- Khmernote Media
- សង្គម
កាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានការចែករំលែកវីដេអូចេញពីបណ្តាញសង្គម TIKTOK ដែលបានបង្ហាញនូវសកម្មភាពបងប្អូនប្រជាពលរដ្ឋបាននាំគ្នា ដុតភ្លើងតាមមុខផ្ទះ ដែលយោងតាមសម្តីដែលគណនីឈ្មោះ បងយៀន ដោយមិនបានបញ្ជាក់ថាសកម្មភាពនេះបានកើតឡើងនៅខេត្តណាឡើយ ដោយគ្រាន់តែនិយាយថា ការដែលដុតភ្លើងនៅមុខផ្ទះជំងឺកូវីត១៩មិនហ៊ានចូលស្រុកភូមិទេ។ យ៉ាងណាមិញសកម្មភាពបែបនេះក៏មានអ្នកលេងបណ្តាញសង្គមសម្តែងការហួសចិត្តជាខ្លាំង ដែលការដុតភ្លើងមុខផ្ទះបែបនេះមិនអាចជួយអ្វីបានឡើយ ប៉ុន្តែក៏មានបងប្អូនមួយចំនួនបាននិយាយថានេះជាជំនឿដើម្បីដេញឧបទ្រុបចង្រៃកុំអោយកើតមាន៕ តើប្រិយមិត្តយល់យ៉ាងណាដែរ?
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ និងដើម្បីចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ ព្រះមេគុណ ព្រះគ្រូអនុគុណ ព្រះចៅអធិការគ្រប់វត្ត និងពុទ្ធបរិស័ទគ្រប់មជ្ឍដ្ឋានទូទាំងប្រទេស នៅថ្ងៃទីចន្ទ័ ទី១៥រោច ខែផល្គុន ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ នៅតាមវត្តអារាម ទាំងអស់នៅទូទាំងប្រទេស នឹងធ្វើការទូងស្គរឱ្យបានព្រមគ្នា ចាប់ពីម៉ោង៣រសៀលតទៅ និងប្រកាសសូត្រព្រះធម៌មាន រតនសុត្តារម្ភៈ និង រតនសូត្រ ជាដើម ឱ្យបានកងរំពងគ្រប់វត្តអារាម ដើម្បីកំចាត់បង់នូវភយន្តរាយ ទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើម។
March 17, 2020 - បច្ចេកវិទ្យា
ថ្មីៗនេះ realme ទើបតែបើកសម្ពោធផលិតផលថ្មីរបស់ខ្លួននោះគឺ realme C3។ ដោយសារតែការរចនា រូបរាងដ៏ទាក់ទាញរួមជាមួយទំហំថាមពលថ្មដ៏ធំផងនោះទើបធ្វើឱ្យ realme C3 លក់ដាច់អស់ជាង ១៥០០ គ្រឿងឯណោះនៅលើទីផ្សារប្រទេសកម្ពុជា ក្នុងថ្ងៃដាក់លក់ដំបូង។ ប៉ុន្តែយើងអាចនិយាយបាន ថា ក្រៅពី C series ដែលកំពុង ល្បីល្បាញនេះ ក៏នៅមានទូរស័ព្ទមូយស៊េរីទៀតដែលកំពុង ទទួល ការពេញនិយមផងដែរ ក្នុងចំណោមទីផ្សារផ្សេងទៀតនោះគឺប្រភេទ realme number series ។ ដូចដែលទីផ្សារផ្សេងៗទៀតបានលើកឡើងថា realme number series ពិតជាទទួលបានការ ប្រើប្រាស់រហូតដល់ជាង
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះបានអោយដឹងថា ដោយមានការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៉ីធើខុន ដែលបច្ចុប្បន្នឈ្មោះ The Great Duke ធ្វើជាមន្ទីពេទ្យពិនិត្រព្យាបាលជំងឺ COVID-19 ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោម៖
