Khmernote Media
  • ព័ត៌មានជាតិ

    តាមការបញ្ជាក់របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា ចំពោះក្រុមគ្រួសាររបស់បុរសវ័យ ៣៨ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ពីបុរសជនជាតិជប៉ុននោះ ពេលលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់ ពោលគឺមិនមានឆ្លងមេរោគ COVID-19 នោះឡើយ។ គិតមកត្រឹមថ្ងៃទី ៨ ខែមីនា ឆ្នាំ២០២០ ជនជាតិខ្មែរ ដែលឆ្លងមេរោគ COVID-19 មានតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស៤នាក់ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយនឹងបុរសជនជាតិជប៉ុន ដែលមានជំងឺ COVID-19។ គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើសន្និសិទសារព័ត៌មានបន្ទាន់មួយស្តីពីបច្ចុប្បន្នភាពនៃជំងឺផ្លូវដង្ហើមថ្មីដែលគេអោយឈ្មោះថា

    March 8, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា បើបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម និងទើបធ្វើដំណើរពីប្រទេស ដែលមានឆ្លងជំងឺ​ COVID-19​ ឬប៉ះពាល់ជាមួយអ្នកមានជំងឺបង្កឡើងដោយមេរោគ​ COVID-19 ក្នុងកំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា​ សូមអញ្ជើញទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ​ និងនៅគ្រប់មន្ទីរពេទ្យខេត្ត​នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស ។ ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថា ចូលករណីសង្ស័យ​ដែលតំរូវឱ្យយកវត្ថុ​ ឬតំរូវឱ្យសំរាកពេទ្យ​ អ្នកជំងឺទាំងនេះនឹងមិនមានការបង់ថ្លៃធ្វើតេស្តរកមេរោគ​ COVID-19​ នីងតំលៃព្យាបាលទេ ​ដែលបញ្ជាក់ថាមានវិជ្ជមាន​ COVID-19 ។ ការអនុវត្តន៍នេះ​ នឹងធ្វើឡើងទាំងជនជាតិខ្មែរ​ និងជនជាតិបរទេសទាំងអស់​ ។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥! ប្រភព៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

    March 8, 2020
  • សុខភាព

    ករណី​រក​ឃើញ​វីរុសកូរ៉ូណា​ថ្មី​នៅ​ទឹក​ដី​កម្ពុជា​ដែលឆ្លងនោះ​ជា​ជនជាតិ​ចិន មកពីវូ​ហាន ទៀត​នោះ រឹតតែ​ធ្វើឲ្យ​ប្រជាជន​ព្រួយបារម្ភ​ទ្វេដង។ ទន្ទឹម​នឹង​នោះ​ផង​ដែរ ក៏​មាន​ការលើកឡើង​ជា​សំណួរ​ផ្សេង​ៗ​គ្នា​ថា តើ​មនុស្ស​ប្រភេទ​ណា​ងាយ​នឹង​ឆ្លង​វីរុស​កូរ៉ូណាថ្មី​នេះ? លោក​វេជ្ជបណ្ឌិត សូ សំណាង ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ ហើយ​មាន​ជំងឺ​ផ្សេង​ៗ​ទៀត​នោះ​ងាយ​នឹង​ឆ្លង​ណាស់ ដូចជា អ្នក​ជំងឺ​ទឹកនោមផ្អែម អ្នក​ជំងឺ​បេះដូង អ្នក​ជំងឺ​របេង លើស​សម្ពាធឈាម ដែល​អ្នក​ទាំង​ប៉ុន្មាន​ប្រភេទ​នោះ​ពេល​ឆ្លងវីរុសកូរ៉ូណា ​សភាព​កាន់តែ​ដុនដាប​ខ្លាំង និង​អត្រា​ព្យាបាលជាសះស្បើយ​ក៏​កាន់តែ​តិច​ដែរ។ មួយ​វិញ​ទៀត​ចំពោះ ទារក កុមារ​តូច​ៗ និង​មនុស្ស​ចាស់ជរា ក៏​ងាយ​ឆ្លង​ដែរ ព្រោះ​ប្រព័ន្ធ​ការពារ​ក្មេង​នៅ​ខ្ចី និង​មិន​ទាន់​វិវត្តបាន​រឹងមាំ ហើយ​ចាស់​​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ។ លោក​ក៏​បាន​បញ្ជាក់​ទៀត​ដែរ​ថា សម្រាប់​អ្នក​ជំងឺ​ខ្លះ​ដែល​ព្យាបាល​ជា​សះស្បើយ​មកពី​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ ហើយ​គ្រូពេទ្យ​នឹង​បន្ថែម​របប​អាហារ​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ។ ដូចនេះ​យើង​ត្រូវ​ញ៉ាំ​អាហារ​ណា​ដែល​ជួយ​ដល់​រាងកាយ​

