Khmernote Media
  • កូវីដ-១៩

    មុននេះបន្តិចក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញ អ្នកឆ្លងកូវីដ-១៩ ចំនួន០៤នាក់បន្ថែមទៀត ដែលក្នុងនោះមានជនជាតិខ្មែរ ២នាក់ និង ជនជាតិម៉ាឡេស៉ី ចំនួន ២ នាក់ផងដែរ។ គួរបញ្ជាក់ថាជនជាតិខ្មែរ ២ នាក់ ដែលវិលត្រលប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៉ី ហើយត្រូវបានរកឃើញនៅខេត្តត្បូងឃ្មុំ ចំណែកជនជាតិម៉ាឡេស៊ី ២ នាក់គឺរកឃើញនៅក្នុងខេត្តកំពត ជាករណីរកឃើញពីយប់ថ្ងៃទី ១៧ ខែមីនា ដែលមិនទាន់បានចេញសេចក្តីប្រកាស។ គួររំលឹកផងដែរថា កាលពីព្រឹកមិញនៅក្នុងសន្និសិទសារព័ត៌មានមួយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី ១៧ ខែមីនា កន្លងទៅក្រសួងបានរកឃើញវិជ្ជមាន កូវីដ-១៩ លើជនជាតិម៉ាឡេស៊ី ចំនួន២នាក់

    March 18, 2020
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុករបស់លោក លោក គង់ វុទ្ធី អនុប្រធានសាខា កាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានបង្ហោះឲ្យដឹងពីការចុះទៅត្រួតពិនិត្យឪសថស្ថាន បានដាក់លក់អាល់កុលលាងដៃក្លែងក្លាយធ្វើឲ្យប៉ះពាល់សុខភាពប្រជាជន ដោយលោកបានសរសេររៀបរាប់ថា៖ អាល់កុលដែលមានមេតាណុលចំនួន 4ពីដុងស្មើ 20 លីត្រ ត្រូវបានដកហូត សូមប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផលអាល់កុលណាដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់ សម្រាប់ការលាងសម្អាតកំចាត់មេរោគ ឬបង្ការវីរុសCovid-19។ គួរបញ្ជាក់ថាតាមវេបសាយ Hello គ្រូពេទ្យ បានឲ្យដឹងថា យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់

    March 18, 2020
  • ព័ត៌មានជាតិ

    ថ្ងៃនេះមានការបង្ហោះនិងស៊ែរតៗគ្នា ពីគណនីហ្វេសបុក ទ្រី វិឆ្ឆិកា ដែលបានបង្ហាញរូបថតមួយសន្លឹកសែនអាណិតអុំស្រីម្នាក់ ដែលគាត់បានយកស្បោងមកពាក់ធ្វើជាម៉ាស់វិញ ដោយមានការ comment ថា ៖ ដោយសារកត្តាជីវភាព ស្របពេលមេរោគកូវីដ១៩ ចំណែកអ្នកលក់ម៉ាស់មួយក្តាប់តូចកេងចំណេញពលរដ្ឋគ្នាឯង អុំស្រីសម្រេចចិត្ត យកថង់ប្លាស្ទិកពាក់ជំនួសវិញ 😔😔😔😔 សុំទោសអុំស្រីម្ចាស់រូប ចំពោះរូបមួយសន្លឹកនេះ។ ស្រាប់តែពេលនេះប្អូនប្រុស តាំងគឹមឡេង បានបង្ហោះឲ្យដឹងថា៖ ចៅបានឲ្យក្រុមការងារក្នុងខេត្ត​ព្រះវិហារ ជូនម៉ាស់ក្រណាត់បណ្តោះអាសន្ន និងទឹកលាងដៃជូន មួយចំនួន​ រងចាំចៅផ្ញេីទៅម៉ាស់ពេទ្យបន្ថែមនិងថវិកា​ អរគុណក្រុមការងារ​ ខេត្តព្រះវិហារ។ កាដូនេះធ្វើឲ្យអ៊ុស្រីញញឹមរីករាយជាខ្លាំង ចែករំលែកអំពើល្អទាំងអស់គ្នា!

