Khmernote Media
  • សិល្បៈ

    តារាចម្រៀងលោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយនឹងសត្វក្របី នៅចំនុចស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរាត្រីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ដោយគ្រោះថ្នាក់ចរាចរណ៍នេះលោក នេន ទុំ បានធ្វើដំណើរជាមួយពូឃ្លាំងទៅខេត្តព្រះសីហនុ ស្រាប់តែរថយន្តរបស់ នេន ទុំ បានបុកជាមួយនឹងសត្វក្របី។ យោងតាមប្រភពពី សិល្បករកម្ពុជា បានឲ្យដឹងថា៖ “តារាចំរៀង លោក នេន ទុំ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី១១ ខែមីនានេះ ដោយធ្វើដំណើរ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ មកដល់នៅចំនុចស្រុកព្រៃនប់ ស្រាប់តែរថយន្តរបស់នេនទុំបានបុកជាមួយនិងសត្វក្របី។ គ្រោះថ្នាក់ចរាចរណ៍នេះ លោក

    March 12, 2020
  • ព័ត៌មានជាតិ

    យោងតាមរបាយការណ៍របស់លោក ប្រធានមន្ទីរសុខាភិបាលបានឱ្យដឹងថា បុរសជនជាតិខ្មែរ ដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុននៅតែវិជ្ជមានដដែល ហើយក៏បានដាក់គាត់ឱ្យនៅបន្ទប់ដោយឡែកនៅមន្ទីរពេទ្យខេត្តនៅឡើយ ប៉ុន្តែគាត់នៅមានសុខភាពជាធម្មតាពុំមានអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ហើយមន្ត្រីជំនាញនៅតែបន្តតតាមដាន និងព្យាបាល។ រដ្ឋបាលខេត្តសៀមរាបសូមធ្វើការច្រានចោល ចំពោះការផ្សព្វផ្សាយថា តេស្តលទ្ធផលអវិជ្ជមានលើបុរសដែលបានឆ្លងវីរុស COVID-19 ពីជនជាតិជប៉ុន។ ដូច្នេះសូមបងប្អូនកុំមានការភាន់ច្រលំទៅតាមការផ្សព្វផ្សាយរបស់សាធារណជនមួយចំនួន ដែលគ្មានប្រភពច្បាស់លាស់ ក្នុងករណីនេះ។ រដ្ឋបាលខេត្តសៀមរាប សំណូមពរឲ្យបងប្អូនចូលរួម និងទប់ស្កាត់រាល់ព័ត៌មានមិនពិតដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ហើយអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬប្រឌិតព័ត៌មានដែលធ្វើឱ្យសាធារណជនមានការយល់ច្រលំ៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    March 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត PRIUS មួយគ្រឿង បួងចង្កូតទាំងមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកម៉ូតូហើយទាញចង្កូតមកវិញ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចតមុខមុខផ្ទះ ហើយក៏បន្តទៅបុកទម្លុះទ្វារចូលផ្ទះកាត់ដេរមួយកន្លែងទៀត បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនខ្ទាតរាយប៉ាយពេញក្នុងផ្ទះ តែសំណាងល្អ មិនបណ្ដាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០:០៥នាទីយប់ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០នេះ នៅចំណុចហាងកាត់ដេមួយយីហោ សារ៉ា សប (SARA SHOP) ក្នុងបុរីពិភពថ្មី ផ្ទះលេខ៩៨ ផ្លូវA ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកតូយ៉ូតាព្រូស (TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BF-0862

    March 12, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ រថយន្តដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿន ហើយសង្ស័យអ្នកបើកបរងងុយដេកបានជ្រុលទៅបុកពីក្រោយរថយន្តនីស្សាន់ដឹកអង្ករកំពុងឈប់ស្ងៀម ពេញទំហឹងបណ្ដាលឲ្យក្រពឹតរួញកាប៊ីនគាបជាប់តៃកុងរូប នោះរងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ភ្លឺថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ នៅតាមវិថីឈ្នះឈ្នះ ត្រង់ចំណុចជិតផ្លូវដែកខ្សែភ្នំពេញ-បាត់ដំបង ស្ថិតក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គាត់បើកបររថយន្តធុនធំដឹកទំនិញ១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3D-5072 ។ ចំណែករថយន្តដឹកអង្ករដែលឈប់ស្ងៀម នៅលើផ្លូវបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃនោះម៉ាកនីស្សាន់ឌីសែល ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6633 បើកបរដោយបុរសមិនស្គាល់ឈ្មោះដូចគ្នា ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តដឹកអង្ករបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅល់ត្រង់ចំណុចកើតហេតុបានឈប់នៅលើផ្លូវ ហើយតៃកុងបានចុះទៅគោះមើលកង់ដោយសង្ស័យថាកង់រថយន្តនោះធ្លាយឬធូរ ។

