- Khmernote Media
- កូវីដ-១៩
កាលពីយប់មិញនេះ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថា កម្ពុជាបានរកឃើញវិជ្ជមាន កូវីដ-១៩ ចំនួន ១០ករណីទៀតត ដោយសរុបមកទល់នឹងបច្ចុប្បន្នចំនួនកើនឡើងដល់ ៤៧ករណី។ ក្នុងសេចក្តីប្រកាសនេះដែរ បានអោយដឹងដែរថា ការរកឃើញវិជ្ជមាន កូវីដ-១៩ ថ្មីនេះគឺមាន ០៤ករណីជាបុរសជនជាតិខ្មែរ ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេស ម៉ាឡេស៊ី និង ០៦ករណីទៀត ជាបុរសជនជាតិម៉ាឡេស៊ី ផ្ទាល់តែម្តង។ មុននេះបន្តិច តាមរយៈអង្គភាពសារព័ត៌មាន Fresh News បានចុះផ្សាយថា មន្រ្តីស្ថានទូតចិន បញ្ជាក់ប្រាប់ ” បន្ទាប់ពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសចិន
March 20, 2020 - ព័ត៌មានជាតិ
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការសម្រាប់ការធ្វើដំណើរ តាមការហោះហើរចូលប្រទេសថៃ ក្នុងស្ថានភាពនៃជំងឺកូវីដ១៩ ដោយតម្រូវឲ្យអ្នកដំណើរត្រៀមឯកសារដូចជា៖ ១. មុនចេញដំណើរពីប្រទេសកម្ពុជា សំបុត្របញ្ជាក់សុខភាព៖ សំបុត្រពេទ្យ ដែលបញ្ជាក់ថា អ្នកដំណើរមិនមានហានិភ័យ នាំឲ្យឆ្លងជំងឺកូវីដ១៩ និងមានសុពលភាពមិនលើសពី ៧២ម៉ោង មុនកាលបរិច្ឆេទនៃការធ្វើដំណើរ។ *ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព៖ ឯកសារ/គោលការណ៍ធានារ៉ាប់រងសុពលភាព ដែលបញ្ជាក់ទឹកប្រាក់ធានារ៉ាប់រង ដែលគ្រប់ដណ្តប់ប្រទេសថៃផង ទាបបំផុតចំនួន ១០ម៉ឺនដុល្លារអាមេរិក និងទទួលរ៉ាប់រងលើជំងឺកូវីដ១៩។ ២. ពេលធ្វើដំណើរដល់ប្រទេសថៃ អ្នកដំណើរត្រូវបង្ហាញលិខិតបញ្ជាក់ទាំងពីរទៅកាន់មន្ត្រីត្រួតពិនិត្យជំងឺឆ្លង៖ សំបុត្រពេទ្យ/គោលការណ៍ធានារ៉ាប់រងសុខភាព និងបំពេញបែបបទ T.8 Form ឬ
March 20, 2020 - សុខភាព
ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងរីករាលដាលវីរុសCOVID-19 រដ្ឋាភិបាលបានសម្រេចបិទកន្លែងសាធារណៈមួយចំនួនធំដូចជាសាលារៀន រោងភាពយន្ត KTV ឬកន្លែងកម្សាន្តនានាដែលជាទីប្រមូលផ្តុំមនុស្សច្រើន។ ទន្ទឹមនឹងភាពភ័យខ្លាចក្នុងការឆ្លងវីរុស COVID-19 ប្រជាពលរដ្ឋមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះចំណូលផ្ទាល់ខ្លួនដោយសារតែការរាលដាលវីរុស COVID-19។ – លោក រុន អ្នករត់តាក់ស៊ីពីខេត្តកំពង់ចាមទៅខេត្តក្រចេះម្នាក់បានបញ្ជាក់ថា ពេលដែលមិនទាន់មានការរាលដាលជំងឺ COVID-19 ការរកស៊ីរបស់លោកកាក់កបណាស់ មួយថ្ងៃៗមានភ្ញៀវដឹកពេញៗឡានស្ទើរគ្មានកន្លែងអង្គុយ តែមួយរយៈពេលនេះពិបាករកភ្ញៀវណាស់។ នៅពេលដែលស្ងាត់ភ្ញៀវបែបនេះ លោកពិបាកក្នុងរកចំណូលផ្គត់ផ្គង់គ្រួសារ ព្រោះរកស៊ីរាល់ថ្ងៃបានសម្រាប់តែការចាយវាយប្រចាំ ហើយលោកនៅមានបន្ទុកផ្សេងៗទៀតត្រូវរ៉ាប់រង។ - អ្នកលក់បាយនៅក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បងស្រី សុភី ឲ្យដឹងថា សព្វថ្ងៃការរកស៊ីមិនបានចំណេញដូចកាលពីមុនទៀតទេ ពេលខ្លះសល់ខាតទាំងចុងខាតទាំងដើម។ បងស្រីបានឲ្យដឹងថា “ពីមុន ធ្លាប់លក់ដាច់បាន៥០-៦០មុឺនរៀល/ថ្ងៃ ប៉ុន្តែឥឡូវលក់មិនបានពាក់កណ្តាលផង អ្នកទិញភាគច្រើនគេខ្ចប់ទៅផ្ទះ
