Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានគ្រូពេទ្យខ្មែរម្នាក់ដែលបំរេីការងារនៅវៀតណាម​ ត្រូវបានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​ បន្ទាប់ពីគាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន​ COVID-19។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងដូច្នេះថា៖ “មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ​ តាមពត៌មានដែលទទួលបានគឺ​ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at

    March 10, 2020
  • PR

    បច្ចុប្បន្នការទស្សនាខ្សែរភាពយន្តនៅតាមរោងកុនខ្នាតអន្តរជាតិកំពុងតែមានការពេញនិយមពីសំណាកទស្សនិកជន ជាពិសេសយុវវ័យផងដែរ សព្វថ្ងៃរោងភាពយន្តទំនើបៗនៅកម្ពុជាក៏កំពុងពង្រីកសាខារបស់ខ្លួនរួមជាមួយបច្ចេកវិទ្យាថ្មីៗ ដើម្បីបំពេញតម្រូវការទស្សនិកជន។ ហើយថ្មីៗនេះផងដែរ រោងភាពយន្តលេជេនបានបញ្ចេញភាពភ្ញាក់ផ្អើលទៅកាន់ទស្សនិកជន ដោយបាននាំយកនូវបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ នូវការទស្សនាខ្សែរភាពយន្តជាប្រភេទ Screen X ដែលជាប្រភេទអេក្រង់ 270ដឺក្រេ មានអេក្រង់បញ្ចាំងរហូតដល់ទៅ3 ស្ថិតនៅក្នុងសាលតែមួយ រួមជាមួយនឹងម៉ាស៊ីនបញ្ចាំង (projector) រហូតដល់ទៅ5 ឯណោះ ដែលអាចឲ្យទស្សនិកជនទស្សនាបានពេញភ្នែក ប្រៀបដូចអ្នកអង្គុយទស្សនាស្ថិតនៅក្នុងឈុតឆាកសាច់រឿងហ្នឹងផ្ទាល់តែម្តង ដែលសាលភាពយន្តធម្មតាមិនធ្លាប់មាន។ ហើយនេះជាបទពិសោធន៏ថ្មីមួយសម្រាប់អ្នកនិយម និងចូលចិត្តមើលកុនទទួលបាននូវអារម្មណ៏ប្លែក។ បទពិសោធន៏នៃការទស្សនាភាពយន្ត ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះមានតែមួយគត់ក្នុងសាល Screen X នឹងចាប់បើកដំណើការពីថ្ងៃនេះតទៅ នៅរោងភាពយន្តលេជេន សាខាអេដិន ដោយមានការចាក់បញ្ចាំងរឿងពិសេសពីរ គឺរឿង “Birds of

    March 10, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវកន្ទេលផ្អាវ ដែលលោកយាយៗនៅស្រុកអង្គរធំ ខេត្តសៀមរាប មានវ័យចាស់ជរាហើយនៅតែបន្តខំធ្វើការរកលុយចិញ្ចឹមជីវិតទៀត ដោយលោកយាយៗមានភាពអត់ធ្មត់ក្នុងការរកដើមផ្អាវអង្គុយត្បាញជាមួយភាពអំណត់ និងអត់ធ្មត់។ ដោយទំរាំតែបានលេចរូបរាងចេញជាកន្ទេលនីមួយៗគឺមិនងាយទេ ពួកគាត់ត្រូវកាប់ដើមផ្អាវនៅក្នុងព្រៃបន្ទាប់មកត្រូវអង្គុយច្រៀកវាជាសរសៃតូចៗ រួចយកទៅជ្រលក់ពណ៌ ហើយកន្ទេលមួយត្រូវប្រើរយៈពេលធ្វើចន្លោះពី២០ ទៅ៣០ថ្ងៃទើបរួចរាល់បានមួយ ហើយតម្លៃកន្ទេលត្រូវគិតតាមខ្នាត ចាប់ពី៦ម៉ឺនឡើងទៅ។ នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ Phanny Ch បានសរសេររៀបរាប់ថា៖ “នំអន្សមផ្អាវ​ គមផ្អាវ​ អំបោសផ្អាវ​ ធ្លាប់ឃេីញធ្លាប់ញាំធ្លាប់ប្រេី​ ប៉ុន្តែមិនដែល​បានឃេីញកន្ទេលផ្អាវស្អាតៗបែបនេះទេ​ ធ្វេីពិបាក​ ចំណាយពេលច្រេីន​ និងតម្រូវឱ្យត្បាញពេលយប់​ដោយសារ​ពេលថ្ងៃផ្អាវស្រួយពិបាកត្បាញ​។ កន្ទេលផ្អាវស្រស់ស្អាតទាំងអស់នេះត្បាញដោយក្រមុំៗ ស្រុកអង្គរធំ​ ខេត្តសៀមរាប។ លេខទូរស័ព្ទទំនាក់ទំនង 089 536 983″។

