- Khmernote Media
- PR
មានបេក្ខជនជាច្រើនរូបដែលបានបង្ហាញខ្លួននៅក្នុងកម្មវិធីប្រលងចម្រៀងសម័យឌីជីថលប្លែកពីគេ The Mask Singer Cambodia ដែលម្នាក់ៗសុទ្ធតែពាក់របាំងមុខនិងគ្រងឈុតប្លែកៗស្អាតៗ គួរឲ្យចង់ទស្សនា។ មកដល់សប្តាហ៍នេះគឺឈានចូលដល់វគ្គកាន់តែរន្ធត់គឺជាវគ្គដែលជើងឯកប្រចាំពូលទាំងអស់ត្រូវ ប្រកួតគ្នា ពោលគឺជើងឯកប្រចាំពូលA ពូលB ពូលC ពូលD នឹងត្រូវប្រកួតសំនៀងយ៉ាងខ្លៀវក្លានៅ លើឆាកដ៏អស្ចារ្យរបស់កម្មវិធី The Mask Singer Cambodia ដែលបើកឲ្យចូលរួមទស្សនាដោយ សេរីនៅស្ទូឌីយោទូរទស្សន៍ហង្សមាស ក្នុងផ្សារទំនើបអ៉ីអនមលសែនសុខ ជាន់ទី២ ចាប់ពីម៉ោង 5ល្ងាច ហើយក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ។ គួរបញ្ជាក់ផងដែរថាកម្មវិធីទូរទស្សន៍ដ៏កំពុងពេញនិយមមួយនេះបានជម្រុះចេញអស់តារាចម្រៀង អាជីពជាច្រើនរូបមកហើយមានដូចជា នួន សុធារ័ក្ស, វី ឌីណែត,
March 14, 2020 - បច្ចេកវិទ្យា
សព្វថ្ងៃនេះ! នៅពេលដែលយើងជ្រើសរើសប្រភេទទូរស័ព្ទមកប្រើប្រាស់ បញ្ហាថ្មគឺជាចំនុចដែលគេយកចិត្តទុកដាក់បំផុត។ បច្ចុប្បន្ននេះ! បច្ចេកវិទ្យាសាកថ្មក្នុងល្បឿនលឿនកំពុងត្រូវបានអនុវត្តដើម្បី សន្សំសំចៃពេលវេលារបស់យើង ប៉ុន្តែវាមិនមែនជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់តម្រូវការ រយៈពេលយូរនោះឡើយ ជាពិសេសសម្រាប់អ្នកដែលមិនអាចដាក់ឆ្នាំងសាកតាមខ្លួនពេលធ្វើដំណើរ ទៅក្រៅ។ នេះហើយជាមូលហេតុដែលក្រៅពីបច្ចេកវិទ្យាសាកថ្មបានលឿនហើយនោះ ទូរស័ព្ទដែលមាន ថាមពល ថ្មធំគឺជាជម្រើសដ៏ប្រសើរបំផុត សម្រាប់អស់លោកអ្នកដែលមិនមានពេលវេលា គ្រប់គ្រាន់ក្នុងការសាកថ្ម ឬពិបាកក្នុងការដាក់ powerbank តាមខ្លួន។ ថ្ងៃនេះយើងនឹងណែនាំដល់អស់លោកអ្នកនូវប្រភេទទូរស័ព្ទ realme មួយចំនួនដែលមានថាមពលថ្ម រហូតដល់ ៥០០០mAh ដែលអាចផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីនៃការប្រើទូរស័ព្ទដែលកាន់ ថ្មបានរយៈពេលយូរ។ realme C3 – តម្លៃត្រឹមតែ ១២៩ ដុល្លារ លក្ខណៈពិសេស៖ –
March 14, 2020 - ព័ត៌មានជាតិ
សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និងក្តីសង្ឃឹម ស្ថិតនៅក្នុងវត្តដំណាក់ខេត្តសៀមកំពុងមមាញឹកក្នុងការដេរ ម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនមហាជនទូទៅដោយឥតគិតថ្លៃ។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Somnieng Hoeurn បានសរសេររៀបរាប់ថា៖ “កូនៗសាលាកាត់ដេរ កំពុងមមាញឹកដេរម៉ាស់ ប្រគេន/ចែកជូនដោយឥតគិតថ្លៃ។ បើគុណម្ចាស់ ឬបងប្អូនមានតម្រូវការម៉ាស់ចាំបាច់ សូមផ្តល់ដំណឹង។ សាលាបណ្តុះបណ្តលវិជ្ជាជីវៈកាត់ដេរ នៃសមាគមជីវិត និង ក្តីសង្ឃឹម របស់ព្រះសង្ឃវត្តដំណាក់ ខេត្តសៀមរាប បានកំពុងមមារញឹកក្នុងការដេរម៉ាស់ក្រណាត់ ប្រគេនដល់ព្រះសង្ឃ ចែកជូនបរិស័ទ និងមហាជនទូទៅ ដោយឥតគិតថ្លៃ។ កាយវិការបែបនេះ គឺជាក្តីប្រាថ្នា និងបំណងនៃការបង្កើតសមាគមនេះឡើង កាលពីឆ្នាំ២០០៥ ដោយរូបខ្ញុំ ហឿន