    March 8, 2020
  • បច្ចេកវិទ្យា

    ភ្នំពេញ៖ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់លេខមួយ ថាជាម៉ាកទូរស័ព្ទដែលមានការលក់ដាច់ និង មានអ្នកគាំទ្រច្រើនជាងគេនៅកម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានដាក់សម្ពោធស្មាតហ្វូនលំដាប់កំពូល OPPO Find X2 Pro ដែលទ្រទ្រង់បច្ចេកវិទ្យា5Gលើកដំបូងរបស់ខ្លួន នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ។ កាលពីរសៀលថ្ងៃទី 07 មីនា 2020។ វត្តមានស្មាតហ្វូនស៊េរីថ្មី OPPO Find X2 Pro លើកនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រ ភ្ញៀវកិត្តិយស និង ដៃគូសហការ ខកបំណងឡើយ ជាមួយនឹងរូបរាងល្អឥតខ្ចោះ អេក្រង់ទំនើបឆ្លាតវៃ កាមេរ៉ាថតរូបវីដេអូកម្រិតអាជីព បច្ចេកវិទ្យាសាកថ្មរហ័សទាន់ចិត្ត

    March 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ដំណឹងស្វែងរកបងប្អូនឪពុកម្តាយ ក្មេងប្រុសម្នាក់នេះ ត្រូវបានកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្បារអំពៅ បានប្រទះឃើញ អង្គុយតែឯងនៅម្ដុំគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ក្បែរផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ នេះបើតាមលោកពូ គ្រី ហុច អនុប្រធានផ្សារច្បារអំពៅ បានអោយដឹងនៅមុខននេះបន្តិច បើបងប្អនណាបាត់កូនក្មួយ ប្អូន ចៅដែលមានភិនភាគដូចខាងលើសូមមកយកនៅសាលាខណ្ឌច្បារអំពៅ នាវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃអាទិត្យ ទី០៨ ខែមីនា ឆ្នាំ២០២០នេះ ។ សូមជួយចែករំលែកបន្តផង! សូមអរគុណ អត្ថបទ៖ បងម៉េង ខ្មែរណូត

    March 8, 2020
  • PR

    តើចង់ដឹងថាមានអ្វីដែលប្លែក នៅក្នុងកម្មវិធី Ballantine’s True Music ទេ? កុំភ្លេចចូលរួមទាំងអស់គ្នា! ដោយមានការចូលរួមពី ក្រុម MUSTACHE BAND អ្នកនាង ADDA លោក EAUN GRAY រួមជាមួយ Beatboxer ទៀងផង។ នេះជាការសំដែងរួមគ្នាលើកដំបូងដែលប្លែកមិនធ្លាប់មានពីមុនមក រវាងតារាចំរៀង Original Song ទាំងអស់របស់យើងដូចជា កញ្ញា Adda លោក Eaun Gray និងក្រុម Mustache Band នៅថ្ងៃទី១៣ មីនា

    March 8, 2020
  • ព័ត៌មានជាតិ

    កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលបានធ្វើការប្រកាសជាសាធារណៈ មានបុរសខ្មែរយើងម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន បានបង្ហាញសញ្ញាណវិជ្ជមាននៃវីរុសកូរ៉ូណា COVID-19 ហើយបុរសរូបនោះត្រូវបានដាក់ព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្រោយមានការប្រកាសបែបនេះមិនបានប៉ុន្មានផង ស្រាប់តែមានឈ្មោះគណនី Chhun Vean Cnrp បានបង្ហោះចែកចាយព័ត៌មានបំពុល ព័ត៌មានមិនពិតថា បុរសខ្មែរដែលមានផ្ទុកវីរុស COVID-19 បានរត់គេចខ្លួនចេញពីកន្លែងព្យាបាលដាច់ដោយឡែក។ ជុំវិញការបង្ហោះបំពុលបែបនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចេញមុខធ្វើការបដិសេធចោលទាំងស្រុងនូវការផ្សព្វផ្សាយខុសពីការពិត របស់ម្ចាស់ Facebook ឈ្មោះ Chhun Vean Cnrp  ដោយខាងមន្ទីរពេទ្យបានបញ្ជាក់ថា បុរសដែលមានផ្ទុកមេរោគ COVID-19 បាននិងកំពុងតែស្ថិតនៅក្នុងបន្ទប់ដោយឡែក

