- Khmernote Media
- ព័ត៌មានជាតិ
ខណៈដែលពិធីបុណ្យទន្លេលើកទី០៦ ដែលប្រារព្ធនៅខេត្តបាត់ដំបងកាន់តែកៀកនោះ មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឲ្យដឹងថា អ្នកភ្នំពេញអាចជិះរថភ្លើងមកលេងបុណ្យទន្លេនៅខេត្តបាត់ដំបងបាន ដោយចេញដំណើរនៅថ្ងៃទីសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៧៖៣០នាទីព្រឹក តម្លៃសំបុត្រ ៥ដុល្លារ ។ គួររំលឹកថាពិធីបុណ្យនេះ មានការរៀបចំព្រឹត្តិការជាច្រើន ដូចជា ការប្រគុំតន្រ្តីខ្នាតធំ ការបាញ់កាំជ្រួចនាពេលរាត្រី ការសម្តែងសិល្បៈ ជាតិ និងអន្តរជាតិ ការដាំកូនឈើ ការតាំងពិព័រផលិតផលជាតិ និងអន្តរជាតិ ព្រឹត្តិការណ៍កីឡាជាតិ និងអន្តរជាតិ និងការតាំងពិពណ៍ម្ហូបអារហារ ជាតិ និងអន្តរជាតិ។ ពិធីបុណ្យទន្លេលើកទី០៦ឆ្នាំ២០២០ ក្រោមប្រធានបទ “ទន្លេនៃសន្តិភាព
March 2, 2020 - សិល្បៈ
នៅដើមខែមីនានេះ រឿងកំប្លែងកូរ៉េថ្មី “សួនសត្វក្រឡាប់ចាក់” ឬ “Secret Zoo” នឹងធ្វើឲ្យទស្សនិកជនសើចសប្បាយជាមួយនឹងសាច់រឿងពេញតែម្តង។ រឿងនេះគឺនិយាយអំពីសួនសត្វមួយនៅប្រទេសកូរ៉េដែលបានប្រឈមមុខនឹងបញ្ហាក្ស័យធន ហើយសត្វទាំងអស់ដែលមាននៅក្នុងសួននោះគឺត្រូវបានលក់ចេញទាំងអស់។ ជាចៃដន្យ សួនសត្វនោះក៏ទទួលបាននូវគម្រោងមួយដែលអាចឲ្យសួនសត្វនោះអាចដំណើរការបានឡើងវិញជាធម្មតា តែដោយសារតែគ្មានសត្វទើបប្រធានគ្រប់គ្រងសួនសត្វបានសម្រេចចិត្តឲ្យបុគ្គលិកទាំងអស់ត្រូវធ្វើជាសត្វ និងស្លៀកឈុតសត្វដើម្បីសំដែងឲ្យទស្សនិកជនមើល ហើយមិនយូរប៉ុន្មាន សួនសត្វនោះក៏ត្រូវបានល្បីពាសពេញបណ្តាញលើបណ្តាញសង្គម។ មិនត្រឹមតែធ្វើឲ្យអ្នកទស្សនាបានសើចសប្បាយនោះទេ ប៉ុន្តែក៏មានឈុតឆាកដែលធ្វើឲ្យអ្នកទស្សនារំភើបទៅតាមផងដែរ។ រឿង “សួនសត្វក្រឡាប់ចាក់” ឬ “Secret Zoo” នឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី០៤ មីនានេះតទៅ។ ចុចទីនេះដើម្បីទស្សនា trailer ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច
March 2, 2020 - ព័ត៌មានជាតិ
ប៉ុន្មានថ្ងៃកន្លងមកនេះឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម ក្នុងនោះផេកឈ្មោះ Sovanara Som ថាករណី មរណភាពរបស់មន្ត្រីនគរបាលរូបនេះ ពាក់ព័ន្ធនឹងជំងឺ COVID-19។ ពេលនេះរដ្ឋបាលខេត្តសៀមរាប បានបកស្រាយថាលោកអនុសេនីយ៍ត្រី សំ សុភា ជាមន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រម បានមរណភាពក្នុងជន្មាយុ៣៩ឆ្នាំដោយរោគគាពាធ(រលាកបំពង់អាហារធ្ងន់ធ្ងរនិយាយរួមគឺធ្លាយក្រពះ) ពោលគឺពុំមានពាក់ព័ន្ធនឹងជំងឺ COVID-19នោះឡើយ។ ពេលនេះសពលោកអនុសេនីយ៍ត្រី សំ សុភា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម តម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ដែលមានទីតាំងស្ថិតនៅក្រោយវត្តព្រះឥន្ទកោសីយ៍ ហៅ វត្តលើ ស្ថិតនៅក្រុមទី៤ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ទំនាក់ទំនង លេខទូរស័ព្ទ ក្រុមគ្រួសារសព
March 2, 2020 - PR
