Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គួរឲ្យអាណោចអធ័មណាស់ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានបណ្ដាលឲ្យនារីម្នាក់ ត្រូវរថយន្តកិនខ្ទេចជើងទាំងសងខាងស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯនារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជនដឹកបញ្ជូនទៅសង្គ្រោះ បន្ទាប់ពីត្រូវរថយន្តធុនធំមិនចាំម៉ាក បើកបុកពីក្រោយនិងកិនម៉ូតូមួយគ្រឿង ហើយបើករត់គេចបាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីយប់ ឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចស្តុបបាគូ ស្ថិតក្នុងភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពនារីរងគ្រោះមានឈ្មោះ សុខុម ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទឹងមាសព្រែកជ្រៃ បច្ចុប្បន្នស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ២៥ឆ្នាំ

    March 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ មួយគ្រឿង បើកបរ ដោយ បុរសនារី២នាក់ ក្នុងស្ថានភាពស្រវឹងជោគជាំ បោះពួយ លឿនដូចហោះ ទៅបុករះ ចូលផ្ទះប្រជាពលរដ្ឋ ចំនួន២គ្រួសារ ចំ តូបលក់ កាហ្វេ នៅមុខផ្ទះបណ្តាលអោយ ខូចខាតទាំងស្រុង រុញ ច្រានបន្តទៅបុកនឹងទូរទឹកកក កូកាកូឡា ក្លាសេ ភេសជ្ជៈ គ្រប់មុខ បណ្តាលអោយដួលរលំរងការខូចខាត ទាំងស្រុងដូច គ្នា។ ចំណែករថយន្ដបង្ក មិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទប់ នឹង ផើងផ្កានឹងឥដ្ឋការ៉ូនៅឃ្លាំងជាប់ផ្ទះកើតហេតុបន្តទៀត ទើបរថយន្តអស់ល្បឿន ទៅមុខលែងរួចតែសំណាងល្អអ្នកបើក បររថយន្ត

    March 16, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ-(ដំណឹងបឋម) មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស្ទូចមួយគ្រឿងក្រឡាប់ ប៉ះជាមួយយានយន្ត មួយចំនួនទៀតនៅផ្លូវ ចុះពីអប្សរាថតរូប ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ម៉ោងជិត៩ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ករណីនេះសមត្ថកិច្ចកំពុងអន្តរាគមន៍ នៅកន្លែងកើតហេតុ ជាមួយនឹងការហាមឃាត់មិនអោយពលរដ្ឋចូលទៅជិតកន្លែងកើតហេតុ៕ ប្រភព៖ លោក ហ៊ុន ប៊ុនឡេង

    March 16, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះ គណៈឱសថការីកម្ពុជា បានចេញសេចក្តីប្រកាសក្រើនរំលឹកដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ក ទាំងអស់ មិនត្រូវលក់ម៉ាសថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជាជាដាច់ខាត។ ហើយគណៈឱសថការីរាជធានី ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏បានចុះណែនាំដល់ម្ចាស់ឱសថស្ថាន ឱសថស្ថានរង ក ទាំងអស់មិនឱ្យតំឡើងថ្លៃម៉ាស អាកុល ទឹកលាងដៃ ហួសហេតុដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ នៅពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងតែប្រឈមនូវការឆ្លងវីរុសកូវីដ១៩។ គណៈឱសថការីកម្ពុជា បានសង្កត់ធ្ងន់ថា ថ្វីត្បិតតែស្ថានភាពបច្ចុប្បន្នវត្ថុធាតុដើមនៃការផលិតមានការឡើងថ្លៃ និងតម្រូវការខ្ពស់ក្នុងការប្រើប្រាស់ ជាហេតុធ្វើឱ្យម៉ាស ក៏ដូចជាអាកុល និងទឹកលាងដៃត្រូវបានឡើងថ្លៃ គណៈឱសថការីកម្ពុជានៅតែអំពាវនាវដល់ម្ចាស់ឱសថស្ថាន និងសមាជិក សមាជិកាទាំងអស់ឱ្យលក់ក្នុងកម្រិតចំណេញទាបបំផុត ដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងវីរុសកូវីដ១៩ទាំងអស់គ្នា។ សូមរំលឹកថាក្នុងករណីដែលគណៈឱសថការីកម្ពុជា បានរកឃើញថា