    March 12, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ដោយមានសំណើពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា និងដោយសារស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំ វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដែលមានជើងសិប្បនិមិត្តម្ខាងនិងប្រើឈើច្រត់ផងដែរនោះ ដែលតម្រូវឲ្យមានទីកន្លែងនិងបន្ទប់ទឹកពិសេសសម្រាប់ការស្នាក់នៅក្នុងរយៈពេលព្យាបាល និងក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយអង្គការសុខភាពពិភពលោក មជ្ឍមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិកមក ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្រេចឲ្យមានការសម្របសម្រួល និងការសហការជាពិសេសជាមួយមន្ទីរពេទ្យមាន លក្ខណៈស្តង់ដារអន្តរជាតិ ដែលអាចជួយដល់ជនពិការ ក្នុងការបញ្ជូនស្ត្រីជនជាតិអង់គ្លេសរូបនេះ មកដាក់ថែទាំព្យាបាលនៅមន្ទីរពេទ្យមានលក្ខណៈស្តង់ដារនោះនៅរាជធានីភ្នំពេញ ដែលបានចេញដំណើរពីមន្ទីរពេទ្យខេត្តកំពង់ចាម នៅវេលាម៉ោង១៦:៣០នាទីនៃថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ តាមរថយន្តគិលានសង្រ្គោះរបស់មន្ទីរសុខាភិបាលខេត្តកំពង់ចាម។ គួរបញ្ជាក់ផងដែរថា អ្នកដំណើរនៅលើនាវា Viking Cruise Journey សរុបទាំងអស់មានចំនួន ៦៤ នាក់ (អ្នកដំណើរចំនួន ៣០ នាក់

    March 11, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ទាក់ទងទៅនឹងការធ្វើអត្តឃាត របស់នារីវ័យក្មេងរូបស្រស់ ដែលគេស្គាល់ថាជាអតីតតារាម៉ូដែល និងជាតារាសម្តែងមួយរូប ដោយនាងបានលោតសំលាប់ខ្លួនពីលើអាគារខុនដូរ ជាន់ទី៥ ស្លាប់ដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។ មិនបានប៉ុន្មានស្រាប់តែធ្លាយវិដេអូរបស់នាងជាច្រើននៅលើបណ្តាញសង្គម រហូតមានអ្នកសារព័ត៌មានជាច្រើនយកមករាយការណ៍ព្រោងព្រៀត ដោយវិដេអូនោះនាងបានរៀបរាប់ឈ្មោះរបស់លោកឧកញ៉ា ល្បីឈ្មោះម្នាក់នៅក្នុងស្រុក។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហេង ឡុង ដែលជាប្រធានសមាគមន៍មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា៖ “ខ្ញុំបាទសុំបញ្ចេញទស្សនៈផ្ទាល់ខ្លួន សូមបងប្អូនសាធារណជនដែលមិនទាន់បានដឹងរឿងច្បាស់លាស់ សូមកុំយកកេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា លាង ឃុន មកពាក់ព័ន្ធករណីអត្តឃាតរបស់ស្រ្តីដែលបានលោតពីលើអគារថ្មីៗនេះ ព្រោះគណនីហ្វេសប៊ុកនេះអាចជាគណនីមិនពិត ហើយឃ្លីបវីដេអូនេះមិនបានបញ្ជាក់ថា ការស្លាប់នេះពាក់ព័ន្ធនឹងលោកឧកញ៉ាឡើយ អាចជារូបភាព ឬវីដេអូដែលកាត់ត ហេតុដូច្នេះសូមបងប្អូនកុំទាន់ធ្វើការចែករំលែកជៀសវាងព័ត៌មានមិនពិត។ ខណៈនៅរសៀលថ្ងៃនេះ វីដេអូដែលបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ

    March 11, 2020
  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរាកំពុងមមាញឹករៀបចំកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ទេសភាពបៃតង សណ្ដាប់ធ្នាប់សាធារណៈមុខបរិវេណប្រាសាទអង្គរវត្តដែលកិច្ចការទាំងនេះផ្តោតទៅលើការបញ្ជៀសការដក់ទឹកក្នុងរដូវវស្សា ការពង្រីកវាលស្មៅបៃតង ការដាំកូនឈើប្រណិត ការរៀបចំអ្នកលក់ដូរចល័ត ការរៀបចំឲ្យចូលទៅចតក្នុងទីតាំងចំណត និងបញ្ឈប់ការចតឬឈប់រថយន្តឬរម៉កកង់បីក្រៅទីតាំងចំណត។ កិច្ចការខាងលើត្រូវបានអនុវត្តចាប់ពីចុងខែ កុម្ភៈ មកដើម្បីជាដំណាក់កាលៗ និងគ្រោងបញ្ចប់ជាស្ថាពរមុនដំណាច់ឆ្នាំ២០២០។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណដល់អាជីវករ អ្នកបើកបររថយន្ត រម៉កកង់បី មគ្គុទ្ទេសក៍ទេសចរណ៍ ភ្ញៀវទេសចរ រួមនិងសាធារណជនទាំងអស់ ដែលសហការចូលរួមក្នុងកិច្ចការរៀបចំសណ្ដាប់ធ្នាប់នេះ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានអង្គរមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍សម្រាប់ពិភពលោក៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara Authority

    March 11, 2020
  • ព័ត៌មានជាតិ

    ខណៈដែលកម្ពុជា បានរកឃើញនូវករណីCOVID-19​ ក្រសួងសុខាភិបាលក៏បានដាក់នូវលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ទាក់ទងនឹងករណីជំងឺ COVID-19។ ប៉ុន្តែ​ ការទូរស័ព្ទចូលលេខ​ ១១៥​ មកមន្រ្តីទទួលបន្ទុក​ ១១៥​ នេះ​ មាន៧០ភាគរយ​ បានការ​ដេីម្បីសួរពត៌មានអំពីជំងឺ​ COVID-19 ព្រមទាំងរាយការណ៍ស្ថានភាពសុខភាព​ និង​ ៣០ភាគរយមិនបាន​ការ។ ដោយមានការទូរស័ព្ទចូលមិនបានការដូចជា ១.​ ប្រេីកុមារតូចៗឲ្យនិយាយជំនួស, ២.​ ក្រុមក្មេងដដែលៗទូរស័ព្ទចូលគ្រប់គ្នានៃគ្រូពេទ្យជំនាញ, ៣.​ ទូរស័ព្ទចូលមិននិយាយបេីកចោល, ៤.​ ទូរស័ព្ទចូលចាក់ចំរៀងឲ្យស្តាប់, ៥.​ ប្រេីសំដីអសុរស​ គ្រោកគ្រាត​ និងពាក្យប្រមាថ, ៦.​ អ្នកស្រវឹងទូរស័ព្ទចូល​និយាយស្តាប់មិនយល់ និង

    March 11, 2020
  • បច្ចេកវិទ្យា

    ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ OPPO មិនបង្អង់ដៃក្នុងការបញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ដើម្បីក្រឡុកទីផ្សារស្មាតហ្វូន និង ឆក់ចិត្តអ្នកគាំទ្រជុំវិញពិភពលោកឡើយ។ អ្នកនិយមប្រើប្រាស់ស្មាតហ្វូន OPPO សឹងតែគ្រប់គ្នាតែងតែលើកសរសើរថាថតរូប Selfie ស្អាតកប់សារី ឈ្នះអស់មាសត្រូវតែម្តង ដូចជា OPPO F5, OPPO F7 និង OPPO F9។ ប៉ុន្តែនៅដើមឆ្នាំ 2019 ក្រុមហ៊ុន OPPO បានធ្វើឲ្យអតិថិជនរបស់ខ្លួនដក់ចិត្តជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ និងបទពិសោធថ្មី នៃវត្តមានស្មាតហ្វូនជំនាន់ថ្មីគឺ F11 Pro ដែលមិនត្រឹមតែមានការឌីហ្សាញរូបរាងស្រស់សស្អាតទាន់សម័យ មានកាមេរ៉ាមុខបង្គប់ខ្លួនដំបូងគេបង្អស់ ហើយថតរូបស៊ែលហ្វីប៉ុណ្ណោះទេ ថែមទាំងមានកាម៉េរាក្រោយខ្លាំង

    March 11, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានចេញផ្សាយ នៅវេលាម៉ោងប្រមាណ១ថ្ងៃត្រង់ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត នឹងអញ្ជើញដឹកនាំមន្ត្រីជំនាញមន្ទីរសុខាភិបាល , មន្ត្រីរាជការមន្ទីរអង្គភាព និង សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប ធ្វើយុទ្ធនាការសម្អាត និងបាញ់ថ្នាំសម្លាប់វីរុស COVID-19 ដោយចាប់ផ្ដើមជួបជុំនៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប វេលាម៉ោង ៧៖៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ។ សូមបញ្ជាក់ថា

    March 11, 2020