កំពុងតែស្រូបយកការគាំទ្រទស្សនាយ៉ាងពេញទំហឹង តាមរយៈរឿងភាគខ្មែរក្នុងម៉ោងមាសទាំងពីរ រឿងគឺ កូនប្រសាអ្នកមាន ម៉ោង 7-8 យប់ និងរឿង រាជិនីភូមិគ្រឹះ ម៉ោង 8-9 យប់ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ។ ស្រាប់តែយប់មិញនេះ ហង្សមាស បានញ្ញាក់អារម្មណ៍ហ្វេនជាមួយនឹងរឿងភាគខ្មែរថ្មីមួយទៀតគឺរឿង រាជបុត្រកង្កែប ដែលប្រមូលផ្តុំតួសុទ្ធតែអាយដូលសំណព្វចិត្តតែម្តង។ លោក នី រតនា កញ្ញា វី ឌីណែត អ្នកនាង សួស វីហ្សា និងលោក
March 2, 2020 - សុខភាព
ប៉ុន្មានថ្ងៃនេះមានករណីមនុស្សដួលសន្លប់ និងស្លាប់ភ្លាមៗ ដែលក្នុងនោះមានទាំងជនជាតិបរទេស និងជនជាតិខ្មែរ។ ស្របពេលដែលពិភពលោកកំពុងវាយលុយដោយ COVID-19 ធ្វើឲ្យមតិសាធារណៈមួយចំនួនសង្ស័យថា អ្នកទាំងនោះសន្លប់ ឬស្លាប់ដោយ COVID-19? បដិសេធការលើកឡើងខាងលើនេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលបកស្រាយថា ជំងឺឆ្លងទាំងអស់ ក្នុងនោះមានទាំងជំងឺ COVID-19 មិនអាចធ្វើឲ្យអ្នកជំងឺដួលសន្លប់ ឬស្លាប់ភ្លាមៗទាន់ហន់បានទេ។ ជំងឺឆ្លងត្រូវការពេលវេលាច្រើនថ្ងៃដើម្បីវិវត្តជំងឺ ដូចជា ចាប់ផ្តើមក្តៅខ្លួន អស់កម្លាំង ក្អកស្ងួត ហៀរសម្បោរ និងករណីធ្ងន់ធ្ងរអាចវិវត្តទៅហត់ស្រាល និងវិវត្តសន្សឹមៗទៅហត់មធ្យម ហើយបន្ទាប់មកហត់ខ្លាំង។ ក្នុងនោះដែរ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា អ្នកជំងឺដែលដួលសន្លប់ ឬអាចស្លាប់ទាំងទាន់ហន់ភ្លាមៗ ច្រើនតែជាអ្នកជំងឺមិនឆ្លង ដូចជា
March 2, 2020 - ព័ត៌មានជាតិ
ការទន្ទឹងរង់ចាំបានឈានចូលមកដល់ជាផ្លូវការហើយ! ទិវាជាតិអំណានលើកទី៥ ដែលបានផ្ដួចផ្ដើមឡើងដោយក្រសួងអប់រំ យុវជន និង កីឡានឹងប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី ៦ ៧ ៨ ខែ មីនា ឆ្នាំ២០២០ ខាងមុខនេះ ចាប់ពីម៉ោង៨ព្រឹក រហូតដល់៧ល្ងាច នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC)។ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះទិវាជាតិអំណាននឹងឈានចូលមកដល់ហើយ ក្រោមប្រធានបទ «ការអានបណ្ដុះបញ្ញា ការស្រាវជ្រាវ និង នវានុវត្តន៍»។ ដោយឆ្នាំនេះទិវាជាតិអំណាន នឹងមាននូវស្តង់លក់សៀវភៅ និងកម្មវិធីសប្បាយៗជាច្រើនដើម្បីទទួលបានចំណេះដឹងផ្សេងៗទៀត។ តើអ្នកទាំងអស់គ្នាត្រៀមខ្លួនហើយឬនៅដើម្បីចូលរួមក្នុងកម្មវិធីនេះ? សូមកុំភ្លេចចូលរួមឲ្យបានច្រើនកុះករណា៎៕
March 2, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ ក្នុងនោះយុវតីនិងអ្នកឌុបបែកមុខហូរឈាមជោគខ្លួន បន្ទាប់ពីពួកគេទាំងបីនាក់ជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានក្រុមមិនស្គាល់មុខមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង តាមមកគប់ដុំថ្មចំអ្នកបើកម៉ូតូ ដោយមិនដឹងមូលហេតុ បណ្ដាលឲ្យដួលម៉ូតូបោកនឹងថ្នល់អូសឡើងលើចិញ្ចើមផ្លូវ ហើយចុះមកបម្រុងវាយទៀត តែត្រូវបានសន្តិសុខយាម នៅជិតនោះ ព្រមទាំងអ្នកដំណើរស្រែកឃាត់ទាន់ ហើយរាយការណ៍ប្រាប់សមត្ថកិច្ច ទើបក្រុមជនមិនស្គាល់មុខទាំងនោះរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង១៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់បបរមួយកន្លែង ជិតផ្លូវចូល ផ្សារទំនើប ម៉ាន់នី ម៉ាន់នី ម៉ល (អតីតរោងចក្រ ស្ព័តវែចាស់) លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
March 2, 2020 - ព័ត៌មានជាតិ