    March 18, 2020
  • កូវីដ-១៩

    កាលពីព្រឹកមិញ ថ្ងៃទី១៨ ខែមីនានេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយយ៉ាងក្បោះក្បាយ ស្ដីពីបច្ចុប្បន្នភាពជំងឺរលាកសួតបង្កដោយវីរុសកូវីដ-១៩។ ក្នុងនោះផងដែរ លោកជំទាវបានឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានទាក់ទងនឹងការប៉ាន់ប្រមាណអ្នកជំងឺ Covid-19 នៅកម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថា យើងគិតថាបច្ចុប្បន្នដោយសារមានការនាំចូលនូវករណីហ្នឹងច្រើនមកហើយ យើងគិតជាបឋម (នឹងអាច) មានការឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម អញ្ចឹងជាមធ្យមក្នុងមួយគ្រួសារមានសមាជិកគ្រួសារ ៣នាក់ ហើយគុណនឹងចំនួនអ្នកឆ្លងជំងឹ Covid-19 ដែលមានចំនួន៣៥នាក់ និងឃើញចំនួន ជាបឋមដែលប៉ាន់ប្រមាណ ប្រសិនបើមានករណីអ្នកផ្ទុក ឆ្លងទៅក្រុមគ្រួសារគាត់ តែបច្ចុប្បន្នមិនទាន់មានការចម្លងទៅសមាជិកគ្រួសារទេ។ លោកជំទាវបានបន្ថែមទៀតថា អ្វីដែលក្រសួងខិតខំត្រូវធ្វើ ឥលូវគឺកំពុងតែទប់ស្កាត់កុំឲ្យមានការចម្លងបន្តទៀត៕

    March 18, 2020
  • បច្ចេកវិទ្យា

    ទូរស័ព្ទ realme C3 ដែលទើបនឹងចេញកាលពីដើមខែកន្លងទៅនេះទទួលបាន ការគាំទ្រយ៉ាងខ្លាំងចាប់តាំងពីថ្ងៃដាក់លក់លើកដំបូងហើយក្នុងថ្ងៃនោះផងដែរចំនួនលក់មានរហូតដល់ទៅ១៥០០គ្រឿងក្នុងមួយថ្ងៃ ។ ក្នុងនាមជាម៉ាកផលិតផលថ្មីមួយដែលទើបនឹងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា នេះគឺជាលទ្ធផលដ៏ល្អប្រសើរមួយ តើ realme C3 នេះមានចំនុចគួរអោយចាប់អារម្មណ៍ណាខ្លះ? ជាដំបូងគឺការរចនាផ្នែកខាងក្រៅ realme C3 បានប្រើការរចនាម៉ូដដូចគ្នាទៅនឹងrealme 5i ដែរគឺការចនាបែបពន្លឺព្រះអាទិត្យ មាន២ពណ៌គឺព៌ណខៀវនិងព៌ណក្រហមសម្រាប់ជ្រើសរើស ធ្វើអោយយើងទទួលបានអារម្មណ៍បែបក្មេងវ័យនិងស្វាហាប់ ហើយវាថែមទាំងមិនបន្សល់ស្នាមម្រាមដៃ ដែលធ្វើអោយមានការងាយស្រួលក្នុងការចាប់កាន់។ ចំពោះអេក្រង់និងកាមេរ៉ា realme C3 បានប្រើប្រាស់អេក្រង់តំណក់ទឹកដែលមាន6.5 អីុងដែលកម្រិតអេក្រង់ធំរហូតដល់ 89% នៃតួរអេក្រង់ កំរិតភាពច្បាស់ 720*1600 និងបំពាក់់នូវកាមេរ៉ាក្រោយ៣គ្រាប់ ដែលអាចបំពេញនូវរាល់តម្រូវការថតរូបទូទៅបានយ៉ាងល្អ។ realme

    March 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោង00៖៤៥នាទីយប់ ឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទលួច (ឆក់ទូរស័ព្ទដៃមិនបានសម្រេច) ពីជនជាតិចិនកំពុងដើរថ្មើរជើង។ ជនសង្ស័យមាន ១-ឈ្មោះ សោម វណ្ណៈ ហៅឃ្លាំង ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរជាងជុសជុលរថយន្ត ទីកន្លែងស្នាក់នៅផ្ទះ២៩៩ផ្លូវ១០ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅឃ្លាំងរថយន្តដឹកដី ផ្លូវ៣១០ ភូមិពញាពន់ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ជាអ្នកឆក់)។ ២-ឈ្មោះ ដន

