- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ ៖ អាសូរជីវីតលើដងផ្លូវ! ស្ត្រីម្នាក់បានស្លាប់ចោលកូនឲ្យនៅកំព្រាចំនួន២នាក់ យ៉ាងកណ្តោចកន្តែង ខណៈជិះម៉ូតូមួយគ្រឿងទើបត្រឡប់មកពីសួរសុខទុក្ខប្តីនៅកន្លែងធ្វើការនៅឯកំបូលត្រូវរថយន្តបើកបុកនិងកិនបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌នៅលើផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៦:៣៥នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ នៅចំណុចក្បែរនឹងស្ថានីយ៍ទូរទស្សន៍PNN ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ប៉ោ ចន្ថា ភេទស្រី អាយុ៤១ឆ្នាំ ស្នាក់នៅភូមិភ្នំដិល ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកZoomerXពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ1FB-8106បើកបរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីលិចទៅកើតបំណងត្រឡប់ទៅផ្ទះដោយមានទិញរបស់របរផ្ញើកូននៅឯផ្ទះផង តែជាអកុសលត្រូវរថយន្តមិនចាំម៉ាកបុកនិងកិនបណ្តាលឲ្យស្លាប់តែម្តង ក្រោយបង្កហេតុរួចដោយសភាពផ្លូវងងឹតនិងស្ងាត់ផងនោះរថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។ ប្រភពដដែលបានបន្តថាក្រោយមានគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់រួចមក ស្រាប់តែមានជនខិលខូចមកលួចដោះយកគ្រឿងអលង្កាពីខ្លួនជនរងគ្រោះអស់ថែមទៀត។ តាមសំដីសាច់ញាតិបានប្រាប់ថាជនរងគ្រោះទើបត្រឡប់មកពីលេងនៅកន្លែងធ្វើការប្តីនៅឯកំបូលពេលត្រឡប់មកផ្ទះវិញទើបជួបគ្រោះថ្នាក់បែបនេះ។ ក្រោយពេលកើតហេតុខាងលើនេះសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយសាច់ញ្ញាតិដើម្បីយកទៅធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើត៕ អត្ថបទ៖ បងម៉េង
March 10, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ កម្លាំងនគរបាលនឹងចាប់ផ្តើមត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង តាមគោលដៅសំខាន់ៗនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីយប់ថ្ងៃចន្ទនេះ ចាប់ម៉ោង១១យប់ រហូតដល់ម៉ោង២៖៣០នាទីរំលងអាធ្រាត្រ នេះបើតាមរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត ធ្លាប់បានបញ្ជាក់ថា វិធានការនេះ ជាការចូលរួមចំណែកក្នុងការទប់ស្កាត់ការ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ដែលជាបច្ច័យមួយនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាក់ស្ដែងកម្លាំងចម្រុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំង ការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋានខណ្ឌចំការមន បានចុះដាក់គោលដៅ ត្រួតពិនិត្យការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ទៅលើអ្នកបើកបរយានយន្តគ្រប់ប្រភេទ និង អ្នកបើកបរ
March 10, 2020 - ព័ត៌មានជាតិ
