- Khmernote Media
- អន្តរជាតិ
ថៃ៖ រយៈពេល២០ឆ្នាំមកហើយព្រះសង្ឃចិត្តធម៌មួយអង្គនៅប្រទេសថៃបានលះបង់ដើម្បីជួយសង្គ្រោះកុមារគ្មានផ្ទះសម្បែងនិងផ្តល់ឱកាសឱ្យពួកគេរស់នៅក្នុងពិភពលោកនេះ។ យោងតាមការចុះផ្សាយរបស់ Sin Chew Daily បានឲ្យដឹងថា ព្រះសង្ឈចិត្តធម៌ ព្រះនាម Long Po បានជួយសង្គ្រោះទារកដែលត្រូវបានគេបោះបង់ចោលជាង ១០០ នាក់នៅតាមដងផ្លូវក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះនិងបានផ្តល់ការអប់រំដល់កុមារទាំងនេះ។ អ្វីដែលធ្វើឱ្យគាត់ចាប់ផ្តើមអំពើសប្បុរសធម៌នេះ ដោយលើកដំបូងឡើងព្រះអង្គបានជួបជាមួយក្មេងដែលមានអាយុប្រហែល ៤ ឬ ៥ ឆ្នាំហើយគ្មានឪពុកម្តាយ កុមាររូបនោះក៏មានជំងឺផ្លូវចិត្តហើយកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង។ ព្រះអង្គបានមានសង្ឃដីកាថាកុមារនេះបានរំលឹកគាត់ពីកុមារភាពដ៏លំបាក ហើយចាប់តាំងពីពេលនោះមកព្រះអង្គតែងតែចង់ធ្វើអ្វីមួយដើម្បីជួយកុមារទាំងនោះ។ ព្រះសង្ឈអង្គនេះដឹងថាជីវិតពិតជាលំបាកណាស់ ហើយក៏មិនអាចបើកភ្នែកឃើញក្មេងៗលំបាកវេទនានៅតាមដងផ្លូវឡើយ។ ដូច្នេះហើយ២០ឆ្នាំមកនេះ ព្រះសង្ឃចិត្តធម៌រូបនេះបានចិញ្ចឹមក្មេងកំព្រាដែលត្រូវគេបោះបង់ចោលចំនួនជាង ១០០នាក់។ ដោយព្រះរិហារដែលព្រះសង្ឃអង្គនេះគង់សព្វថ្ងៃជាបច្ច័យរបស់ម្តាយរបស់ព្រះអង្គ ដែលគាត់បានបរិច្ចាគដីប្រមាណ ជិត៣ហិចតា និងលក់ដីប្រមាណ៥ហិចតាទៀត
March 6, 2020 - ព័ត៌មានជាតិ
ករណីប្រជាពលរដ្ឋមានការតវ៉ា ជាមួយលោក ព្រាប សុវត្ថិ យកដីផ្លូវសាធាណៈដាក់សម្ភារៈផ្សេងៗ និងចតរថយន្តលើផ្លូវ ស្ថិតនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ បានចាត់តាំង លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារធ្វើការសម្របសម្រួលជាមួយភាគីទាំងពីរ។ ជាលទ្ធផលនៃការសម្របសម្រួលនេះ លោក ព្រាប សុវត្ថិ បានលើកឡើងថា លោកគ្មានចេនាក្នុងការរំលោភចង់បានដីសាធារណៈនោះបានដោយផ្ទះរបស់លោកសាងសង់មិនទាន់រួច ហើយរូបលោកនឹងទទួលអនុវត្តតាមសំណូមពររបស់ប្រជាពលរដ្ឋដូចខាងក្រោម៖ + យល់ព្រមរុះរើសម្ភារផ្សេងៗចេញពីដីផ្លូវសាធារណៈជាប់របងខាងក្រោយដីឡូតិ៍ ដែលគាត់ដាក់ជាបណ្តោះអាសន្នប៉ុណ្ណោះ។ +
March 6, 2020 - សុខភាព
មនុស្សជាច្រើនបានពាក់ម៉ាស ដើម្បីជាវិធានការមួយទប់ស្កាត់ការឆ្លងវីរុស COVID-19 ដែលកំពុងរាតត្បាតយ៉ាងសកម្មពីកន្លែងមួយទៅកន្លែងមួយ តែគ្រាន់តែពាក់ម៉ាសមួយមុខអាចចៀសផុតពីការឆ្លងវីរុស COVID-19 បានទេ។ តាមការបង្ហោះផ្សាយវីដេអូអប់រំខ្លីរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានបង្ហាញឲ្យឃើញថា ការបង្ការជំងឺ COVID-19 ដោយការពាក់ម៉ាសតែមួយមុខមិនអាចការពារសុខភាពយើងពីការឆ្លងវីរុសបានទាំងស្រុងនោះទេ។ ស្របពេលជាមួយគ្នានោះ ដើម្បីបង្ការជំងឺCOVID-19 ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ការលាងដៃពិតជាមានសារៈសំខាន់ណាស់។ ការលាងដៃរួមមាន៖ – លាងដៃជាមួយសាប៊ូ និងទឹកឲ្យបាន៤០វិនាទី – លាងដៃជាមួយអាល់កុល ឬលាងដៃជាមួយជេលឲ្យបានញឹកញាប់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ
March 6, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX400h បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបរ ងោកមួយភាំងបានរេចង្កូតទៅខាងស្ដាំដៃ បុករះរបងស័ង្កសីនិងថ្មរបស់អគ្គីសនីកម្ពុជា បណ្ដាលឲ្យបាក់រាយប៉ាយពេញផ្លូវ រីឯរថយន្តបង្កដាច់កាឡេកង់ខាងមុខទាំងសងខាង ផ្ទុះពោងសុវត្ថិភាព បើកទៅមុខលែងរួច រងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្លូវកោងជិតច្រមុះជ្រូកក្បាលថ្នល់ តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកឡិចស៊ីស RX400h ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-1772 ។ តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុ
March 6, 2020 - PR
(ភ្នំពេញ) ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០៖ ការជឿទុកចិត្ត ការស្រឡាញ់ពេញចិត្ត និងក្តីសុបិនក្នុងការធ្វើជាម្ចាស់ស្តេចកំពូលស្មាតហ្វូនក្នុងប្រវត្តិសាស្ត្រប្រចាំឆ្នាំ ២០២០ ពេលនេះបានដាក់សម្ពោធលក់ជាផ្លូវការក្នុងទីផ្សារទូទាំងព្រះរាជាណាចក្រកម្ពុជាយើងហើយ! ដូច្នេះអតិថិជនដែលកំពុងតែទន្ទឹងរង់ចាំយ៉ាងតក់ក្រហល់តាមរយៈការកម្ម៉ង់ទុកក្តី និងចង់ទិញនៅថ្ងៃនេះក្តីសូមប្រញាប់អញ្ជើញទៅជាវឱ្យបានមុនគេភ្លាមទៅ! អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះសម្រាប់រាល់ការជាវ Samsung Galaxy S20+ និង S20 Ultra ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង នឹងមានការថែមជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជា៖ + មេម៉ូរី Micro SD 256 (រហូតដល់អស់ពីស្តុក)! + បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (ផ្តល់ជូនរយៈពេល ៣
March 6, 2020 - ព័ត៌មានជាតិ
ក្រមាគឺជាស្នាដៃសិប្បកម្មត្បាញដែលដូនតាខ្មែរ ដែលមានអត្ថប្រយោជន៍ប្រើប្រាស់ច្រើនយ៉ាង ក្នុងជីវភាព ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ដោយសម័យបច្ចុប្បន្នយុវជន យុវតីខ្មែរ បានយកក្រមាខ្មែរមកច្នៃធ្វើជាសំលៀកបំពាក់ បែបទាន់សម័យថែមទៀតផង។ យ៉ាងណាមិញថ្មីៗនេះក៏មានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវការកែច្នៃក្រមា អោយក្លាយទៅជាម៉ាស់ក្រមា ដែលលោកអ្នកអាចមានភាពងាយស្រួលក្នុងការការពារពីដីហុយផងដែរ។ ដោយគណនីហ្វេសប៊ុកឈ្មោះ Eìì Mèìì បានសរសេររៀបរាប់ថា៖ “តោះមានម៉ាស់កន្សែង បោកទឹកបានប្រើបានយូរ មាន៣ជាន់ និង២ជាន់ ជួយការពារហុយដី កម្មង់បានចា៎ 086557127 សុំទោសផងណាបងៗចែៗអ៊ំស្រី អ៊ំប្រុស នឹងអូនៗដែរខលមកឬឆាតមកសួរដោយសារខ្ញុំម្នាក់ឯងតបមិនទាន់ទេណាសុំទោសផង”។ គួរបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ក្រមា ជំនួសការប្រើម៉ាស់ ដើម្បីការពារខ្លួនពីវីរុស COVID-19 ផងដែរ ហើយការប្រើក្រមានេះក៏បានលើកតម្កើនស្នាដៃក្រមារបស់ខ្មែរផងដែរ។
March 6, 2020 - ព័ត៌មានជាតិ
ខណៈដែលជំងឺខូវីដ១៩ កំពុងតែរាតត្បាតទូទាំងពិភពលោក ថ្មីៗនេះមន្ទីរពេទ្យខេត្តបាត់ដំបងបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីអំពី វីរូសកូរ៉ូណាប្រភេទថ្មី (COVID-19) ដល់បុគ្គលិកគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តបាត់ដំបង ដេីម្បីត្រៀមឆ្លេីយតបទៅនឹងការចម្លងមេរោគកូរ៉ូណា COVID-19។ ដោយក្រុមគ្រូពេទ្យដែលជាសមាជិកក្រុមឆ្លេីយតបបន្ទាន់ (RRT) ត្រូវបានបណ្តុះបណ្តាលបន្ថែមពីរបៀបពាក់ម៉ាស ពាក់ឯកសណ្ឋានការពារខ្លួន ក្នុងករណីដែលមានការសង្ស័យអ្នកជំងឺកំពុងមានវីរុសខូវីដ។ សូមបញ្ជាក់ថាខណៈដែលជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាបបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាព រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ រហូតដល់ម៉ោងល្ងាច ថ្ងៃទី៥ មីនា ២០២០ កម្ពុជាមិនទាន់រកឃេីញករណីថ្មីនៅឡេីយទេ៕ ប្រភព៖