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានធ្វើការប្រកាសមុននេះបន្តិចបានឲ្យដឹងថា លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញពីវិជ្ជមាននៃវីរុសកូវីដ១៩ ចំនួន១២នាក់ ជាករណីថ្មីបន្ថែមទៀតដែលក្នុងនោះនៅខេត្តបន្ទាយមានជ័យ មាន០២ករណី រាជធានីភ្នំពេញមាន០២ករណី ខេត្តកំពង់ឆ្នាំមាន០២ករណី ខេត្តបាត់ដំបងមាន០៤ករណី ខេត្តកំពតមាន០១ករណី និងខេត្តត្បូងឃ្មុំមាន០១ករណី។ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ករណីថ្មីទាំង១២នាក់នេះភាគច្រើនជាជនជាតិខ្មែរឥស្លាម ដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងមានបុរសជនជាតិខ្មែរម្នាក់ត្រឡប់មកពីប្រទេសថៃ។ បច្ចុប្បន្នអ្នកទាំង១២ ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យនៅព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តរៀងខ្លួន ចំណែកឯករណីអ្នកឆ្លងនៅភ្នំពេញត្រូវបានឲ្យនៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ អត្ថបទ៖ សេម
March 17, 2020 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា យុវជនម្នាក់បានជិះម៉ូតូតាមផ្លូវ ក៏ស្រាប់តែមានជនមិនស្គាល់មុខ ប្រដាប់ដោយដាវ លបមកកាប់ បណ្តាលឲ្យដាច់ដៃម្ខាងខាងស្ដាំត្រឹម.កដៃ ខណ:ពេលដែលកំពុងជិះម៉ូតូតែម្នាក់ឯង ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិសឿ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានជិះម៉ូតូមួយគ្រឿង ម៉ាក MSX ពណ៍លឿងលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1R-2195 ចំណែកមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។ សូមរងចាំដំណឹងបន្ថែម! អត្ថបទ៖ បងម៉េង ខ្មែរណូត
March 17, 2020 - សុខភាព
បើទោះជាក្នុងប្រទេសកម្ពុជាមិនទាន់រកឃើញករណីអ្នកផ្ទុក COVID-19 លើបុគ្គលិកក្រុមហ៊ុនឯកជនផ្សេងៗ ឬបុគ្គលិករដ្ឋក៏ដោយ តែអ្នកទាំងអស់គ្នាត្រូវដឹងពីវិធីការពារខ្លួនជាមុន ដើម្បីចៀសវាងពីការឆ្លង ឬចម្លងបន្តទៅកាន់អ្នកដទៃ ពិសេសសមាជិកគ្រួសារ។ លោកវេជ្ជបណ្ឌិត ចាន់ រតនា បានណែនាំពីវិធីការពារខ្លួនមួយចំនួន ដែលយើងអ្នកធ្វើការក្រុមហ៊ុនឧស្សាហ៍ជួបមនុស្សខាងក្រៅ ត្រូវធ្វើ។ ១- ថែទាំសុខភាពឲ្យបានល្អ អំឡុងពេលនេះមិនមែនខ្លាចតែមួយមុខទេ ត្រូវថែទាំសុខភាពឲ្យបានល្អ គឺជារឿងចាំបាច់បំផុត។ ដូចនេះកុំគិតពី COVID-19 ច្រើនពេករហូតស្មុគស្មាញ ញ៉ាំមិនបាន គេងមិនលក់ឲ្យសោះ ព្រោះទង្វើបែបនោះ នាំឲ្យសុខភាពធ្លាក់ចុះ ជំងឺផ្សេងៗងាយចូលខ្លួន និងទៅបំផ្លាញប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ ដូចនេះត្រូវញ៉ាំអាហារសម្បូរជីវជាតិ សាច់ ផ្លែឈើ និងគេងឲ្យបានគ្រប់គ្រាន់ ទើបជំនួយដល់សុខភាពយើងឲ្យរឹងមាំ។ ២-
March 17, 2020 - កូវីដ-១៩