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះឲ្យដឹងពីវិធានការរបស់ស្រុក ករណីជំងឺ Covid 19 ដំបូងនៅក្នុងខេត្តសៀមរាប ដោយលោកបានរៀបរាប់ឲ្យដឹងថា៖ អ្វីដែលបានកើតឡើង អ្វីដែលត្រូវធ្វើភ្លាមៗ និងអ្វីដែលត្រូវត្រៀមខ្លួនទុកជាមុនសម្រាប់ស្រុកបន្ទាយស្រី។ យល់ដឹងត្រូវ! ប្រុងប្រៀបត្រូវ! មិនប្រហែស! តែមិនស្លន់ស្លោរហួសហេតុ! នេះគឺជាអ្វីដែលរដ្ឋបាលស្រុកបន្ទាយស្រីកំពុងតែធ្វើ និងជម្រុញផ្សព្វផ្សាយអោយបានទូលំទូលាយ។ ចាប់ផ្តើមពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត រដ្ឋបាលស្រុកនឹងព្យាយាមបញ្ច្រៀបការយល់ដឹង និងពង្រាងវិធានការបឋម ដើម្បីចូលរួមបង្ការនិងត្រៀមខ្លួនទប់ទល់ ដោះស្រាយការរីករាលដាលនៃជំងឺនេះជាយថាហេតុណាមួយ។ យើងចាប់ផ្តើមពីមន្ត្រីទាំងអស់នៅក្នុងរដ្ឋបាលស្រុក មុននឹងបន្តផ្សព្វផ្សាយនិងប្រុងប្រៀបផែនការ តាមរយៈគណៈបញ្ជាការឯកភាពស្រុក គ្រូបង្រៀន សិស្សានុសិស្សនៅតាមសាលារៀន និងសាធារណជនទូទៅ។ បើទោះជាហានិភ័យនៃការរីករាលដាលស្ថិតនៅក្នុងកម្រិតទាបនៅឡើយ តែក្នុងនាមជាស្រុកដែលមានទេសចរណ៍ឆ្លងកាត់និងមានភ្ញៀវមកទស្សនាច្រើន និងមានទីតាំងភូមិសាស្ត្រនៅកៀកនឹងទីរួមខេត្ត
March 10, 2020 - ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជាថ្មីម្តងទៀតទៅកាន់មហាជន ចំពោះករណី វេជ្ជបណ្ឌិតខ្មែរបំរេីការងារនៅវៀតណាម ដែលបានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 ហើយត្រូវបានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ។ យោងតាមការសម្ភាសន៍ជាមួយនឹងទូរទស្សន៍ជាតិកម្ពុជានៅវេលាម៉ោង១២ថ្ងៃត្រង់នេះ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថាគ្រូពេទ្យម្នាក់នេះ គាត់មិនមែនជាគ្រូពេទ្យបំរើការនៅក្នុងប្រទេសកម្ពុជាទេ ហើយគាត់មិនមានលទ្ធផលវិជ្ជមានវីរុសកូវីត១៩ទេ គ្រាន់តែដាក់អោយនៅដោយឡែកតែប៉ុណ្ណោះ។ ដូច្នេះហើយសូមសាធារណៈជនទាំងអស់ សូមកុំមានការភ័នច្រឡំ ប្រសិនបើមានចម្ងល់អាចទំនាក់ទំនងទៅលេខ ១១៥៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
March 10, 2020 - បច្ចេកវិទ្យា
ភ្នំពេញ៖ ទើបតែដាក់សម្ពោធ និង ប្រកាសទទួលកម្ម៉ង់ទុកមុននូវស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro តម្លៃ $1,299 មិនទាន់បាត់ក្តៅទីផ្សារទូស័ព្ទថ្នាក់ខ្ពស់ផង ស្រាប់តែក្រុមហ៊ុនOPPO បានពង្រីក និង បើកដំណើរការមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ សាខាថ្មី នៅផ្សារទំនើប Aeon Mall Phnom Penh (Aeon 1 ) កាលពីម្សិលមិញ ថ្ងៃទី 09 មីនា 2020។ ការដាក់សម្ពោធមជ្ឈមណ្ឌលជួសជុលទូរស័ព្ទដៃ OPPO ខ្នាតស្តង់ដារ
March 10, 2020 - សិល្បៈ
កាន់តែពិសេស ដោយសប្តាហ៍ក្រោយនេះសមាគមសិល្បៈសុវណ្ណភូមិមានកម្មវិធីសំដែងពិសេស ដែលជាការសំដែងបញ្ចូលគ្នានៃទំរង់ល្ខោនស្រមោលស្បែកធំនិងល្ខោនខោល ហើយបងប្អូនអាចចូលទស្សនាដោយសេរី មិនមានការលក់សំបុត្រឡើយ។ ការសម្តែងនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង៧យប់តទៅ នៅសមាគមន៍សិល្បៈសុវណ្ណភូមិផ្ទាល់ដែលមានទីតាំងនៅ ទីតាំងផ្ទះលេខ ១៦៦ ផ្លូវ ៩៩ កែងផ្លូវ ៤៨៤ សង្កាត់ បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ ០១២ ៨៣៧ ០៥៦; ០១២ ៨៤៦ ០២០៕ ប្រភព៖ Sovanna Phum Art
March 10, 2020 - សុខភាព
ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសថា កម្រិតសម្ពាធទាបនៅផ្ទៃដី និងសម្ពាធខ្ពស់នៅរយៈកម្ពស់គ្របដណ្តប់លើកម្ពុជា ធ្វើឲ្យកើនកម្តៅនៅពេលថ្ងៃ។ ក្នុងនោះក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១០-១៦ មីនានេះ ខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអតិបរមា ពី៣៧-៣៩ អង្សារសេ និងអប្បបរមា មានពី ២៦-២៨ អង្សារសេ។ ដោយឡែកផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានភ្លៀងខ្សោយទៅមធ្យម ហើយនៅថ្ងៃទី ១៤-១៦ ខែមីនានេះ ផ្នែកមួយចំនួននៃខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមានភ្លៀងពីតិចទៅមធ្យម។ ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ
March 10, 2020 - ព័ត៌មានជាតិ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានច្រានចោលនូវព័ត៌មានដែលបានផ្សព្វផ្សាយថា រាជរដ្ឋាភិបាលនឹងនាំថ្នាំព្យាបាលវីរុសកូវីត១៩ ពីចិនមកកម្ពុជានៅចុងខែនេះ។ ដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល រូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ “គោរពជម្រាបជូនបណ្ដាញសារព័ត៌មាន និងប្រិយមិត្តFBFs ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា “រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ”។ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា “ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩” តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ។ អរគុណ”៕ ដោយ៖ ណារ៉ែន
March 10, 2020 - ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមាណពី ៨០០ ទៅ ២០០០លានដុល្លារអាមេរិក សម្រាប់ទុកដោះស្រាយ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិឌ-១៩ នៅក្នុងប្រទេសកម្ពុជា។ នេះយោងតាមប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឱកាស សម្តេចតេជោ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាប័ត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ចំនួន៣,៤៥៨នាក់ នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០ នេះ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសុំឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការភ័យខ្លាចជ្រុលខ្លាំងពេករហូតដល់បាត់បង់ស្មារតីម្ចាស់ការខ្លួនឯងដោយសារជឿទៅលើការបំពុលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួន។ ប្រសិនបើបងប្អូនមានអាការៈសុខភាពខុសពីប្រក្រតីដូចជាអាការៈក្តៅខ្លួនខ្លាំងជាប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ សូមទៅជួបពិភាក្សាពិនិត្យសុខភាពជាមួយគ្រូពេទ្យជំនាញ មិនត្រូវលាក់ទុកទេ។ ក្នុងកាលៈទេសៈនេះ ប្រជាពលរដ្ឋត្រូវតែសហការអោយបានល្អជាមួយមន្ទីរពេទ្យដែលកំពុងរង់ចាំបម្រើបងប្អូន៕
March 10, 2020 - PR
(ភ្នំពេញ) ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៖ មកហើយ…មកហើយ…! ឈ្នះមហារង្វាន់ដ៏ច្រើនអស់ស្ទះ ពីសាមសុង! ងាយ ងាយ…ដោយលោកអ្នកគ្រាន់តែ ធ្វើការជាវទូរស័ព្ទGalaxy A10s, A20s និង A30s ដែលមានប័ណ្ណធានាត្រឹមត្រូវ ចាប់ពីថ្ងៃនេះរហូតដល់12 មេសា 2020 នោះ នឹងអាចមានឱកាសចូលរួមក្នុងការចាប់រង្វាន់ដែលធ្វើឡើងរៀងរាល់សប្តាហ៏នៅទូរទស្សន៍ MyTVក្នុងកម្មវិធី A1 Twist ម៉ោង 10:00-12:00 ថ្ងៃត្រង់។ កម្មវិធីដ៏អស្ចារ្យនេះនឹងធ្វើការផ្តល់ជូននូវមហារង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ + ម៉ូតូ Honda ZOOMER X 2020 សរុប
March 10, 2020









