- Khmernote Media
- សុខភាព
រោគសញ្ញាជំងឺសួត និង COVID-19 ហាក់ប្រហែលគ្នា បែបនេះហើយទើបធ្វើឲ្យពលរដ្ឋនៅមានការភាន់ច្រឡំគ្នា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី COVID-19 លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ប្រធានផ្នែកជំងឺសួត នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានលម្អិតពីរោគសញ្ញា របៀបនៃការប្រមូលសំណាក និងរយៈពេលប៉ុន្មានដឹងលទ្ធផល ដើម្បីឲ្យពលរដ្ឋអស់មន្ទិលសង្ស័យ។ ១. រោគសញ្ញា COVID-19 រោគសញ្ញា COVID-19 ចេញដំបូងជាដំណាក់កាលសំងំ រយៈពេលចេញរោគសញ្ញា និងផលវិបាក ដែលរោគសញ្ញាទាំងនោះអាចមាននៅចន្លោះពី ៣-៧ថ្ងៃ ឬយ៉ាងយូរ ១៤ថ្ងៃ។ រោគសញ្ញាទាំងនោះមាន៖ – ក្តៅខ្លួនលើសពី ៣៨ អង្សារសេ
March 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្ត Highlander ត្រលប់មកពីជួបជុំក្នុងកម្មវិធីមួយ ទាំងស្រវឹងស្រា ក្នុងល្បឿនលឿន បានងោកមួយភាំង ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យផ្ទុះពោងសុវត្ថិភាព និងខ្ទេចរថយន្តមួយកំណាត់មុខយ៉ាងដំណំ បើកទៅមុខលែងរួច តែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១០:៥០នាទីយប់ ថ្ងៃព្រហស្បតិ៍ត ទី០៥ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ(ផ្នែកខាងលិច) លើកំណាត់ផ្លូវ សហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុខពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ ម៉ាកហាយឡែនឌ័រ (Highlander) ពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AS-5509 បើកបរដោយបុរសម្នាក់
March 6, 2020 - ព័ត៌មានជាតិ
ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកសារមន្ទីរចំនួនបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។ ទាក់ទងនឹងការបើកសារមន្ទីរទាំងបីឱ្យភ្ញៀវចូលទស្សនាដោយសេរីនេះ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទី១ គឺដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប។ ទី២ បង្កើនចំណេះដឹងតាមរយៈការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងទី៣ គឹបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត អតីតកាលរបស់ខ្លួនកាន់តែខ្លាំងដល់យុវជនជំនាន់ក្រោយ។ ចំពោះសមុច្ច័យសំខាន់ៗដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរនីមួយៗ នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺបានសហការជាមួយឥណ្ឌា តាំងបង្ហាញនូវផលិតផលប្រពៃណី មានសម្លៀកបំពាក់ធ្វើពីសូត្រនៅតាមបណ្តាប្រទេសទាំង៦នៅជុំវិញដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា
March 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Mercedes មួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករះរថយន្ត PRUIS ២គ្រឿង ហើយមិនឈប់ដោះស្រាយសិនទេ បានបន្ថែមល្បឿនបំណងបើករត់គេច តែក៏រេចង្កូតទៅបុកផ្ទប់រថយន្តកាម៉ារីមួយគ្រឿងទៀត ផ្ទុះពោងសុវត្ថិភាព បើកលែងទៅមុខ ក៏មិនព្រមចុះពីលើរថយន្តមកដោះស្រាយឡើយ លុះពេលក្រុមអ្នកសារព័ត៌មានចុះទៅផ្ដិតយករូបភាព បែរជាមិនឲ្យថត ព្រោះសង្ស័យខ្លាចបែកធ្លាយដឹងដល់ក្រុមគ្រួសារ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។ ហេតុការណ៍ដ៍ភ្ញាក់ផ្អើលទាំងយប់នេះបានកើតឡើងវេលាម៉ោង១១:០៥នាទីយប់ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចស្ពាននាគ លើផ្លូវបំបែកជាបួន លើផ្លូវព្រះនរោត្ដម កែងផ្លូវលេខ១០៦ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមប្រភពដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា
March 6, 2020 - PR
ភ្នំពេញ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០៖ក្រុមហ៊ុនផលិតស្រា Martell បានបញ្ចេញនូវរូបរាងថ្មីស្រឡាងរបស់ Martell xo ជាមួយនឹងប្រណីតភាពនៃការវេចខ្ចប់ ដើម្បីរក្សាបាននូវគុណតម្លៃរបស់ប្រភេទស្រា Cognac មួយនេះ។ ភាពខុសគ្នារវាងដបចាស់និងថ្មី គឺផ្តោតទៅលើទំរង់កោង នៃផ្នែកសងខាងដប ដែលរចនាជាមួយនឹងខ្សែកោងជាទឹករលកបណ្តេញពីផ្នែកខាងក្នុងមកខាងក្រៅ អមដោយពន្លឺពណ៌មាស ជះចេញពីពណ៌របស់ Cognac ដែលបញ្ចេញពីក្នុងដបមកក្រៅ ជាមួយនឹងភាពប្រណីតឥតខ្ចោះ នៃ Martell xo រូបរាងថ្មីនេះ។ រូបរាងថ្មីរបស់ Martell xo មួយនេះត្រូវបានដាក់បង្ហាញជាផ្លូវការនៅប្រទេសកម្ពុជាកាលពីថ្ងៃទី៤ ខែមិនាឆ្នាំ២០២០ ក្រោមការចូលរួមរបស់ដៃគូពានិជ្ជកម្ម របស់ ក្រុមហ៊ុន ភើណូដ