    March 10, 2020
  • ព័ត៌មានជាតិ

    កាលពីម្សិលមិញនេះ មានការចែកចាយព័ត៌មានមិនពិតបង្កភាពចលាចល ទាក់ទងនឹងបុរសម្នាក់បានដួលស្លាប់ ដោយសារវីរុស COVID-19។ ទាក់ទងនឹងករណីនេះ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងធ្វេីការបដិសេធទាំងស្រុងចំពោះ Facebook Page ដែលមានឈ្មោះ News Fast ដែលបានចុះផ្សាយព័ត៌មានមិនពិតនៅរសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវ ១៨២ សង្កាត់អូឫស្សីទី២ ខណ្ឌ៧មករា ដែលមានចរិកបំផុសបំផុល និងបង្កចលាចលក្នុងសង្គម។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ជាក់ស្តែងមិនមានមនុស្សស្លាប់ដោយសារវីរុស COVID-19 នោះទេ តាមពិតជាករណីដែលបុរសម្នាក់ជាសន្តិសុខផ្សារអូឫស្សី ដែលស្រវឹងស្រាហេីយជិះម៉ូតូដួល សមត្ថកិច្ចក៏បានហៅប្រពន្ធរបស់គាត់អោយមកយកប្តីដែលស្រវឹងត្រឡប់ទៅផ្ទះវិញហេីយដែរ៕ អត្ថបទ៖ សេម

    March 10, 2020
  • ព័ត៌មានជាតិ

    ស្ថានភាពភ្ញៀវទេសចរចូលកម្សាន្តនៅក្នុងខេត្តសៀមរាប មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយសារតែកត្តាជាច្រើនជាពិសេសករណីជំងឺកូវីដ១៩ រដ្ឋាភិបាលក៏កំពុងតែមានវិធានការដើម្បីកែសម្រួលឲ្យភ្ញៀវទេសចរបរទេសស្នាក់នៅកម្សាន្តបានយូរ និងណែនាំឲ្យប្រជាពលរដ្ឋមានការថែរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន។ យ៉ាងណាមិញខាងមន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានបង្ហោះរូបភាពទិដ្ឋភាពភ្ញៀវទេសចរកម្សាន្ត និងពិសារអាហារ ពេលរាត្រីនៅតំបន់ផាប់ស្ទ្រីត ខេត្តសៀមរាប នាយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយគេសង្កេតឃើញថា ក៏មានភ្ញៀវទេសចរណ៍ មួយចំនួនបានរីករាយកម្សាន្តពិសារអាហារ ដើរលេងកម្សាន្តនៅពេលរាត្រីផងដែរ៕ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប/Jacky Pao ដោយ៖ ណារ៉ែន

    March 10, 2020
  • សុខភាព

    ករណី​ផ្ទុះ​ព័ត៌មាន​មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណ​ប្រភេទ​ថ្មី​នៅ​កម្ពុជា​រួច​មក យើង​គ្រប់គ្នា​ពិតជា​ភ័យ​ខ្លាច ជាពិសេស​អ្នក​មាន​កូន​តូច គឺ​បារម្ភ​ជាង​ខ្លួនឯង​ទៅ​ទៀត។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ណែនាំ​ឲ្យ​ម៉ាក់​ប៉ា​អនុវត្ត ៥ ចំណុច​នេះ ដើម្បី​ការពារ​កូន​ពី​ការ​ឆ្លង​​វីរុស​កូរ៉ូណាប្រភេទ​ថ្មី និង​ជំងឺ​ផ្លូវ​ដង្ហើម​ដទៃ​ទៀត៖ ១- ឲ្យកូនពាក់ម៉ាស់ ចំពោះ​​​កូន​​​ធំ​បន្តិច យើង​​​អាច​​​ឲ្យ​​ពាក់​​ម៉ាស់​​ការពារ ជា​​ពិសេស​​នៅ​​ពេល​​ចេញ​​ទៅ​​ក្រៅ ទៅកន្លែង​​ដែល​​មាន​​​មនុស្ស​​ច្រើន ហើយ​ចំពោះ​កូន​ដែល​មាន​ជំងឺ​វិញ ក៏​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​ដែរ ដើម្បី​បង្ការ​ឆ្លង​មេរោគ​ទៅ​មនុស្ស​ជុំវិញខ្លួន តាម​រយៈ​តំណក់​ទឹក​មាត់​តូចៗ នៅ​ពេល​ក្អក ឬ​កណ្តាស់។ ២- ទិញ​ទឹកលាងដៃ ត្រូវ​មាន​ទឹក​លាង​ដៃ​នៅ​ជាប់​ខ្លួន​កូន​ជា​ប្រចាំ វិធី​បែបនេះ​គឺ​ងាយស្រួល​មែនទែន ហើយ​អាច​សម្លាប់​មេរោគ​បាន​ភ្លាម​ៗ ក្រោយ​ចាប់​កាន់​របស់​នៅតាម​ទី​សាធារណៈ។ តែ​បើ​មិន​បាន​ទិញ​ទឹក​លាង​ដៃ អាច​ឲ្យ​កូន​លាង​ដៃ​ជាមួយ​ទឹក​ស្អាត និង​សាប៊ូ ហើយ​ជូត​សម្អាត​ដៃ​ឲ្យ​បាន​ស្ងួត​ល្អ។

