- Khmernote Media
- ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត នៅលើបុរសជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ចូលមកកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ចំណែកប្រពន្ធ និងកូនប្រុសអាយុ ៤ខែ កំពុងរកចាំលទ្ធផលវិភាគពីប៉ាស័រ។ យោងតាមប្រកាសរបស់ក្រសួងសុខាភិបាល បានរៀបរាប់ថា ក្នុងពេលរងចាំលទ្ធផល គ្រូពេទ្យសាំងហ្គាពួរបានជម្រាបគាត់ថាមិនឲ្យធ្វើដំណើរទៅណាទេ រងចាំរហូតដល់មានលទ្ធផលសិន។ តែនៅពេលមានអ្នកប្តូរវេនតាមដានសុខភាពគាត់ រូបគាត់ក៏ត្រូវបានគេជម្រាបថាគាត់អាចធ្វើដំណើរបាន រីឯលទ្ធផលអាចផ្តល់ជូនតាមក្រោយបាន (តាមការបញ្ជាក់របស់សាមីខ្លួន)៕
March 15, 2020 - អន្តរជាតិ
វៀតណាម៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចាប់ផ្តើមបិទកន្លែងកម្សាន្តមួយចំនួនដូចជា Disco, បារ, ហាងស្រាបៀរ, ខារ៉ាអូខេ, កន្លែងម៉ាស្សា, រោងភាពយន្ត និងហាងកាហ្វេអ៊ិនធើណេតជាច្រើនចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃអាទិ្យនេះទៅ។ ការបិទកន្លែងកម្សាន្តនេះនឹងជះឥទ្ធិពលដល់គ្រឹះស្ថានចំនួន ៧០០កន្លែង ខណៈពេលទីក្រុងនេះចាត់វិធានការ ដើម្បីការពារ និងទប់ស្កាត់នៃការរីករាលដាលនៃវីរុសកូវីដ១៩។ ការបញ្ជាឲ្យបិទកន្លែងកម្សាន្តទាំងនេះត្រូវបានចុះហត្ថលេខាដោយលោក Le Thanh Liem ដែលអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោយមានការដាក់សំណើពីវប្បធម៌ និងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ រួមជាមួយនឹងការផ្តល់អនុសាសន៍ពី គណៈកម្មាធិការអចិន្រ្តៃយ៍វៀតណាមទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃ COVID-19 ផងដែរ។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងបច្ចុប្បន្ននេះ នៅប្រទេសវៀតណាមមានអ្នកឆ្លងវីរុសកូវីដ១៩មានចំនួនសរុប៥៣នាក់ និងមិនទាន់មានករណីស្លាប់បាត់បង់ជីវិតឡើយ៕
March 15, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ដោយធ្វើការប្រកាសថា បានរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់បង្ហាញវិជ្ជមាននៃវីរុសកូវីដ១៩។ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា បុរសជនជាតិបារាំងនោះ មានប្រពន្ធ និងកូនប្រុសអាយុ៤ខែម្នាក់ (សរុបគ្នា៣នាក់) ដែលបច្ចុប្បនប្រពន្ធ និងកូនត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ នៅផ្ទះរបស់ប្អូនគាត់ នៅម្តុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ក្នុងពេលរងចាំលទ្ធផលវិភាគសំណាករបស់ពួកគាត់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ក្រុមការងារក្រសួងសុខាភិបាល បាននិងកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ហើយរកឃើញថា៖ + អ្នកនៅលើយន្តហោះចំនួន៨នាក់ សុទ្ធសឹងជាជនបរទេស បានសំចងរងចាំជើងហោះហើរទៅប្រទេសផ្សេងៗ តែមិនមានចូលមកកម្ពុជាទេ + សរុបអ្នកនៅលើយន្តហោះមកភ្នំពេញមានចំនួន២៤នាក់ (រាប់ទាំងពួកគាត់៣នាក់ដែរ) និងបុគ្គល២នាក់ផ្សេងទៀតជាអ្នកទំនាក់ទំនងនិងដឹកពួកគាត់ទៅផ្ទះ ដូច្នេះសរុប២៦នាក់៕
