- Khmernote Media
- ព័ត៌មានជាតិ
ជារឿងមួយគួរឲ្យសោកស្តាយ ដោយមានករណីបោកប្រាស់តាមទូរស័ព្ទដៃ ដោយជនបោកប្រាស់នោះបានទូរស័ព្ទមកកាន់ស្ថាបនិកមូលនិធិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដោយថានឹងផ្ញើអីវ៉ាន់ពីអូស្ត្រាលីមកកាន់មូលនិធិនៅកម្ពុជា ដោយតម្រូវឲ្យចំណាយទឹកប្រាក់៥ពាន់ដុល្លារទើបទទួលអីវ៉ាន់បាន។ យ៉ាងណាមិញស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ក៏បានធ្វើដំណើរតាំងពីប៉ោយប៉ែតមកដល់ភ្នំពេញ ទាំងហើមជើង ដើម្បីមកទទួលអីវ៉ាន់កញ្ចប់មូលនិធិ ចុងក្រោយជាការបោកប្រាស់ ដោយពេលលោកទៅដល់ភ្នំពេញ ត្រូវបានខាងគយប្រាប់ថាមិនមានអីវ៉ាន់ទេ ហើយជាសំណាងលោកក៏មិនបានផ្ញើប្រាក់ដូចអ្វីដែលជនបោកប្រាស់បានឲ្យធ្វើ។ ដោយក្រុមការងារនៃគ្រួសារដុនបូស្កូកម្ពុជា បានសម្តែងការខឹងសម្បារនឹងជនបោកប្រាស់ និងអាណិតដល់ស្ថាបនិករបស់មូលធិនិដុនបូស្កូកម្ពុជា លោក ចន វីស័រ ដែលខំធ្វើដំណើរឆ្ងាយទាំងឈឺជើង ហើយក្រុមការងារក៏បានដាក់ពាក្យបណ្តឹងរួចហើយដែរ។ នេះជាការសរសេររៀបរាប់របស់ Donbosco Cambodian’s Family បានឲ្យដឹងថា៖ “06/03/2020 អាណិតលោកឪពុកខ្លោចចិត្តពួកបោកប្រាស់បានcalled
March 7, 2020 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាបថា បច្ចុប្បន្ន វីរុសកូវីដ ១៩ កំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពុំទាន់មានប្រជាជនខ្មែរណាម្នាក់បានឆ្លងវីរុសនេះនៅឡើយទេ។ ទន្ទឹមនេះក្រសួងសុខាភិបាលក៏កំពុងត្រៀមលក្ខណៈទប់ស្កាត់ការចម្លង និងការរីករាលនៃវីរុសកូវីដ១៩ ប្រភេទថ្មីនេះដែរ។ រដ្ឋបាលរាជធានីភ្នំពេញសង្កេតឃើញថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានសំរុកទៅទិញទំនិញស្តុកទុក ជាពិសេសស្បៀងអាហារប្រចាំថ្ងៃ ដែកជាហេតុធ្វើឲ្យជនឱកាសនិយមឆ្លៀតដំឡើងថ្លៃទំនិញ ខណៈដែលស្បៀងអាហារបំរុងនៅក្នុងរាជធានីភ្នំពេញពុំបានប្រឈមនឹងការខ្វះខាតនោះទេ។ ដូចនេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ ស្ថិរភាពទំនិញ និងចៀសវាងជនឱកាសនិយមឆ្លៀតដំឡើងថ្លៃផលិតស្បៀង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងប់ស្ងាត់ ប្រកបរបរចិញ្ចឹមជីវិតដូចប្រក្រតី និងមិនជ្រួលច្របល់តាមពាក្យចចាមអារ៉ាមឡើង ហើយអនុវត្តតាមវិធីបង្ការដែលណែនាំដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ណារ៉ែន
March 7, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នារីកម្មការិនីរោងចក្រម្នាក់ត្រូវគេល្បួង ដោះដូរយកគ្រឿងអលង្ការសរុបជាង១ពាន់ដុល្លារ នាវេលាម៉ោង១និង៣០នាទី រសៀល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះឈ្មោះ ឆាន់ ស្រីនិច ភេទស្រី អាយ ២៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ វាសនាអាយុ២៧ឆ្នាំ ជាជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ភ្នំពេញ។ សម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គ្រាដែរគាត់ ហូបបាយ រួចបំណងចូលទៅខាងក្នុងរោងចក្រវិញនៅភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី២ តែមុននឹងចូលក៏ឆ្លៀតដើរទៅកន្លែងលក់ដង្កៀប
March 7, 2020 - អន្តរជាតិ