    March 16, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនជនសង្ស័យពីរនាក់ បន្ទាប់ពីបើករថយន្ត NISSAN FRONTIER រត់គេចពីគោលដៅ ក៏ត្រូវបានកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ ប្រដេញតាមឃាត់បាន យកមកត្រួតពិនិត្យឆែកឆេរ រកឃើញគ្រឿងញៀន ចំនួន២២កញ្ចប់ (តូច២១កញ្ចប់, និងធំ០១កញ្ចប់) ទើបវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរភ្លាមៗ។ ការឃាត់ខ្លួននេះធ្វើឡើងនៅអំឡុងពេល ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង កាលពីយប់ថ្ងៃសៅរិ៍ ទី១៤ ឈានចូលរំលងអាធ្រាត្រ ថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចមុខក្រុមហ៊ុនលក់រថយន្តម៉ែកសឺដេស (Mercedes) ជាប់សាលាអន្តរជាតិ ISPP លើផ្លូវ៦០ម៉ែត

    March 16, 2020
  • សុខភាព

    វីរុស​COVID-19 កំពុង​​មាន​ឥទ្ធិពល​ និង​​រាល​ដាល​ខ្លាំង​​នៅ​ជុំ​វិញ​ពិភព​លោក ដោយ​មាន​បន្សល់​ចំនួន​អ្នក​ឆ្លង និង​ករណី​ស្លាប់​​ជា​ច្រើន​ករណី។ ដូច​នេះ​វិធាន​ការ​ការពារ ជា​ជម្រើស​ល្អ​បំផុតមួយ។ ផ្អែក​តាម​ការ​ស្រាវជ្រាវ​ជា​ច្រើន បាន​បង្ហាញ​ថាពពួក​​អាហារ​មួយ​ចំនួន គួរ​មាន​ក្នុង​របប​អាហារ ដោយ​សារ​ថាមាន​សារធាតុ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ។ ១. រមៀត​ ដោយ​សារ​រមៀត​សម្បូរដោយ សារធាតុ​ព័ណ៌​លឿង (Curcumin) ​ជួយ​ប្រឆាំង​នឹង​ដំណើរ​រលាក​ ហើយ​ជា​មួយ​គ្នា​នេះ ក៏​ជួយ​ជមរុញ​ឱ្យ​ប្រព័ន្ធភាព​ស៊ាំ​ក្នុង​រាង​កាយ ប្រឆាំង​នឹង​ពពួក​បាក់តេរី ដែល​​ចម្លង​ជំងឺ​។ សម្រាប់​រមៀត ក៏​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​​​មេរោគ​ផ្តាសាយ​មាន​ប្រសិទ្ធិភាព​ផង​ដែរ។ ២. ខ្ទឹមបារាំង ខ្ទឹម​បារាំង​សម្បូរដោយ សារធាតុ​ស័ង្កសី វីតាមីន C និង​ B ព្រម​ទាំង​សារធាតុ Selenium និង​