March 15, 2020 - ព័ត៌មានជាតិ
នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ដោយធ្វើការប្រកាសថា បានរកឃើញបុរសជនជាតិបារាំង អាយុ៣៥ឆ្នាំម្នាក់បង្ហាញវិជ្ជមាននៃវីរុសកូវីដ១៩។ តាមរយៈសេចក្តីជូនព័ត៌មាននោះបានឲ្យដឹងថា បុរសជនជាតិបារាំងនោះ មានប្រពន្ធ និងកូនប្រុសអាយុ៤ខែម្នាក់ (សរុបគ្នា៣នាក់)។ ហើយបច្ចុប្បន្ន ភរិយា និងកូនប្រុសរបស់បុរសជនជាតិបារាំងនោះ ត្រូវបានដាក់ឲ្យនៅបន្តតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃ នៅផ្ទះរបស់ប្អូនគាត់ នៅម្តុំសង្កាត់ទួលទំពូង រាជធានីភ្នំពេញ ក្នុងពេលរងចាំលទ្ធផលវិភាគសំណាករបស់ពួកគាត់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ចំណែកឯបុរសជនជាតិបារាំងនោះវិញ ត្រូវបានដាក់ឲ្យនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួចហើយ៕
March 15, 2020 - ព័ត៌មានជាតិ
មុននេះបន្តិច ក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសអំពីការរកឃើញករណីកូវីដ១៩ ចំនួន១ករណីថែមទៀត នៅលើបុរសជនជាតិបារាំងម្នាក់ អាយុ៣៥ឆ្នាំ ចូលមកកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ចំណែកប្រពន្ធ និងកូនប្រុសអាយុ ៤ខែ កំពុងរកចាំលទ្ធផលវិភាគពីប៉ាស័រ។ សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មានខាងក្រោមទាំងអស់គ្នា៖
March 15, 2020 - PR
ធ្លាប់តែឮនិងឃើញវត្តមានក្នុងប្រទេសនានាក្នុងតំបន់អាស៊ី ឥលូវនេះស្បែកជើងគុណភាពជប៉ុនម៉ាកWakai បានមកដល់ប្រទេសកម្ពុជាហើយ។ ដោយសារតែគុណភាពរបស់ស្បែកជើង ក៏ដូចជា តម្លៃសមរម្យ ងាយស្រួលពាក់ និង មានម៉ូតទាន់សម័យ សក្ដិសមសម្រាប់យុវវ័យ។ Wakai បានទទួលការកោតសរសើរ នឹង ចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងស្រទាប់ តារាល្បីៗ និង បុគ្គលសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនោះគឺពីតារាវ័យក្មេង។ កញ្ញា Melia ដែលជាតារាម៉ូដែលកូនកាត់ខ្មែរបារាំងបានលើកឡើងថា កញ្ញាចូលចិត្តជ្រើសរើសម៉ូតស្បែកជើងដែលមានស្តាយប្លែកៗមកសាកពាក់ជាមួយសម្លៀកបំពាក់ផ្សេងៗ ព្រោះកញ្ញាគិតថាស្បែកជើងពិតជាសំខាន់ណាស់ក្នុងការតុបតែងខ្លួន។ “ខ្ញុំមានអារម្មណ៍ល្អណាស់ជាមួយស្បែកជើងWakai ពីព្រោះស្បែកជើងពិតជាទន់មែនទែន ហើយមើលទៅសមញ្ញប៉ុន្តែមានភាពទាក់ទាញ។ ស្បែកជើងនេះមិនរើសសម្លៀកបំពាក់នោះទេ ខ្ញុំអាចពាក់ជាមួយអ្វីក៏បាន។ ” លោក Clemence Tan អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Henry
March 15, 2020 - សង្គម
