- Khmernote Media
- ព័ត៌មានជាតិ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានបញ្ជាក់មុននេះបន្តិចបានឲ្យដឹងថា រកឃើញករណីថ្មីចំនួន២នាក់បន្ថែមទៀត (មិនមានពាក់ព័ន្ធទៅនឹងករណី Wiking Crusie Journey ទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩ លើបុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ (លទ្ធផលចេញនៅវេលាម៉ោង១៦ និង០០នាទីរសៀល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០) ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំង២នាក់នេះ ត្រូវបានយកមកដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងបានបញ្ជាក់ថា ការងារដែលត្រូវធ្វើបន្តគឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពពបាល់ផ្ទាល់ ឬប្រយោល ជាមួយបុរសជនជាតិកាណាដា និងជនជាតិប៊ែលហ្សិក វិជ្ជមានវីរុសកូរ៉ូណាទាំង២នាក់នេះ ដែលក្រុមការងារខាងលើកំពុងតែសកម្មធ្វើ៕ អត្ថបទ៖ សេម
March 13, 2020 - PR
ភ្នំពេញថ្ងៃទី ១៣ ខែមីនាឆ្នាំ ២០២០៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត បានរៀបចំទទួលស្វាគមន៍គណៈប្រតិភូរាជរដ្ឋាភិបាលនៅការិយាល័យកណ្តាលរបស់ខ្លួន ដើម្បីបង្ហាញនូវកន្លែងផ្តល់សេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ ដំណើរទស្សនកិច្ចនេះត្រូវបានដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងចំនួន ១៣ រូបផ្សេងទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ វីង បានបង្ហាញទៅគណៈប្រតិភូពីរបៀបការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយនៃការធ្វើប្រតិបត្តិការទូតទាត់ហិរញវត្ថុតាមប្រព័ន្ធឌីជីថលដែលជួយគាំទ្រដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចក៏ដូចអភិបាលកិច្ចអេឡិចអេឡិចត្រូនិចដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា៖«ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបដែល វីង បានដាក់ពង្រាយការប្រើប្រាស់បច្ចេកវិទ្យាទំនើបឈានមុខគេ
March 13, 2020 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ កាលពីរសៀលថៃ្ងសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចភ្លើងស្ដុបមន្ទីរសាធារណការខេត្ដ តំបន់ទីប្រជុំជនកំលាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺបានធ្វើការត្រួតពិនិត្យរឹតបណ្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ស្របពេលនោះមានរថយន្តមួយគ្រឿង ម៉ាក ford ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6575 បើកបរដោយឈ្មោះ ផា ស៊ីហាក់ បើកបរក្នុងទិសដៅពីរកើតទៅលិច ដោយស្ថានភាពបើកបរលើសល្បឿនកំណត់ ក្នុងទីប្រជុំជន ច្បាប់ត្រូវអោយបើកបរ ល្បឿនលឿនបំផុត ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្ដែលោក ផា ស៊ីហាក់ បើកល្បឿន៩០ គឺឡូម៉ែត្រក្នុងមួយម៉ោង ឧបករណ៍វាស់ល្បឿន។ លុះមកដល់ចំណុចត្រួតពិនិត្យភ្លើងស្តុបមន្ទីរសាធារណៈការខេត្ត សមត្ថកិច្ចនគរបាលចរាចរណ៍បានបញ្ជាឱ្យរថយន្ដអែបចូលខាង ដើម្បីជម្រាបប្រាប់និងណែនាំគាត់ទាក់ទងនិងច្បាប់ចរាចរណ៍ផ្លូវគោក
