- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នាព្រឹកវេលាម៉ោង០៩:២០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ បានចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ឡោមព័ទ្ធ ទីតាំងតំបន់មិនរៀបរយលើគំនរភ្នំសំរាម អតីតទីលានចាក់សំរាម និងកាកសំណល់ផ្សេងៗ ដែលស្ថិតក្នុងភូមិចំនួន៤ នៃសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយប្រមូលជនអនាថា បាន៧នាក់ ដែលមកពពាក់ពពូនគ្នា សង់រោង និងខ្ទមស្នាក់នៅពាក់ព័ន្ធគ្រឿងញៀន និងបានធ្វើការរុះរើរោង និងខ្ទមតូចៗចំនួន៤ភ្លាមៗ និងបញ្ជូនជនជាប់គ្រឿងញៀនខាងលើ និងវត្ថុតាង ពាក់ព័ន្ធគ្រឿងញៀន មួយចំនួន ទៀត យកទៅ ប៉ុស្តិ៍ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី ។ មុនពេលចុះប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាព បានបែងចែកជាច្រើនក្រុម
March 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ចិនប្រុសស្រីមួយក្រុម ជិះតាក់ស៊ី មួយគ្រឿង រួចប្រាប់ឲ្យឈប់មុខហាងមួយកន្លែង ខណៈដែលអ្នកបរតាក់ស៊ីកំពុងបើកអែបស្ដាំ មិនទាន់បានឈប់ស្រួលបួលផង ស្រាប់តែភ្ញៀវទាញទ្វារបើក មិនប្រយ័ត្ន ស្រាប់តែប៉ះ កង់បីឥណ្ឌាមួយគ្រឿង កំពុងបើកដឹកភ្ញៀវ២នាក់មកពីក្រោយ បណ្ដាលឲ្យរងរបួសត្រូវជង្គង់ ហើយចិនដែលជិះតាក់ស៊ីនោះមិនខ្វល់ ក៏នាំគ្នាដើរឡើងទៅលើហាង អង្គុយផឹកស៊ីព្រងើយ ហាក់ដូចជាគ្មានរឿងអ្វីទៅវិញ បង្កការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅចំណុចមុខហាងមួយកន្លែងយីហោ L.A.B ស្ថិតលើផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាម៉ោងជិត២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០៥ ខែកម្ភៈ ឆ្នាំ២០២០នេះ ។ ប្រភពពីបុរសម្នាក់ដែលជាអ្នកបើកបររថយន្តតាក់ស៊ីបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនកើតហេតុ
March 5, 2020 - បច្ចេកវិទ្យា
ជាងមួយទសវត្សរ៍មកនេះ ក្រុមហ៊ុន OPPO ហាក់ទទួលបានប្រជាប្រិយភាព និងការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនធន់មធ្យម កណ្តាល និង ថ្នាក់ខ្ពស់ ជុំវិញពិភពលោក។ កាលពីឆ្នាំ2011 ក្រុមហ៊ុនផ្គត់ផ្តង់សម្ភារៈបច្ចេកវិទ្យា និង ស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ បានបញ្ចេញនូវ ស្មាតហ្វូនថ្នាក់ខ្ពស់លើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា OPPO Find Me (OPPO Find X903) ហើយទទួលបានជោគជ័យខ្លាំងគួរឲ្យកត់សម្គាល់។ នៅឆ្នាំ 2012 ក្រុមហ៊ុន OPPO បានកែប្រែមុខមាត់ ស្មាតហ្វូនថ្នាក់ខ្ពស់ ស៊េរី Find បន្តបន្ទាប់ តាមរយៈ ការប្រើប្រាស់