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២០ នេះបានអោយដឹងថា ក្រសួងបានសម្រេចបន្ថែមអគារថែទាំព្យាបាលជំងឺ COVID-19 ដែលមានចំណុះ ១០០គ្រែមួយទីតាំងទៀត ដែលស្ថិតនៅ អតីតមណ្ឌលសុខភាពចាក់អង្រែ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រៅពីនេះដែរក្រសួងសុខាភិបាលកម្ពុជា ក៏បានអំពាវនាវរកគ្រូពេទ្រស្មគ្រ័ចិត្តបន្ថែមទៀត ដោយលោកគ្រូអ្នកគ្រូ ពេទ្យស្មគ្រ័ចិត្តទាំងអស់អាចធ្វើការចុះឈ្មោះបានចាប់ពីថ្ងៃនេះតទៅ នៅក្រសួងសុខាភិបាល ជាន់ផ្ទាល់ដី។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៕
March 16, 2020 - ព័ត៌មានជាតិ
ខណៈវីរុសកូវីដ១៩កំពុងតែរីករាលដាលទៅកាន់ប្រទេស និងដែនដីជាង១៥០ទូទាំងពិភពលោកនោះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានធ្វើការណែនាំឲ្យបងប្អូនពលករ សិស្ស និស្សិត និងអាជីវករ ដែលកំពុងសិក្សា ធ្វើការ និងរស់នៅក្នុងប្រទេសថៃ មេត្តាចូលរួមសហការ បេីមិនចាំបាច់សុំសូមកុំចាកចេញពីប្រទេសថៃ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ដេីម្បីចូលរួមទប់ស្កាត់ខូវិដ ១៩។ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងវីរុសកូដ១៩នៅកម្ពុជាមានចំនួន១២នាក់ និងនៅប្រទេសថៃមានចំនួនន១៤៧នាក់។ ប្រសិនបើបងប្អូនខ្មែរនៅប្រទេសថៃមានរោគសញ្ញាផ្លូវដង្ហើមដូចជា ក្អក ឈឺបំពង់ក ហៀរសំបោរ ដកដង្ហើមថប់ណែន ហើយមានគ្រុនក្តៅខ្លាំង សូមមេត្តាទំនាក់ទំនងទៅនាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាលថៃ តាមរយៈលេខ ០២-៥៩០-៣០០០ ឬ Hotline ១៤២២ ជាបន្ទាន់ និងអាចទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈទូរស័ព្ទលេខ
March 16, 2020 - សិល្បៈ
តារាសម្តែងល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ហៅតូតា បានចូលរោងការជាមួយនឹងលោក ប៉ុល វិបូ ដែលជាអតីតចាងហ្វាងផលិតកម្ម Angkor Picutre ដោយបានបញ្ចប់ភាវនៅលីវរបស់ខ្លួនក្នុងថ្ងៃនេះ ដើម្បីដើរទៅមុខជាមួយនឹងជីវិតគូរស្រករ កសាងគ្រួសារថ្មី។ តួឯកស្រីក្នុងរឿង កូនពស់កេងកង រូបនេះត្រូវបានគេនាំគ្នាសរសើរថាមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង នៅក្នុងពិធីមង្គលរបស់នាង ដោយក្នុងនោះរួមការរៀបចំតុបតែងនៅក្នុងពិធីជ័យមង្គលមួយនេះយ៉ាងស្រស់ស្អាតនិងទាក់ទាញយ៉ាងខ្លាំងផងដែរ។ ក្នុងនោះដែរគេសង្កេតឃើញថាតារាសម្តែង ម៉ាក សែនសូនីតា បានគ្រងឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ពិតជាសាកសមជាមួយនឹងកូនកំលោះរូបសង្ហារ បង្អួតសម្រស់នារាត្រីដ៏មានសុភមង្គល និងទទួលបានការជូនពរពីសំណាក់មហាជនក៏ដូចជាមិត្តរួមសិល្បៈជាមួយគ្នាផងដែរ។ តោះដើម្បីជ្រាបច្បាស់សូមទស្សនាទិដ្ឋភាពក្នុងពីធីមង្គលការរបស់តារាសម្តែង តូតា ទាំងអស់គ្នានៅខាងក្រោមនេះ៕ រូបថត៖ Imagehunter Photography ដេគ័រផ្កា Imagehunter Floral
March 16, 2020









