Khmernote Media
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ដោយសារស្ថានភាពផ្សារស្ទឹងមានជ័យចាស់ ដែលមានទីតាំងស្ថិតនៅចំណុចផ្សារស្ទឹងមានជ័យ ផ្លូវមុនីរ៉េត (ផ្លូវ២១៧) ក្រុមទី២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដែលគេដឹងថា បានសង់ឡើងតាំងពីទសវត្សរ៍ទី៦០ ដោយធ្វើអំពីឈើប្រក់ក្បឿង មកដល់ពេលនេះ មានលក្ខណៈចាស់ទ្រុឌទ្រោមយ៉ាងខ្លាំងទៅហើយ ដែលនឹងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់បងប្អូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចូលទៅទិញអីវ៉ាន់នៅក្នុងផ្សារនេះ បន្ទាប់ពីរដ្ឋបាលខណ្ឌមានជ័យ ស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើការជួសជុលឡើងវិញ ទើបនៅព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០នេះ អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌមានជ័យ មានលោក ពេជ្រ កែវមុនី ជាអភិបាលខណ្ឌ

    March 3, 2020
  • បច្ចេកវិទ្យា

    នៅក្នុងកំឡុងខែកុម្ភៈកន្លងទៅនេះ realme c series បានដាក់ប្រកាសផ្លូវការនៅលើទីផ្សារជាច្រើន ជាបន្តបន្ទាប់។ គឺជាស្មាតហ្វូនស្តេចហ្គេមកំរិតថវិការមធ្យមនិងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារប្រទេសឥណ្ឌូនេសីុ ឥណ្ឌានិងទីផ្សារជាច្រើនទៀត។ ជាពិសេសគឺនៅលើទីផ្សារប្រទេសឥណ្ឌូនេសីុ ដោយត្រឹមតែរយៈពេល1 នាទីក៏លក់បានដល់ទៅ5000គ្រឿង ហើយ5នាទីក្រោយនៅលើឧស្សាហកម្មផ្សេងៗលក់បានដល់ទៅ10000គ្រឿង ។ realme C3 គឺជាទូរស័ព្ទដំបូងគេដែលបំពាក់ដោយបន្ទះឈីប Helio G70 ហើយបន្ទះឈីបនេះបានទទូលការការវាយតម្លៃខ្ណស់នៅលើគេហទំព័រAntutu ដែលទទួលបានពិន្ទុខ្ពស់រហូតជាង190000ពិន្ទុ។អាចនិយាយបានថាជាបន្ទះឈីបដែលមានគុណភាពល្អ នឹងធ្វើអោយការលេងហ្គេមមានភាពរលូន។ ជាមួយគ្នានេះដែរ ទូរស័ព្ទrealme C3 នេះក៏បានភ្ជាប់ជាមួយនឹងថាមពលថ្មធំ5000mAh និងអេក្រង់6.52អីុង ដែលមិនត្រឹមតែអាចនាំអោយអ្នកនូវបទពិសោធន៍លេងហ្គេមដ៏អស្ចារ្យនោះទេថែមទាំងអាចបំពេញនូវតម្រូវការអ្នកទាំងអស់គ្នាដែលអាចកាន់ថ្មបានយូរទៀតផង។ ហើយrealme C3 នេះគឺបានបំពាក់នូវកាមេរ៉ាក្រោយ3គ្រាប់ 12MP+2MP+2MP និងម៉ាក្រូលេន 4cm ដែលអាចបំពេញតម្រូវការការថតរូបបានយ៉ាងល្អ។

    March 3, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ មង្គលការ កូនប្រុសស្រីមួយគូជិតចូលដល់រាត្រីផ្សំដំណេក ខណៈនៅសល់១បទចប់កម្មវិធី ក៏ស្រាប់តែមានហិង្សាកើតឡើងរវាងអ្នកភូមិ និងខាងកូនកំលោះ បណ្តាលអោយបងប្រុសកូនកំលោះ រងរបួសបែកក្បាល និងកូនកំលោះចូលទៅជួយក៏ត្រូវរបួសហើមមាត់ បាក់ធ្មេញអស់២ផងដែរ តែត្រូវសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍ទាំងសងខាង ។ ហេតុការណ៍នេះដែរបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០:៥០នាទី យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ នៅផ្ទះខាងស្រី ដែលស្ថិតនៅភូមិ ដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភាគីទាំងសងខាងមិនបានអោយដឹងអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ខាងកូនកំលោះរបួសធ្ងន់២នាក់ ទាំងកូន កំលោះ។ ចំណែកខាងអ្នកភូមិវិញរបួសស្រាល៣នាក់ ។