    March 18, 2020
  • សុខភាព

    យោង​តាម​លទ្ធផល​វិភាគ​របស់​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កាំកុង​ត្រូល​រក​ឃើញ​ថា អាល់​កុល​ដែល​បាន និង​កំពុង​ចរាចរ​លើ​ទីផ្សារ ភាគ​ច្រើន​មិនមែន​ជា​ប្រភេទ​អាល់កុល​ធម្មតា (អេទីលអាល់កុល) ដែល​មាន​មុខងារ​ប្រើប្រាស់​សម្រាប់​លាង​សម្អាត​ដៃ បង្ការ​ការ​ចម្លង​មេរោគ​ទេ។ ផ្ទុយ​ទៅ​វិញ​អាល់​ទាំង​នោះ ជា​សារធាតុ​មេតាណុល ដែល​មាន​បរិមាណ​ខ្ពស់​រហូត​ដល់ ៨០%។ ការ​លាង​សម្អាត​ដៃដោយ​ប្រើ​អាល់កុល​ដែល​មាន​កម្រិត​មេតាណុល​បែប​នេះ​អាច​ចូល​ទៅ​ក្នុង​ស្បែក និង​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព ពិសេស​ដល់​លទ្ធភាព​នៃ​ការ​មើល​ឃើញ​របស់​ភ្នែក និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់ បើ​សិន​យក​ទៅ​ប្រើ​លាយ​ធ្វើ​ជា​ភេសជ្ជៈ​គ្រឿង​ស្រវឹង​ផ្សេងៗ។ នាយកដ្ឋាន​កាំកុង​ត្រូល​បាន​បញ្ជាក់​​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា ក្នុង​កាលៈទេសៈដែល​ប្រជាពលរដ្ឋ​កំពុង​ត្រូវ​ការ​ផលិតផល​ប្រើ​សម្រាប់​លាង​សម្អាត​ដៃ ដើម្បី​កម្ចាត់​មេរោគ ពិសេស​វីរុស COVID-19 មាន​អាជីវករ​មួយ​ចំនួន​បាន​លួច​នាំ​ចូល និង​ចែក​ចាយ​ផលិតផល​ក្លែងក្លាយ​ជាច្រើន ដែល​មិន​មានស្លាក​សញ្ញា និង​ប្រភព​ច្បាស់​លាស់។ វិធានការ​សម្រាប់​អាជីវករ និង​ប្រជាពលរដ្ឋ ចំពោះ​ការ​លក់ និង​ទិញ​អាល់កុល៖ – រាល់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​អាល់កុល​សម្រាប់​ប្រើ​ប្រាស់ ត្រូវ​ដាក់​ស្លាក​សញ្ញា មាន​បញ្ជាក់​ពី​ប្រភព

    March 18, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីជូនដំណឹងពី មន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្តសៀមរាប មិនអនុញ្ញាតឲ្យមានការប្រើប្រាស់ឱសថបូរាណសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ឡើយ ក្រោយមានការស្នើសុំរបស់គ្រូឱសថបូរាណតាមរយៈទូរស័ព្ទ ដើម្បីសុំការអនុញ្ញាតព្យាបាលជំងឺនេះ។ ការដែលចេញប្រកាសដូច្នេះ ព្រោះមានការអះអាងពីសំណាក់គ្រូឱសថបូរាណក្នុងការព្យាបាលដោយឱសថបូរាណលើអ្នកជំងឺកូវីដ១៩ គឺគ្មានលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រត្រឹមត្រូវ ព្រោះយើងដឹងហើយថា វីរុសកូវីដ១៩ ជាប្រភេទវីរុសឆ្លងជាសកល ដែលវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីសហគមន៍ទៅសហគមន៍ ពីតំបន់មួយទៅតំបន់មួយ ពីប្រទេសមួយទៅប្រទេសមួយ ទូទាំងពិភពលោក៕ អត្ថបទ៖ សេម

    March 18, 2020
  • សុខភាព

    លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​បង្ហាញ​ពី​មន្ទីរពេទ្យ សម្រាប់​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19។ ក្នុង​នោះ​លោក​ជំទាវ​ប្រាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ចំនួន ដូច​ខាងក្រោម៖ – មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​កំពុង​ព្យាបាល​អ្នក​ជំងឺ COVID-19 មួយ​ចំនួន​ដែល​សម្រាក​នៅ​ទី​នោះ។ – មន្ទីរពេទ្យ​គន្ធបុប្ផា ត្រៀម​សម្រាប់​ព្យាបាល​លើ​កុមារ​ដែល​កើត COVID-19។ – មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​ទទួល​ព្យាបាល​ទារក​អាយុ ៤ ខែ​ម្នាក់​ឆ្លង​ពី​ឪពុក​ដែល​ជនជាតិ​បារាំង​មាន​ផ្ទុក​ជំងឺ​នេះ។ – The Great Duke ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​យក​ទុក​ព្យាបាល​អ្នក​ជំងឺ COVID-19 ហើយ​កំពុងតែ​ដំឡើង និង​រៀបចំ​គ្រែ និង​សម្ភារៈ​ពេទ្យ។ – មន្ទីរពេទ្យ​បង្អែក​ខេត្តនីមួយៗ ព្រោះ​អ្នក​ជំងឺ​ដែល​រក​ឃើញ​តាម​តំបន់

    March 18, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបា ក្រសួង ស្ថាប័នពាក់ព័ន្ធ សាធារណជន និងអ្នកសារព័ត៌មានក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បែរជាបង្កើតព័ត៌មានមិនពិតក្នុងចេតនាបន្លំ បំភ្លៃ បំភាន់ បង្វែរស្ថានការណ៍ ដើម្បីបង្កាច់បង្ខូចឈ្មោះរាជរដ្ឋាភិបាលកម្ពុជា និងបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច។ ខាងក្រោមនេះគឺជាបញ្ជីរាយនាមបណ្តា Page និង Account Facebook ដែលផ្សាយព័ត៌មានមិនពិតអំពីជំងឺកូវីដ១៩៖    

    March 18, 2020