    March 9, 2020
  • ព័ត៌មានជាតិ

    យោងតាមរបាយការណ៍របស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ហៅកាត់ថា CDC បានអោយដឹងថា គិតមកត្រឹមម៉ោង ៥:៣០នាទីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នេះប្រទេសកម្ពុជាយើងរកឃើញករណីជំងឺ COVID-19 សរុបចំនួន២ករណី ក្នុងនោះមាន១ករណី គឺជាជនជាតិចិន ភេទប្រុស អាយុ ៦០ឆ្នាំ បានព្យាបាលនិងជាសះស្បើយ ចំណែកឯមួយករណីទៀតទើបនឹងរកឃើញថ្មីៗ គឺបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប កំពុងតែតាមដានបន្ត។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកម្ពុជា ដដែលបានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការថា៖ “បច្ចប្បន្នភាព​ ម៉ោង​ ៥:៣០នាទីល្ងាច​ ថ្ងៃទី៩​ មីនា​ ២០២០​ :​

    March 9, 2020
  • ព័ត៌មានជាតិ

    ក្រុងព្រះសីហនុ៖ បុរសជាងលាបថ្នាំជញ្ជាំងផ្ទះម្នាក់ បានស្លាប់ដោយឆក់ជាមួយចរន្តភ្លើង ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួយកន្លែងនៅជាប់នឹងបង្គោលភ្លើងអគ្គិសនី តង់ស្យង់ខ្ពស់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ នៅក្រុម៥ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម្តុំជិតសាលារៀនកំពេញចាស់។ ដោយជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានភរិយាឈ្មោះ វ៉ា លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នាក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥

    March 9, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានតាមចាប់ខ្លួនបុរសម្នាក់ ករណីញុះញង់ប្រព្រឹត្តបទល្មើសជាអាទិ៍ តាមរយៈវីដេអូឃ្លីបរបស់ខ្លួន លើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងវីរុសកូវីដថ្មី។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបង្ហាញថា ជនសង្ស័យមានឈ្មោះ កូយ សំអាត អាយុ៣៥ឆ្នាំ រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបុរសរូបនេះបានបង្ហោះវីដេអូឃ្លីបរបស់ខ្លួននៅលើ Account Facebook ឈ្មោះ «Tep Visal» ហើយសមត្ថកិច្ចបានចាត់ទុកថា ជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ពាក់ព័ន្ធនឹង COVID-19 រហូតតាមស្រាវជ្រាវចាប់ខ្លួនតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យបានសារភាពទោសកំហុសថា

    March 9, 2020
  • ព័ត៌មានជាតិ

    សេចក្តីប្រកាសព័ត៌មានរបស់គណៈឱសថការីកម្ពុជា ស្តីអំពី ការអនុវត្តក្រមសីលធម៌ឱសថការី បានចេញផ្សាយនៅរសៀលថ្ងៃទី០៩ ខែមីនា។ ដោយ គណៈឱសថការីកម្ពុជា សូមក្រើនរំលឹកដល់ឱសថការីទទួលបន្ទុកបច្ចេកទេសនៃគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ទាំងអស់មិនត្រូវលក់ម៉ាសថ្លៃហួសហេតុ ដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជនយើង និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ក្នុងការប្រកបវិជ្ជាជីវៈឱសថសាស្ត្រព្រមទាំងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឱសថការីកម្ពុជាជាដាច់ខាត។ ក្នុងករណីដែលគណៈឱសថការីកម្ពុជា បានរកឃើញថា គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថាន ឱសថស្ថានរង “ក” ណាមួយលក់ម៉ាសថ្លៃហួសហេតុ គណៈឱសថការីកម្ពុជា នឹងមានវិធានការខាងវិន័យដោយព្យួរបញ្ជីគណៈឱសថការីកម្ពុជាមិនឲ្យបន្តប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រទៀតឡើយ។ គណៈឱសថការីកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ឱសថការីទាំងអស់ នឹងគោរពក្រមសីលធម៌ឱសថការីឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងម្ចាស់ទុនទាំងអស់នឹងចូលួមសហការអនុវត្តអោយបានល្អប្រសើរ៕ ប្រភព៖

    March 9, 2020