- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវរឿងរ៉ាវមួយដោយមាន ឱសថស្ថានមួយកន្លែង បានយកឧបករណ៍វាស់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ជាប់ពិដាន យកមកលក់នៅក្នុងឱសថស្ថានរបស់ខ្លួន។ ក្រោយពេលដែលអ្នកទិញយកទៅប្រើប្រាស់បានដឹងថា ឧបករណ៍នោះមានផលប៉ះពាល់មិនអាចប្រើប្រាស់សម្រាប់មនុស្សបាន និងបានប្តូរយកលុយវិញ ឱសថស្ថាននេះបានចចែស ថាឧបករណ៍នេះអាចប្រើប្រាស់ជាមួយនឹងមនុស្ស ជាពិសេសបញ្ជាក់ថាឱសថស្ថានខ្លួនបានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ។ ដោយគណនីហ្វេសប៊ុកឈ្មោះ Piseth បានសរសេររៀបរាប់ថា៖ “03.02.2020 Pharmacy លក់ឧបករណ៍សំណង់ ប្រយ័ត្នចាញ់បោក ខ្ញុំបានទៅទិញឧបករណ៍បាញ់ថ្ងាសវាស់កម្តៅសម្រាប់ប្រើប្រាស់នៅកន្លែងធ្វើការពីPharmacy មួយកន្លែង (សូមលាក់ឈ្មោះ) ហើយខាង Pharmacy គាត់បានលក់ឧបករណ៍នេះមកឲ្យខ្ញុំក្នុងតម្លៃ$100។ ប៉ុន្តែសៀវភៅណែនាំរបស់ឧបករណ៍នេះបានបញ្ជាក់ថាហាមប្រើប្រាស់ជាមួយមនុស្ស និងសត្វព្រោះវាប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងធ្វើឲ្យពិការភ្នែក។ ក្រោយពីខ្ញុំបានដឹងពីផលប៉ះពាល់ (ប្រអប់ខាងក្រៅគ្មានការបញ្ជាក់ពីការហាមឃាត់អ្វីឡើយ) ខ្ញុំក៏បានទៅដូរយកលុយវិញ តែគាត់មិនព្រមហើយគាត់នៅតែចចែសថាអាចប្រើបានសម្រាប់មនុស្សថែមទៀតផង។ គាត់ក៏បានបញ្ជាក់ថាគាត់បានលក់ឧបករណ៍ហ្នឹងរាប់រយគ្រឿងហើយមិនដែលមានបញ្ហាសោះឡើយ ចឹងបានពេលទៅទិញគេខំបិទបាំងណាស់។ សំណួរសួរថាតើមានមនុស្សប៉ុន្មានអ្នកដែលរងគ្រោះដោយសារតែគាត់? តើសីលធម៌និងការទទួលខុសត្រូវនៅទីណា?
March 13, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានជម្រុញឱ្យមានការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានតឹងរឹងបំផុត មិនត្រូវរាថយនោះឡើយ។ ពោលត្រូវធ្វើសកម្មភាពឱ្យបានហ្មត់ចត់ អនុវត្តស្មើភាពគ្នា គ្មានការអន្តរាគមន៍នោះឡើយ ចំពោះអ្នកបើកបរល្មើសច្បាប់ចរាចរណ៍។ នៅយប់ថ្ងៃទី០៣ ត្រូវធ្វើឱ្យបានល្អជាងមុនថែមទៀត។ ក្រោយពីមានការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅយប់ដំបូង គឺពិនិត្យឃើញថា កម្លាំងនគរបាលអនុវត្តច្បាប់បំពេញភារកិច្ចនៅខ្វះចន្លោះមួយចំនួន អនុវត្តការងារ បច្ចេកទេសជំនាញមិនទាន់សមស្របនោះឡើយ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត កិច្ចការងារនេះ ត្រូវកែប្រែសម្រួលឡើងវិញ ចាត់បែងចែងកម្លាំងឱ្យមានការទទួលខុសត្រូវរៀងៗខ្លួន អនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងតម្លាភាព និងការគោរពច្បាប់ ។ នៅយប់ថ្ងៃទី២ នៃការរិតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ ក៏មានលោកឧត្តមសេនីយ៍ត្រី
