Khmernote Media
  • សង្គម

    លោកឧកញ៉ា ស្រី ចាន់ថន ជារៀងរាល់ឆ្នាំបានប្រកាសឲ្យនារីៗទូទាំងប្រទេស​ ចូលកម្សាន្តនៅ​ រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park ដោយមិនគិតថ្លៃ នៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ នៅថ្ងៃទី០៨ ខែមីនា ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។ ដោយលោកឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ដើម្បីអបអរសាទរ ទិវាសិទ្ធិនារីអន្តរជាតិ ខួបអនុស្សាវរីយ៍លើកទី១០៩ឆ្នាំនេះ រមណីយដ្ឋាន និងសួនកំសាន្ត Jet’s Garden Park នឹងផ្ដល់ជូនកាដូពិសេសសម្រាប់បងប្អូននារីៗទាំងអស់ដោយឥតគិតថ្លៃ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ”។អាស័យដ្ឋាន រមណីយដ្ឋាន និងសួនកំសាន្ត Jet’s

    March 4, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះមគ្គុទេសក៍ទេសចរណ៍ភាសាចិន ក្រុងសៀមរាបប្រមាណ៣០០នាក់ ដង្ហែក្បួននៅប្រាសាទអង្គរ ដើម្បីចូលរួមលើកទឹកចិត្តគាំទ្រប្រយុទ្ធប្រឆាំងជំងឺ COVID-19 និងបញ្ជាក់ពីមិត្តភាពជាយូរអង្វែងរវាងកម្ពុជា-ចិនដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាមានទុក្ខលំបាក។ នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sun Ge បានសរសេររៀបរាប់ថា៖ “ថ្ងៃនេះមគ្គុទេសក៍ទេសចរណ៍ភាសាចិនក្រុងសៀមរាបប្រមាណ៣០០នាក់ ចូលរួមដង្ហែក្បួននៅប្រាសាទអង្គរដើម្បីចូលរួមផ្សព្វផ្សាយក៏ដូចជាការលើកទឹកចិត្ត បញ្ជាក់ពីមិត្តភាពជាយូរអង្វែងរវាងកម្ពុជា-ចិនដែលតែងតែជួយគ្នាទៅវិញទៅមក ពិសេសក្នុងគ្រាមានទុក្ខលំបាក។ ហើយរំពឹងថារដ្ឋាភិបាល និង ប្រជាជនចិន នឹងយកឈ្នះលើជំងឺកូរ៉ូណា (Covid-19) ក្នុងពេលដ៍ខ្លីខាងមុខ។ អង្គរស្វាគមន៍អ្នក! កម្ពុជាស្វាគមន៍៕

    March 4, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា រហូតដល់ម៉ោង​ ១១:៣៤នាទីថ្ងៃត្រង់​​ ថ្ងៃទី​ ៤ មីនា​ ២០២០​ ពុំទាន់រកឃេីញ​ករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ​ យេីងបានធ្វេីតេស្តសរុបកេីនដល់២៧៤​ នាក់​ នៅវិទ្យាស្ថានប៉ាស្ទ័រ​ តែមិនមានរកឃេីញមេរោគCOVID-19 ទេ​ ។​ អ្នកទេសចរណ៍​ ៤១​ ជាតិសាសន៍​ លេីនាវាយក្យ​ Westerdam​ ជាង​២០០០នាក់​ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ​ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេ​ពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់​ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស​ ។ ក្រុមគ្រូពេទ្យតាមព្រំដែន​ (មន្រ្តីចត្តាឡីស័ក)​ បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែន​គោគ​ ថៃ​ ឡាវ​ វៀតណាម​