March 13, 2020 - ព័ត៌មានជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចធ្វើការកែសម្រួលខ្លឹមសារថ្មី ដោយការសម្រេចផ្អាកនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរ ចូលមកប្រទេសកម្ពុជា ធ្វើឡើងតែចំពោះច្រកក្អមសំណរក្នុងទឹកដីស្រុកកោះធំ ខេត្តកណ្ដាល តែមួយគត់ប៉ុណ្ណោះ។ នេះបើយោងតាមការបង្ហោះរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ៖ “ក្រសួងសូមធ្វេីការផ្អាកនាវាទេសចរណ៍ និងនាវាដឹកអ្នកដំណើរចូលតាម <ច្រកអន្តរជាតិក្អមសំណ> ជាបណ្តោះអាសន្ន រហូតមានការសម្រេចជាថ្មី។ អាស្រ័យដូចជំរាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងចូលរួមផ្សព្វផ្សាយ។ សូមគោរពជូនភ្ជាប់លិខិតលេខ ៥៧១ សក.ដជទ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ”៕ ដោយ៖ ណារ៉ែន
March 13, 2020 - ព័ត៌មានជាតិ
បានតាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ទៅកាន់សារព័ត៌មាន Freshnews បានអោយដឹងថា ក្រសួងសុខាភិបាល បានរកឃើញជនបរទេស២នាក់ មានកំដៅលើស៣៨អង្សា ពេលចូលទស្សនាសារមន្ទីរទួលស្លែង ហើយក្នុងនោះមានជនជាតិអង់គ្លេសម្នាក់ អាយុ៣២ឆ្នាំ បានរត់គេចក្នុងពេលក្រុមគ្រូពេទ្យយកទៅពិនិត្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្តែដោយមានកិច្ចសហការជាមួយអាជ្ញាធរ ក្រសួងបានរកឃើញគាត់ជាថ្មីម្តងទៀតនៅខេត្តកំពត ហើយក្រុមគ្រូពេទ្យសុខាភិបាលបានយកគាត់ទៅសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្តកំពត និងបានយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ចំពោះជនជាតិចិនម្នាក់ទៀតដែលមានកំដៅលើស៣៨អង្សាដូចគ្នានោះ ត្រូវបានមន្រ្តីសុខាភិបាលយកមកពិនិត្យ និងដាក់អោយសម្រាកដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងយកសំណាករបស់គាត់ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។ លោកជំទាវ ឱ វណ្ណឌីន ដដែលបានបញ្ជាក់អោយដឹងទៀតថា ជនបរទេសទាំងពីររូបមានសុខភាពល្អធម្មតា ដោយមិនមានរោគសញ្ញាអ្វីក្រៅពីឡើងកំដៅ៣៨អង្សានោះទេ ហើយពេលនេះយើងកំពុងរង់ចាំលទ្ធផលធ្វើតេស្តរបស់ពួកគាត់។ លើសពីនេះទៅទៀត លោកជំទាវ បានអំពាវនាវអោយប្រជាពលរដ្ឋកុំមានការភ័យខ្លាច
March 13, 2020 - អន្តរជាតិ
ថៃ៖ យោងតាមព័ត៌មានជាបឋមពីសារព័ត៌មាន thairesidents បានផ្សាយថា តារាសម្តែង និងជាពិធីករល្បីឈ្មោះប្រចាំប្រទេសថៃ លោក Matthew Dean បានប្រកាសនៅបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួន នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ថាលោកបានឆ្លងវីរុស COVID-19។ ដោយតារាសម្តែងរូបនេះពុំទាន់បានប្រាប់អោយច្បាស់នូវព័ត៌មានលម្អិតនៅឡើយទេ ដោយលោកបានក្រើនរំលឹកដល់អ្នកដែលធ្លាប់បានប៉ះផ្ទាល់ជាមួយលោកអោយមានការប្រុងប្រយ័ត្ន ដើម្បីតាមដានរោគសញ្ញាផងដែរ។ ដោយតារាសម្តែងរូបនេះបានសរសេរនៅលើបណ្តាញសង្គមអ៊ីនស្តាក្រាមរបស់ខ្លួនថា៖ “This is NOT a joke, for those that have been in close contact with me
March 13, 2020 - ព័ត៌មានជាតិ