March 5, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្មីៗនេះ ការផ្សព្វផ្សាយជុំវិញព័ត៌មានថា ចំពោះជនជាតិជប៉ុនម្នាក់បានឆ្លងជំងឺ COVID-19 ដែលបានហោះចេញពីព្រលានយន្តហោះអន្តរជាតិសៀមរាបឆ្លងកាត់ព្រលានយន្តហោះ ទីក្រុងហូជីមិញប្រទេសវៀតណាម រួចបន្តដំណើរទៅប្រទេសជប៉ុន។ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា ជនជាតិជប៉ុនរូបនេះគឺគាត់ជាអ្នករស់នៅនិងប្រកបអាជីវកម្មនៅក្នុងខេត្តសៀមរាបមិនមែនមកដំណើរកំសាន្តលក្ខណៈទេសចរណ៍នោះទេ។ អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះដោយបានសហការជាមួយនឹងកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប មន្ទីរនិងក្រសួងសុខាភិបាលសុខាភិបាល។ តាមការបញ្ជាក់របស់មន្ត្រីសុខាភិបាលខេត្តនិងភាគីកុងស៊ុលជប៉ុនប្រចាំខេត្តបានបញ្ជាក់ថាមុនចេញដំណើរការពិនិត្យសុខភាពជនជាតិជប៉ុនរូបនេះពុំមានរោគសញ្ញាកើតជំងឺ COVID-19 នោះឡើយ។ ម្យ៉ាងវិញទៀត ភាគីជប៉ុនបានបញ្ជាក់ថា ក្រសួងសុខាភិបាលជប៉ុន ពុំទាន់បានជូនដំណឹងជាផ្លូវការថា ជនជាតិជប៉ុនរូបនេះមានឆ្លងនឹងកើតជំងឺ COVID-19 នៅឡើយ។ ទន្ទឹមគ្នានេះ ឯកឧត្តម អភិបាលខេត្តបានណែនាំឲ្យមន្ត្រីសុខាភិបាលនិងសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល ដាក់ចេញនូវវិធានការនានាដើម្បីត្រៀមបង្ការនិងស្រាវជ្រាវករណីនេះ បើទោះបីជាមិនទាន់មានការបញ្ជាក់ជាផ្លូវការក៏ដោយ។
March 5, 2020 - ព័ត៌មានជាតិ
សៀមរាប ៖ កម្លាំងនគរបាលប៉ុស្តិ៍ គោកចក បានឃាត់ខ្លួនស្ត្រី ជនជាតិវៀតណាមម្នាក់ ករណីបន្លំលួចខ្សែកមួយខ្សែទម្ងន់មួយ តម្លឹង។ ហេតុការណ៍បានកើតឡើងនាថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅផ្សារដើមក្រឡាញ់ ក្នុងភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប ។ មន្ត្រីនគរបាល មូលដ្ឋានដែលស្ថិតក្នុងហេតុការណ៍បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះ ង្វៀង ធីខា ហៅ សុខខា ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញមានមុខរបរលក់ត្រី។ ជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីអំពើលួច
March 5, 2020 - ព័ត៌មានជាតិ
កម្លាំងចម្រុះចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ កាលពីថ្ងៃទី០២ និងទី០៣ ខែមីនា ឆ្នាំ២០២០ អនុវត្តតាមការណែនាំរបស់ឯកឧត្តម ទៀ សីហា តក្រោមការសម្របសម្រួលដោយផ្ទាល់ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបទីតាំងផ្សារទំនើបរបស់ជនជាតិចិនមួយកន្លែង ស្ថិតនៅភូមិសាស្ត្រ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចុះទីតាំងបង្ក្រាបនេះ ដោយសារតែលក់ផលិតផលគ្រឿងឧបភោគ បរិភោគ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងកោសលុបកាលបរិច្ឆេទប្រើប្រាស់ចាស់ រួចវាយលេខកាលបរិច្ឆេទប្រើប្រាស់ថ្មី ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកបរិភោគ។ ក្នុងកិច្ចប្រតិបត្តការនោះសមត្ថកិច្ចចម្រុះ បានធ្វើការត្រួតពិនិត្យ និងឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងមានដូចខាងក្រោម៖ –
March 5, 2020 - ព័ត៌មានជាតិ
ខណៈដែលពិធីបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធនៅខេត្តបាត់ដំបងកាន់តែកៀកនោះ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីសម្រួលការស្នាក់នៅ របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងមកកំសាន្តក្នុងពិធីបុណ្យនេះ មន្ទីរទេសចរណ៍ មានជួលតង់ និងទីតាំងសម្រាប់បោះតង់ ដែលស្ថិតនៅក្នុងបរិវេណមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបងផ្ទាល់។ ដោយតង់មួយយប់តម្លៃ ៥ដុល្លារ ទំហំ2ម*2ម ស្នាក់បាន២នាក់ (ដូចក្នុងរូប) មានផ្តល់ជូនបន្ទប់ទឹកអនាម័យ ទឹក នឹងអគ្គីសនី ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង លេខទូរស័ព្ទ៖ ០៨៩ ៥៩៥ ២៧៥/ ០៦៩ ៣៩៩ ៣១២ ។ គួររំលឹកថាពិធីបុណ្យនេះ
March 5, 2020 - ព័ត៌មានជាតិ
យោងតាមលិខិតជូនដំណឹងមួយដែលចុះហត្ថលេខាដោយលោក ឃ្លាំង ហួត អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ តម្រូវអោយផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ ធ្វើការរុះរើ និងរកទីតាំងថ្មី ព្រោះតែទីតាំងបច្ចុប្បន្នដែលបានសាងសង់រួចរាល់ ១០០% នោះមិនសមស្របក្នុងការបើកអាជីវកម្មផ្សារទំនើបឡើយ ដោយសារទីតាំងមានលក្ខណៈតូចចង្អៀត មិនមានចំណតគ្រប់គ្រាន់ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បង្កឱ្យមានការកកស្ទះចរាចរណ៍នៅរង្វង់មូល ព្រហ្មបាយ័ន។ លិខិតជូនដំណឹងនេះដែរបានទុកពេលអោយលោកស្រី ហេង ភួងអ៊ាង ដែលជាតំណាងក្រុមហ៊ុន ឌីអេហ្វអាយ ឡាក់គឺ ប្រាយវេត លីមីធីត (សាខាជ្រោយចង្វារ) អោយធ្វើការស្វែងរកទីតាំងថ្មី ក្នុងរយៈពេល ១ខែ ចាប់ពីថ្ងៃជូនដំណឹង៕
March 5, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ អ្នកគ្រូសម្របសម្រួល ជនជាតិហ្វីលីពីនម្នាក់ បើកម៉ូតូដេញតាមជនសង្ស័យឆក់កាបូប លឿនជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ ចំណុចផ្លូវកោង បោកផ្ទប់ ស្លាប់ភ្លាមៗនៅកន្លែង ម៉ូតូផ្លោងខ្ទាតទៅប៉ះរថយន្តដែលគេចតស្ងៀមទៀត នៅតាមផ្លូវ១០១៥ កែងផ្លូវ៩២ ស្ថិតក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ។ ស្ត្រីរងគ្រោះជាជនជាតិហ្វីលីពីន អាយុ២២ឆ្នាំ ជាគ្រូសម្របសម្រួល បម្រើការងារនៅក្រុមហ៊ុនមួយ នៅខណ្ឌច្បារអំពៅ ។ តាមប្រភពនៅកន្លែង មួយចំនួនបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជិះម៉ូតូស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O-8811 បើកម៉ូតូដេញតាមជនសង្ស័យស្ទាវ ឆក់កាបូប
March 5, 2020 - បច្ចេកវិទ្យា
realme C3 បំពាក់នូវកាមេរ៉ា AI ៣ គ្រាប់នៅផ្នែកខាងក្រោយជាមួយនឹងថាមពលថ្មរហូត ដល់ ៥០០០ mAh អេក្រង់ ៦.៥ អ៊ីញភ្ជាប់ជាមួយកម្រិតភាពច្បាស់នៃអេក្រង់ដែល បំពាក់ដោយ បន្ទះឈីប MediaTek Helio G70 ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ realme C3 រចនាឡើងមានពីរពណ៌ជាមួយស្ទីលដ៏ទាន់សម័យគឺ – Blazing Red និង Frozen Blue 2+32GB នឹងដាក់លក់ក្នុងតម្លៃ $129 ចរាចរលើក ដំបូងនៅថ្ងៃទី ១១ ខែមីនាឆ្នាំ
March 4, 2020









