- Khmernote Media
- សង្គម
សៀមរាប៖ ជារឿងមួយគួរឲ្យកោតសរសើរដោយមានការបង្ហោះនៅលើបណ្តាញសង្គមដោយប្រកាសថាល្ងាចនេះនឹងមានការចែកអាកុលលាងដៃ ក្រម៉ា ម៉ាស់ ស្រោមដៃដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតលុយអ្វីទេ ដែលការចែកនេះនឹងធ្វើឡើងចាប់ពីម៉ោង៥រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅជាប់ស្តុបកោះកេរ្ត៍ ក្បែរប៉ៃលិនបោកអ៊ុត ក្រុងសៀមរាប។ ម្ចាស់គណនីហ្វេសប៊ុកChan Sokthorn បានសរសេររៀបរាប់ថា៖ “FREE FREE អាកុល 75% ក្រម៉ា ម៉ាស់ ស្រោមដៃ មានចែកជូននៅទីនេះ ជូនពរប្រជាជនទាំងអស់មានសុខភាពល្អផុសពីជំងឺ Covid-19 ល្ងាចនេះនឹងមានចែកជូនបន្តទៀត ម៉ោង 5PM សៀមរាបផ្ទះខ្ញុំ 11/03/2020”។ នេះជាទង្វើសប្បុរសធម៌ ដែលបានចូលរួមចំណែករំលែកអាកុលលាងដៃ ក្រម៉ា
March 11, 2020 - សុខភាព
បើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បច្ចុប្បន្ននេះ អ្នកប្រែ និងអ្នកបើករ៉ឺម៉កកង់៣ ឲ្យស្ត្រីជនជាតិអង់គ្លេសវ័យ ៦៥ឆ្នាំ មានផ្ទុក COVID-19 កំពុងដាក់ឲ្យនៅដាច់ដោយឡែកក្នុងពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្សី) ដើម្បីតាមដានសុខភាព និងរង់ចាំលទ្ធផលតេស្ត។ ដោយឡែកលទ្ធផលតេស្តនឹងដឹងនៅពេលណានោះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ។ ចំណែកឯអ្នកពាក់ព័ន្ធផ្សេងទៀត ដែលមានទំនាក់ទំនងដោយប្រយោលជាមួយស្ត្រីជនជាតិអង់គ្លេស បានអនុញ្ញាតឲ្យទៅផ្ទះវិញហើយ។ ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ ឆ្នាំ បានរកឃើញលទ្ធផលតេស្តវិជ្ជមាន COVID-19 នៅរសៀលថ្ងៃទី ១០ ខែមីនា ឆ្នាំ
March 11, 2020 - បច្ចេកវិទ្យា
ថ្មីៗនេះមានផលិតផលថ្មីៗកាន់តែច្រើនឡើងដែលត្រូវបានដាក់បង្ហាញជាពិសេសសម្រាប់ម៉ូដែលទូរស័ព្ទកំពូលៗដែលមានតម្លៃខ្ពស់ ។ ដូចជា Samsung ចេញស៊េរី S20 OPPO ក៏បានចេញស៊េរី Find X2 ហើយ realme ក៏បានចេញលក់ស៊េរី X50 Pro មុននេះបន្តិចផងដែរ។ បច្ចេកវិទ្យាស្មាតហ្វូនកាន់តែទទួលបានការចាប់អារម្មណ៍និងអាចគាំទ្រ ដែលអាចសម្រួលក្នុង ការរស់នៅរបស់ជីវិតយើងបានយ៉ាងច្រើន ហើយឥឡូវនេះ បច្ចេកវិទ្យា5G ហាក់ដូចជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ។ ក្រៅពីកំពូលស្មាតហ្វូនដែលមានតម្លៃខ្ពស់ ក៏មានស្មាតហ្វូនជាច្រើនដែលផ្តល់ជម្រើសកាន់តែច្រើនសម្រាប់ទីផ្សារជាពិសេសអ្នកដែលមានថវិកាមានកំណត់។ ដូចគ្នានឹង realme C3 ថ្មី ដែលទើបនឹងចេញលក់នេះដែរជាមួយតម្លៃត្រឹមតែ ១២៩ ដុល្លារតែអ្នកនឹងទទួលបាន ទូរស័ព្ទកំលាំងខ្លាំងដ៏អស្ចារ្យរដែលមាន 4ចំនុចសំខាន់ៗដូចជា៖
March 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គោលដៅ ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និង អ្នកបើកបរ ទោចក្រយានយន្ត ទាំងអស់ និង ពង្រឹងច្បាប់ចរាចរណ៍ ជើងគោក ចាប់ពីវេលាម៉ោង២៣:០០នាទី ថ្ងៃទី១០ រហូតដល់ម៉ោង២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ត្រង់ចំណុចស្តុបមុខវត្តចាក់អង្រែក្រោម លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងចម្រុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកមានការអនុញាតិដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់
March 11, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ មន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្ចាស់កង់បីឥណ្ឌា ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសជាលទ្ធផលគឺអវិជ្ជមាន គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ សូមបញ្ជាក់ថាប្រទេសកម្ពុជា បានរកឃេីញករណីជំងឺCOVID-19 សរុបចំនួន៣ករណី ទី១ ជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ជាសះស្បេីយ ទី២ ជនជាតិខ្មែរ ភេទប្រុស អាយុ៣៨ឆ្នាំ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ តែគាត់បន្តវិជ្ជមាន COVID-19 និងទី៣ ជនជាតិអង់គ្លេស ភេទស្រី