    March 3, 2020
  • ព័ត៌មានជាតិ

    អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការបកស្រាយបន្ទាប់ពីមានការបង្ហោះពីបណ្តាញហ្វេសប៊ុកផេក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ទាក់ទិនទៅនឹងជនបរទេសដែលបានដួលស្លាប់នៅក្នុងទឹកដីខណ្ឌសែនសុខ ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបកស្រាយថា នៅថ្ងៃទី០២-០៣-២០២០ វេលាម៉ោង ០៥ និង៣០នាទី មានករណីជនជាតិបង់ក្លាដេស ដេកស្លាប់ កើតឡើង នៅចំណុចក្នុងផ្ទះកម្មករ សំណង់ការដ្ឋានក្រុមហ៊ុនប៊ូយ៉ុង ផ្លូវសហពន្ធ័រុស្ស៊ី ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ សពឈ្មោះ ALOM JAHANGIR ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិបង់ក្លាដេស មុខរបរកម្មករសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ BX0979936 ។​ តាមការត្រួតពិនិត្យ របស់លោកវេជ្ជបណ្ឌិត

    March 3, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីមានការបង្ហាញ របាំអប្សារា២៥ដួង ដែលជាស្នាដៃរបស់យុវតី ថៅ ពេជ្រអម្រឹត ប្រធាននិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជា។ ដោយរបាំនេះត្រូវបានយកខេត្តទាំង២៥ មកប្រមាណវិធីក៏ដូចប្រៀបធៀប ជាមួយតួរអង្គឯកដែលមានប្រជាប្រិយភាពមិនចេះសាបសូន្យរបស់កម្ពុជាគឺអប្សារា ដែលជាអត្តសញ្ញាណជាតិ។ ដោយកញ្ញា Phiyanit Amrita បានសរសេររៀបរាប់ថា៖ “ការសម្តែងបង្ហាញ ស្នាដៃ “របាំអប្សរា២៥ដួង” នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលមហោស្រពចតុមុខ ។ ការខិតខំអស់ជាង៧ខែមកនេះ គឺមិនមែនដើម្បីតែពានរង្វាន់ឬកិត្តិយសទេ តែពួកយើងទាំង៧១នាក់មានចក្ខុវិស័យមុតស្រួចក្នុងការធ្វើស្នាដៃនេះឡើងដើម្បីអភិរក្សទាំងវប្បធម៌ និងលើកស្ទួយសក្តានុពលវិស័យទេសចរណ៍នៃ២៥រាជធានីខេត្តរបស់ប្រទេសយើង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៍ទេសចរណ៍ ល និង ល។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងនឹងរួមគ្នាលើកស្ទួយអភិរក្សវប្បធម៌ជាតិយើង ក៏ដូចជាគាំទ្រក្រុមសិល្បៈសាកលវិទ្យាល័យមេគង្គកម្ពុជាយើងបន្តទៀត ដើម្បីជាកម្លាំងចិត្តអោយពួកយើងបន្តបេសកកម្មតបគុណផែនដីដ៏អស្ចារ្យនៃយើង។ អប្សរា២៥ដួង

    March 3, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ មុខសញ្ញាក្រុមវាយប្លន់យកម៉ូតូ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយ ចំនួន៥នាក់ ត្រូវបាន កម្លាំងនគរបាលស្រុក អង្គស្នួល ស្រាវជ្រាវក្របួចបានទាំងសំបុក និងមេក្លោង ដែលជាអ្នកបើករថយន្ត បញ្ជាពីក្រោយ យកទៅធ្វើការសាកសួរនិងកសាងសុំណំរឿងតាមនិតីវិធី។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០១:២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០នេះ នៅចំណុចភូមិត្រពាំងថ្ម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ០៣នាក់ មានដូចជា ១.ឈ្មោះវ័ន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (ម្ចាស់ម៉ូតូ016ឈ្មោះ

    March 3, 2020
  • PR

    ដោយសារមានការសំណូមពរឥតដាច់ ពីសំណាក់ម្ចាស់ហាង ដែលមានលក់ទូរស័ព្ទស្មាតហ្វូនម៉ូឌែល S1Pro ជាពិសេសអតិថិជន ដែលបានខកខានឱកាស ក្នុងអំឡុងពេលប្រូម៉ូសិនសប្ដាហ៍ vivo រយៈពេលប្រាំពីរថ្ងៃ ដែលទើបតែបញ្ចប់ម្សិលមិញនេះ ខាងក្រុមហ៊ុន vivo នឹងបន្តកម្មវិធីនេះ រហូតដល់ថ្ងៃទី ១០ ខែមីនា ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន vivo និងក្រុមហ៊ុន Smart បានសហការគ្នា ដើម្បីផ្តល់ជូនស៊ីមកាតតម្លៃ ៥៤ ដុល្លារ សម្រាប់បងប្អូនដែលបានជាវទូរសព្ទដៃម៉ូឌែលត្រកូល Y ក្នុងអំឡុងពេល ១០ ថ្ងៃដូចគ្នានេះដែល ពោលគឺពីថ្ងៃទី ០១ ខែមីនា