March 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី ១១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រោយការទទួលបានសេចក្ដីណែនាំលេខ ០០២ ស.ជ.ណ របស់ អគ្គស្នងការនគរបាលជាតិ ស្ដីពី វិធានការបង្ក្រា ការឆ្លងរាលដាលវីរ៉ុស COVID-19 លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអញ្ជើញក្រុមគ្រូពេទ្យផ្នែកជំនាញកំចាត់មេរោគ បាញ់សំអាតទីតាំងអគារ-ការិយាល័យ-បន្ទប់ធ្វើការ បន្ទប់ប្រជុំ ក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងជុំវិញអធិការដ្ឋានផងដែរ។ ជាមួយគ្នានេះមន្ត្រីនគរបាលខណ្ឌមានជ័យអ្នកនាង Sokunthida Hy បានសរសេររៀបរាប់ក្នុងហ្វេសប៊ុករបស់នាងដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា
March 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្ដែងៗណាស់! អ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ជារើយៗ នៅតែបើកបរតាមដងផ្លូវបានដដែល ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ជាក់ស្ដែងបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបម៉ាក Audi A8L បោះពួយលឿនដូចហោះ ទៅបុកម៉ូតូកង់បីខ្មែរមួយគ្រឿងកំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យដាច់ជាពីរ និងបណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យភ្លាមផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ស្ដែងមួយនេះបានកើតឡើងកាលពីវេលាម៉ោង០០:០៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខឱសថស្ថានម៉ាកូសា តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើកម៉ូតូកង់បីខ្មែរមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1M-2535 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃបម្រុងត្រឡប់ក្រោយទើបនឹងបត់បានពាក់កណ្តាលផ្លូវក៏មានរថយន្តមួយគ្រឿងម៉ាកអូរឌី (Audi
March 20, 2020 - សុខភាព
វីរុស COVID-19 ជាមេរោគដែលអាចឆ្លងយ៉ាងឆាប់រហ័សបំផុត ដោយឆ្លងតាមតំណក់ទឹកមាត់ និងវត្ថុរាវរបស់អ្នកជំងឺ។ តើធ្លាប់ដឹងទេថា វីរុស COVID-19នេះ អាចស្ថិតនៅលើអាកាស ឬវត្ថុផ្សេងៗបានរយៈពេលប៉ុន្មានម៉ោង? ប៉ុន្មានថ្ងៃ? បើតាមការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក វីរុស COVID-19 ឆ្លងបានតាមរយៈទឹកមាត់ ឬវត្ថុរាវរបស់អ្នកជំងឺដែលវិជ្ជមានវីរុស COVID-19។ នៅពេលដែលអ្នកជំងឺក្អក ឬកណ្តាស់ ហើយមានខ្ទាតដំណក់ទឹកមាត់ចេញមកខាងក្រៅ វាអាចបណ្តាលឲ្យឆ្លងទៅអ្នកដទៃទៀតព្រោះវីរុស COVID-19 នេះអាចរស់នៅលើលំហខ្យល់បានយ៉ាងតិចរយៈពេល ៣ម៉ោង ហើយវាអាចរស់នៅបានយ៉ាងតិច ២-៣ថ្ងៃ ចំពោះវត្ថុដែលធ្វើពីជ័រ ឬដែកដែលមិនងាយច្រែះ។ លើសពីនេះ វីរុស COVID-19 អាចរស់នៅបានរយៈយ៉ាងតិច៤ម៉ោងនៅលើវត្ថុដែលផលិតពីស្ពាន់ ហើយវាក៏មានសមត្ថភាពរស់នៅលើក្រដាសកាតុងបានផងដែរក្នុងរយៈពេលមិនលើសពី២៤ម៉ោងទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា(CDC)
