Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានធ្វើការប្រកាសជាសាធារណៈថា សម្តេចនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទៅមើលស្ថានភាពផ្ទាល់ ក្រោយមានបុរសជនជាតិខ្មែរម្នាក់បានឆ្លងវីរុស COVID-19។ សម្តេចតេជោ ក៏បានសំណូមពរកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័យខ្លាច ហើយសម្តេចក៏បានអំពាវនាវឲ្យមានវិធានការការពារ ដោយអាចប្រើប្រាស់ក្រមាជំនួសម៉ាស់បាន៕ អត្ថបទ៖ សេម

    March 9, 2020
  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបដល់មហាជនថា ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ នេះតទៅ នឹងមានការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីត្រួតពិនិត្យសារជាតិស្រវឹង។ ក្រោយពីមានការកេីនឡេីងនៃចំនួនគ្រោះថ្នាក់ ដែលបង្កឲ្យមានការរងរបួស និងស្លាប់ជាច្រេីន ចាប់ពីថ្ងៃចន្ទ ទី០៩ ខែមីនា ឆ្នាំ២០២០ តទៅ នៅតាមបណ្តាគោលដៅនានាក្នុងខណ្ឌទាំង ១៤ ចាប់ពីវេលាម៉ោង ២៣:០០ នាទី ដល់ម៉ោង ២:៣០ នាទី រំលងអធ្រាត្រ។ ដោយសមត្ថកិច្ចធ្វេីការអនុវត្តច្បាប់នេះក្នុងគោលបំណងដេីម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    March 9, 2020
  • ព័ត៌មានជាតិ

    ការ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​វីរុសកូវីដ១៩ ក្រៅពីការពាក់ម៉ាស់ ដែលតម្រូវ​ឲ្យអ្នកទាំងអស់គ្នា​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ ជាពិសេស​ទឹក​លាង​ដៃ​ដូចជាអាល់កុល និងជែល អ្វីដែលគួរឲ្យបារម្ភនោះម៉ាស់ការពារ សាប៊ូ ទឹកលាងដៃ បានឡើងថ្លៃហួសប្រមាណ ដែលធ្វើឲ្យមានការលំបាកក្នុងការទិញរបស់ការពារពីការឆ្លងវរុស។ ក្នុងនោះវេជ្ជបណ្ឌិត ហ៊ាង រតនា បានបង្ហាញនូវដបទឹកអាល់កុលប្រភេទខាងក្រោមនេះ ដែលលោកគ្រូពេទ្យបានទិញមានតម្លៃថោកតម្លៃចន្លោះ ៤ទៅ៦ពាន់រៀលទេ ដោយលោកគ្រូពេទ្យបានសរសេររៀបរាប់ថា៖ “ដើម្បីកាត់បន្ថយការចំណាយលើទឹកលាងដៃ ព្រោះទឹកលាងដៃឡើងថ្លៃគុណនឹង ២នឹង៣ដង ហើយមានតម្លៃថ្លៃខ្លាំងទៀត ចឹងបងប្អូនអាចធ្វើដូចនេះបាន។ ទិញអាល់កុលដបបែបនេះ រួចដាក់ក្នុងដបចុចដូចខាងក្រោមជាការស្រេច អាចលាងដៃសំលាប់មេរោគបានដូចគ្នា។ អោយតែល្បីអីមួយការពារមេរោគបានរបស់នោះនឹងឡើងថ្លៃខ្លាំងភ្លាមៗ សង្ឃឹមប្រភេទអាល់កុលដបនេះមិនឡើងថ្លៃទៀតចុះ (កាលខ្ញុំទិញចំណុះ១លីត្រនេះ តម្លៃចន្លោះ ៤ ទៅ ៦ពាន់រៀលទេ ដែលទឹកលាងដៃបច្ចុប្បន្នចំណុះតែកន្លះលីត្រតម្លៃចន្លោះ ៧ដុល្លារ

    March 9, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ណាស់! យុវសិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១២J2 បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលជិះម៉ូតូទៅសាលារៀន តែបានពាក់កណ្តាលផ្លូវ បែរជា រអិលដួលម៉ូតូ ហើយត្រូវរថយន្តកូរ៉េមួយគ្រឿង បើកមកពីក្រោយ មិនប្រយ័ត្ន ក៏បានបុកកិនបន្ថែមទៀត បណ្ដាលឲ្យស្លាប់តែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ (ប៉ែកខាងលិច) លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ បើតាម អត្តសញ្ញាណប័ណ្ណ សិស្សដែលនៅជាប់ខ្លួនជនរងគ្រោះ មានឈ្មោះ

