- Khmernote Media
- ព័ត៌មានជាតិ
នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេច ដោយធ្វើការច្រានចោលនូវការបង្ហោះព័ត៌មានមិនពិតថា សម្តេចបានឆ្លងវីរុសកូវីត១៩។ សម្តេចតេជោ បានធ្វើការបញ្ជាក់ឲ្យដឹងដូច្នេះថា “មានទូរទស្សន៍បរទេសមួយបានផ្សាយថាខ្ញុំបានឬប្រហែលឆ្លងកូវីត១៩ទៅហើយ។ ពេលនេះខ្ញុំកំពុងអង្គុយប្រជុំរដ្ឋសភានិងថ្ងៃស្អែកត្រូវចេញទៅខេត្តបាត់ដំបង ដែលខ្ញុំត្រូវនៅទីនោះរហូតព្រឹកថ្ងៃ អាទិត្យទី១៥មីនា២០២០។ កូវីត១៩វាកាចសាហាវណាស់ទៅហើយ តែព័ត៌មានក្លែងក្លាយវាកាចសាហាវជាងជម្ងឺនេះទៅទៀតដែលយើងចាំបាច់ត្រូវតែប្រយុទ្ធប្រឆាំងជាមួយជម្ងឺដ៏គ្រោះថ្នាក់នេះ។ សូមបងប្អូនជនរួមជាតិចូលរួមទប់ស្កាត់ការរីករាលដាលនូវជម្ងឺឆ្លងនេះតាមរយៈវិធានការអនាម័យដោយចាប់ផ្តើមពីមនុស្សម្នាក់ៗគ្រួសារនីមួយៗភូមិនីមួយៗ ដើម្បីធានាថានៅកម្ពុជាយើងគ្មានជម្ងឺឆ្លងបន្ថែមទៀតលើចំនួន ដែលបានឆ្លងរួចមកហើយចំនួន៥នាក់ក្នុងនោះជនជាតិខ្មែរ១នាក់ អង់គ្លេស៣នាក់និង (ចិន១នាក់ដែលបានព្យាបាលជាសះស្បើយរួចហើយ)។ គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះ កម្ពុជាមានចំនួន៥ករណីហើយនៃវីរុសកូវីត១៩ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន
March 13, 2020 - បច្ចេកវិទ្យា
OPPO Find X2 Pro ស្មាតហ្វូនលំដាប់កំពូលតម្លៃកប់ ខ្ទង់ $1299 របស់ក្រុមហ៊ុនOPPO លើកនេះ កំពុងតែ អង្រួនបេះដូងអ្នកគំាទ្រទូទាំងប្រទេសកម្ពុជា ឲ្យជ្រួលច្របល់ អន្ទះអន្ទែង ចង់ដឹង ចង់ប៉ះចាប់កាន់ប្រើសាកល្បងស្ទើរគ្រប់គ្នាតែម្តង បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការកាលពីចុងសប្តាហ៍មុន។ ស្រាប់តែពេលនេះ ក្រុមហ៊ុន OPPO ដាក់បង្ហាញ និងបើកឲ្យតេស្តសាកល្បង ស្មាតហ្វូនថ្នាក់ខ្ពស់ត្រកូល Find ស៊េរីថ្មីមួយនេះ នៅមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ជាន់ទីមួយផ្សារទំនើប Aeon 1 ពីម៉ោង 9ព្រឹក ដល់ 10យប់រៀងរាល់ថ្ងៃ។ ដូច្នេះសម្រាប់ប្រិយមិត្តអ្នកអាន
March 12, 2020 - ព័ត៌មានជាតិ
ជនបង្កដែលបេីកបររថយន្តក្នុងស្ថានភាពស្រវឹងខ្លាំង ឈ្មោះ ឆាយ គឹមហួង នាយរងការិយាល័យ ក្រសួងទេសចរណ៍ ដែលបេីកបុកសមត្ថកិច្ចកំពុងអនុវត្តការងាររឹតបន្តឹងច្បាប់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ក្នុងខណ្ឌដូនពេញ នឹងត្រូវបញ្ជូនទៅតុលាការដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយយោងលេីមាត្រា៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រូវផ្តន្ទាទោសចាប់ពី ៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ២លាន ដល់ ១០លានរៀល។ សូមរំលឹកថា នៅយប់ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅពេលដែលក្រុមការងារត្រួតពិនិត្យរឹតបន្តឹងចរាចរណ៍ផ្លូវគោក នៅក្នុងទឹកដីខណ្ឌដូនពេញ តាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខវត្តកោះ ដឹកនាំប្រជុំជួរដោយលោកស្រីឧត្តមសេនីយ៍ទោ សុឹម ផាណុំ លោកឧត្តមសេនីយ៍ត្រី សរ
March 12, 2020 - ព័ត៌មានជាតិ