    March 4, 2020
  • សិល្បៈ

    ទិវាសិទ្ធិនារីអន្តរជាតិ គឺជាទិវាមួយដែលតែងតែប្រារព្ធធ្វើឡើងនាថ្ងៃ 8 មីនា ជារៀងរាល់ឆ្នាំទូទាំងពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់ និងការលើកកម្ពស់ និងឲ្យតម្លៃស្ត្រីលើគ្រប់វិស័យស្មើនឹងបុរស រហូតគេបានចាត់ទុកស្ត្រីជាមាតាពិភពលោកថែមទៀតផង។ សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិ លើកទី109 ដែលត្រូវនឹងថ្ងៃទី 8មីនា ឆ្នាំ2020 ខាងមុខនេះ តើប្រិយមិត្តបានគិតទុកហើយឬនៅ ថាស្ត្រី ឬមិត្តនារីរូបណាដែលជានិមិត្តរូបក្នុងដួងចិត្តអ្នក? ចុះមានបានត្រៀមពាក្យពេចន៍ជូនពរ និង កាដូពិសេសៗ សម្រាប់ពញាក់អារម្មណ៍ពួកគាត់ហើយឬនៅ? ប្រសិនបើស្ត្រីនិមិត្តិរូបក្នុងដួងចិត្តរបស់អ្នកជាអ្នកមានគុណដូចជាអ្នកម្តាយជាដើម អ្នកអាចបើកហ្វេសប៊ុក Messenger របស់អ្នកក្នុងទូរស័ព្ទ OPPO Reno2 F ឬម៉ូដែលផ្សេងទៀតរបស់ OPPO ខលទៅជូនពរគាត់ដោយរៀបរាប់ថា “ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិនេះ

    March 4, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០៖ កាន់តែឡូយ កាន់តែឆ្លាតវៃ កាន់តែសន្សំសំចៃ និងកាន់តែទំនើប!ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ថ្មីស៊េរីចុងក្រោយបំផុតដែលផលិតផឡើងយ៉ាងល្អបំផុតជាមួយនឹងរូបរាងដ៏ទាក់ទាញ និងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតដែលផ្តល់នូវភាពត្រជាក់ប្រកបដោយផាសុកភាពនៅពេលនេះបានម្ពោធដាក់លក់ជាផ្លូវការទូទាំងប្រទេសកម្ពុជាយើងហើយ! ជាការពិតណាស់ម៉ាស៊ីនត្រជាក់ សាមសុង Wind-FreeTM Premium ស៊េរីថ្មីនេះពិតជាមានភាពវៃឆ្លាត និងទំនើបអស្ចារ្យជាទីបំផុត…ឆ្លាតរហូតដល់ថ្នាក់អាចធ្វើឱ្យអតិថិជនទាំងអស់លាន់មាត់ថាវាគឺពិតជាល្អលើសពីម៉ាស៊ីនត្រជាក់! ចង់ដឹងណាស់ថាតើវាអស្ចារ្យ និងឡូយប៉ុណ្ណានោះសូមមកមើលលក្ខណៈពិសេសខាងក្រោមនេះទាំងអស់គ្នា៖ * Wind-Free Cooling ជាបច្ចេកវិទ្យាដែលផ្តល់នូវភាពត្រជាក់បែបធម្មជាតិលឿន និងអាចរក្សាភាពត្រជាក់ឱ្យមានស្ថេរភាព និងចេញមកយឺតៗធ្វើឱ្យត្រជាក់សព្វពាសពេញបន្ទប់គ្មានខ្យល់រំខានតាមរយៈរន្ធទាំង 23,000! * Wind-Free AI Auto Cooling ផ្តល់នូវភាពត្រជាក់បានលឿនផ្តល់សំណើម

    March 4, 2020
  • ព័ត៌មានជាតិ

    សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសនិសិ្សត និងមន្ដ្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌសម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០។ ដោយ ក្រសួងចំនួន៦ ដូចខាងក្រោម៖ ១-​ ក្រសួងមុខងារសាធារណៈ ចំនួន ០៨ កន្លែង ២-​ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន ០៥ កន្លែង ៣-​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ១៣៣ កន្លែង ៤-​ ក្រសួងពាណិជ្ជកម្ម ចំនួន ៣៦ កន្លែង ៥-​ ក្រសួងធនធានទឹកនិងឧតុនិយម ចំនួន ២៨ កន្លែង