    March 16, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន៥ករណីបន្ថែមទៀត ដែលសរុបមកទល់នឹងពេលបច្ចុប្បន្នគឺមានចំនួន១២ករណី។ ករណីវិជ្ជមាន COVID-19 ចំនួន៥ករណីថ្មីទៀតនៅក្នុងថ្ងៃនេះមានដូចជា ជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់ កូនរបស់ជនជាតិបារាំងរូបនេះដែលមានអាយុ៤ខែម្នាក់ ជនជាតិខ្មែរដែលទើបនឹងត្រឡប់មកពីប្រទេសបារាំងម្នាក់ និងជនជាតិខ្មែរឥស្លាម នៅខេត្តព្រះវិហារចំនួន២នាក់ទៀត។ ទាក់ទងនឹងជនជាតិបារាំងអាយុ ៣៥ឆ្នាំ និងប្រពន្ធរបស់គាត់ មានកូនតូច ៤ ខែ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា ក្នុងពេលរងចាំលទ្ធផល គ្រូពេទ្យសាំងហ្គាពួរបានជម្រាបគាត់ថាមិនឲ្យធ្វើដំណើរទៅណាទេ រងចាំរហូតដល់មានលទ្ធផលសិន។ តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ រូបគាត់ក៏ត្រូវបានគេជម្រាបថាគាត់អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូនតាមក្រោយបាន (តាមការបញ្ជាក់របស់សាមីខ្លួន)។ មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយទៀតឲ្យដឹងថា

    March 16, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះកម្ពុជាបានរកឃើញករណីវិជ្ជមាន COVID-19 ចំនួន៥ករណីបន្ថែមទៀត ដែលសរុបមកទល់នឹងពេលបច្ចុប្បន្នគឺមានចំនួន១២ករណី។ ករណីវិជ្ជមាន COVID-19 ចំនួន៥ករណីថ្មីទៀតនៅក្នុងថ្ងៃនេះមានដូចជា ជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់ កូនរបស់ជនជាតិបារាំងរូបនេះដែលមានអាយុ៤ខែម្នាក់ ជនជាតិខ្មែរដែលទើបនឹងត្រឡប់មកពីប្រទេសបារាំងម្នាក់ និងជនជាតិខ្មែរឥស្លាម នៅខេត្តព្រះវិហារចំនួន២នាក់ទៀត។ គួរបញ្ជាក់ផងដែរថា ក្រោយពីរកឃើញវិជ្ជមានវីរុស COVID-19 ជាបន្តបន្ទាប់រួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារាចរណែនាំមួយ ដោយហាមមិនអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់មិនអោយធ្វើដំណើរទៅកាន់ប្រទេសបែបអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បើគ្មានការចាំបាច់៕

    March 16, 2020
  • ព័ត៌មានជាតិ

    រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានចេញសារាចរណែនាំមួយទាំងយប់ ទាក់ទងនឹងការទប់ស្កាត់វិរុស COVID-19។ ដោយក្នុងសារាចរណែនាំនោះ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់សូមកុំធ្វើដំណើរទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់ ក្នុងសារាចរណែនាំនោះដែរ ក៏បានបញ្ជាក់ទៀតថាចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណាដែលទើបវិលត្រឡប់មកពីបណ្តាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និង អ៉ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែកក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។ សូមអានខ្លឹមសារទាំងស្រុង នៃសារាចរណែនាំរបស់រាជរដ្ឋាភិបាលនៅខាងក្រោមនេះ៕

    March 15, 2020
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅមុននេះបន្តិចបានអោយដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមានវិរុស COVID-19 ចំនួន4ករណីថ្មីទៀតហើយនៅយប់នេះ ដោយក្នុងនោះមានជនជាតិខ្មែរឥស្លាមចំនួន2នាក់នៅខេត្តព្រះវិហារ ជនជាតិខ្មែរម្នាក់ទើបត្រលប់មកពីប្រទេសបារាំង និងកូនក្មេងអាយុ4ខែម្នាក់ដែលជាកូនរបស់ជនជាតិបារាំងអាយុ35 ដែលរកឃើញវិជ្ជមានកាលពីល្ងាចមិញម្នាក់ទៀត។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងបច្ចុប្បន្ន កម្ពុជាបានរកឃើញវិជ្ជមានករណី COVID-19 ចំនួន12ករណីហើយ។ សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ៕

    March 15, 2020