បច្ចុប្បន្នភាពនៃជំងឺ COVID-19 នៅកម្ពុជា មកទល់នឹងពេលមានចំនួន៥ករណីហើយ ដោយក្នុងនោះករណីទី១ គឺជាជនជាតិចិន ម្នាក់នៅខេត្តព្រះសីហនុ ដែលរកឃើញកាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២០ និងបានព្យាបាលអោយជាសះស្បើយវិញ ចំណែកឯករណីទី២ គឺជាបុរសជនជាតិខ្មែរម្នាក់ ដែលឆ្លងពីជនជាតិជប៉ុន ដែលបានរកឃើញនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ និង ៣ករណីផ្សេងទៀត គឺភ្ញៀវទេសចរណ៍ជនជាតិអង់គ្លេស ដែលបានជិះកប៉ាល់ទេសចរណ៍ឈ្មោះ Viking Cruise Journey ឆ្លងដែនចេញពីប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងសុខាភិបាល បានយកចិត្តទុក្ខដាក់យ៉ាងខ្លាំង ក្នុងការព្យាបាលដល់អ្នកផ្ទុកវីរ៉ុស ទាំងអស់នោះ ស្របពេលដែលជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ត្រូវបានដាក់ព្យាបាលដោយឡែក
March 12, 2020 - សិល្បៈ
លោក អុឹម ជីវ៉ា នឹងដឹកនាំសិល្បករសិល្បការិនីធ្វើដំណើរទៅខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនានេះ នៅខេត្តសៀម ដើម្បីយកក្រម៉ាខ្មែរចំនួន ៨០០០ក្រម៉ា ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ ដោយឥតគិតថ្លៃ។ គោលបំណងទៅចែកក្រម៉ានេះគឺក្នុងគោលបំណង ទី១ ចង់បំផុសអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនៅខេត្តសៀមរាបកុំអោយមានការភ័យខ្លាចនឹងជំងឺ covid 19 នេះ ហើយកុំបាក់ទឹកចិត្តមិនហ៊ានចេញទៅណាមកណា, ទី២ ដើម្បីកុំអោយបងប្អូនប្រជាពលរដ្ឋកុំអោយជឿលើព័ត៌មានបំភ្លៃមួយចំនួនដែលបានផុសខុសពីការពិតដែលមានចេតនាបំពុលសង្គមខ្មែរ, ទី៣ សុំអោយបងប្អូនរក្សាអនាម័យអោយបានស្អាតល្អគ្រប់ពេលវេលាត្រូវលាងដៃជាមួយសាប៊ូឬទឹកស្អាតអោយបានញឹកញាប់ពេលទៅក្រៅឬមកផ្ទះ។ ទី៤ សុំអោយបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ជាក់លាក់ណាមួយដោយ ត្រូវតាមដានព័ត៌មានផេកថ្នាក់ដឹកនាំសំខាន់ៗដែលមានផេក សម្តេចតេជោហ៊ុនសែន និងផេកក្រសួងសុខាភិបាលកម្ពុជា .ល. និង ទី៥ ការចែកក្រម៉ានេះគឺចង់បំផុសបងអោយបងប្អូនត្រូវដូរពីការប្រម៉ាស់មកប្រើក្រម៉ាខ្មែរជំនួសវិញ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន
March 12, 2020 - សង្គម
អគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានចេញសេចក្តីជូនដំណឹងមួយស្តីពីការផ្អាកផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួននៅរាជធានីភ្នំពេញ ដោយសារតែការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា បានជូនដំណឹងថា៖ “សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន។ ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន
March 12, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ ស្នងការរងចំនួន២នាក់ និងកម្លាំងអន្តរាគមន៍ម្នាក់របួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោករឹតបណ្តឹងអំពីការបើកបរក្រោមឥទ្ធិពលស្រវឹង និងឆែកអាវុធជាតិផ្ទុះត្រូវរថយន្តបង្កបើកបរដោយបុរសម្នាក់ស្រវឹងស្រាជោគជាំ បើកបុកពេញទំហឹងបណ្តាលឲ្យត្រូវរងរបួស៣នាក់ ក៏ត្រូវបានដឹកតាមរថយន្តសង្គ្រោះយកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១នឹង៣៥នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស នៅចំណុចមុខវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដូនពេញបានអោយដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ចាប់មួកកញ្ចក់ពិនិត្យជាតិស្រវឹងនិងអាវុធជាតិផ្ទុះ ការអនុវត្តន៍ច្បាប់នេះគឺត្រូវចាប់ផ្តើមពីវេលាម៉ោង១០យប់រហូតទៅដល់ម៉ោង២នឹង៣០នាទីរំលងអាធាត្រ។ ប៉ុន្តែជាក់ស្តែង កម្លាំងចំរុះមានទាំងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញរួមនឹងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានីភ្នំពេញ ការិយាល័យចរាចរណ៍ផ្លូវគោក កម្លាំងព្រហ្មទណ្ឌនិងផ្នែកគ្រឿងញៀន នៃស្នងការរាជធានីភ្នំពេញដោយដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ និងអ្នកស្រីឧត្តមសេនីយ៍ទោ ស៊ីម ផាណុំ ស្នងការរងទទួលផែនការជួញដូរមនុស្ស ត្រូវរងរបួសយ៉ាងដំណំ និងកម្លាំងអន្តរាគមន៍ពិសេសម្នាក់ទៀត ត្រូវបានរងរបួសធ្ងន់ធ្ងរ ។ ដោយសារតែកំពុងតែឈរអនុវត្តន៍ច្បាប់ចរាចរណ៍
March 12, 2020 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីពីបច្ចុប្បន្នភាព នៃការរកឃើញថ្មីចំពោះអ្នកផ្ទុកមេរោគ COVID-19 នៅកម្ពុជា ដោយក្រសួងបានប្រកាសថា បានរកឃើញវិជ្ជមានអ្នកផ្ទុកមេរោគ COVID-19 ចំនួន២ករណីទៀត ដែលជាបុរសជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំម្នាក់ (ជាស្វាមី) និងស្ត្រីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ (ជាភរិយា) ហើយសរុបមកទល់នឹងពេលនេះគឺមាន ភ្ញៀវទេសចរណ៍៣នាក់ហើយ សុទ្ធតែរកឃើញវិជ្ជមានវីរ៉ុស COVID-19 និងសុទ្ធសឹងតែជាភ្ញៀវទេសចរណ៍ នៅលើកប៉ាល់ទេសរណ៍ Viking Cruise Journey ដែលចូលចតនៅខេត្តកំពង់ចាម។ បច្ចុប្បន្នភ្ញៀវទេសចរណ៍ទាំង២នាក់ ដែលបានរកឃើញវិជ្ជមាន វីរុស COVID-19 ត្រូវបានគេយកទៅដាក់ដោយឡែកនៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាម ដើម្បីព្យាបាលនិងតាមដានសុខភាពជាបន្ត។ សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅខាងក្រោមនេះ៖
March 12, 2020 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ រៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ ក្នុងនោះផងដែលរដ្ឋបាលខេត្តបាត់ដំបង ក៏បានបង្ហាញនូវ ទិដ្ឋភាពពេលរាត្រី ត្រៀមរៀបចំបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ។ ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសកម្មភាពកម្សាន្តជាច្រើនដូចជាការប្រគុំតន្រ្តីខ្នាតធំ ការបាញ់កាំជ្រួចនាពេលរាត្រី ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ការដាំកូនឈើ ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ និងការតាំងពិពណ៍ម្ហូបអារហារ ជាតិ និងអន្តរជាតិ៕ ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង ដោយ៖
March 12, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្រវឹងស្រាជោគជាំ ជិះម៉ូតូតាមស្ត្រីអ្នកលក់សណ្ដែកដីម្នាក់ សួរនាំ ដេញដោល ចង់ញ៉ែ ប្រលោម សុំស្នេហ៍រូបនាង តែនាងចេះតែឆ្លើយយករួចខ្លួនសិន ហើយធាក់កង់គេច ដែរ តែគេចចូលច្រកដឿងហែមមួយដែលងងឹតឈឹង ស្រាប់តែបុរសនោះចុះមកចាប់ដៃនាង ហើយសារភាពប្រាប់ថា ឃើញនាងភ្លាម មានចិត្តស្រលាញ់ភ្លេត និងសុខចិត្ត ចូលខ្លួនមកបីបាច់ថែរក្សា យកនាងជាប្រពន្ធ ធ្វើឲ្យនាងភ័យខ្លាចស្រែកផ្អើលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចេញមកសួរនាំតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចច្រកដឿងហែមមួយ ចម្ងាយ៥០ម៉ែត្រ ពីសកលវិទ្យាល័យIIC ទល់មុខ រោងអ្នកតា ដើមពោធិ៍ ផ្លូវជាតិលេខ២
March 12, 2020