    March 4, 2020
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ឪពុកម្តាយរបស់យើងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជីវិតល្អបំផុតសម្រាប់យើងហើយពេលខ្លះយើងមិនដែលដឹងថាពួកគេលះបង់ច្រើនប៉ុណ្ណាដើម្បីឲ្យយើងសុខស្រួល។ មិនថាពួកគេនឿយហត់យ៉ាងណាក៏ដោយ ពួកគេតែងតែបង្ហាញទឹកមុខញញឹមនិងក្លាហានដើម្បីកុំអោយកូនៗមើលឃើញពីការរងទុក្ខរបស់ពួកគេ។ ជាក់ស្តែងបុរសនេះបានបង្ហាញយើងពីការខិតខំក្នុងនាមជាឪពុកម្នាក់ដែលខិតខំយ៉ាងខ្លាំងដើម្បីឱ្យគ្រួសាររបស់គាត់អាចមានជីវិតប្រសើរជាងហើយថែមទាំងមិនយកចិត្តទុកដាក់ចំពោះសុខភាពនិងសុវត្ថិភាពរបស់គាត់ទៀតផង។ ដោយលោក Misyanto អាយុ៦៦ឆ្នាំ ត្រូវបានប្រជាជនក្នុងតំបន់ប្រទះឃើញស្លាប់នៅលើម៉ូតូរបស់គាត់នៅឯ Desa Ledokombo រដ្ឋ East Jawa ប្រទេសឥណ្ឌូនេស៊ី។ យោងតាមសារព័ត៌មាន Suara Indonesia បានរាយការណ៍ថាបុរសចំណាស់រូបនេះបានស្លាប់ដោយសារតែធ្វើការហួសប្រមាណ ខណៈដែលគាត់មិនអើពើនឹងភាពនឿយហត់ដែលគាត់ត្រូវលក់ការ៉េមដើម្បីផ្គត់ផ្គង់គ្រួសារ។ យោងតាមសម្តីរបស់ក្រុមគ្រួសារនៃសពបាននិយាយថាជនរងគ្រោះបានត្អូញត្អែរពីការឈឺក្បាលនិងពិបាកដកដង្ហើម តែគាត់នៅតែចេញទៅលក់ការ៉េម។ ក្រោយធ្វើកោសល្យវិច្ច័យសមត្ថកិច្ចមិនបានឃើញសញ្ញាអ្វីទាក់ទងនឹងអំពើឃាតកម្ម ឬចោរកម្មអ្វីឡើយ ដោយទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ៕ ដោយ៖ ណារ៉ែន

    March 4, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់ឈ្មោះ ទេព សុផល្លា ដែលប្រើប្រាស់គណនីហ្វេសបុក ( Saty Fila ) ត្រូវបានសមត្ថកិច្ចកោះហៅអោយចូលមកបំភ្លឺលើការចុះផ្សាយ និងចែកចាយព័ត៌មានមិនពិតពីវីរុស COVID 19 ។ នៅថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០ នាទី សមត្ថកិច្ចនៃការិយាល័យប្រឆាំបទល្មើសបច្ចេកវិទ្យា នៃផែនសន្តិសុខ សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានកោះហៅឈ្មោះ ទេព សុផល្លា អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាស័យដ្ឋានបច្ចុប្បន្ននៅផ្ទះលេខ

