- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ជិះរថយន្តតាក់ស៊ីពីស្រុកមកទិញអីវ៉ាន់នៅផ្សារដើមគរ តែអស់កម្លាំងពេកក៏បានដេកលក់ បាត់មាត់បាត់ក នៅក្នុងរថយន្ត ស្រាប់តែអ្នកបើករថយន្តតាក់ស៊ីបើកមកដល់ផ្សារដើមគ ឃើញគាត់ដេកលក់ស្រាប់តែទុកចោល នាំគ្នាចុះពីលើរថយន្តបាត់ទៅណាអស់ បង្កការភ្ញាក់ផ្អើលឡើងដល់ប្រធានផ្សារដើមគរ ចុះមកពិនិត្យមើល រួចនាំស្ត្រីខាងលើបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចម្តុំស្តុបកោសដូង ផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗនោះបន្ទាប់ពីគ្មាននរណាអើពើអ្នកបើករថយន្តក៏ទុកគាត់ចោលទៀត លោក គៀង ចក់ ប្រធានផ្សារដើមគរ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកបានទៅជួយយកគាត់ចេញពីឡានហើយនាំទៅអោយគ្រូពេទ្យពិនិត្យនៅគ្លីនិកមួយ ក្រោយពេលពិនិត្យបានមួយសន្ទុះ ស្ត្រីរូបនោះ បានដឹងខ្លួនវិញហើយ។ បន្ទាប់ពីដឹងខ្លួនស្ត្រីរូបនោះបានរៀបរាប់ប្រាប់ថា
March 11, 2020 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា លោកស្រី Nadine Dorries ដែលរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាសមាជិកសភាអង់គ្លេស មានប្រសាសន៍ថា លោកស្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានវីរុសកូរ៉ូណា COVID-19។ លោកស្រី Dorries ជាសមាជិកសភាដំបូងគេ ដែលធ្វើតេស្តវិជ្ជមាននៃវីរុសនេះបាននិយាយថា លោកស្រីបានអនុវត្តតាមដំបូន្មានទាំងអស់យ៉ាងប្រុងប្រយ័្នត បន្ទាប់ពីបានរកឃើញថាលោកស្រីមានវីរុសនេះ ហើយលោកស្រីក៏បានដាក់ខ្លួនឲ្យនៅដាច់ដោយឡែកនៅផ្ទះផងដែរ។ គិតមកទល់ពេលនេះនៅអង់គ្លេស មានអ្នកស្លាប់៦នាក់ហើយ ដោយសារតែវីរុស COVID-19 ហើយមានករណីឆ្លងសរុបចំនួន ៣៨២ករណី។ អ្នកស្លាប់ចុងក្រោយបំផុត គឺជាបុរសម្នាក់នៅវ័យ៨០ឆ្នាំប្លាយ ដែលមានជំងឺសុខភាព។ ចក្រភពអង់គ្លេសនៅមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណបុគ្គល ដែលចម្លងវីរុស COVID-19 ទៅលោកស្រី Dorries ឡើយ
March 11, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿងបើកបរខ្វះការប្រុងប្រយ័ត្នបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូតខាត និងបណ្ដាលឲ្យមនុស្សស្រីម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវបំបែកជាបួន លើផ្លូវ៣១០ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Lexus RX300 មួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-3821 បើកបរមានគ្នាចំនួនពីរនាក់ ក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាក់ Toyota Revo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ
March 11, 2020 - ព័ត៌មានជាតិ
កាលពីវេលាម៉ោងប្រមាណជាង៧យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានធ្វើសន្និសិទសារព័ត៌មានបន្ទាន់មួយទាក់ទងនឹងបច្ចុប្បន្នភាព នៃវីរ៉ុស COVID-19 ដោយក្នុងនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់អោយដឹងថា កម្ពុជា រកឃើញករណីថ្មីមួយទៀត ដែលរកឃើញស្ត្រីជនជាតិអង់គ្លេសម្នាក់វ័យ៦៥ឆ្នាំ មានផ្ទុកវីរ៉ុស COVID-19 ដោយគាត់គឺជាអ្នកទេសចរណ៍ធ្វើដំណើរនៅលើនាវាទេសចរណ៍ឈ្មោះថា Viking Cruise ដែលចូលចតនៅខេត្តកំពង់ចាម។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ ដែលមានផ្ទុកវីរ៉ុស COVID-19 នេះបានចាកចេញពីទីក្រុងឡុងដុន ប្រទេសអង់គ្លេស មកកាន់ទីក្រុងហាណូយ
March 10, 2020 - ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល គាត់បានមានប្រសាសន៍ទាក់ទងនឹងការរកឃើញអ្នកបកប្រែ ជាស្ត្រី (ដែលមានគ្រួសារ មានកូន មានក្មួយ) ដើម្បីអញ្ជើញមកធ្វើការពិនិត្យ និងធ្វើតេស្ត ក្រោយគាត់បានដើរតាមបកប្រែឲ្យស្រ្តីអង់គ្លេសដែលមានផ្ទុកមេរោគកូវីដ១៩។ លោកជំទាវបានមានប្រសាសន៍បន្តថា គេមិនទាន់ដឹងថាអ្នកបកប្រែ នៅជិត ឬនៅឆ្ងាយពីស្រ្តីអង់គ្លេសទាំង ៥ នាក់ នោះទេ ពេលកំពុងធ្វើការបកប្រែ រងចាំលទ្ធផលការចូលធ្វើតេស្តរបស់គាត់សិន៕