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស បង្កើតកម្មវិធីសិក្សា «ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក-E-Learning» សម្រាប់ជំនួយដល់សិស្សានុសិស្ស ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។ យោងតាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ដើម្បីជាជំនួយដល់ការសិក្សារបស់ សិស្សថ្នាក់ទី១២ និងទី៩ ដែលបានផ្អាកការសិក្សាជាបណ្តោះអាសន្ននៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ ក៏ដូចជាសម្រាប់សិស្សដទៃទៀតដែលមានបំណងទទួលការបំប៉នបន្ថែម។ ក្រសួងបានបង្កើតកម្មវិធីសិក្សា “ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning)” ដោយឥតគិតថ្លៃលើមុខវិជ្ជាឯកទេសចំនួន០៦ (គណិត ប្រវត្តិ រូបវិទ្យា គីមី ជីវវិទ្យា និងភាសាខ្មែរ) ដែលអាចឲ្យប្អូនៗសិស្សានុសិស្សទាំងអស់អាចសិក្សាដោយខ្លួនឯងបាននៅលើបណ្តាញសង្គមផ្លូវការ និងប្រព័ន្ធសិក្សាតាមអេឡិចត្រូនិចរបស់ក្រសួង។ អាចសិក្សាគ្រប់ទីកន្លែង សម្រាប់ជាជំនួយស្មារតី
March 13, 2020 - សុខភាព
បើតាមការរាយការណ៍ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅវេលាម៉ោង ១១៖៤៥នាទីព្រឹកនេះ ភ្ញៀវទេសចរនៅលើនាវា Viking Cruise Journey ចំនួន ៥៨ នាក់ នោះ បានឡើងមកស្នាក់នៅសណ្ឋាគារហើយ។ ការអនុញ្ញាតឲ្យភ្ញៀវទេសចរដែលតេស្តអវិជ្ជមាន COVID-19 មកស្នាក់នៅសណ្ឋាគារ ក្នុងទីរូមខេត្តកំពង់ចាមនេះ ដើម្បីតាមដានសុខភាព រយៈពេល ១៤ ថ្ងៃ ក្រោយអ្នករួមដំណើរជាជនជាតិអង់គ្លេស ចំនួន ៣នាក់ វិជ្ជមាន COVID-19។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ កម្ពុជាមានចំនួន៥ករណីហើយនៃវីរុសកូវីត១៩ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ
March 13, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមាន ឱសថស្ថានមួយកន្លែង បានយកឧបករណ៍វាស់សីតុណ្ហភាពសម្រាប់ការងារសំណង់ យកមកលក់នៅក្នុងឱសថស្ថានរបស់ខ្លួន។ ក្រោយពេលដែលអ្នកទិញយកទៅប្រើប្រាស់បានដឹងថា ឧបករណ៍នោះមានផលប៉ះពាល់មិនអាចប្រើប្រាស់សម្រាប់មនុស្សបាន និងបានប្តូរយកលុយវិញ ឱសថស្ថាននេះបានចចែស ថាឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹងមនុស្ស ជាពិសេសបញ្ជាក់ថាឱសថស្ថានខ្លួនបានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ។ ក្រោយពីទទួលព័ត៌មាននេះភ្លាមនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីកម្ពុជា បានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។ ដោយ គណៈឱសថការីកម្ពុជា បានឲ្យដឹងថា៖ “ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីឱសថស្ថានមួយកន្លែងនៅម្ដុំអូឡាំពិកបានលក់ឧបករណ៍វាស់កំដៅសម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ ទៅឲ្យអតិថិជនដើម្បីយកទៅប្រើលើមនុស្ស។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ គណៈឱសថការីរាជធានីភ្នំពេញបានចុះធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាមួយម្ចាស់ឱសថស្ថានមិនឲ្យមានបាតុភាពនេះកើតឡើងម្ដងទៀត។ សូមសាធារណៈជនជ្រាបជាព័ត៌មាន”៕ ប្រភព៖ គណៈឱសថការីកម្ពុជា ដោយ៖ ណារ៉ែន
March 13, 2020 - ព័ត៌មានជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា ក្រសួងសម្រេចផ្អាកការអនុញ្ញាតចូលនៃនាវាដឹកអ្នកដំណើរ ឬដឹកអ្នកទេសចរចាប់ពីថ្ងៃនេះតទៅ ដោយក្នុងលិខិតបានបញ្ជាក់ថា “ដោយមានការចាំបាច់ ក្នុងការបង្ការការរីករាលដាលនៃជំងឺឆ្លង COVID-19 ពីអ្នកដំណើរបរទេស ដែលធ្វើដំណើរតាមនាវា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកការអនុញ្ញាតចូល នៃនាវាដឹកអ្នកដំណើរ ឬអ្នកទេសចរ ចូលមកក្នុងកម្ពុជា ពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី”៕
March 13, 2020









