Khmernote Media
  • សិល្បៈ

    ត្រូវចាំថា “គាត់មករកអ្នក ប៉ុន្តែអ្នកមើលមិនឃើញនោះទេ ហើយអ្វីដែលអ្នកមើលមិនឃើញនឹងធ្វើឲ្យអ្នកឈឺចាប់” ។ ពីផលិតកម្ម Blum House ដែលជំនាញទាក់ទងជាមួយនឹងរឿងរន្ធត់ព្រឺព្រួចនឹងនាំអ្នកទាំងអស់គ្នាមកទស្សនាសាច់រឿងថ្មីដែលទើបនឹងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តគឺរឿង “The Invisible Man”។ តើនឹងមានរឿងអ្វីកើតឡើងទៅលើពួកគេ? តើអ្នកដឹងអ្វីខ្លះពីរឿងមួយនេះ? ចុចទីនេះដើម្បីទស្សនា trailer ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

    February 29, 2020
  • ព័ត៌មានជាតិ

    រឿងភាគថ្មីរបស់ទូរទស្សន៍ SBS ចំណងជើង ‘The King: Eternal Monarch’ ដែលចូលរួមសម្តែងដោយ Lee Min Ho និង Kim Go Eun បានបញ្ជាក់កាលបរិច្ឆេទការចាក់បញ្ចាំងរបស់ខ្លួនដោយនឹងត្រូវបញ្ចាំងនៅខែមេសាខាងមុខនេះ។ រឿងភាគនេះក៏បានបង្ហាញនូវវីដេអូខ្លីជាលើកដំបូងដោយបង្ហាញនូវតួអង្គស្តេចដែលសម្តែង Lee Minho។ ជាការពិតខ្សែភាពយន្តប្រភេទស្រមើស្រមៃ និងស្នេហាមនោសញ្ចេតនានេះ បានធ្វើឲ្យអ្នកគាំទ្រអន្ទះសារចង់ទស្សនាជាខ្លាំង ដោយតួសម្តែងសុទ្ធសឹងតែតារាល្បីៗ និងជាពិសេសមានការរំពឹងទុកខ្ពស់ថាជារឿងល្អផ្តាច់គេ ដោយសារតែរឿងភាគនេះជាការនិពន្ធដោយ Kim Eun Sook ដែលធ្លាប់ផលិតរឿងភាគល្បីដូចជារឿង ‘Secret Garden’, ‘The Heirs’, ‘Descendants

    February 29, 2020
  • សិល្បៈ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរ ដែលដកស្រង់ពីរឿងព្រេងនិទានខ្មែរ​ រឿងពុទ្ធិសែននាងកង្រី ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Chakriya Pich ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។ ដោយគណនីហ្វេសប៊ុកឈ្មោះ Path Kong បានបង្ហោះរូបភាពអមជាមួយនឹងសារយ៉ាងដូច្នេះថា៖ “កង្រីកម្ពុជា កង្រីយំសោកបោកខ្លួនសម្រក់ទឹកភ្នែក ខណៈពេលដែលព្រះស្វាមី គឺព្រះពុទ្ធិសែនចាកចេញពីព្រះនគរទាំងកណ្តាលអាធ្រាត ដេីម្បីយកព្រះនេត្រទៅជួយព្រះមាតាទាំង១២អង្គ។ Model Chakriya Pich Custom Skor Krob Makeup RaDee RaDee”៕ រូបភាព៖ Mirror Studio & Photography