March 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅមុននេះបន្តចិ ក្រសួងសុខាភិបាល រៀបចំធ្វើសន្នីសីទសារព័ត៌មានបន្ទាន់មួយ ស្តីពីជំងឺ COVID-19 នៅទីស្តីការក្រសួងសុខាភិបាល។ នៅក្នុងសន្នីសីទសារព័ត៌មានបន្ទាន់នោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសារធារណៈថា ស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំមានសញ្ញាណវិជ្ជមាននៃវីរុស COVID-19 ដែលស្ត្រីរូបនោះជាអ្នកដំណើរនៅតាមនាវាមួយ ដែលចូលចតនៅខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍បន្ថែមថា អ្នកដំណើរចំនួន៣០នាក់ និងបុគ្គលិកនាវា៣៤នាក់ (សរុប៦៤នាក់) ត្រូវបានដាក់ដោយឡែកនៅលើនាវានោះ ដើម្បីយកសំណាកទៅធ្វើតេស្តរកវីរុស COVID-19៕ អត្ថបទ៖ សេម
March 10, 2020 - ព័ត៌មានជាតិ
នៅវេលាម៉ោង៧យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានធ្វើសន្និសិទ្ធសារព័ត៌មានបន្ទាន់មួយស្តីពីបច្ចុប្បន្នភាពនៃជំងឺផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា COVID-19 ដោយក្នុងនោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ ជាអ្នកដំណើរនៅតាមនាវាមួយដែលចូលចតនៅខេត្តកំពង់ចាម។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ប្រទេសកម្ពុជាយើងបានរកឃើញករណីដំបូងដែលមានជនជាតិខ្មែរ បានឆ្លងវីរ៉ុស COVID-19 នៅខេត្តសៀមរាប ដោយបុរសវ័យ៣៨ឆ្នាំរូបនោះ បានឆ្លងវីរ៉ុស COVID-19 ពីបុរសជនជាតិជប៉ុន ហើយពេលនេះក៏មានករណីថ្មីមួយទៀត រកឃើញថាមានស្ត្រី ជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ មានវីរ៉ុស COVID-19 ដែលជាអ្នកដំណើរនៅលើនាវាមួយដែលបានចូលចតនៅកំពង់ផែ ខេត្តកំពង់ចាម៕
March 10, 2020 - ព័ត៌មានជាតិ
កន្លងមកក្រសួងសុខាភិបាលបានប្រកាសជាសាធារណៈនូវលេខទូរស័ព្ទពិសេសមួយខ្សែគឺ ១១៥ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើការទំនាក់ទំនងជុំវិញបញ្ហានានាអំពីវីរុស COVID-19។ ហើយមុននេះបន្តិច រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ប្រសិនបើមានចម្ងល់ ឬបញ្ហាអ្វីទាក់ទងនឹងវីរុសកូវីដ ១៩ (COVID-19) នោះ បងប្អូនប្រជាពលរដ្ឋអាចទូរស័ព្ទមក Hotline គឺលេខ ១២៩៩ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ជូនព័ត៌មានទាំងអស់ទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល មានដំណោះស្រាយ ឬចំណាត់ការបន្ត។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕ អត្ថបទ៖ សេម
March 10, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលឈ្មោះ កូយ សំអាត ដែលផុសព័ត៌មានមិនពិត ញុះញង់បង្កអោយមានភាពវឹកវរដល់សង្គម ត្រូវបានបញ្ជូនទៅតុលាការ ។ ដោយទទួលបានការឯកភាព និងយល់ព្រម ពីលោកព្រះរាជអជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ បុរសម្នាក់ឈ្មោះ កូយ សំអាត ភេទប្រុស អាយុ៣៥ឆ្នាំ ដែលផុសព័ត៌មានមិនពិតទាក់ទងទៅនឹងករណីវីរុស COVID-19 ដែលប្រេីប្រាស់គណនីហ្វេសបុកឈ្មោះ Tep Visal ត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំឯកសារដេីម្បីបញ្ជូនទៅតុលាការនៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ដេីម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ដោយចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដោយយោងតាមមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ ត្រូវផ្តន្ទាទោស ពី
March 10, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានជំងឺទឹកនោមផ្អែម និងមាឌធំ ដោយចង់ស្រកទំងន់ ខ្វះការប្រឹក្សាពីក្រុមគ្រូពេទ្យ ឬវេជ្ជបណ្ឌិត បានសម្រេច ចិត្តប្រើផលិតផលសម្រកទង្ងន់ ក៏ប្រតិកម្ម បណ្តាលអោយមានក្អួត និងធ្លាក់ឈាម ដួលសន្លប់បាត់បង់ស្មារតី ជួយអន្តរាគមន៍មិនទាន់ ក៏បានដាច់ខ្យល់ស្លាប់នៅមុខទ្វារផ្ទះរបស់ខ្លួនក្នុងបុរីរុងរឿង នេះបើតាមការឲ្យដឹងពីក្រុមគ្រួសារជនរងគ្រោះ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣:៣០នាទីរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខB5 ក្នុងបរិវេណ បុរីរុងរឿង ភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ បើតាមសំដីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា បុរសខាងលើ មានឈ្មោះ ម៉ុន សុធារិទ្ធិ
March 10, 2020