    March 9, 2020
  • ព័ត៌មានជាតិ

    ក្រោយពេលដែលក្រសួងសុខាភិបាលបានធ្វើការប្រកាសថា រកឃើញជនជាតិខ្មែរដំបូងបង្អស់ដែលបានឆ្លងមេរោគ COVID-19 ពីបុរសជនជាតិជប៉ុន ដែលបានប៉ះពាល់ដោយផ្ទាល់។ បុរសជនជាតិខ្មែរវ័យ ៣៨ឆ្នាំ រូបនោះគឺជាអ្នករស់នៅខេត្តសៀមរាប ហើយព័ត៌មាននេះបានធ្វើអោយ ប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងថ្លៃម៉ាស់ និងអាល់កុលលាងដៃ ដែលជនឆក់ឱកាសមួយចំនួន ឆ្លៀតពេលដើម្បីតំឡើងថ្លៃម៉ាស់ និងអាល់កុលលាងដៃ។ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋនេះដែរ ក៏មាការអំពាវនាវដល់ក្រសួងពាក់ពន្ធ័អោយចុះត្រួតពិនិត្រមើលអាជីវករទាំងនោះ ដែលឆ្លៀតឱកាសតំឡើងថ្លៃ ម៉ាស់និងអាល់កុលលាងដៃ ដោយពួកគាត់លើកឡើងថា ពលរដ្ឋមួយចំនួនពុំមានលទ្ធភាពក្នុងការទិញម៉ាស់ដើម្បីការពារខ្លួនឡើយ ព្រោះថ្លៃខ្លាំងពេក។ ជាក់ស្តែងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានធ្វើការចុះត្រួតពិនិត្រតំលៃម៉ាស់និងអាល់កុលលាងដៃ នៅក្រុងសៀមរាប ដោយលទ្ធផលមានដូចជា៖ “សកម្មភាពចុះពិនិត្យតម្លៃលក់ម៉ាស អាកុលលាងដៃ ជេលលាងដៃ ដែលតម្លៃលក់រួមមាន៖ ម៉ាសម៉ាក GLS Pro ១ម៉ាស​

    March 8, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះរៀបរាប់នៅលើផេកហ្វេសបុករបស់លោក ទាក់ទងនឹងការលើកទឹកចិត្តលោកគ្រូ និងអ្នកគ្រូពេទ្យ ដោយគាត់បានរៀបរាប់ថា៖ «គ្រូពេទ្យ» ៖ វីរបុរសបិទមុខក្នុងដួងចិត្តខ្មែរ! 🇰🇭 តោះ! ចូលរួមជាមួយខ្ញុំក្នុង”ថ្ងៃ៨មិនា”នៃទិវាសិទ្ធិនារីអន្តរជាតិ និងងាកមកធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិរបស់យើងវិញ។ គ្រូពេទ្យក៏មានគ្រួសារ។ គ្រូពេទ្យក៏ចេះភ័យខ្លាច។ គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ។ ប៉ុន្តែ«គ្រូពេទ្យ»យល់ពីអ្វីដែលហៅថាកាតព្វកិច្ច ហើយនៅពេលដែលជាតិត្រូវការ «គ្រូពេទ្យ»បង្ហាញពីភាពអង់អាចក្លាហាន ពីការស្ម័គ្រចិត្ត និងពីការលះបង់របស់ពួកគាត់ ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា។ ដោយសារពួកគាត់ទើបយើងទាំងអស់គ្នាមិនចាំបាច់លំបាកដោយខ្លួនឯង។ ដោយសារពួកគាត់ទើបយើងទាំងអស់គ្នានៅមានសេរីភាពដើរហើររហូតមកដល់ពេលនេះ។ ចុះហេតុអ្វីបានជាយកសេរីភាពនេះទៅប្រើប្រាស់ក្នុងផ្លូវខុស? ហេតុអ្វីបានជាយកពេលវេលានេះទៅប្រើក្នុងផ្លូវអវិជ្ជមាន? ពេលវេលាដែលប្រទេសជាតិមានការលំបាក មិនមែនជាពេលវេលាដែលត្រូវលេងសើច កេងយកចំណេញខាងផ្នែកនយោបាយ រឺធ្វើទង្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពេលវេលានេះ គឺជាពេលវេលាដែលយើងទាំងអស់គ្នាគួរងាកមកគាំទ្រកងទ័ពជួរមុខរបស់យើង លើកទឹកចិត្តពួកគាត់ដែលហ៊ានលះបង់ដើម្បីសេចក្តីសុខរបស់ពួកយើង