ជាធម្មតា យើងតែងតែមានក្តីស្រមៃ និងមហិច្ឆិតារៀងៗខ្លួន ហើយក៏ខិតខំប្រឹងប្រែង ពុះពាររាល់ឧបសគ្គដើម្បីទទួលបានភាពជោគជ័យ។ ដើម្បីក្លាយជាបុគ្គលខ្លាំងពូកែ លេចធ្លោ និង ជោគជ័យម្នាក់បាន ទាមទារឲ្យមាន គោលដៅ ការប្តេជ្ញាចិត្តខ្ពស់ រួមផ្សំជាមួយនឹងទេពកោសល្យ ឧបនិស្ស័យ គំនិតច្នៃ ភាពប៉ិនប្រសប់ ដេញទាន់កាលៈទេសៈ សម័យកាល និងចាប់យកនូវបទពិសោធន៍ល្អ ៗពីអ្នកដទៃ។ ប្រិយមិត្តអ្នក អាចរងចាំតាមដានទស្សនានូវវីដេអូលាតត្រដាងចក្ខុវិស័យបុគ្គលលេចធ្លោរ ក្នុងវិស័យបច្ចេកវិទ្យា កីឡា នឹង ជំនួញ ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ លើទំព័រហ្វេសប៊ុក និង YouTube ផ្លូវការក្រុមហ៊ុន OPPO ដើម្បីជាគន្លឹះសម្រាប់យកទៅសិក្សា ពិចារណា
March 15, 2020 - ព័ត៌មានជាតិ
មន្ត្រីសាលាខេត្តព្រះសីហនុបានបញ្ជាក់ឲ្យដឹងថា មានការផ្សាយព័ត៌មានថាក្បួនរថយន្តឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុជួបគ្រោះថ្នាក់ចរាចរណ៍នៅអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់តាមផ្លូវជាតិលេខ៥ នាព្រឹក ថ្ងៃ១៥ ខែមីនា ឆ្នាំ២០២០នេះ គឺជារឿងមិនពិតនោះទេ។ តាមពិតឯកឧត្តមអភិបាលខេត្តព្រះសីហនុបានធ្វើដំណើរតាមផ្លូវឃើញរថយន្តផ្សេងជួបគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមគួច ចំរើន បានឈប់រថយន្ត ចុះជួយអន្តរាគមន៍ជួយសម្រួលយកជនរងគ្រោះទៅមន្ទីរពេទ្យទេ។ សកម្មភាពចុះអន្តរាគមន៍ជួយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ក្នុងពេលដែលឯកឧត្តមអភិបាលខេត្តព្រះសីហនុអញ្ជើញត្រឡប់ពីចូលរួមបុណ្យទន្លេនៅឯខេត្តបាត់ដំបង៕(រូបភាពពីមន្ត្រីសាលាខេត្តព្រះសីហនុ) ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង
March 15, 2020 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមមួយចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសដែលមកពីប្រទេសអ៉ីរ៉ង់ រយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែមីនាតទៅ និង៥ ប្រទេសទៀតដែលផ្អាកកាលពីម្សិលមិញរួមមាន ប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។ គួរបញ្ជាក់ដែលថា ក្រសួងសុខាភិបាលបានរកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក
March 15, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ មន្ត្រីសុខាភិបាល បានចាត់វិធានការចុះសម្អាត បាញ់សម្លាប់មេរោគនៅគ្រប់បន្ទប់ និងទីតាំងទាំងអស់ ក្នុងសាលា CIS (Canadian International School) សាខាកោះពេជ្រ បន្ទាប់ពីរកឃើញករណី Covid-19 ថ្មីនៅលើបុរសជនជាតិកាណាដាម្នាក់វ័យ ៤៩ឆ្នាំ ជាបុគ្គលិកធ្វើការនៅសាលារៀនខាងលើ ដែលបច្ចុប្បន្នត្រូវបានដាក់ដាច់ដោយឡែក ដើម្បីធានាបានសាលាស្អាតគ្មានមេរោគ ទប់ស្កាត់ការរីករាលដាលជំងឺរលាកសួត Covid-19។ ការចុះសម្អាតបាញ់សម្លាប់មេរោគនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា សម្រេចបិទសាលាខាងលើជាបណ្ដោះអាសន្ន ខណៈដែលគ្រូៗ និងសិស្សានុសិស្សក្នុងសាលារៀននេះ តម្រូវឱ្យធ្វើការតាមដានសុខភាពរយៈពេល១៤ថ្ងៃ ហើយក្រុមអ្នកស្រាវជ្រាវក្រសួងសុខាភិបាល នឹងធ្វើការងារបន្តទៀតដើម្បីស្រាវជ្រាវអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដើម្បីចាត់វិធានការជាបន្ត។ សូមជម្រាបថា ក្រសួងអប់រំ យុវជន
March 14, 2020