March 6, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ កម្លាំងនគរបាលនាយដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានចុះបង្ក្រាប និងឃាត់ខ្លួននារីរងគ្រោះចំនួន១២នាក់ជាជនជាតិវៀតណាម និងស្រីប្រុសមេការ៥នាក់ និងសន្តិសុខ៥នាក់ផងដែរ នៅហាងម៉ាស្សា King Sora MASSAGE បង្កប់បំរើសេវាផ្លូវភេទ ក្នុងនោះក៏មានការសម្របសម្រួលពី លោក ឆាយ ហុងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ មានការដឹកនាំ ចុះធ្វើការបង្ក្រាប់ ជាក់ស្ដែង ដោយលោក វេសេនីយឯក សំបូរ ម៉ាន់ណារិទ្ធ ប្រធាននាយកដ្នានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃអគ្គស្នងការនគរបាលជាតិ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៥១B តាមផ្លូវលេខ៣៥០ នៅហាងម៉ាស្សា King Sora
March 6, 2020 - ព័ត៌មានជាតិ
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនព័ត៌មានដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា មានការផ្សព្វផ្សាយលក់កាតឈ្មោះ VIRUS SHUT OUT, ClodeWhash និង Anti virus Card ដែលមានខ្លឹមសារផ្សព្វផ្សាយភូតកុហកបោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា របាំងការពារមេរោគ SARS មេរោគ Corona និងការពារបាក់តេរី ផ្សេងៗជាដើម។ ក្រសួងសុខាភិបាល បានសំណូមពរឲ្យ ប្រជាពលរដ្ឋទាំងអស់កុំជឿការឃោសនាភូតកុហក បោកប្រាស់ ហើយក្រសួងបានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត របស់គណនីហ្វេសប៊ុក ដែលផ្សព្វផ្សាយលក់កាតនេះ។ ក្នុងនោះក៏បានស្នើរអោយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតឹងរុឹងទៅតាមផ្លូវច្បាប់ចំពោះគណនីហ្វេសប៊ុក និងផេកដែលបានផ្សព្វផ្សារព័ត៌មានមិនពិតខាងលើដើម្បីកុំឲ្យជនឱកាសនិយមទាំងនេះបន្តបោកប្រាស់ប្រជាពលរដ្ឋបន្តទៀត៕ ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
March 6, 2020 - អន្តរជាតិ
គ្រូហុងស៊ុយ ជនជាតិសាំងហ្គាពួរ ម្នាក់ដែលមានឈ្មោះថា Yun Long Zi ត្រូវបានក្រសួងមហាផ្ទៃ ហាមឃាត់ការធ្វើដំណើរចូលប្រទេសកម្ពុជា ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទាក់ទងនឹងការប្រមាថ ដោយសារតែគ្រូហុងស៊ុយ រូបនោះយករបាំព្រះរាជទ្រព្យ រៀបចំឲ្យក្រុមសិល្បៈរាំរបាំព្រះរាជទ្រព្យខ្មែរសម្ដែងនៅពីក្រោយខ្លួនក្នុងពិធីបួងសួង មួយកន្លែងនាប្រទេសសិង្ហបុរី។ ថ្មីៗនេះដែរ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានផ្ញើរលិខិតមួយទៅកាន់គ្រូហុងស៊ុយ Yun Long Zi ស្រាប់តែត្រូវបានគ្រូហុងស៊ុយរូបនោះ យកប៉ិចមកគូសវៀស កែអក្សរដែលអះអាងថា លិខិតរបស់ក្រសួងប្រើប្រាស់ភាសាអង់គ្លេសខុស។ លោកគ្រូហុងស៊ុយ Yun Long Zi បានរៀបរាប់នៅលើ Facebook របស់លោកថា៖
March 6, 2020









