ពី​រដ្ឋបាល​ក្រុង​ប៉េកាំង​ផង​ដែរ។ ជា​មួយ​គ្នា​នោះ ក៏មាន​អ្នក​​ស្ម័គ្រ​ចិត្ត​ ដែល​បានចូលរួម​សាក​ល្បង​ ឆ្លង​កាត់​នីតិវីធី​ខាង​លើ ​បាន​រៀប​រាប់​ពី​បទ​ពិសោធ​ដែល​បាន​ជួប​ផង​ដែរ។ បើ​តាម​សារព័ត៌មាន​ចិន South China Morning Post បាន​ឱ្យ​ដឹង​ថា អ្នក​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់​សាំង ភាគ​ច្រើន​បាន​ជួប​បញ្ហា រាក​រូស សីតុណ្ហភាព​ខ្លួន​ឡើង​ក្តៅ និង​មាន​បញ្ហា​​ថប់​​អារម្មណ៍​​តិច​តួច​។ តែ​​យ៉ាង​ណា​ ពួក​គេ​និយាយ​ថា

    March 23, 2020