March 13, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយ អធិការដ្ឋានខណ្ឌមានជ័យ បានធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងទៀតហើយ ខណៈដែលម្ចាស់បើកបរឆ្លងកាត់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្ដក្រោមឥទ្ធិពលគ្រឿងស្រវឹង ដោយរកឃើញថា អ្នកទាំងនោះបាន ហូបគ្រឿងស្រវឹង ល្មើសច្បាប់ចរាចរណ៍ ដែលត្រូវផាកពិន័យ និងមិនពាក់មួកការពារសុវត្ថិភាព យកទៅរក្សាទុកបណ្ដោះអាសន្ន ចំនួន១ថ្ងៃ ទើបធ្វើការផាកពិន័យតាមច្បាប់ ។ បើតាមប្រសាសន៍លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានរៀបរាប់ប្រាប់សហការីខ្មែរណូតបានដឹងថា ដើម្បីអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១២ ចាប់ពីម៉ោង១១:០០នាទីយប់
March 13, 2020 - PR
រាជិនីភូមិគ្រឹះ កំពុងក្លាយខ្សែភាពយន្តភាគខ្មែរដែលកំពុងតែស្ទុះឡើងខ្លាំងបំផុតក្នុងពេលបច្ចុប្បន្ននេះ ដែលចំនួនអ្នកទស្សនាមានការកើនឡើងខ្ពស់ខ្លាំង ជាពិសេសសាច់រឿងភាគកំពុងល្បីមួយនេះ កំពុងតែក្លាយជាប្រធានបទយ៉ាងក្តៅគគុកពីសំណាក់អ្នកគាំទ្រផងដែរ។ អ្នកណាមិនល្បីអ្នកស្រីទី១ អ្នកស្រីទី២ អ្នកស្រីទី៣ លោក សេដ្ឋា លោកចៅហ្វាយស្រុក ចន្ទថ្លាឆវីម៉ានីលោកទីប្រឹក្សា លំអង រ័ត្នមុន្នី និយាយរួមស្ទើគ្រប់ តួអង្គក្នុងរឿងភាគមួយនេះសុទ្ធតែឋិតក្នុងការ ចងចាំរបស់ទស្សនិកជនទាំងរូបរាងទាំងឈ្មោះក្នុងរឿង។ ជាពិសេសពេលនេះអ្នកស្រីទី១កំពុងក្លាយ ជាផ្ទាំងស៊ីបរបស់អ្នកគាំទ្រដែលតួអង្គមួយរូបនេះកំពុងធ្លាយចេញធាតុពិតដ៏សែនពិសពុលរបស់ខ្លួន។ ក្នុងនោះផងដែរតារាសម្តែងរាងខ្ពស់ស្រឡះសាច់សខ្ចី លី ម៉ារីណា ដែលសម្តែងជា អ្នកស្រីទី១ កំពុង តែទទួលបានការសរសើរយ៉ាងខ្លាំង តាមរយៈការ សម្តែងដ៏ប៉ិនសប្រសប់ តែក៏កំពុងទទួលបានការជេរ ពីតួអង្គដែលអ្នកនាងបានដើរតួផងដែរ ព្រោះតែតួអង្គអ្នកស្រីទី១នេះគឺល្អល្អះពីដំបូងតែចុងក្រោយ អាក្រក់ពិសពុលហួសស្មានដែលធ្វើឲ្យទស្សនិកជនខឹងផង អាណិតផង ជេរផង
March 13, 2020 - បច្ចេកវិទ្យា
បើនិយាយដល់ការថតរូបស៊ែលហ្វីស្អាតកប់សារី ឈ្នះអស់មាសត្រូវ មនុស្សភាគច្រើននឹងនឹកដល់ម៉ាក OPPO មុនគេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខមួយនេះ មាន DNA ជាអ្នកឯកទេសថតរូបស៊ែលហ្វីលើស្មាតហ្វូនគ្រប់ស៊េរី។ ជាប់ឈ្មោះជាអ្នកឯកទេសស៊ែលហ្វីស្អាត ក្រុមហ៊ុន OPPO កាន់តែបន្ថែមល្បឿន ឥតឈប់លើកំណែរអាប់ដេត និង បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ លើស្មាតរបស់ខ្លួន ជាពិសេសគឺ OPPO F ស៊េរី និង Reno ស៊េរី។ https://www.youtube.com/watch?v=kp28GNIbZEM&feature=youtu.be កាលពីចុងឆ្នាំ 2017 ស្មាតហ្វូនOPPO F5 ត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកឯកទេស Selfie ឈានមុខគេ ទំហំ