March 5, 2020 - ព័ត៌មានជាតិ
កាលពីថ្មីៗនេះ លិខិតចេញដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ បានតម្រូវអោយផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ធ្វើការរុះរើ និងរកទីតាំងថ្មី ព្រោះតែទីតាំងបច្ចុប្បន្នមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍នៅរង្វង់មូល ព្រហ្មបាយ័ន។ ជុំវិញបញ្ហានេះ លោក ឃ្លាំង ហួត អភិបាល ខណ្ឌជ្រោយចង្វារ បានធ្វើការបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “សុំច្បាប់សាងសង់បើក ភោជនីយដ្ឋាន និងលាងរថយន្ដ ពេលសង់ហើយបើកហាងឡាក់គី ដែលមិនមានចំណតរថយន្តត្រឹមត្រូវ ដោយយកចិញ្ចើមរង្វង់មូលធ្វើចំណតធ្វើអោយកកស្ទះ រង្វង់មូលព្រហ្មមុខបួនមានតួនាទីសំខាន់សំរាប់លំហូរយានយន្តគ្រប់ប្រភេទចូលមកខណ្ឌជ្រោយចង្វារ ដូច្នេះសុំការយោគយល់ដល់ម្ចាស់ហាងឡាក់គីផង អរគុណដល់ក្រុមហ៊ុនឡាក់គី ដែលផ្ដល់ទំនុកចិត្តមករកទទួលទាននៅជ្រោយចង្វា ដោយបញ្ហាការកកស្ទះសូមមេត្តាយោគយល់រកទីតាំងសមស្របមិនប៉ះពាល់ការធ្វើដំណើររបស់ប្រជាជន ខ្ញុំត្រៀមខ្លួនសហការនិងជួយសំរួលជានិច្ច ។ អរគុណដល់ការរិះគន់ តែសុំមើលច្បាប់និងហេតុផលផង”៕
March 5, 2020 - ព័ត៌មានជាតិ
នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ក្រុមមន្ត្រីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាប កំពុងធ្វើការលើករណីនេះដោយតម្លាភាពបំផុត និងធ្វើការប្រកបដោយភាពត្រឹមត្រូវបំផុតទៅតាមនីតិវិធីរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក និងវិទ្យាស្ថានប៉ាស្ទ័រ។ ក្នុងនោះក៏រកឃើញអ្នកប៉ះពាល់ផ្ទាល់៤នាក់ និងប្រមាណ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព បើមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ។ សូមបញ្ជាក់ថាជនជាតិជប៉ុននេះជាអ្នកធុរកិច្ចគាត់បានធ្វើដំណើរជាបន្តបន្ទាប់ក្នុងរយៈពេលខ្លីពី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូលប្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមានCOVID-19 នៅទីនោះ។ រហូតដល់ម៉ោង ៤ល្ងាច ថ្ងៃទី ៥ មីនា
March 5, 2020 - សុខភាព
ជនជាតិជប៉ុនដែលបានធ្វើដំណើរចេញពីខេត្តសៀមរាប ទៅទីក្រុងហូជីមិញ រួចបន្តទៅជប៉ុន ពិតមានវីរុស COVID-19 មែន ពេលទៅដល់ប្រទេសជប៉ុន នេះតាមការបញ្ជាក់របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងប្រាប់ Fresh News។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានទទួលព័ត៌មានច្បាស់លាស់ហើយពីខាងភាគីជប៉ុន។ តែទោះយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា បុរសជនជាតិជប៉ុនរូបនេះជាធុរៈជនប្រកបអាជីវកម្មអន្តរជាតិ ចេញចូលច្រើនប្រទេស មិនមែនមកដំណើរកម្សាន្តលក្ខណៈទេសចរណ៍នោះទេ ហើយថ្មីៗនេះលោកបានឆ្លងកាត់ប្រទេសកម្ពុជា វៀតណាម ថៃ ហ្វីលីពីន និងជប៉ុន ដូច្នេះមិនទាន់ដឹងថាគាត់បានឆ្លងជំងឺ COVID-19 នៅប្រទេសណានោះទេ។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello
March 5, 2020 - ព័ត៌មានជាតិ
ដោយការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ យល់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា កាលពីដើមខែ មករា ឆ្នាំ២០២០
March 5, 2020 - ព័ត៌មានជាតិ
មានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយពេលបុគ្គលិកបម្រើការងារនៅធនាគារកាណាឌីយ៉ាម្នាក់ បានដួលសន្លប់នៅក្នុងបន្ទប់ទឹកនៃអគារកាណាឌីយ៉ា នៅព្រឹកថ្ងៃទី៤ ខែមិនា ឆ្នាំ២០២០ នេះ។ ជុំវិញករណីនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា “លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងជូនដំណឹងដល់សាធារណជនតាមរយៈបណ្តាញព័ត៌មានឲ្យដឹងថា មានករណីស្រ្តីម្នាក់វិលមុខដួលសន្លប់នៅអគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់វត្តភ្នំ កាលពីម្សិលមិញ មិនមែនដោយសារជំងឺ Covid-19 ទេ ជាករណីខ្យល់គរធម្មតា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត”៕ អត្ថបទ៖ សេម
March 5, 2020









