- Khmernote Media
- កូវីដ-១៩
តាមការបញ្ជាក់របស់លោក ឡុង ឌីម៉ង់ ដែលជាអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូងបានអោយដឹងថា លោកបានជជែកញនាជាមួយជនជាតិខ្មែរដែលផ្ទុកវីរុស កូវីដ-១៩ ដោយផ្ទាល់តាមរយៈទូរស័ព្ទ និងសួរសុខទុក្ខពួកគាត់ ហើយលោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ប្អូនស្រីរួមទាំងម្ដាយហើយនិងកូនប្រុសដែលមានអាយុទើបតែបាន 3 ខែនោះ មានសុខភាពល្អធម្មតា ទាំងផ្លូវកាយ និងផ្លូវចិត្ត។ អគ្គរាជទូតកម្ពុជា រូបនេះបានអោយដឹងនៅលើបណ្តាញសង្គម Facebook ថា៖ “ព្រឹកនេះខ្ញុំបានជួបជជែកជាមួយប្អូនស្រីដែលមានផ្ទុកវីរ៉ុស covid19 តាមរយៈទូរស័ព្ទពីក្នុងមន្ទីរពេទ្យដោយមានការអនុញ្ញាតជាពិសេសពីសំណាក់អាជ្ញាធរសុខាភិបាលកូរ៉េ។ ប្អូនស្រីរួមទាំងម្ដាយហើយនិងកូនប្រុសដែលមានអាយុទើបតែបាន 3 ខែនោះ កំពុងតែមានសុខភាពល្អប្រសើររួមទាំងសុខភាពផ្លូវចិត្តផង។ ស្ថានទូតកម្ពុជារួមទាំងរូបខ្ញុំផ្ទាល់ នឹងបន្តតាមដានស្ថានភាពសុខភាពរបស់ប្អូនស្រីនិងម្ដាយក៏ដូចជាទារកនេះ ដោយយកចិត្តទុកដាក់បំផុត រួមទាំងផ្ដល់នូវរាល់កិច្ចសហការនានាជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់របស់កូរ៉េ។”
March 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ៣ ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះ បានសម្រេច ហើយជិះគេចខ្លួន តែជនរងគ្រោះជិះដេញតាមស្រែក ចោរៗ រហូតមកជួបកម្លាំងល្បាតចេញជួយអន្តរាគមន៍តែម្ដង តែបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ទៅហើយ ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧:១៥នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុវណ្ណ ចាន់រ៉ាឌី អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២
March 22, 2020 - ព័ត៌មានជាតិ
មុននេះបន្តិចរដ្ឋបាលរាជធានីបានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះលោកឧកញ៉ា ខូវ សម្បត្តិ អគ្គនាយកក្រុមហ៊ុន ថៃ ប៊ុនរ៉ុង ដែលបានផ្តល់សណ្ឋាគារ Great Duke ជាទីតាំងដើម្បីព្យាបាលអ្នកជំងឺ COVID-19។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងសុខាភិបាលបានអោយដឹងថា ដោយមានការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៉ីធើខុន ដែលបច្ចុប្បន្នឈ្មោះ The Great Duke ធ្វើជាមន្ទីពេទ្យពិនិត្រព្យាបាលជំងឺ COVID-19៕
March 22, 2020 - កូវីដ-១៩
តាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ នៅមុននេះបន្តិចលើបណ្តាញសង្គម Facebook ផ្លូវការបានអោយដឹងថា មានជនជាតិខ្មែរដែលរស់នៅប្រទេសកូរ៉េ ចំនួន២នាក់បានឆ្លងជំងឺកូវីដ-១៩ ។ បន្ថែមពីនេះទៀត ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានអោយដឹងដែរថា៖ ” ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េសូមជូនដំណឹងជាបឋមថាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ មានជនជាតិខ្មែរចំនួន២នាក់ ដែលជានារីខ្មែររៀបការស្វាមីកូរ៉េ ០១នាក់ អាយុ២៣ឆ្នាំ ម្តាយ អាយុ ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប៣ខែ នៅទីក្រុងប៊ូឆុន ដែលស្ថិតនៅចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បានឆ្លងវីរ៉ុស COVID-19 ពីប្តីរបស់គាត់ ដែលប្តីរូបនោះបានឆ្លងពីក្មួយបានផ្ទុកវីរ៉ុសCOVID-19 ពីទីក្រុងដេគូ ដែលជាតំបន់ឆ្លងខ្លាំងជាងគេនៅកូរ៉េ។ សូមជម្រាបជូនថា ប្តីរបស់នារីខ្មែររូបនេះ ត្រូវបានគេពិនិត្យឃេីញមាន
March 22, 2020 - កូវីដ-១៩
អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា តាមរបាយការណ៍ពីប្រទេសអ៊ីតាលីគិតត្រឹមថ្ងៃសៅរ៍ ទី២១ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ថ្មីក្នុងរយៈពេល១ថ្ងៃ ដោយសារវីរុសកូវីដ១៩ មានចំនួនរហូតដល់ទៅ ៧៩៣នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៤,៨២៥នាក់ ដោយចំនួននេះស្មើនឹង ៣៨.៣%នៃចំនួនអ្នកស្លាប់សរុបទូទាំងពិភពលោក ហើយវាក៏តួលេខអ្នកស្លាប់ប្រចាំថ្ងៃដ៏ខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីតាលីផងដែរ។ ចំណែកឯអ្នកឆ្លងវីរុសកូវីដ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសអ៊ីតាលី គឺមានចំនួន ៦,៥៥៧ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៥៣,៥៧៨នាក់ ហើយគិតមកទល់ពេលនេះ ប្រទេសអ៊ីតាលីក៏បានខំប្រឹងព្យាបាលអ្នកជំងឺបានជាសះស្បើយចំនួន ៦,០៧២នាក់ផងដែរ៕ អត្ថបទ៖ សេម ប្រភព៖ Channelnewsasia