    March 3, 2020
  • ព័ត៌មានជាតិ

    ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ បានច្រានចោល និងបំភ្លឺ ក្រោយ​គណនី​ហ្វេសបុក​ឈ្មោះថា​ Sovannara Som បាន​បង្ហោះ​ខ្លឹម​សារ​ថា​ មាន​ករណី​ខ្យល់​គ​រស្លាប់​ភ្លាមៗ​ នៅ​ត្រង់​ចំណុច​ចិញ្ចឹម​ផ្លូវ​ជាប់​របង​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ស្ថិត​ក្នុង​ភូមិ​ ៣​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុងខេមរភូមិន្ទ​ ថា​ដោយសារតែ​ឆ្លង​ វីរុស​ COVID-19។ ដោយខាងស្នងការបានបញ្ជាក់ថានេះជាព័ត៌មាន​មិន​ពិត​ ព្រោះ​ជនរងគ្រោះ​ បាន​ស្លាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ ដោយ​សារ​តែ​ស្រវឹង​ស្រា​ ដួល​ត្រូវ​នឹង​វត្ថុ​រឹង​ បណ្តាលឲ្យស្លាប់​ ខាងសមត្ថកិច្ច​ជំនាញ​ក៏​បាន​បង្ហោះ​ព័ត៌មាន​ ក្នុង​ទំព័រ​ហ្វេសបុក​ផ្លូវការ​របស់​ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ដែរ​។ ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ធ្វេី​ការបញ្ជាក់​ជូនលម្អិត ឲ្យ​ប្រជាពលរដ្ឋ​បានដឹងថា​ ៖​ ជម្ងឺ​កូរ៉ូណា​

    March 3, 2020
  • អន្តរជាតិ

    យោងតាមរបាយការណ៍ចុងក្រោយចុះផ្សាយដោយ CNN បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី COVID-19 នៅប្រទេសកូរ៉េខាងត្បូង បានលោតឡើងដល់២៨នាក់ហើយនៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះផងដែរ គេរកឃើញមានករណីអ្នកឆ្លងវីរុសនេះ ៦០០ករណីថ្មីបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសលោតឡើងដល់ ៤,៨១២ករណី នេះបើយោងតាមរបាយការណ៍របស់ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KCDC)។ ក្នុងចំណោមករណីឆ្លងបន្ថែមថ្មីនេះ មានចំនួន ៥១៩ ករណីមកពីទីក្រុង Daegu និង ៦១ ករណីមកពីខេត្ត North Gyeongsang ដែលព័ទ្ធជុំវិញទីក្រុង Daegu។ បើគិតជាភាគរយ គ្រាន់តែទីក្រុង Daegu មួយមានប្រមាណ ៧៤.៨% នៃចំនួនឆ្លងសរុប៕

    March 3, 2020
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលសុខភាពសាធារណៈនិងប៉ូលីសចម្រុះ បានធ្វើការឆ្មក់ចូលនៅក្នុងគេហដ្ឋានមួយកន្លែងនៅខេត្ត Saraburi ប្រទេសថៃ ដែលផ្ទះនោះជាទីតាំងធ្វើសកម្មភាពលាងសម្អាតម៉ាសដែលប្រើប្រាស់រួច និងអ៊ុតម៉ាសទាំងនោះ ដើម្បីវេចខ្ចប់យកទៅប្រើប្រាស់និងលក់ឡើងវិញ។ ខណៈដែលចុះបង្ក្រាបរកឃើញម៉ាស៊ីនបោកខោអាវ១គ្រឿង ឆ្នាំងអ៊ុត២ និងម៉ាសដែលប្រើប្រាស់រួចប្រមូលដាក់ថង់ជាច្រើនទៀត។ ដោយគេឃើញមានយុវជនជំទង់៦នាក់កំពុងធ្វើការយកឬស្សីដាក់សងខាងដើម្បីដាក់ម៉ាសអោយឲ្យតឹង និងមានបុគ្គលិកខ្លះកំពុងតែអ៊ុតម៉ាសដែលបោករួចអោយត្រង់ភ្លឹងឡើងវិញ មុនពេលវេចខ្ចប់យកទៅចែកចាយ។ តាមការស៊ើបអង្កេតបានឲ្យដឹងថាផ្ទះនេះជាកម្មសិទ្ធិរបស់ អ្នកស្រី Chintana Namwichai អាយុ ៤៧ ដែលពេលចុះបង្ក្រាបគេពុំឃើញមានវត្តមានម្ចាស់ផ្ទះឡើយ ខណៈដែលកូនប្រុសម្ចាស់ផ្ទះកំពុងមើលការខុសត្រូវលើបុគ្គលិក។ ក៏គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះមានជនជាតិថៃមួយរូប បានជួបប្រទះនូវករណីកម្ម៉ង់ម៉ាសមួយថង់ តម្លៃ៧៥០បាត ប៉ុន្តែពេលទទួលបានគឺម៉ាសដែលប្រើប្រាស់រួច ចំណែកនៅប្រទេសវៀតណាមក៏មានករណីដូចនៅប្រទេសថៃដែលសមត្ថកិច្ចទើបតែចុះបង្ក្រាបកន្លែងលក់ម៉ាសដែលប្រើប្រាស់រួចផងដែរ៕

    March 3, 2020