Khmernote Media
  • PR

    ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ អ្នកនាង អារី នួន ហៅស្រីអូន ក្រៅពីជោគជ័យក្នុងមុខជំនួញ អ្នកនាងក៏តែងតែធ្វើនូវទង្វើសប្បុរសធម៌។ ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ជាថ្ងៃទិវាអន្តរជាតិនារី អ្នកនាងបាននាំយកនូវគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយសម្រាប់ជូនលោកតាៗធាក់ស៊ីក្លូ និងអ្នកអនាម័យចាស់ជរានិងក្មេងៗសរុបជិត ៤០០នាក់។ ដោយអ្នកនាង ស្រីអូន បានរៀបរាប់អោយដឹងថា ៖ “សំដីលោកតាធាក់សុីក្លូមួយម៉ាត់អាចធ្វេីយេីងយំនិងសេីចបាន យេីងសេីចនៅពេលឪប្រាប់ថាគាត់រីករាយណាស់ យេីងយំនៅពេលឪប្រាប់ថា ឪហត់ណាស់កូនអេីយឪចាស់ហេីយហេតុតែគ្មានសំណាងទេីបចាស់ហេីយនៅតែរត់សុីក្លូ ក្រោមមេឃតែមួយតែវាសនាខុសគ្នា ហេតុអីឪលំបាកយ៉ាងនេះ។ ទិដ្ឋភាពចែកអំណោយជូនឪៗធាក់សុីក្លូម្សិលមិញនិងអ្នកប្រមូលសំរាមចាស់ជរានិងក្មេងៗសរុបជិត ៤០០នាក់។ សូមជូនបុណ្យផងបងប្អូនខ្មែរទាំងក្នុងនិងក្រៅស្រុក”៕

    March 9, 2020
  • ព័ត៌មានជាតិ

    បន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តបង្ហាញភាពអវិជ្ជមាននៃវីរុស COVID-19 នៅលើក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំនៅខេត្តសៀមរាបរួចមក ក៏មានចម្ងល់មហាជនជាច្រើនលើកឡើងថា ហេតុបានជាប្រពន្ធ និងប្អូនថ្លៃ ដែលជាមនុស្សនៅជិតស្និតនឹងបុរសខ្មែរនោះមិនឆ្លងវីរុស COVID-19 ទៅវិញ? ជុំវិញបញ្ហានេះ នៅក្នុងកិច្ចសំភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ BTV ​លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក៏បានពន្យល់ពីកត្តាមួយចំនួន ដែលអាចមិនមានការឆ្លងពីបុរសនោះទៅប្រពន្ធ និងប្អូនថ្លៃ។ លោកជំទាវបានឲ្យដឹងថា “តាមលក្ខណៈវេជ្ជសាស្ត្រ ទោះបីជាបុរសជនជាតិខ្មែរមានវីរុស COVID-19 ប៉ុន្តែគាត់មានការរក្សាការពារខ្លួនបានល្អ ដូចជាការពាក់ម៉ាស់ជាប់រហូត។ បើតាមការពន្យល់ និងពិភាក្សាពីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងពីសហរដ្ឋអាមេរិក ក៏ដូចជាអង្គការសុខភាពពិភពលោក ក៏បានបញ្ជាក់ដែរថា វាអាចមិនឆ្លងទៅក្រុមគ្រួសារ ដោយសារបុរសនោះមិនមែនអ្នកកើតជំងឺនោះដោយខ្លួនគាត់ទេ គឺជាការចម្លងពីជនជាតិជប៉ុនអាយុ៤០ឆ្នាំជាង វាគឺជាការចម្លងបន្ត ហើយម៉្យាងវិញទៀតដោយសារគាត់មានសុខភាពមាំទាំ