March 14, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថា «លទ្ធផលនៃការធ្វើតេស្តសំណាកលើកូនទាំង២នាក់ របស់បុរសជនជាតិកាណាដា ដែលជាបុគ្គលិកបម្រើការងារ នៅសាលារៀន CIS សាខាកោះពេជ្រ គឺអវិជ្ជមាន បានន័យថា គ្មានផ្ទុក Covid-19 ដូចឪពុករបស់ពួកគេឡើយ»។ គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងមួយស្តីពី វិជ្ជមានវីរុស COVID-19 លើជនបរទេស២នាក់ ដែលក្នុងនោះមានបុរសជនជាតិកាណាដាម្នាក់វ័យ៤៩ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅសាលាអន្តរជាតិ CIS សាខាកោះពេជ្រ និងម្នាក់ទៀតជាជនជាតិ ប៊ែលហ្សិក ជាបុគ្គលិកអង្គការអន្តរជាតិមួយ។ សូមរំលឹកម្តងទៀតថា គិតមកទល់ពេលនេះមានជនបរទេសចំនួន៦នាក់ដែលបានរកឃើញមានវិជ្ជមានវីរុស COVID-19
March 14, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសពិការស្វិតជើងសងខាងម្នាក់ ទោះបីជាគាត់ពិការរូប តែមិនពិការចិត្ត និងការតស៊ូឡើយ គាត់បានតស៊ូចាប់យកមុខរបរជាតន្ត្រីករ អ្នកលេងព្យាណូ អកកាដង់ដ៏ប៉ិនប្រសព្វមួយរូប បានជិះកង់បីឥណ្ឌាមួយគ្រឿង ត្រលប់មកពីលេងភ្លេងនៅហាងវិញ បានលុយតែ១៥ដុល្លារ សម្រាប់ធ្វើសោហ៊ុយ ខណៈពេលកំពុងចុចទូរស័ព្ទ អង្គុយភ្លេចខ្លួនតបឆាតសួរសុខទុក្ខរៀមច្បង ស្រាប់តែលេខមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់ទូរស័ព្ទ បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល កាលពីយប់ថ្ងៃអង្គារិ៍ ទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវស៊ីសុវត្ថិ ជិតព្រះអង្គដង្កើស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកឯទូរស័ព្ទដែលត្រូវបានចោរឆក់យកទៅបាត់នោះ ម៉ាក OPPO-A9 តម្លៃជាង២០០ដុល្លារ ដែលជា ញើសឈាមជនពិការ
March 14, 2020 - ព័ត៌មានជាតិ
ក្រុងសៀមរាប ៖ អាជ្ញាធរសង្កាត់សៀមរាប ដោយមានការចូលរួមពី បងប្អូនប្រជាពលរដ្ឋ ប្រជាការពារ យុវជន និងបុគ្គលិកអង្គការសង្គមស៉ីវិល បានរួមគ្នាធ្វើការប្រមូលសំរាម និងកាកសំណល់ផ្លាសស្ទិក ចេញពីដងស្ទឹង និងទីសាធារណៈ ក្នុងភូមិសាស្ត្រភូមិស្ពានជ្រាវ និងតាមដងផ្លូវជុំវិញភ្នំក្រោម ផ្លូវឡើងភ្នំក្រោម កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ គោលបំណង នៃការចលនាសកម្មភាពនេះឡើង គឺដើម្បីអបអរសាទរបុណ្យទន្លេលើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលនៅខេត្តបាត់ដំបង រួមចំណែកធ្វើឲ្យស្ទឹងសៀមរាបស្អាត និងតាមបណ្ដាភូមិគ្មានសំរាមស្របតាមពាក្យស្លោករបស់លោកអភិបាលក្រុងបានដាក់ចេញ “សៀម រាបផ្ទះខ្ញុំ”។ សមាសភាពដែលបានចូលរួមទាំ២ទីតាំងនេះមានក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិ អង្គការមូលនិធិទំពាំងស្នងប្ញស្សី អង្គការECC គ្រូស្ម័គ្រចិត្តបរទេស លោកគ្រូ អ្នកគ្រូ ប្រជាការពារប្រជាពលរដ្ឋសរុប
March 14, 2020 - ព័ត៌មានជាតិ
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសវិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៉ីតាលី អាល្លីម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជា រយៈពេល ៣០ថ្ងៃ ដោយអនុវត្តចាប់ពីថ្ងៃទី ១៧ ខែមីនា នេះ ក្រោយពេលដែលមានជនជាតិបរទេសញ្ជាតិផ្សេងគ្នាធ្វើដំណើរមកកម្ពុជាហើយ មានផ្ទុកកូវីដ ១៩។ ហើយមុននេះបន្តិច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ត្រូវធ្វើការផ្អាកការផ្តល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសទាំង៥ខាងលើផងដែរ ដោយអនុវត្តចាប់ពីថ្ងៃច័ន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេល១ខែសិន។ ចំពោះទិដ្ឋាការដែលបានផ្តល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសងថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ។