    February 29, 2020
  • ព័ត៌មានជាតិ

    ព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បានសំណូមពរដល់គ្រប់យានយន្តជាពិសេសរថយន្តធុនធំ ដែលបំពាក់ភ្លើងហ្វាខុសបច្ចេកទេសប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍ដទៃមេត្តាពិនិត្យនិងដោះចេញដោយខ្លួនឯង ព្រោះនគរបាលខេត្ត នឹងចុះត្រួតពិនិត្យតាមដងផ្លូវ ឬចុះដល់កន្លែងក្រុមហ៊ុនតែម្ដងដើម្បីធ្វើការណែនាំ ហើយបើមិនអនុវត្តន៍តាមសេចក្តីណែនាំទេស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងចាត់វិធានការតាមនីតិវិធី។ ដោយលោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ដោយបច្ចុប្បន្ន មានរថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់មួយចំនួន បានបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្ត ខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៏តាមដងផ្លូវដទៃទៀតមើលទៅមុខពិបាក ព្រោះវាចាំងភ្នែកអ្នកបើកបរអាចបង្កគ្រោះថ្នាក់។ ដោយមានការសំណូមពរ ពីប្រជាពលរដ្ឋនិងបទបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន។ ខ្ញុំបាទ សំណូមពរដល់គ្រប់យានយន្តដែលមានបញ្ហាដូចខាងលើសូមពិនិត្យ និងដោះចេញដោយខ្លួនឯង

    February 29, 2020
  • សុខភាព

    កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​និយាយ​តៗ​គ្នា​ថា អាកាស​ធាតុ​ក្តៅ​ដូច​ស្រុក​ខ្មែរ​វីរុស COVID-19 មិន​អាច​រស់នៅ​បាន​ទេ លើក​លែង​ប្រទេស​ដែល​មាន​អាកាស​ធាតុ​ត្រជាក់ទើប​វីរុស​នេះ​អាច​ធន់​ទ្រាំ​បាន។ នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​​បណ្តាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្តី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បញ្ជាក់​ថា ពាក្យ​ចចាម​អារ៉ាម​ថា ប្រទេស​កម្ពុជា​មាន​អាកាសធាតុ​ក្តៅ COVID-19 មិន​អាច​រស់នៅ​បាន គឺ​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​​ទេ។ លោកស្រី​ថា ប្រទេស​ថៃ សិង្ហបុរី ដែល​មាន​អាកាស​ធាតុ​ក្តៅ​ដូច​យើង​ក៏​មាន​ឆ្លង COVID-19 ច្រើន​ករណី​ដែរ ដូច្នេះ​ការ​លើក​ឡើង​ខាង​លើ​មិន​ពិត​នោះ​ទេ។ Dr.Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ

    February 29, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នៅវេលាម៉ោង០៨:៣០នាទីយប់ ត្រង់ចំណុចតូបជួលលេខ៥ ផ្លូវ១៥៤ ភូមិ៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ​ ចន​ ពិនិត្យ​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ ​ជនជាតិ​ខ្មែរ​ មុខមុខរបរបេីកហាងម៉ាស្សាជនសង្ស័យ​ទី២ ឈ្មោះ​ ណា​ ធារ៉ា ភេទស្រី អាយុ២៤ឆ្នាំ ជន​ជាតិ​ខ្មែរ​ មុខរបរ​បេីក​ហាង​ម៉ាស្សា​ ។ ជនរងគ្រោះ​ ឈ្មោះ​ Mail Lewts slmon​ ភេទ​ប្រុស​ អាយុ​៥៦ឆ្នាំ​ ជនជាតិ​អង់គ្លេស​ ស្នាក់ការ​Hotel​ Vacation ទីតាំង​ផ្ទះលេខ​១២៨

    February 28, 2020
  • ព័ត៌មានជាតិ

    សៀមរាប៖ ថ្ងៃ​សុក្រ​ ៦កេីត​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​លោក​ អុឹង​ សុភ័ណ​ នាយកទីចាត់ការអន្តរវិស័យ​បានដឹកនាំ​ក្រុម​កាងារចម្រុះរដ្ឋបាល​ខេត្ត​ ចុះពិនិត្យ​សំណង់ចំណីផ្លូវ​ ទូរATM និងដាក់ឱសានវាទរុះរេី​ ដេីម្បីត្រៀមការសាងសង់ពង្រីក។ ផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្តលើកគម្រោងថវិកាខេត្តឆ្នាំ២០១៩ ដើម្បីពង្រីក​ ដោយអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១៦០០ម៉ែត្រ និងការដាក់លូមុខកាត់ ៨តឹក សងខាងផ្លូវផងដែរ។ បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះដោយកំពុងសម្អាតជួរតម្រង់ផ្លូវ​ និងដាក់លូជាមុនសិន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ អនុវត្តបានប្រមាណ២០ភាគរយ។ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ

    February 28, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ ករណីជនជាតិចិនម្នាក់ដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចជំនាញបញ្ជាក់ថា ស្លាប់ដោយសារតែគាំងបេះដូង នេះបើយោងតាមការបង្ហោះរបស់ រដ្ឋបាលខេត្តព្រះសីហនុ។ ជនជាតិចិនដែលស្លាប់នេះមានឈ្មោះ (Niu Shuangsuo) ភេទប្រុស អាយុ៥១ឆ្នាំ មានទីកន្លែងកំណេីតខេត្តកានស៊ូ សាធារណរដ្ឋប្រជាមានិតចិន។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបញ្ជាក់ ថាបុរសជនជាតិចិនខាងលើស្លាប់ដោយសារគាំងបេះដូង ដោយមិនមានតំរុយនៃបទល្មើសព្រហ្មទណ្ឌនោះទេ៕

    February 28, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានការភ្ញាក់ផ្អើលជាខ្លាំងដោយបុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុី ស្ថិតនៅក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងនោះផងដែរលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសយ៉ាងដូច្នេះថាករណីជនជាតិចិនដួលសន្លប់នៅខេត្តព្រះសីហនុនេះ មិនមែនមកពីវីរុសCovid-19 ទេ គឺគាត់មានបញ្ហាសុខភាពផ្សេងតែប៉ុណ្ណោះ។ ដោយអ្នកនាំពាក្យរូបនេះបានសរសេរជម្រាបដល់មហាជនថា៖ “ករណីនេះមិនមែនជំងឺកូវីដ១៩ទេ គាត់មានបញ្ហាផ្សេង សូមសាធារណជនមេត្តាជ្រាប។ អរគុណ”។ សូមរំលឹកថាបុរសជនជាតិចិនដែលគេប្រទះឃើញដេកស្លាប់នោះមានឈ្មោះ 牛双锁 (Niu Shuangsuo) កេីតនៅថ្ងែទី២ ខែ១០ ឆ្នាំ​១៩៦៩​ មានទីកន្លែងកំណេីត អាសយដ្ឋាន៖ លេខ ១៥

    February 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ មានករណីអគ្គិភ័យឆាបឆេះភោជនីយដ្ឋានចិនមួយកន្លែង ផ្អើលជនជាតិចិនរត់ចែកជើងគ្នា និងយកបំពង់ពន្លត់អគ្គិភ័យ ធ្វើការបាញ់ពន្លត់តែមិនរលត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ និងជាប់ទាំងមនុស្សក្នុងជណ្ដើរយន្ត កាលពីវេលាម៉ោង០០:១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចភោជនីយ៍ដ្ឋានមួយកន្លែងយីហោ ម៉ីងម៉ិន ផ្លូវថ្មី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មិនដឹងថាជនជាតិចិនធ្វើអ្វីខ្លះទេ ឃើញរត់ចេញមកទាំងភ័យស្លន់ស្លោប្រាប់សន្តិសុខអោយជួយយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ភ្លើងឆេះនៅក្នុង ចង្ក្រានបាយភោជនីយដ្ឋានកើតហេតុខាងលើ លុះបាញ់អស់ជាច្រើនបំពង់ហើយ តែមិនរលត់ ហើយអណ្តាតភ្លើងកាន់តែឆេះយ៉ាងសន្ធោសន្ធៅ រាលដាលពេញក្នុងចង្រ្កានបាយ និងលឺសំលេងផ្ទុះទៀត បង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន

    February 28, 2020