March 13, 2020 - សិល្បៈ
កាលពីរាត្រីថ្ងៃទី១១ ខែមីនា តារាចម្រៀងលោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងសត្វក្របី នៅចំនុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ យ៉ាងណាមិញបន្ទាប់ពីជួបគ្រោះថ្នាក់ កាលពីយប់មិញនេះ នេន ទុំ និងមិត្តភក្តិ៣រូប ដែលធ្វើដំណើរជាមួយគ្នា ក៏បានចេញមុខបកស្រាយ ចំពោះគ្រោះថ្នាក់ដែលបានកើតឡើង។ ដោយ នេន ទុំ បានឲ្យដឹងថា ខ្លួនជាតៃកុង និងមិត្តរួមដំណើរ៣នាក់ទៀត មិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ ហើយលោកគ្រាន់តែហើមដៃបន្តិច ដោយអ្នកធ្វើដំណើរទាំងអស់សុទ្ធសឹងតែពាក់ខ្សែក្រវ៉ាត់ការពារ។ លោកក៏បញ្ជាក់ថាអ្នកធ្វើដំណើរ និងតៃកុងមិនមានពិសារគ្រឿងស្រវឹងនោះទេ ដោយនៅពេលធ្វើដំណើរពេលយប់ ហើយសត្វក្របីមានពណ៌សម្បុរខ្មៅ ទើបធ្វើឲ្យលោកមើលមិនឃើញ ស្របពេលនោះសត្វក្របី បានលោតចូលផ្លូវនៅមុខឡានលោកតែម្តង។ យ៉ាងណាមិញ នេន
March 13, 2020 - រថយន្ត
ក្រោយមានការភ្ញាក់ផ្អើលមួយដោយបុរសម្នាក់អះអាងថាខ្លួនជាអ្នកសារព័ត៌មាន បានចុះទៅធ្វើការសម្ភាសន៍រថយន្តដឹកជ្រូកមួយគ្រឿង រហូតមានការជិះដេញកាក់ឡានដឹកជ្រូកនោះឃាត់ទុក ព្រោះឃើញថារថយន្តធុនធំប្រភេទនោះ មានស្លាកលេខ២ផ្សេងគ្នា ដោយកន្ទុយក្រោយមានលេខផ្សេង និងក្បាលមុខមានលេខផ្សេង។ ទាក់ទងនឹងបញ្ហានេះដែរ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបកស្រាយចម្ងល់មួយនេះ ដោយបញ្ជាក់អោយដឹងថា៖ ក្បាលរថយន្តសណ្តោង អាចសណ្តោង រ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បាន ហើយយានជំនិះទាំងពីរប្រភេទនេះ ត្រូវមាន ផ្លាកលេខសម្គាល់ផ្សេងគ្នា ដោយរថយន្តធុនធ្ងន់ និងក្បាលរថយន្តសណ្តោង មានលេខកូដយានជំនិះ « 3 » ចំណែកឯ រ៉ឺម៉ក និងសឺមីរ៉ឺម៉ក៖ លេខកូដយានជំនិះ « 4 »។ ចំពោះអនុក្រឹត្យស្តីពី
March 13, 2020 - ចំណេះដឹង
ការកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ១៩ ក្រៅពីការពាក់ម៉ាស់ ដែលតម្រូវឲ្យអ្នកទាំងអស់គ្នាលាងសម្អាតដៃជាមួយនឹងសាប៊ូ ជាពិសេសទឹកលាងដៃដូចជាអាល់កុល និងជែល យ៉ាងណាមិញការប្រើប្រាស់ខុសក៏មិនអាចការពារអ្នកពីវីរុសឡើយ។ ដោយ ឱសថការីឧត្តម កញ្ញា សុធី នាងសុធា មានគណនីហ្វេសប៊ុក Sothea Thy បានរៀបរាប់ថា៖ “តើបងប្អូនទិញអាល់កុល៩៧ដឺក្រេ ឬអាល់កុលសុទ្ធទៅធ្វើអ្វី? ដំបូងខ្ញុំគិតថា ពួកគាត់ទិញយកទៅពង្រាវប្រើប្រាស់ ដើម្បីកាត់បន្ថយចំណាយ តែគាត់បែរជាប្រើទាំងដឺក្រេខ្ពស់ដដែរ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ មេរោគកាន់តែងាប់អស់។ សូមបងប្អូនជ្រាបថា អាល់កុលដែលប្រើសម្លាប់មេរោគ គេប្រើអាល់កុលពី ៦០ ទៅ ៨០ ដឺក្រេ មិនមែនកាន់តែខ្ពស់កាន់តែងាប់ទេ។ អាល់កុល៩៧ វាងាយហើរ មិនអាចនៅយូរសម្លាប់មេរោគកើតទេ
March 13, 2020 - ព័ត៌មានជាតិ
ខេត្តកំពត ៖ ខ្លោចចិត្ត! បុរសម្នាក់ដែលស្លូតបូត និងមានអ្នកភូមិស្រលាញ់រាប់អានច្រើន បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ បន្ទាប់ពីគាត់ដើរឆ្លងផ្លូវ ស្រាប់តែត្រូវបានមន្ត្រីនគរបាលមួយរូប ដែលទើបចេញពីហូបការ បានបើករថយន្ត LEXUS 330 បោះពួយយ៉ាងលឿនទៅបុកជនរងគ្រោះខ្ទាតបោកនឹងថ្នល់តែម្ដង នេះបើតាមសហការីខ្មែរណូតយើងទទួលបានពីកន្លែងកើតហេតុ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ និង២០នាទីយប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូរ ខេត្តកំពត ។ រថយន្តបង្កម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-2214 បើកបរដោយឈ្មោះ ឡាយ សុខា
March 13, 2020 - អន្តរជាតិ
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា យោធាសហរដ្ឋអាមេរិកទំនងជាបាននាំយកវីរុសកូរ៉ូណា ចូលទីក្រុងវូហានរបស់ប្រទេសចិន ខណៈដែលកន្លងមកយើងឃើញថា ទីក្រុងប៉េកាំងតែងតែមានទំនាស់ជាមួយក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។ កន្លងមកប្រទេសចិនត្រូវបានមន្រ្តីសហរដ្ឋអាមេរិកចោទប្រកាន់ថា មានប្រតិកម្មយឺតយ៉ាវចំពោះវីរុសកូរ៉ូណា ដែលវាបានផ្ទុះឡើងដំបូងនៅក្រុងវូហាន កាលពីចុងឆ្នាំ២០១៩ ហើយថាចិនធ្វេសប្រហែសចំពោះបញ្ហានេះ។ កាលពីថ្ងៃពុធកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក លោក Robert O’Brien បាននិយាយថា ល្បឿននៃការឆ្លើយតបរបស់ចិនចំពោះការលេចចេញនូវវីរុសកូរ៉ូណាមានការយឺតយ៉ាវ នៅពេលដែលចិនគួរតែអាចត្រៀមរៀបចំខ្លួនសម្រាប់ការទប់ទល់។ ក្រោយប្រទេសចិនបានឃើញការចោទប្រកាន់គ្មានមូលដ្ឋាននេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន ក៏បានតបទៅវិញនៅក្នុងបណ្ដាញសង្គម Twitter ថា មិនមែនចិនទេ គឺអាមេរិកទៅវិញទេដែលគ្មានតម្លាភាព។ លោក Zhao បានចោទសួរអាមេរិកថា៖ «តើអ្នកជំងឺកូរ៉ូណាដំបូងចាប់ផ្តើមនៅអាមេរិកនៅពេលណា? តើមានមនុស្សប៉ុន្មាននាក់ឆ្លងវីរុសនេះ?
March 13, 2020