    March 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ ស្ត្រីជនជាតិប៊ូឡូញ ដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់ម្នាក់ បានសរសេរផ្លាកសុំជំនួយ នៅតាមផ្លូវ​ ម្ដុំក្រោមស្ពានព្រះមុនីវង្ស សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ នាម៉ោង០៤:២០នាទីល្ងាច​ ថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២០នេះ ដោយមិនទាន់ដឹងមូលហេតុ​ច្បាស់នៅឡើយទេ​ ខណៈប្រជាពលរដ្ឋដែលបានសួរនាំដឹងរឿងខ្លះៗប្រាប់ថា នាងត្រូវចោរឆក់នៅតាមខេត្ត តែមិនបានសួរនាំច្រើនទេក៏ប្រញាប់ទៅ​ តែនៅលើផ្លាកដែលនាងកាន់នោះ មានសរសេរអក្សរថា​ “ខ្ញុំធ្វើដំណើរគ្មានលុយ។ សូមជួយគាំទ្រដំណើរកម្សាន្តរបស់ខ្ញុំផង” ហើយបានឈសុំជំនួយពីអ្នក ដែលបានឃើញគាត់ នៅក្រោមស្ពានច្បារអំពៅ​ ប្រហែលមួយម៉ោងក្រោយមកប្រហែលជាគាត់ស្រេកទឹកហើយ​ និងបានលុយបន្តិចបន្តួចពីអ្នកដំណើរ គាត់ក៏ដើរទៅទិញទឹកញាំនៅមុខផ្សារច្បារអំពៅ​ សូមអាជ្ញាធរពាក់ព័ន្ធ​នៅខណ្ឌច្បារអំពៅ​ ជួយគាត់ផងដោយក្ដីគោរព៕ អត្ថបទ៖ បងម៉េង ខ្មែរណូត

    March 8, 2020
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មាន DailyMail បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រលំសណ្ឋាគារនៅក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន។ អគារសណ្ឋាគារកម្ពស់៥ជាន់នៅក្រុង Quanzhou ខេត្ត Fujian បានបាក់រលំកាលពីយប់ថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២០ ហើយយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានឲ្យដឹងថា មានមនុស្សប្រមាណ៧០នាក់បានជាប់នៅក្រោមគំនរបាក់បែកនោះ។ នៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមីនា នេះ ក្រសួងសង្គ្រោះបន្ទាន់របស់ចិន បានឲ្យដឹងថា មានមនុស្សចំនួន៣៨នាក់ត្រូវបានជួយសង្គ្រោះចេញពីគំរបាក់បែកនោះ ដោយក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ និង៤នាក់ទៀតគួរសម៕ អត្ថបទ៖ សេម ប្រភព៖ DailyMail

    March 8, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​ ៖ រថយន្តស៊េរីទំនើប LEXUS HS250h បោះពួយលឿនពេក​ រេចង្កូតបុករះជាមួយនឹងរ៉ឺម៉កអេតចាយ ហើយបន្តទៅបុកកង់បីឥណ្ឌាចំនួន២គ្រឿងទៀត ដែលចតស្ងៀមទុកចោលអែបចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កឡើងលើចិញ្ចើមផ្លូវ ទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋថែមទៀត​ បណ្ដាលឲ្យខូតខាតមួយកំណាត់មុខ បើកទៅមុខលែងរួច​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលនៅកន្លែងកើតហេតុផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១១ មុខបុរីកីឡា ស្ថិតក្នុងវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS HS250h ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសនារីមួយក្រុម មានគ្នា៤នាក់ បានបើកបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១១

    March 8, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ នេះគឺជាវិដេអូរបស់គ្រួសារបុរសអាយុ ៣៨ឆ្នាំ ដែលឆ្លងមេរោគកូវីដ១៩ ដោយពួកគាត់ត្រូវជាប្រពន្ធ និងប្អូនថ្លៃ បានចេញវិដេអូ ប្រាប់ឲ្យដឹងពីលទ្ធផលអវិជ្ជមានកូវីដ ១៩របស់ពួកគាត់ និងគាត់បានរៀបរាប់ពីការយកចិត្តទុកដាក់របស់មន្ទីរពេទ្យខេត្តសៀមរាប និងក្រសួងសុខាភិបាល។ សូមប្រិយមិត្តទស្សនាវិដេអូរបស់ពួកគាត់ទាំងអស់គ្នា៖

    March 8, 2020