    March 9, 2020
  • ព័ត៌មានជាតិ

    រដ្ឋបាលស្រុកព្រៃកប្បាស បានបញ្ជាក់អំពីស្រ្តី០២រូប ដែលបានចូលរួមក្នុងពិធីជប់លៀងជាមួយបុរសវិជ្ជមាន COVID-19 នៅខេត្តសៀមរាប ហើយបច្ចុប្បន្នស្រ្តី០២រូបនោះក៏កំពុងស្នាក់នៅគេហដ្ឋានរបស់គាត់ ស្ថិតនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដោយខាង រដ្ឋបាលស្រុក បានឲ្យដឹងថា ស្ត្រី២រូបនោះបានទៅដល់ខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយពួកគាត់ទាំងពីរនាក់ បានត្រឡប់មកពីខេត្តសៀមរាបវិញតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ម្ល៉េះ។ ក្រោយពីទទួលបានព័ត៌មានរដ្ឋបាលស្រុកព្រៃកប្បាស ចាត់អោយកំលាំងសមត្ថកិច្ច រដ្ឋបាលឃុំ និងប្រធានពេទ្យបង្អែកស្រុក ចុះដល់ផ្ទះស្រ្តីទាំង០២រូប ដើម្បីពិនិត្យមើលរោគសញ្ញា ប៉ុន្តែការពិនិត្យឃើញថាពួកគាត់ពុំមានរោគសញ្ញាជំងឺ COVID-19 ទេ។ យ៉ាងណាមិញអ្នកជំនាញសុខាភិបាល និងអាជ្ញាធរ បានណែនាំដល់រូបគាត់អោយស្ថិតនៅក្នុងផ្ទះមួយរយៈបន្តទៀតដើម្បីធ្វើការតាមដានសុខភាព៕

    March 9, 2020
  • សុខភាព

    ស្ថានភាព​សុខភាព​របស់​បុរស​វ័យ ៣៨ឆ្នាំ នៅ​ខេត្ត​សៀមរាប ដែល​មាន​ផ្ទុក​វីរុស COVID-19 នោះ មាន​សុខភាព​ធម្មតា ពុំ​មាន​ទាន់​ចេញ​រោគ​សញ្ញា​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់ BTV នៅ​ព្រឹក​នេះ។ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា ទោះ​បី​ជា​ស្ថានភាព​សុខភាព​របស់​បុរស វ័យ៣៨ឆ្នាំ​ខាង​លើ មិន​សញ្ញា​វិវត្ត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក៏​ដោយ ក៏​ក្រសួង​នៅ​តែ​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត ដោយ​អនុវត្ត​តាម៥ ចំណុច​ខាង​ក្រោម៖ ១. បន្ត​តាម​ដាន​ការ​វិវត្តន៍​នៃ​សុខភាព ២. ណែនាំ​ឲ្យ​បុរស​នោះ​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ មិន​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ៣. ខិតខំ​បំប៉ន​ចំណី​អាហារ ៤. រក្សា​អនាម័យ ៥. ហាត់​ប្រាណ។ ចំណែក​សំណាក​ភរិយា

    March 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប LEXUS GX470 មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន សង្ស័យបំពានភ្លើងស្តុបចរាចរណ៍ ត្រូវបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ពីចំទ្វារខាងឆ្វេងផ្នែកខាងក្រោយ បណ្ដាលឲ្យ ដួលបោកនឹងថ្នល់រងរបួសទាំងពីរនាក់ប្ដីប្រពន្ធ ហើយរថយន្តបង្កបានបើករត់គេចទៅចតនៅមុខភោជនីយដ្ឋានមួយកន្លែងក៏ត្រូវ អ្នកឃើញហេតុការណ៍តាមរកឃើញ ហើយជួយឃាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ផ្សារដេប៉ូ៣ ចុះទៅនាំយកមកកន្លែងកើតហេតុវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលវេលាម៉ោងជាង០៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចស្តុបវត្តនាគវ័ន ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ១៣២ ភូមិ២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់

    March 9, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកន្លែងខ្លះកម្មករគ្នាត្រូវព្យួរការងារ ធ្វើឲ្យខ្វះលុយក្នុងការបង់ថ្លៃភ្លើង ថ្លៃទឹក ដូច្នេះសម្តេចបានស្នើឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ធ្វើការយោគយល់អនុញ្ញាតឲ្យកម្មករជំពាក់ថ្លៃទឹក ថ្លៃភ្លើងសិន។ សម្តេចបានបញ្ជាក់ទៀតថា ការពិតកម្មករ-កម្មការិនីប្រើភ្លើងក្រោម៥០គីឡូវ៉ាត់ទេ ដូច្នេះវាមិនច្រើនទេ។ ប៉ុន្តែមិនមានន័យថាប៉ាវទូទៅនោះទេ បើផ្ទះសំណាក់ ឬសណ្ឋាគារសុំឲ្យជំពាក់បង់ថ្លៃ