កូរ៉េ៖ យោងតាមប្រភពព័ត៌មានចុះផ្សាយរបស់ Channelnewsasia បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ នេះ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងវីរុស COVID-19 ១៧៤ករណីបន្ថែមទៀត ដែលបណ្តាលឲ្យចំនួនសរុបនៃអ្នកឆ្លងបានកើនឡើងដល់ ៦,៧៦៧នាក់។ យោងតាមរបាយការណ៍ពី មជ្ឈមណ្ឌលកូរ៉េសម្រាប់ជំងឺ និងការត្រួតពិនិត្យ និងការការពារ (the Korea Centers for Disease and Control and Prevention) បានបញ្ជាក់ថា មិនមានចំនួនអ្នកស្លាប់បន្ថែមឡើយ គឺនៅត្រឹមចំនួន ៤៤នាក់ដដែល គិតត្រឹមរសៀលថ្ងៃសុក្រនេះ។ គួរបញ្ជាក់ផងដែរថា ចំនួនករណីឆ្លងរាលដាលវីរុស
March 7, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងជាប់ៗគ្នាយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារស៊ីលឹប (ច្រកចូលការិយាល័យព្រឹត្តិបត្រនិងបោះពុម្ពផ្សាយ) ភូមិ១២ ផ្លូវ១៦៣ កែងផ្លូវ១៨០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាម៉ោងជាង១០យប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០នេះ។ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដូនពេញ សហការជាមួយក្រុមពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ទៅជួយអន្តរាគមន៍។ ករណីឆេះបន្ទប់ជួលក្នុងផ្ទះល្វែងជាប់ៗគ្នារបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម បណ្ដាលឲ្យស្លាប់លោកយាយម្នាក់អាយុជាង៧០ឆ្នាំ នេះជាសេចក្ដីរាយការណ៍បឋម។ សេចក្ដីរាយការណ៍ បន្តថា ការដែលលោកយាយត្រូវអគ្គិភ័យឆេះស្លាប់នោះ ដោយសារគាត់មានវ័យជរា មិនអាចដើរបាន ហើយគាត់ត្រូវបានប្រជាពលរដ្ឋនៅទីនោះហៅថាជាម៉ែអាក្រញាញ់។ ប៉ុន្តែឈ្មោះពិតយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី០៦
March 7, 2020 - ព័ត៌មានជាតិ
យោងតាមការជូនដំណឹងរបស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហៅកាត់ថា CDC បានអោយដឹងថា រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យើងនៅមិនទាន់រកឃើញករណីថ្មីនៅឡើយទេ យើងនៅតែរក្សា ១ករណី ដដែល ដែលគាត់ជាជនជាតិចិន ហើយគាត់បានព្យាបាលជាសះស្បើយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដដែល បានបន្តអោយដឹងទៀតថា មកទល់នឹងពេលនេះ យើងបានធ្វើតេស្តកើនដល់ ៤២៥ ករណី តែមិនបានរកឃើញវិជ្ជមានមេរោគ COVID-19 នោះទេ ។
March 6, 2020 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការបង្ហោះចែកចាយព័ត៌មានមិនពិតទាក់ទងនឹងករណីជនជាតិចិនដួលប្រកាច់នៅជិតស្តុបបូកគោ។ ជុំវិញករណីនេះផងដែរ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការបំភ្លឺឲ្យដឹងថា មានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោកាលពីម៉ោងជាង៣រសៀលនេះតាមពិតបុរសរូបនោះជាជនជាតិខ្មែរយេីងទេ ហើយគាត់ស្រវឹងស្រាដេកដួលក្អួត។ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងទៀតថា នៅម៉ោង១៤ និង៤០នាទីរសៀលមាន Account facebook មួយបានបង្ហោះថា មានជនជាតិចិនប្រកាច់ដួលនៅជិតស្តុបបូគោនោះគឺមិនពិតទេ តាមពិតអ្នកដែលដេកដួលនោះគឺជាជនជាតិខ្មែរយើង ដែលគាត់ស្រវឹងតែប៉ុណ្ណោះ។ នៅម៉ោងជាង២រសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ មានបុរសម្នាក់ជាជនជាតិខ្មែរគាត់បានអង្គុយលើចិញ្ចើមផ្លូវព្រះមនីវង្សជិតផ្លូវ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង លុះអង្គុយបានបន្តិចគាត់បានដួលក្អួត ដោយសារគាត់ស្រវឹងស្រា តែប្រហែល២០នាទីក្រោយមកបុរសដែលក្អួតដេកដួលបានដឹងខ្លួនវិញហើយប្រពន្ធរបស់គាត់នៅមើលថែគាត់ផងដែរ បន្ទាប់ពីគាត់ស្វាងត្រូវបានប្រពន្ធនាំជិះកង់បីចេញទៅបាត់៕