March 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យុវតីរូបស្រស់ម្នាក់ (សុំមិនបញ្ចេញអត្តសញ្ញាណ) សង្ស័យវិបត្តិច្រើនពេក ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ហើយថែមទាំង Live វីដេអូតាមហ្វេសប៊ុក រហូតបានសម្រេច បន្ទាប់ពីជិះកង់បីឥណ្ឌាត្រលប់មកកន្លែងស្នាក់នៅវិញ គេឃើញជនរងគ្រោះដើរបណ្ដើរយំបណ្ដើរ លុះចូលដល់ក្នុងបន្ទប់ កាន់តែធ្វើអោយ អារម្មណ៍ស្មុគស្មាញ គិតអ្វីលែងចេញ សុញគំនិតគិតខ្លី ទើបជ្រើសយកការបញ្ចប់ជីវិតបែបនេះ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២ទាបភ្លឺនេះ នៅចំណុចផ្ទះជួលមួយកន្លែង បន្ទប់លេខ៦ ផ្លូវលំ ក្រុម៧ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែលើ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយ កម្លាំង ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ
March 11, 2020 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដើម្បីប្រតិបត្តិការគ្រប់គ្រងការប្រមូលសំរាម និងសំណល់រឹង ក្នុងរាជធានីភ្នំពេញ បន្តពីក្រុមហ៊ុនស៊ិនទ្រី (ខេមបូឌា) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់កិច្ចសន្យា។ ដើម្បីគ្រប់គ្រងចំណូលចំណាយស្របតាមនីតិវិធីហិរញ្ញវត្ថុ សូមគ្រប់ ក្រសួង ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯកជន ទាំងអស់ដែលបានធ្លាប់បានទូទាត់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមរយៈការបោះផ្សាយអាណត្តិ ឬបង្វែរត្រង់ជូនក្រុមហ៊ុនស៊ិនទ្រី (ខេមបូឌា) សូមមេត្តារៀបចំបោះផ្សាយអាណត្តិ ឬបង្វែរត្រង់មកជូន រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ដូចខាងក្រោម៖ ១.ចំពោះក្រសួង ស្ថាប័ន អង្គភាពរដ្ឋ ដែលទូទាត់តាមរយៈការបោះផ្សាយអាណត្តិ -ឈ្មោះអត្ថគាហក :
March 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ជិះម៉ូតូរុញម៉ូតូឌ្រីម សង់មួយគ្រឿង ពាក់ស្លាកលេខព្រែវៃង 1D-6692 មកដល់ចំណុចផ្លូវទំនប់៧០ ចំងាយពីក្បែររង្វង់មូលគួចកាណុង ប្រហែល២០០មម៉ែត្រ សង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានបងប្អូនបុរសម្នាក់ បើករថយន្តពីក្រោយ មក ហើយបើកភ្លើងហ្វាចាំងពីក្រោយហើយស្រែកសួរនាំ ស្រាប់តែជនសង្ស័យភ័យពេក ក៏ផ្ដួលម៉ូតូទុកចោលអែបរបាំងថ្មពុះចែកទ្រូងផ្លូវ ហើយក៏បានរត់គេចខ្លួនបាត់ស្រមោលអស់។ ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង០៥:២០នាទីទាបភ្លឺ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចខាងលិចរង្វង់មូលកួចកាណុង ផ្លូវទំនប់៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលកំពុងបើករថយន្តត្រលប់ទៅផ្ទះវិញ បានឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង
March 11, 2020 - ព័ត៌មានជាតិ
កាលពីវេលាម៉ោង៧ និង៤០យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានរៀបចំធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ COVID-19 នៅទីស្តីការក្រសួងសុខាភិបាល។ នៅក្នុងសន្នីសីទសារព័ត៌មានបន្ទាន់នោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសារធារណៈថា ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំមានសញ្ញាណវិជ្ជមាននៃវីរុស COVID-19 ដែលស្ត្រីរូបនោះជាអ្នកដំណើរនៅតាមនាវាមួយ ដែលចូលចតនៅខេត្តកំពង់ចាម ហើយបច្ចុប្បន្នស្ត្រីជនជាតិអង់គ្លេសរូបនោះកំពុងដាក់អោយនៅដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។ នាវាទេសចរណ៍នោះមានឈ្មោះ Viking Cruise Journey បានចេញដំណើរពីទីក្រុងហូជីម៉ិញ កាលពីថ្ងៃទី ៥ ខែមីនា និងបានមកដល់រាជធានីភ្នំពេញកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០
March 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ប្រដេញយុវជនសង្ស័យចំនួន៩នាក់ ជិះម៉ូតូចំនួន៤គ្រឿង ឃាត់បានចំណុចផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ចំនួនម្នាក់ និងដាវសាំម៉ូរ៉ៃចំនួន១ យកមកនគរបាលខណ្ឌចំការមនវិញ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង០៤និង០០នាទីទៀបភ្លឺថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ។ ជនសង្ស័យឈ្មោះ សុខ ឌីហ្គោ ភេទ ប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិ តាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ មុខរបរគ្មាន សំភារៈដកហូត ដាវសាម៉ូរៃ ចំនួន១ និងម៉ូតូ១គ្រឿង ម៉ាកឌ្រីមសង់(ប៊ិច) C100 ពណ៌ខៀវ
March 11, 2020