ខណៈពេលដែលប្រជាពលរដ្ឋទូទាំងពិភពលោក ក៏ដូចជាពលរដ្ឋកម្ពុជា កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺផ្លុវដង្ហើមថ្មី ដែលពិភពលោកអោយឈ្មោះថា COVID-19 ដោយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC កម្ពុជាកាលពីម្សិលមិញនេះបានបញ្ជាក់ប្រាប់ពីវិវត្តន៍នៃការធ្វើតេស្តរកមេរោគ កូរ៉ូណាថ្មី ដោយក្នុងនោះអ្នកធ្វើតេស្តកើនឡើង៩២នាក់ ប៉ុន្តែមិនមានរកឃើញមេរោគ COVID-19 នោះទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការថា៖ “រហូតដល់ម៉ោង ៩:៥០នាទី ថ្ងៃទី ១ មីនា ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ យេីងបានធ្វេីតេស្តសរុបកេីនដល់៩២នាក់ នៅវិទ្យាស្ថានប៉ាស្ទ័រ តែមិនមានរកឃេីញមេរោគCOVID-19 ទេ ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍
March 2, 2020 - ព័ត៌មានជាតិមិនទាន់ចេះបើករថយន្តផងក៏ឡើងទៅបើក បណ្តាលឲ្យបុករះរថយន្ត២គ្រឿង បោកផ្ទប់ទាំងបុរសបរទេសម្នាក់រងរបួសធ្ងន់ទៀត
រាជធានីភ្នំពេញ ៖ ពិតជាធ្វេសប្រហែសណាស់ បុរសបរទេសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីដើរចេញពីសណ្ឋាគារ ស្រាប់តែមានបុរសម្នាក់មិនទាន់ចេះបើករថយន្តផង ក៏ឡើងទៅបើករថយន្ត NISSAN NAVARRA ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្តម៉ាក KIA ពាក់ស្លាកលេខរដ្ឋ ២៩ 2-0230 រុញទាំងបុរសបរទេសខាងលើផ្ទប់ពីក្រោយរថយន្ត LEXUS 330 មួយគ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩:៣៥នាទីយប់ ថ្ងៃសៅរិ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចមុខសណ្ឋាគារ Double Leaf លើផ្លូវ១២៣ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាក្សីដែលឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មានយើងដឹងថា
March 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបោះពួយទៅបុកមន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ ខណៈជិះម៉ូតូឆ្លងផ្លូវប៉ើងជាច្រើនម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់រថយន្តបង្កព្យាយាមបើករត់ជាង១០០ម៉ែត្រ ត្រូវបងប្អូនប្រជាពលរដ្ឋដេញចាប់បានវិញ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវលេខ៤៨២ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជាមន្ត្រីអាវុធហត្ថជិះម៉ូតូមួយគ្រឿងម៉ាកអិចសាយទ័រពាក់ស្លាកលេខខេមរៈភូមិន្ទ ០២-១-៦៧៨៩ ធ្វើដំណើរតាមបណ្តោយផ្លូវ ៤៨២ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើកែង និងផ្លូវ១៦៣ ក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាមពណ៌ស្ករពាក់ស្លាកលេខក្រចេះ 2A-0472 បើកបរដោយបុរសម្នាក់រួមដើរ និងស្ត្រីជាច្រើននាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១៦៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលម៉ូតូពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្តាលឲ្យមន្ត្រីអាវុធហត្ថម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ ចំណែករថយន្តបង្កព្យាយាមបើករត់បានប្រមាណជាង ១០០ម៉ែត្រត្រូវបានបងប្អូនប្រជាពលរដ្ឋដេញចាប់បានមកវិញរួចប្រគល់ជូនសមត្ថកិច្ចខណ្ឌចំការមន ចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
March 1, 2020









