Khmernote Media
  • ព័ត៌មានជាតិ

    ខណៈវីរុសកូវីដកំពុងខ្លាចជាក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះយើងក៏នៅតែឃើញមានការចែកចាយព័ត៌មានមិនពិតអំពីវីរុសកូវីដ១៩ផងដែរ។ ជាក់ស្តែងនាពេលថ្មីៗនេះ អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ បានអញ្ជើញស្ត្រីម្នាក់ អាយុ២៥ឆ្នាំ មកធ្វើកិច្ចសន្យាបទបំភ្លៃព័ត៌មាន មិនពិត(កូវីដ១៩) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា នៅផ្សារចំបក់មានអ្នកឆ្លងកូរ៉ូណា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងមក។ អធិការដ្ឋាននគរបាលស្រុកបាទី ក៏បានឲ្យដឹងផងដែរថា ស្ត្រីដែលបង្ហោះព័ត៌មានមិនពិតរូបនោះចន្ទ្រា ដែលសព្វថ្ងៃស្នាក់នៅភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ក៏បានធ្វើសន្យាបញ្ឈប់សកម្មភាពចែកចាយព័ត៌មានមិនពិតទៀតផងដែរ៕ អត្ថបទ៖ សេម

    March 20, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០៖ សិរីសួស្តីឆ្នាំថ្មី…ទិញរបស់ថ្មីៗ! ដើម្បីអបអរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះក្រុមហ៊ុន សាមសុង មានកម្មវិធីប្រូម៉ូសិនដ៏ធំសម្រាប់អតិថិជន ដែលធ្វើការជាវគ្រប់ផលិតផលអេឡិចត្រូវនិច សាមសុង ដូចជា៖ ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបោកសម្លៀកបំពាក់ណាមួយដែលបានកំណត់នៅហាងលក់គ្រឿងអេឡិចត្រូនិច K4 និងស៊ុនស៊ីម៉ិចកូ ចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗរហូតដល់ $500 ជើងចាប់ជញ្ជាំងដោយឥតគិតថ្លៃសម្រាប់ម៉ាស៊ីនត្រជាក់ និងកាដូជាច្រើនទៀតផងដែរ។ ពិតជាអស្ចារ្យមែនទែន!សូមរួសរាន់ឡើងឱកាសបញ្ចុះតម្លៃដ៏ពិសេសនេះមួយឆ្នាំមានតែម្តងប៉ុណ្ណោះៗ! បញ្ជាក់៖

    March 20, 2020
  • ព័ត៌មានជាតិ

    ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២០ ផេកមន្ទីរ​ពេទ្យខេត្តបាត់ដំបង​ បានបង្ហោះឲ្យដឹងថា៖ សូមថ្លែងអំណរគុណចំពោះ​ អាហារដ្ឋាន​ ពន្លឺ​ត្បូង​ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ និង​សម្ភារៈ​លេីក​ទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ដេីម្បីប្រេីប្រាស់ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ​ ១៩​ (COVID-19)។ លោក​ ជ្រិន​ ញ៉​ និង​ លោកស្រី​ អ៊ាង​ ខេង​ ព្រម​ទាំង​កូន​ចៅ​ នូវ​ទឹក​ប្រាក់​ចំនួន​៥០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ ទឹក​សុទ្ធ​ចំនួន​១០កេះ​ និង​ទឹក​ផ្លែឈើ​ ទឹក​ក្រូច​ចំនួន​១៥កេះ​ លោក​ ទាំង​ លីផេង​ ត្រូវ​ជា​កូន​ និង​លោកស្រី​ ជ្រិន​ សុខហេង​ ព្រម​ទាំង​កូន​ចៅ​ នូវ​ទឹក​ប្រាក់​ចំនួន​១លានរៀល​។

    March 20, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសអំពាវនាវក្នុងពេលប្រទេស និង ពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមជម្រាបជូនដល់សមាជិក (និងបងប្អូនគ្រូពេទ្យផ្សេងៗទៀតទោះមិនមែនជាសមាជិកក៏ដោយ) ដែលមានបំណងស្ម័គ្រចិត្តចង់ចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងពេលនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទ 012 455 555 ឬ 012 777 670 ឬ 012 351 339 ឬ 012 601 160 ដើម្បីទទួលការហ្វឹកហាត់ និង បំពេញការងារផ្សេងៗ។ តាមរយៈការអំពាវនាវរបស់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីម្សិលមិញ មកដល់ពេលនេះមានបងប្អូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើង

    March 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកឧកញ៉ា ពុង ឃាវសែ និងលោកជំទាវ ដែលបានផ្តល់វិភាគទានជាមួយរាជរដ្ឋាភិបាលជាថវិកាចំនួន៥០ម៉ឺនដុល្លារអាមេរិកដល់រាជរដ្ឋាភិបាល សម្រាប់ទប់ទល់នឹងសភាពការណ៍គ្រោះភ័យ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩សរុបទូទាំងប្រទេសចំនួន៤៧ករណីហើយ៕ អត្ថបទ៖ សេម

    March 20, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនក្រុមក្មេងទំនើង៧នាក់ ដែលដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ ប្រដាប់ដោយកាំបិតនិងផ្គាក់ បង្កការភ្ញាក់ផ្អើលពេញភូមិព្រែកហូរនោះ មកតុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្ន ក្រុមជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។ សូមបញ្ជាក់ថា ករណីដេញកាប់ចាក់គ្នានេះបានកើតឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទី នៅចំណុចផ្លូវលេខ២១៥ ភូមិ ព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ លោកវរសេនីយ៍ទោ យី វណ្ណដា

    March 20, 2020
  • ព័ត៌មានជាតិ

    ខេត្តកោះកុង-សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមីនាឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកជញ្ជាំងភ្នំ ស្លាប់ម្នាក់របួស២នាក់ នៅចំណុចអន្ទង់អាំងគីឡូ៦១ នៅយប់ម៉ោង ២រំលងអាធ្រាត្រ។ សមត្ថកិច្ច សូមជូនដំណឹងដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ៤៨ថា ប្រសិនបើបងប្អនឆ្លងកាត់ផ្លូវជាតិខាងលើនេះ ជាលើកទី១ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នខ្ពស់ ចាប់ពីចំណុចរង្វង់មូលវិថីសាយភូថង រហូតដល់ទីរួមខេត្តកោះកុង ព្រោះមានចំណោត និងកាច់កោងច្រើនកន្លែង ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់កើតឡើង ប្រសិនបើអ្នកបើកបរធ្វេសប្រហែស៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    March 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ និងកម្លាំងសាលាសង្កាត់ចាក់អង្រែលើ បានចុះបង្ក្រាបកន្លែងបើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២ទីតាំង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ធ្វើការចាប់ដកហូតទូហ្គេមចំនួន ០៤គ្រឿង និងកុំព្យូទ័រ ០៦គ្រឿង និងឃាត់ខ្លួនស្ត្រីម្នាក់ដែលជាអ្នកគ្រប់គ្រងទីតាំងបាញ់ត្រី បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីរងចាំចាត់ការបន្តតាមនីតិវិធី ។ ការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង០៣:០០នាទីរសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣១បេតេ

    March 20, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពឆក់កាបូបពីគ្រូបង្រៀនភាសាចិនម្នាក់ បានសម្រេច តែត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមពីក្រោយ តាំងពីខេត្តកណ្តាល ចូលដល់ភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើកំពុងល្បាត បានឃើញមានប្រជាពលរដ្ឋជួយដេញតាមដែរនោះ ក៏ចេញជួយអន្តរាគមន៍ចាប់ឃាត់ខ្លួនបានម្នាក់ ចំណែកឯម្នាក់ទៀតរត់ទៅលោតចូលទឹកទន្លេ តែហត់ពេកហែរលែងរួច ប្រគល់ខ្លួនអោយសមត្ថកិច្ចចាប់មក សាកសួរដដែល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខដេប៉ូឈេីគ្រប់ប្រភេទ ចម្ងាយពីគល់ស្ពានថ្មប្រហែល៥០០ម៉ែត្រ ស្ថិតក្នុងភូមិដើមមៀន១ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើបានឲ្យដឹងថា ដំបូងឡើយសមត្ថកិច្ចកំពុងល្បាតក្នុងភូមិ លុះដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូឌុបគ្នាម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GU-5650

    March 20, 2020
  • កូវីដ-១៩

    មុននេះបន្តិច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានធ្វើការប្រកាសឲ្យដឹងថា រហូតម៉ោង​ ១០ និង៣០យប់ ថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២០​ យើងបានរកឃើញអ្នកជំងឺ​ COVID-19 ១០ករណីបន្ថែមទៀត​ ដូច្នេះសរុបទាំងអស់ចំនួន​ ៤៧ករណី​ ដោយក្នុងនោះ ៤៣ករណី​នាំចូលពីប្រទេសក្រៅ​ ១ករណី​ប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន​ និង២ករណីទៀតជាប្រពន្ធពីរនាក់ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន​ COVID-19។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានបញ្ជាក់ផងដែរថា ពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​។ សូមមើលតារាងភ្ជាប់មកជាមួយនេះ​ : ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥ អត្ថបទ៖ សេម

    March 19, 2020