    March 3, 2020
  • ព័ត៌មានជាតិ

    យោងតាមហ្វេសបុករបស់លោកតាំង គឹមសួរ បានសរសេររៀបរាប់ឲ្យដឹងថា៖ “ក្រោយពីទទួលបានដំណឹងថាបងប្រុស ស្រី ចាន់ថន នឹងជួយឧបត្ថម្ភត្រាក់ទ័រមួយគ្រឿងដែលមានតម្លៃប្រហែលជាង៣០,០០០ដុល្លារថ្វាយព្រះអង្គដើម្បីរៀបចំផ្លូវបញ្ចៀសភ្លើងឆេះព្រៃ ខ្ញុំមានអារម្មណ៍អររំភើបចង់ហោះ មិនដឹងជាព្រះអង្គមានអារម្មណ៍បែបណាទេក្រោយពីទទួលដំណឹងមួយនេះ។ អរគុណបងប្រុសជាទីគោរពដែលបានសាងកំលាំងចិត្តជូនព្រះអង្គ អរគុណបងប្រុសជាទីស្រលាញ់ដែលបានរួមចំណែកដ៏ធំជួយសង្គ្រោះព្រៃឈើដែលមានទំហំជាង៣០,០០០ហិកតាដែលកំពុងតែទទួលការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីស្នាដៃរបស់ជនតិរិច្ឆានមួយចំនួន អរគុណបងប្រុសជាខ្លាំងដែលធ្វើជាបុគ្គលគំរូដ៏ល្អសម្រាប់ប្រជាជនខ្មែរ”។ ក្នុងនោះផងដែរលោកឧកញ៉ា ស្រី ចាន់ថន ដែលបានឧបត្ថម្ភយ៉ាងសកម្មក្នុងការងារសង្គម បានបង្ហោះឲ្យដឹងក្នុងហ្វេសបុកផ្ទាល់ខ្លួនរបស់លោកឧកញ៉ាថា៖ ថ្ងៃទី03/03/2020 ដើម្បីចូលរួមការពារព្រៃឈើធម្មជាតិ, ការពារជម្រកសត្វព្រៃ, ការពារការឆេះព្រៃបន្តទៀត ទៅតាមលទ្ធភាពរបស់ខ្ញុំតាមដែលអាចធ្វើបាននោះ! ម្យ៉ាងដោយមើលឃើញការខ្វះខាតរបស់ព្រះអង្គ ប៊ុត សាលួត ដែលជាអ្នកការពារព្រៃធម្មជាតិនិងជាការរួមចំណែកកុំអោយភ្លើងឆេះរាលដាលដល់ព្រៃឈើផ្សេងៗទៀតនិងការពារសត្វមានជីវិតនៅតំបន់ -ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ 🌳🚜 ខ្ញុំបាទបានជួយឧបត្ថម្ភត្រាក់ទ័រចំនួន០១គ្រឿង🌳🚜 ដើម្បីប្រគេននិងថ្វាយជូនព្រះអង្គ ប៊ុន សាលួត ដែលបានស្នើសុំមកកាន់រូបខ្ញុំ

    March 3, 2020
  • សិល្បៈ

    រំដួលលិចទឹក ជាអ្នកច្នៃម៉ូត ដ៏ល្បីល្បាញ និងត្រូវមហាជនទទួលនូវស្នាដៃរបស់សិល្បកររូបនេះ ដែលតែងតែបង្ហាញនូវភាពច្នៃប្រឌិត តែនៅតែរក្សាទម្រង់តាមបែបខ្មែរ មហាជ​នពិតជាស្គាល់​ច្បាស់ និងទទួលស្គាល់​នូវ​ភាព​ប៉ិនប្រសប់​របស់ រំដួល​លិច​ទឹក។ យ៉ាងណាមិញថ្មីៗនេះដួលលិចទឹក បានបង្ហាញនូវឈុតដែលខ្លួនបានច្នៃ បុប្ផានៃជាតិ ពោលគឺ ផ្ការំដួល ចំនួន១គីឡូ យកមកកែច្នៃក្លាយជាឈុត រំដួលសហ័សសម័យ។ ដោយរំដួលលិចទឹក បានសរសេររៀបរាប់ថា៖ “ឈុតរំដួលសហ័សសម័យ អបអរសាទរ ទិវាវប្បធម៌ជាតិនៃកម្ពុជា ឆ្នាំ២០២០ រំដួល​ចា៎​ មិនមែនដួលរំទេណា ជាដំបូង​ នាងខ្ញុំសុំលេីកដៃសួរទៅបងៗ​ ខាងម្កុដយេីង​ ជួយប្រាប់តិចមកថា​ ម្កុដនេះម៉ូតក្នុងសម័យណា​ ហេីយមិនដឹងខុសត្រូវទេបងប្អូនអេីយ​។ តាមពិតឆ្លងកាត់ខេត្តទេ​ តែនឹកឃេីញថាកុំអោយខាត​ ម្យ៉ាងទេីបដល់រដូវផ្កាផង​

    March 3, 2020