March 20, 2020 - បច្ចេកវិទ្យា
ទីបំផុត OPPO ពិតជាមិនធ្វើឲ្យអ្នកនិយកគាំទ្រខកបំណងមែន ដោយបានទម្លាយនូវ ស្មាតហ្វូនល្អឯកប្រចាំ 2020 គឺ OPPO Reno3 ដែលមានរហ័ស្សនាមស្តេចទូរស័ព្ទថតរូបស៊ែលហ្វីសាហាវ នៅតាមការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ OPPO កាលពីយប់ថ្ងៃទី 19 មីនា 2020។ វត្តមាន OPPO Reno3 អ្នកឯកទេសស៊ែលហ្វីជំនាន់ថ្មី តាមរយៈការ Premiered Live ខ្នាតធំលើកដំបូងបង្អស់ លើបណ្តាញសង្គមហ្វេសប៊ុក OPPO និង សារព័ត៌មានល្បីៗយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទាក់ទាញនិងផ្អើល អ្នកលេងហ្វេសប៊ុក ចូលរួមទស្សនារាប់ម៉ឺននាក់ ដើម្បីអ៊ុតមើល បច្ចេកវិទ្យាថ្មីៗ
March 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានផ្តល់ជំនួយជាថវិកាចំនួន ៥០០,០០០ ដុល្លារអាមេរិច សម្រាប់ចូលរួមក្នុងប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ (COVID-19) ដែលកំពុងតែបង្កគ្រោះភ័យដោយគំរាមមកលើសុខភាពនិងជីវិតរបស់ប្រជាជនកម្ពុជាយើង។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩សរុបទូទាំងប្រទេសចំនួន៤៧ករណីហើយ៕ អត្ថបទ៖ សេម
March 20, 2020 - កូវីដ-១៩
ខណៈវីរុសកូវីដនៅក្នុងប្រទេសកម្ពុជាកំពុងតែខ្លាចជាក្តីព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះ ថ្មីៗនេះ ក្រសួងសុខាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន ហើយកន្លែង និងមន្ត្រីទទួលថវិការបស់សប្បុរសជននានាសម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានអស័យដ្ឋាននៅទីស្តីក្រសួងសុខាភិបាល ដីឡូតិ៍លេខ ៨០ វិធី សម្តេច ប៉ែន នុត (២៨៩) បន្ទប់ជាន់ផ្ទាល់ដី ដូចមានរាយនាមខាងក្រោម៖ ១- លោកជំទាវ យក់ សម្បត្តិ លេខទូរស័ព្ទ ០១២ ៨៤២ ៩៦៦ ២- ឯកឧត្តម យូ ពិសី
March 20, 2020 - សង្គម
ស្របពេលវីរុសកូវីដ19 (កូរ៉ូណា) កំពុងរីករាលដាលស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក និងបន្តគំរាមគំហែងសុខភាពសាធារណៈ ក្រុមហ៊ុន OPPO បានចាត់វិធានការអនាម័យនៅតាមមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO តាមរយៈការបាញ់ថ្នាំសម្លាប់មេរោគពីរដងក្នុងមួយថ្ងៃ រាល់បុគ្គលិកក្រុមហ៊ុនតម្រូវឲ្យពាក់ម៉ាស និងពិនិត្យសីតុណ្ហភាព មុនពេលចាប់ផ្តើធ្វើការជារៀងរាល់ថ្ងៃ (ក្នុងករណីក្តៅខ្លួន ឬមិនស្រួលខ្លួន ក្រុមហ៊ុនអនុញ្ញាតសម្រាកនៅផ្ទះ ឬជួបពេទ្យ) ទូរស័ព្ទត្រូវបានសម្អាតរៀងរាល់ពីរម៉ោងម្តង និងទឹកអាល់កុលលាងដៃ ដើម្បីធានានូវសុខសុវត្ថិភាពដល់អតិថិជន និងអ្នកគាំទ្រ។ ជាពិសេសដើម្បីជួយកាត់បន្ថយការរីកដុះដាល វីរុសកូវីដ19 ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជា ធ្វើការចែកម៉ាសជូនឥតគិតថ្លៃ នៅទីតាំងមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO សាខា AEON 1 លេខទំនាក់ទំនង: 098
March 20, 2020