    March 8, 2020
  • អន្តរជាតិ

    ចិន៖ មនុស្សជាច្រើនត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារសណ្ឋាគារកម្ពស់៥ជាន់ ស្ថិតនៅទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ដែលត្រូវបានគេយកធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកសង្ស័យមានវីរុស COVID-19 ក្រោយបានបាក់រលំកាលពីយប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា។ យោងតាមប្រភពព័ត៌មាន Xinjia Express បានឲ្យដឹងថា សណ្ឋាគារនោះបានបាក់រលំនៅម៉ោងប្រមាណ៧ល្ងាច (ម៉ោងក្នុងតំបន់)។ អាជ្ញាធរនៅតំបន់ Licheng បានឲ្យដឹងថា មានមនុស្សប្រមាណ៧០នាក់បានជាប់នៅក្នុងគំនរអគារបាក់បែកនោះ។ រដ្ឋាភិបាលក្រុង Quanzhou បាននិយាយថា មនុស្សចំនួន ៣៨ នាក់ត្រូវបានជួយសង្គ្រោះ។ សារព័ត៌មាន Beijing News បញ្ជាក់ថា សណ្ឋាគារនោះត្រូវបានគេយកធ្វើជាកន្លែងដាក់ឲ្យដាច់ដោយឡែកអ្នកសង្ស័យមានវីរុស COVID-19

    March 8, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាលបានធ្វើសន្និសិទកាសែតបន្ទាន់មួយទាក់ទងនឹងបច្ចុប្បន្នភាពនៃជំងឺ COVID-19 ដោយក្រសួងបានបញ្ជាក់ថាមានជនជាតិខ្មែរម្នាក់អាយុ៣៨ឆ្នាំ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយជនជាតិជប៉ុន បានរកឃើញថាមានផ្ទុកមេរោគ COVID-19 ហើយគាត់ជាពលរដ្ឋខ្មែរដំបូងបំផុតដែលផ្ទុកមេរោគមួយនេះ។ ដោយសារតែមានភាពភ័យខ្លាចពីសំណាក់ពលរដ្ឋខ្មែរ គឺពួកគាត់បានសម្រុកទៅទិញសម្ភារៈក៏ដូចជាគ្រឿងបរិភោគ រួមមានអង្ករ ត្រីខ មី និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដែលនាំអោយមានជនឆ្លៀតឱកាសនិយមមួយចំនួនដំឡើងថ្លៃអង្ករ។ ដោយសារតែហេតុនេះហើយ ក្រសួូងពាណិជ្ជកម្មបានចេញសេចក្តីប្រកាសព័ត៌មានមួយ កុំមានការភ័យព្រួយបារម្ភ​លើបញ្ហាខ្វះអង្ករ ដោយក្រសួងបានរៀបចំជាមួយនឹង សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រដ ដើម្បីដាក់លក់អង្ករជាមួយតំលៃធម្មតា។ សូមសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ

    March 7, 2020
  • អន្តរជាតិ

    ចិន៖ យោងតាមប្រភពព័ត៌មាន RT បានឲ្យដឹងថា សណ្ឋាគារមួយកន្លែងនៅភាគអាគ្នេយ៍នៃទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន បានបាក់រលំ បណ្តាលឲ្យមនុស្សរាប់សិបនាក់ជាប់នៅក្រោមគំនរបាក់បែកនោះ។ អគារនេះមានកម្ពស់៥ជាន់ត្រូវបានគេរាយការណ៍ថា ត្រូវបានប្រើជាកន្លែងដាក់ឲ្យដាច់ដោយឡែកសម្រាប់អ្នកមានវីរុស COVID-19។ ពេលនេះក្រុមសង្គ្រោះបន្ទាន់កំពុងតែធ្វើការអន្តរាគមន៍នៅកន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមានមនុស្សចំនួន ២៣ នាក់ត្រូវបានគេជួយសង្គ្រោះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៧០ នាក់បានជាប់នៅក្រោមគំនរបាក់បែកនៃអគារនោះ៕ #BREAKING: A hotel building collapsed in Quanzhou, SE China’s Fujian at around 7

    March 7, 2020