    March 9, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ ជារឿងមួយគួរឲ្យកោតសរសើរដោយមានបងស្រីមួយរូបមានគណនីហ្វេសប៊ុកឈ្មោះ Rothkanha Play បានប្រកាសថាបងស្រីនឹងធ្វើការចែកអាកុលលាងដៃដល់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតលុយអ្វីទេ ដែលការចែកនេះបងស្រីបានបញ្ជាក់ថានឹងធ្វើឡើងចាប់ពីម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះតទៅ នៅហាង SR ANGKOR Coffee មុខសាលាករុកោសល្យខេត្ត ដោយម្នាក់ទទួលបានអាកុលកន្លះលីត្រ។ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានសរសេររៀបរាប់ថា៖ “អាកុលឡើងថ្លៃ១កានជិត១០០ដុល្លារ ហើយបើគេលក់១ដបទឹកសុទ្ធ កន្លះលីត្រ៩០០០រៀល អាណិតតែបងប្អូនប្រជាជនខ្លះគ្នាអត់លុយមិនដឹងបានអាកុលពីណាមកលាងសំអាតដៃ។ តែឥឡូវអ្នកសៀមរាបគ្នាយើងកុំបារម្ភ ខ្ញុំចែកFreeអាចមកយកបាននៅហាងSR Angkor coffeeបានណាបងប្អូនប្រជាជនខ្មែរយើង។ ចាប់ពីម៉ោង២ថ្ងៃហ្នឹងតទៅអាចមកយកបានចែកជូនបងប្អូនម្នាក់កន្លះលីត្រ។ ត្រូវលាងសំអាតដៃនិងថែសុខភាពទាំងអស់គ្នាណាបងប្អូនខេត្តសៀមរាបយើង”។ នេះជាទង្វើសប្បុរសធម៌ ដោយបងស្រីបានចូលរួមចំណែករំលែកអាកុលលាងដៃដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ សម្អាតដៃ និងកាត់បន្ថយការឆ្លងជំងឺរលាកសួតដោយ កូវីដ-១៩ (Covid-19) ក្នុងស្ថានភាពដែលប្រជាជនមានការលំបាក

    March 9, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពក្មេងប្រុសម្នាក់បានដេកស្លាប់ ក្បែរបង្គោលភ្លើង។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក នៅទីតាំង​ស្ថិត​នៅក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំជិតសាលារៀនកំពេញចាស់។ ចំពោះព័ត៌មានលម្អិតពីអត្តសញ្ញាណ និងមូលហេតុសមត្ថកិច្ចកំពុងពិនិត្យធ្វើកោសល្យវិច្ចយ័តាមបច្ចេកទេស ដោយមានការសង្ស័យថាបណ្ដាលមកពី​ ឆក់ខ្សែភ្លេីង​៕ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ ប្រភព៖ ស៊រ

    March 9, 2020
  • ព័ត៌មានជាតិ

    ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងទៅលើកាសែត វេអាណា របស់រៀតណាមដែលបានចុះផ្សាយថា វៀតណាមរឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង កម្ពុជា ដោយសម្តេចបានមានប្រសាសន៍ថា៖ “ប៉ុន្តែបែរជាសារព័ត៌មានវេអាណា របស់វៀតណាម ថារឹតបន្តឹងចំពោះពលរដ្ឋដែលមកពីអ៉ឺរ៉ុប និង

    March 9, 2020
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា មូលហេតុ ដែលបញ្ជាឲ្យបិទជាបណ្តោះអាសន្នសាលារៀននៅក្នុងទីរួមខេត្តសៀមរាបជាង១១០សាលា គឺដោយសារសិស្សសាលា កុមារា កុមារីតូចៗ មិនបានដឹងពីវិធីការពារខ្លួនជួបប្រទះនូវហេតុការណ៍នេះ។ ម៉្យាងទៀតយើងនៅមិនទាន់ប្រមូលមកអស់នូវអ្នក ដែលពាក់ព័ន្ធជនជាតិជប៉ុន និងចំពោះបុរសជនជាតិខ្មែរដែលឆ្លងវីរុសនោះ ហើយយើងត្រូវស្វែងរកតទៅទៀតនូវអ្នកពាក់ព័ន្ធនោះ ដើម្បីយកមកធ្វើការត្រួតពិនិត្យ៕ អត្ថបទ៖ សេម

    March 9, 2020