- Khmernote Media
- កូវីដ-១៩
ផ្អែកតាមព័ត៌មានចុងក្រោយនៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលកម្ពុជាបានអោយដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានថ្មី វីរុស កូវីដ-១៩ ចំនួន៩ករណីបន្ថែមទៀត ដោយក្នុងនោះមាន០៣ករណីនៅខេត្តកែប ០១ករណីនៅខេត្តសៀមរាប ០១ករណីនៅខេត្តកំពង់ឆ្នាំង ០២ករណីនៅភ្នំពេញ ០១ករណីនៅខេត្តកោះកុង និង០១ករណីទៀតនៅខេត្តត្បូងឃ្មុំ។ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដដែលនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអោយផ្អាកការប្រគុំតន្ត្រីនានាតាមទីសាធារណៈ ដែលមានមនុស្សចូលរួមច្រើនកុះករ នៅទូទាំងប្រទេស ក្នុងស្ថានភាពវីរុស កូវីដ-១៩ កំពុងរីករាលដាលជាសកល។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានធ្វើសេចក្តីប្រកាសចំនួន២ដង ដោយកាលពីព្រឹកមិញនេះ
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថា នៅពេលនេះក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ ថ្មីចំនួន៩ករណីទៀតដោយក្នុងនោះមាន៣ករណីនៅខេត្តកែប ១ករណីនៅខេត្តសៀមរាប ១ករណីនៅខេត្តកំពង់ឆ្នាំង ២ករណីនៅភ្នំពេញ ១ករណីនៅខេត្តកោះកុង និង១ករណីទៀតនៅខេត្តត្បូងឃ្មុំ ។ គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្រសួងបានរកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២១ករណីបន្ថែម ដែលសរុបទាំងអស់មាន ៣៣ករណីហើយ។ គួរបញ្ជាក់ផងដែរថា ដោយសារតែការរាតត្បាតវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជា បានប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយថ្ងៃនេះដែរក៏បានប្រកាសអោយបិទ KTV រោងកុន ក្លឹបកំសាន្ត និងហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗនោះឡើយ៕
March 17, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាព លួចឆ្កឹះសោទ្វារថយន្តរបស់កញ្ញា ចំរើន សុភ័ក្ដ្រ តារាចម្រៀងរស្មើហង្សមាស បំណងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ហើយរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង០៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុផ្ទះលេខ១៨៥D ផ្លូវលេខ៣១ ក្រុម៥ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ហ៊ីង ប៊ុនរតនៈ ហៅម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ៧១ ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
March 17, 2020 - កូវីដ-១៩
កាលពីព្រឹកមិញនេះ ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានធ្វើការប្រកាសឲ្យបិទ KTV និងរោងកុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ហើយនៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសឲ្យបិទបន្ថែមនូវ ក្លឹបកំសាន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩បានធូរស្រាល៕ អត្ថបទ៖ សេម