March 22, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កណ្ដាលយប់ស្ងាត់ផ្លូវធំទូលាយទៀត ក្មេងស្ទាវមួយក្រុមមានគ្នា៦-៧នាក់ នាំគ្នាបង្ហោះម៉ូតូប្រសេចប្រសាចពេញផ្លូវ ចៃដន្យជួបកម្លាំងកងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កំពុងល្បាតទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏ប្រដេញតាមឃាត់បាន៥នាក់ និងម៉ូតូ៣គ្រឿង នាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីណែនាំ អប់រំ និងអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ កុំឲ្យចេះតែធ្វើអំពើដែលមិនគប្បីដូច្នេះបន្តទៅទៀត ចំណែកឯម៉ូតូមួយគ្រឿងទៀត ជិះរត់ចូលព្រៃបាត់ស្រមោល ។ ករណីបង្ក្រាបក្រុមបង្ហោះម៉ូតូនេះ បានធ្វើឡើងនៅវេលាម៉ោងជិត២រំលងអាធ្រាត្រ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមសម្ដីលោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្រុមក្មេងស្ទាវទាំងនេះ អនុវត្តគោលនយោបាយ
March 22, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីទូរទស្សន៍ជាតិកម្ពុជា ទទក នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩នៃប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ច្រកវីអាយភី នៅវេលាម៉ោង០៨ និង៣០ព្រឹក ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទីមួយរបស់ប្រទេសចិនទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩កំពុរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោកគួរអោយបារម្ភ។ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ចនៅព្រលានយន្តហោះ។ គួរបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានទទួលជំនួយជាឧបករណ៍ពិនិត្យរកមេរោគកូវីដ១៩ ចំនួន ៣,០០០ឈុត ពីប្រទេសចិន ដែលឧបករណ៍នោះដើរតួនាទីយ៉ាងសំខាន់សម្រាប់បម្រើក្នុងការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃមេរោគកូរ៉ូណាថ្មី (កូវីដ១៩)
March 22, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលចុះផ្សាយកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ២ករណីទៀត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៥៣ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ ការរកឃើញវិជ្ជមាន កូវីដ-១៩ គឺត្រូវបានរកឃើញនៅលើបុរសទេសចរជនជាតិបារាំង ដែលស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ អ្វីដែលគួរអោយត្រេកអរនោះគឺ ស្ត្រីជានជាតិអង់គ្លេស ដែលរកឃើញវិជ្ជមាន កូវីដ-១៩ នៅលើនាវាទេសចរណ៍ Viking នៅខេត្តកំពង់ចាម កន្លងទៅពេលនេះបានជាសះស្បើយ ក្រោយការធ្វើតេស្តចំនួន២ដង ហើយគាត់នឹងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីពេទ្យនៅស្អែកនេះ៕ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ និងអោយធ្វើការផ្អាកការរៀបចំប្រគុំតន្ត្រីតាមទីសាធារណៈ
March 21, 2020 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលត្រូវបានរកឃើញមានវីរុសកូវីដនៅខេត្តកំពង់ចាម នៅលើនាវា Viking Cruise Journey ហើយត្រូវបានបញ្ជូនមកព្យាបាលនៅក្រុងភ្នំពេញនោះ ឥឡូវនេះបានជាសះស្បើយហើយ។ បើតាមការពីបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ស្ត្រីជនជាតិអង់គ្លេសរូបនេះនឹងត្រូវអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩សរុបចំនួន ៥១ករណី ដែលមានដូចជា៖ + រាជធានីភ្នំពេញ ១១ករណី + ក្រុងព្រះសីហនុ ១ករណី + ខេត្តសៀមរាប ២ករណី + ខេត្តកំពង់ចាម ១០ករណី + ខេត្តបាត់ដំបង ៨ករណី
March 21, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមហ្វេសបុករបស់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ រសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើសនាំចូល ស្ដុក ចែកចាយមេតាណុល( ផលិតជាអាល់កុល)ប្រមាណ ៤ ២០០លីត្រ។ ដោយមានការចូលពីមន្ដ្រីក្រសួងសុខាភិបាលនិងមន្ដ្រីស្ដង់ដាជាតិកម្ពុជានៃក្រសួងឧស្សាហ៍កម្មនិងសិប្បកម្មនិងមន្ដ្រីអាជ្ញាធមូលដ្ឋាននិងមានការសម្របសម្រួលដោយលោកសាយ ណារ៉ូ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅផ្លូវ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សូមបងប្អូនត្រូមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុខភាព ពីព្រោះមេតាណុលគឺជាថ្នាំពុល៕
March 21, 2020