March 14, 2020 - ព័ត៌មានជាតិ
បាត់ដំបង ៖ ក្រសួងទេសចរណ៍ បានបង្ហាញទិដ្ឋភាពក្នុងរាត្រីថ្ងៃទីមួយនៃការប្រារព្ធពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ឃើញថាមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមួរមីមកទស្សនាយ៉ាងច្រើនកុះករនៅតាមដងវិថី ស្ពាន សួនច្បារ ជាមួយនឹងការទទួលទានម្ហូបអាហារ ចំណីចំណុកនៅតាមវិថីលក់ម្ហូបអាហារ ទស្សនាការសមសម្ដែងសិល្បៈនៅលើឆាកធំ ការទស្សនាតាមស្ដង់ពិព័រណ៍នានា ការប្រគំតន្ត្រី ព្រមជាមួយភ្លើងបំភ្លឺយ៉ាងអញ្ចាចនៅកណ្ដាលទីក្រុងបេតិកភណ្ឌមួយនេះ។ ការតាំងពិព័រណ៍សមិទ្ធផល ផលិតផលក្នុងស្រុក មហោស្រពម្ហូបអាហារ និងភេសជ្ជៈ រួមមានប្រមាណជាង ៣០០ស្តង់ ក្នុងនោះមានស្តង់ក្រសួង-ស្ថាប័នរដ្ឋមានប្រមាណ ៣០ស្តង់ ស្តង់ផលិតផលនាំចេញ និងស្តង់វិស័យទេសចរណ៍មានប្រមាណ ២០ស្តង់ ស្តង់ផលិតផលក្នុងស្រុកមាន ៥០ស្តង់ ស្តង់ផលិផលទូទៅមានប្រមាណ ១៥០ស្តង់ និងស្តង់វិថីម្ហូបអាហារមានចំនួន
March 14, 2020 - ព័ត៌មានជាតិ
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា ដោយយោងតាមរបាយការណ៍ ស្ថានភាពរាតត្បាតនៃវីរុស COVID-19 របស់អង្គការសុខភាពពិភពលោក WHO និងស្របពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវវីរុស COVID-19 លើជនបរទេសមានសញ្ជាតិផ្សេងៗគ្នា និងតម្រូវអោយមានវិធានការទប់ស្កាត់ជាបន្ទាន់។ មុននេះបន្តិចផងដែរ ក្រសួងអប់រំ ក៏បានចេញសេចក្តីប្រកាសព័ត៌មានអំពីការអនុវត្តវិស្សមកាលតូច មុនកាលកំណត់ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។ សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡា ដូចខាងក្រោមនេះ៕
March 14, 2020 - PR
ខ្សែភាពយន្តព្រឺព្រួចមួយទៀតហើយដែលនឹងមកដល់ក្នុងរឿងភាពយន្តនាថ្ងៃទី ១៦ មីនានេះ គឺរឿង “អាថ៌កំបាំងកូនភ្លោះ” ដែលជាខ្សែភាពយន្តដ៏ព្រឺសម្បុរមួយរបស់ប្រទេសម៉ាឡេស៊ី។ ខ្សែភាពយន្តដ៏រន្ធត់ “អាថ៌កំបាំងកូនភ្លោះ” និយាយអំពីហេតុការណ៍ដ៏ព្រឺព្រួចនៅពីក្រោយការស្លាប់ជាបន្តបន្ទាប់របស់អ្នកភូមិមួយ ក្រោយពីហេតុការណ៍នេះត្រូវបានលឺទៅដល់ប៉ូលីស មានស្នងការមួយរូបបានព្យាយាមរុករកនៃរឿងរ៉ាវពីក្រោយការស្លាប់ដ៏គួរអោយខ្លាចមួយនេះ។ តែអ្វីៗគ្រប់យ៉ាងនឹងត្រូវបានរារាំងនៅពេលដែលគេបានប្រទះនូវកូនភ្លោះដ៏កំណាច។ ខ្សែភាពយន្ត “អាថ៌កំបាំងកូនភ្លោះ” នឹងនាំយកមកនូវភាពភ័យខ្លាចថ្មីមកជូនអ្នកទស្សនា ដែលក្នុងខ្សែភាពយន្តនេះមាននូវឈុតឆាក រន្ធត់ និងព្រឺរោមជាច្រើនដែលសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តគួរអោយខ្លាចមិនគួរមើលរំលងនោះឡើយ។ ទស្សនាខ្សែភាពយន្ត “អាថ៌កំបាំងកូនភ្លោះ” នៅរោងភាពយន្តដែលនៅជិតលោកអ្នកចាប់ពីថ្ងៃទី ១៦ មីនានេះតទៅ។ ទស្សនា Trailer នៅទីនេះ ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia,
March 14, 2020