March 6, 2020 - PR
ស្របពេលរឿង រាជិនីភូមិគ្រឹះ បង្ហាញតម្រុយជិតដល់ភាគបញ្ចប់ ហង្សមាសក៏បានបញ្ចេញ Trailer រឿងភាគថ្មីភ្លាមៗផងដែរគឺរឿង រាជបុត្រកង្កែប ដែលសាច់រឿងផ្ដល់នូវភាពខុសប្លែកសម្រាប់ចក្ខុ និងអារម្មណ៍របស់ទស្សនិកជនចំពោះរឿងភាគខ្មែរ។ ខ្សែភាពយន្តភាគ រាជបុត្រកង្កែប ដែលមានលោក នី រតនា ដើរតួជាលោក ដេវីដ ជានាយកប្រតិបត្តិ នៃសណ្ឋាគារដ៏ធំមួយ និងជាអ្នកស្នងមរតកមហាសាល តែបែជាមានចរឹតគួរឱ្យស្អប់ ចិត្តត្រជាក់ និងគ្មានមេត្តា។ ឧបទ្ទវហេតុគ្រោះថ្នាក់មួយបានបណ្តាលឲ្យលោកបាត់បង់ការចងចាំ ហើយក៏ប្រែ ក្លាយជាមនុស្សចិត្តល្អ មានធម៌មេត្តា និងគួរឲ្យស្រឡាញ់។ អវត្តមានរបស់លោក ដេវីដ បានធ្វើឲ្យ គ្រួសារចលាចល ព្រមទាំងរង្គោះរង្គើរដល់មុខជំនួញដ៏ធំរបស់លោកផងដែរ។ ជីវិតសេដ្ឋីមហាសាល ក្រឡាប់ចាក់ហើយនឹងមានរឿងរ៉ាវស្មានមិនដល់ជាវច្រើនដែលនឹងត្រូវកើតឡើង។
March 6, 2020 - អន្តរជាតិ
កាលពីកន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះគ្រូហុងស៊ុយជនជាតិម៉ាឡេស៊ីសញ្ជាតិសឹង្ហបុរីម្នាក់ឈ្មោះ Yun Long Zi រហូតហាមជនបរទេសរូបនេះ កុំឱ្យចូលក្នុងប្រទេសកម្ពុជា ក្រោយយករបាំព្រះរាជទ្រព្យកម្ពុជា យកទៅរាំខណៈធ្វើពិធីបួងសួងនៅប្រទេសសឹង្ហបុរី។ បន្ទាប់ពីមានបទបញ្ជានេះ គេសង្កេតឃើញគ្រូហុងស៊ុយរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ដូចជាយកប៊ិចគូសវាសកែតម្រូវនូវលិខិតរបស់ក្រសួងប្រើប្រាស់ភាសាអង់គ្លេសខុស ហើយព្រមទាំងបានបង្ហោះសារជាថ្មី ដោយគ្រូហុងស៊ុយរូបនេះ បានបង្ហោះវីដេអូដែលកំពុងមានការសម្តែងរបាំជូនពរ នៅក្នុងកាស៊ីណូមួយកន្លែងនៅរាជធានីភ្នំពេញ។ ដោយគ្រូហុងស៊ុយ ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី រូបនេះបានសរសេរថា៖ “ថាតើលោក (សម្តេចតេជោ ហ៊ុន សែន) នឹងរារាំងកាស៊ីណូមិនឱ្យចូលប្រទេសកម្ពុជាដែររឺទេ??? មិត្តរបស់ខ្ញុំនៅភ្នំពេញទើបតែផ្ញើមកខ្ញុំ។ ពួកគេរាំបែបនេះនៅក្នុងកាស៊ីណូភ្នំពេញ រាល់យប់ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ តើនេះជារបាំដ៏ពិសិដ្ឋ
March 6, 2020 - សុខភាព
មន្ត្រី និងសមាជិកសភានៅប្រទេសមួយចំនួនបានឆ្លង និងស្លាប់ដោយសារវីរុស COVID-19 ដែលបានផ្ទុះឡើងកាលពីខែធ្នូ នៅប្រទេសចិន ហើយបានរាតត្បាតជាង៨០ប្រទេស ខណៈអ្នកឆ្លងសរុបជាង ៩៧ ០០០ករណី។ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ លោក Iraj Harirchi អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអ៊ីរ៉ង់ ក៏បានបង្ហោះសារប្រាប់ថា លោកឆ្លងវីរុស COVID-19 នេះ ក្រោយពីលោកបានចូលរួមសន្និសីទកាសែតដោយមានអាការៈគ្រុនក្តៅ។ ក្រោយមកទៀតនៅថ្ងៃទី៣ ខែមីនា កន្លងទៅនេះ លោក Pirhossein Kolivand ប្រធានផ្នែកសង្គ្រោះបន្ទាន់ប្រទេសអ៊ីរ៉ង់ បានឆ្លងវីរុស COVID-19 ដែលស្ថានភាពសុខភាពរបស់លោកនៅល្អ និងមិនមានអ្វីគួរឲ្យបារម្ភ។ លើសពីនេះទៀត លោក
March 6, 2020