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលនៃវីរុសកូវីដ១៩ រាល់ការអនុវត្តសកម្មភាព ឬការជួបប្រជុំណាមួយ សូមរៀបចំក្នុងទ្រង់ទ្រាយតូច ដោយកំណត់សមាសភាពចូលរួមមិនឲ្យលើសពី៥០នាក់ឡើយ។ ជាមួយគ្នានេះ ត្រូវបន្តរក្សាអនាម័យកម្រិតខ្ពស់ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។ ក្នុងករណីចាំបាច់ត្រូវរក្សាគម្លាតនៃការអង្គុយរវាងអ្នកចូលរួម ឲ្យបានសមស្រប៕
March 17, 2020 - កូវីដ-១៩
មុននេះបន្តិច ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់ថា ដោយបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឲ្យបិទបណ្តោះអាសន្ននូវការជួបជុំបែបសាសនា (សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រីស្ទ និងសាសនាផ្សេងៗទៀត) នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ១៩ បានធូរស្រាល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងមេត្តាជ្រាបជាព័ត៌មាន៕
March 17, 2020 - PR
តើអ្នកធ្លាប់បានចាប់អារម្មណ៍ដែរទេថា អ្នកបានស្គាល់ទឹកពិសាវីតាល់ចាប់តាំងពីពេលណាមក? ឆ្នាំ២០២០នេះ ត្រូវបានសម្គាល់ថាជាខួប១០ឆ្នាំនៃការកកើតឡើងរបស់ក្រុមហ៊ុនទឹកពិសាវីតាល់ក្នុងទីផ្សារប្រទេសកម្ពុជា។ ដើម្បីអបអរសាទរទៅនឹងនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុនទឹកពិសាវីតាល់គ្រោងនឹងរៀបចំនូវកម្មវីធីជាច្រើនក្រោមប្រធានបទ “វីតាល់១០ឆ្នាំអច្ឆរិយភាពផលិតផលជាតិ” ក្នុងចេតនាថ្លែងអំណរគុណដល់ក្រុមការងារគ្រួសារវីតាល់ ដៃគូ និងអតិថិជនរបស់វីតាល់ ដែលនឹងប្រព្រឹត្តិឡើងក្នុងឆ្នាំ២០២០នេះ។ ក្រុមហ៊ុនទឹកពិសាវីតាល់បានឲ្យដឹងថា និរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យក្នុងរយៈពេល១០ឆ្នាំនេះ មិនមែនជាភាពចៃដន្យនោះទេ តែវាជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ និងតាំងចិត្តខ្ពស់បំផុតដើម្បីឲ្យរាល់ដំណើរការទាំងអស់នៃប្រតិបត្តិការប្រព្រឹត្តិទៅដោយគុណភាព និងជោគជ័យ។ វីតាល់ជាក្រុមហ៊ុនតែងយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព សេវាកម្ម និងចូលរួមចំណែកក្នុងកិច្ចការសង្គម ដែលបានធ្វើឲ្យក្រុមហ៊ុនទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ដោយបានក្លាយខ្លួនទៅជាទឹកពិសាឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនទឹកពិសាវីតាល់ បានបង្កើតឡើងក្នុងឆ្នាំ២០១០ដោយអ្នកវិនិយោគទុនជនជាតិខ្មែរ ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ ផលិតផលក្នុងស្រុក និងទីផ្សារការងារក្នុងប្រទេស។ នាពេលបច្ចុប្បន្ន ទឹកពិសាវីតាល់ទទួលបានប្រជាប្រិយភាព
March 17, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០៖ សម័យឥឡូវ… “ទូរស័ព្ទម៉ាកអីហ្នឹង? ថតរូបច្បាស់ម្លេះ! ទូរស័ព្ទម៉ាកអីហ្នឹងថតវីដេអូច្បាស់ល្អម្លេះ ហើយអាចធ្វើអ៊ីចឹងបានទៀត?” មិនបាច់ឆ្ងល់ទេ…ចាំខ្ញុំប្រាប់! ទូរស័ព្ទដែលមានលក្ខណៈពិសេសបែបនេះ និងកំពុងតែទទួលបានការចាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះគឺមានតែ Samsung Galaxy S20 Ultra និង Galaxy S20+ ប៉ុណ្ណោះ!! តាមពិតទៅចាប់តាំងពីស្តេចកំពូលស្មាតហ្វូនដ៏ល្អឯកក្នុងលោកនេះដាក់សម្ពោធ និងមានលក់លើទីផ្សារទូទាំងពិភពលោករួចមកគឺទទួលបានការស្ងោចសរសើរ និងភ្ញាក់ផ្អើលខ្លាំងបំផុតជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន សាមសុង ក្នុងការធ្វើឱ្យអតិថិជនទាំងអស់ស្លុងចិត្ត មិនអស់ចិត្ត ហើយស្រឡាញ់ពេញចិត្តដកពុំរួច! ថ្ងៃនេះក្រុមហ៊ុននឹងធ្វើការបង្ហាញជូននូវបេះដូងក៏ដូចជាចំណុចកំពូលដ៏ពិសេសអស្ចារ្យរបស់ Samsung Galaxy S20 Ultra និង
March 17, 2020 - កូវីដ-១៩
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈឲ្យបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីត១៩ បានធូរស្រាល។ ចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ទាក់ទងនឹងករណីនេះផងដែរ ឧកញ៉ា ឌួង ឆាយ ក៏បានធ្វើការប្រកាសបិទក្លឹបកម្សាន្តរបស់លោកផងដែរ។ លោកឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា “ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណយ៉ាងស្មោះអស់ពីបេះដូងចំពោះមន្រ្តីសុខាភិបាលទាំងអស់ដែលជាវីរៈជន វីរជៈនារីដែលបានប្រថុយជីវិតដើម្បីជួយប្រជាជនរបស់យើង”៕
March 17, 2020 - សុខភាព
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានណែនាំឲ្យមនុស្សអាយុច្រើនជាង៧០ឆ្នាំ មនុស្សមានជំងឺប្រចាំកាយ និងស្ត្រីមានផ្ទៃពោះឲ្យនៅក្នុងផ្ទះរយៈពេលបីខែចាប់ពីចុងសប្តាហ៍នេះដោយថាដើម្បីការពារកុំឲ្យឆ្លងវីរុស COVID-19 ដោយអះអាងថាអ្នកទាំអនេះងាយប្រឈមនឹងវីរុសនេះ។ ទោះបីជាប្រធានវេជ្ជបណ្ឌិតរបស់ប្រទេសអង់គ្លេស សាស្ត្រាចារ្យ Chris Whitty ជឿថាស្ត្រីមានផ្ទៃពោះមិនគួរមានការបារម្ភទៅលើការចម្លងវីរុសនេះទៅកាន់ទារកដោយសារមិនទាន់ភស្តុតាងបញ្ជាក់ថាទារកអាចឆ្លងវីរុសនេះអំឡុងពេលពពោះ ឬតាមរយៈទឹកដោះក៏ដោយ ប៉ុន្តែរដ្ឋាភិបាលបានបញ្ចូលស្ត្រីមានផ្ទៃពោះទៅក្នុងប្រភេទអ្នកដែលងាយប្រឈមនឹងការឆ្លងជំងឺនេះ។ ប្រធានវេជ្ជបណ្ឌិតក៏បានលើកឡើងទៀតថាការរួមបញ្ចូលស្ត្រីមានផ្ទៃពោះទៅក្នុងវិធានការណ៍នេះគឺជាការការពារទុកមុន។ បន្ថែមពីនេះទៀត រដ្ឋាភិបាលប្រទេសអង់គ្លេសក៏បានណែនាំឲ្យមនុស្សពេញវ័យទៅចាក់វ៉ាក់សាំងជំងឺផ្ដាសាយ។ ការណែនាំនេះធ្វើឡើងដើម្បីកាត់បន្ថយការចេញទៅក្រៅរបស់អ្នកទាំងនោះដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ។ ក្នុងករណីស្ត្រីមានផ្ទៃពោះឆ្លងវីរុសCOVID-19 ការសិក្សាមួយបានពន្យល់ថាអត្រាឆ្លងពីម្ដាយទៅទារកក្នុងផ្ទៃគឺមិនមាននោះទេ។ ការសិក្សានេះធ្វើទៅលើម្ដាយដែលឆ្លងវីរុស COVID-19 ដោយយកនូវទឹកភ្លោះ ឈាមចេញពីទងសុក សំណាកបំពង់កទារក និងទឹកដោះទៅធ្វើតេស្ដ និងលទ្ធផលឃើញអវិជ្ជមានទាំងអស់។ បន្ថែមពីនេះទៀត នៅក្នុងការសិក្សាមួយផ្សេងទៀតបានយកសុកពីម្ដាយដែលមានវីរុស COVID-19 និងតេស្ដលើសុកនោះឃើញអវិជ្ជមាននៃវីរុសនេះដែរ។ ជារួមកាសិក្សាលើកឡើងថាករណីឆ្លងពីម្ដាយទៅកូនក្នុងផ្ទៃមិនឆ្លងនោះទេ តែថាការឆ្លងពីម្ដាយទៅទារកទើបកើតគឺភាគរយច្រើន។
March 17, 2020









