- Khmernote Media
- ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅជិតរង្វង់មូលមច្ឆាក្នុងបុរីគុជអាសុីស្ថិតនៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បុរសជនជាតិចិននោះមានឈ្មោះ 牛双锁 (Niu Shuangsuo) កេីតនៅថ្ងែទី២ ខែ១០ ឆ្នាំ១៩៦៩ មានទីកន្លែងកំណេីត អាសយដ្ឋាន៖ លេខ ១៥ ភូមិដាណាន ក្រុងភីងណាន ស្រុកគីនចូ វក្រុងធានជីហៃ ខេត្តកានស៊ូ។ យោងតាមប្រភពព័ត៌មានពីសន្តិសុខនៅក្នុងបុរីគុជអាស៉ីបានអោយដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរទៅទិញម្ហូបក៏ស្រាប់តែភ្លាមនោះក៏មានក្មេងៗមួយក្រុមរត់មកប្រាប់គាត់ថា ឃើញបុរសជនជាតិចិនម្នាក់ដេកនៅជិតរង្វង់មូលមច្ឆា បន្ទាប់មកសន្តិសុខខាងលើនោះបានទៅមើល តែជនជាតិចិននោះដេកស្លាប់បាត់ទៅហើយ បានទាក់ទងផ្ដល់ព័ត៌មានប្រាប់ទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍តែម្ដង។
February 28, 2020 - ព័ត៌មានជាតិ
ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងបើកឱ្យសាធារណជនចូលទស្សនា ឧទ្យានដ៏ស្រស់ស្អាតដែលតាំងពិព័រណ៍ស្នាដៃសិល្បៈសហសម័យរបស់សិល្បករខ្មែរនិងបារាំងល្បីៗ។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Ambassade de France au Cambodge បានឲ្យដឹងថា ឧទ្យានដ៏ស្រស់ស្អាតរបស់ស្ថានទូតបារាំង នឹងតាំងពិព័រណ៍ដ៏ធំមួយ ដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់សិល្បករខ្មែរនិងបារាំងល្បីៗចំនួន៩នាក់។ ដោយសិល្បករខ្មែរបារាំងទាំង៩ មានលោកអ៊ុក ជឹមវិចិត្រ, លោកក្រេហ្កូរី ហ្គោសឡាំង, លោករៀម មុនីស៊ីឡុង, លោកម៉ក់ រ៉េមីស្សា, លោកលាង ស៊ីកន, លោកស្រី បណ្តូល, លោកមាស សុឃន, លោក ពេជ្រ សុភាព និងលោកស្រីទិត្យ វាសនា បានសម្អិតសម្អាងស្នាដៃរបស់ខ្លួនយ៉ាងពិសេស
February 28, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ ការិយាល័យប្រឆាំងគ្រឿងញៀន បានចុះអនុវត្តន៍បង្រ្កាបជាក់ស្ដែង ករណីជួញដូរថ្នាំញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ក្រោយស្នាក់ការប៉ុស្តិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយឃាត់បានប្រុសម្នាក់ និង ស្រីម្នាក់ ដកហូត ថ្នាំជាច្រើនកញ្ចប់តូចធំ កាលពីវេលាម៉ោង១៩ៈ០០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ដោយបានការអនុញ្ញាតតាមរយៈទូរស័ព្ទពីលោក សឿន មុន្នីរត្ន័ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ទី១.ឈ្មោះ ឡេង សុភួង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិត ជនជាតិខ្មែរ
February 28, 2020 - ព័ត៌មានជាតិ
ភ្នំពេញ៖ បន្ទាប់ពីមានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពអ្នកបើកបរម្នាក់បានធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅតាមទីសាធារណៈ។ ពេលនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានប្រកាសព័ត៌មានបញ្ឈប់បុគ្គលិកអ្នកបើកបររូបនោះហើយ។ ដោយបន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពបុគ្គលិក បើកបររថយន្តក្រុងស្លាកលេខ ៣-០១៩៧ ធ្វើការបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទីនោះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ បានចាត់វិធានការបញ្ឈប់បុគ្គលិកបើកបររូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ។ ដោយសារតែរដ្ឋាករពិនិត្យឃើញថាទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ៕ ដោយ៖ ណារ៉ែន ប្រភព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង
February 28, 2020 - ព័ត៌មានជាតិ
យោងតាមការបង្ហោះឲ្យដឹងនៅលើគណនីហ្វេសប៊ុកឈ្មោះ ហាក់ ឡេង Hak Leng បានបញ្ជាក់ថា “ស្រុកបូទុមសាគរ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានបឋម ពីវិថីសាយភូថង ខេត្តកោះកុង ក្រោយពីមានឧបហេតុក្រឡាប់ឡានតុការរបួសជាង២០នាក់ ក្រុមការងារស្រុកដឹកនាំដោយលោកកែវនីបូរ៉ា អភិបាលរងស្រុក អនុសាខាកាកបាទក្រហមកម្ពុជាស្រុក កំលាំងអធិការនគរបាលស្រុក មណ្ដលសុខភាពអណ្តូងទឹក បានចុះទៅសង្គ្រោះភ្លាមៗ តាមរយៈការផ្តល់ព័ត៌មានពីវិទ្យុផ្សាយABC៕
February 28, 2020 - PR
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្រុមហ៊ុនទូរសព្ទស្មាតហ្វូន vivo បានបើកឲ្យមាននូវប្រម៉ូសិនពិសេស ដែលមានឈ្មោះថា “ប្រម៉ូសិនសប្តាហ៍ vivo” ។ អស់រយៈពេល ៦ ថ្ងៃមកនេះ ខាងក្រុមហ៊ុន និងបណ្ដាម្ចាស់ហាងនានាទូទាំងប្រទេស មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ព្រោះបានទទួលស្វាគមន៍លំហូរភ្ញៀវយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលនេះមានន័យថា មានបងប្អូនខ្មែរយើងជាច្រើន ជាអ្នកគាំទ្រ និងស្រឡាញ់កម្មវិធីប្រម៉ូសិនពិសេសនេះ ពីក្រុមហ៊ុនទូរសព្ទស្មាតហ្វូន vivo ។ ក្នុងកំឡុងពេល ៧ ថ្ងៃ ពីថ្ងៃទី ២២ ដល់ ២៩ កុម្ភៈ បងប្អូនដែលអញ្ជើញមកជាវម៉ូឌែល S1Pro
February 28, 2020 - ព័ត៌មានជាតិ
យោងតាមប្រភពពី នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថាមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ឆ្លងតាមរយៈដំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយៈក្អកឬកណ្តាស ដូច្នោះហើយដំណក់ទឹកតូចៗអ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ ។ ហើយអ្នកវិទ្យាសាស្រ្តរកឃេីញថា ចំងាយខ្ទាតចេញពីមុខមនុស្សយេីងចំងាយបាន ៣ហ្វីត បេីគិតពីរង្វាស់ម៉ែត្រគឺ ៩០សង់ទីម៉ែត្រ ដូច្នេះបេីយេីងនៅឆ្ងាយពីអ្នកជំងឺលេីសពី១ម៉ែត្រ យេីងនឹងគេចផុតពីដំណក់ទឹកតូចៗទាំងនោះ។ ពេលអ្នកជំងឺក្អកឬកណ្តាសម្តងៗ បណ្តាលឱ្យខ្ទាតទៅលេីផ្ទៃផ្សេងៗដូចជាលេីតុ លេីជញ្ជាំង លេីបង្កាន់ដៃ ។ល។ ដោយដៃរបស់អ្នកជំងឺក្រោយញីច្រមុះប្រលាក់សំបោរ អាចនឹងប៉ះដៃទ្វារ ប៉ះជញ្ជាំង ប៉ះបង្កាន់ដៃ ដែលអ្នកជា ប៉ះផ្ទៃទាំងនោះបណ្តាលឱ្យឆ្លងពេលយេីងប៉ះមុខនិងច្រមុះ ខណៈដែលក្នុងមួយថ្ងៃមនុស្សយេីងប៉ះមុខជាមធ្យម ៦០ដង។ ហេតុដូច្នេះតំរូវឱ្យអ្នកជំងឺត្រូវពាក់ម៉ាស់ដេីម្បីកុំឱ្យខ្ទាតចេញមកក្រៅ និងទាំងអ្នកឈឺនិងអ្នកជាត្រូវតែឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ជេល ជាដេីម៕ (ព័ត៌មានបន្ថែមសូមទាក់ទងលេខ
February 28, 2020 - ព័ត៌មានជាតិ
យោងតាមវីដេអូដែលស្ថានីយទូរទស្សន៍ទទក បានសម្ភាសន៍ជាមួយនឹងក្រុមនិស្សិតខ្មែរ ៦រូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Huazhong University of Sciences and Technology នៅទីក្រុងអ៊ូហាន ប្រទេសចិន បានបរិយាយអំពីស្ថានភាពរបស់ពួកគេនៅពេលបច្ចុប្បន្ននេះ។ ដោយនិស្សិតខ្មែរនៅក្រុងអ៊ូហាន បានរៀបរាប់ថាពួកគេមានសុខភាពល្អធម្មតា ពុំទាន់មាននរណាម្នាក់បានឆ្លងនូវវីរុសកូរ៉ូណានោះទេ ហើយពួកគេក៏បានរៀបរាប់ពីស្ថានភាពបច្ចុប្បន្នថា ពួកគេទទួលបាននូវអាហារ៣ពេលតាមធម្មតា ដោយមានខាងសាកលវិទ្យាល័យយកអាហារដល់កន្លែងស្នាក់នៅពោលគឺម៉ោងកន្លះព្រឹក ១១ថ្ងៃត្រង់ និង៥កន្លះល្ងាច ដោយពួកគេមិនចាំបាច់ចេញក្រៅ ចំណែកនៅកន្លែងស្នាក់នៅវិញពួកគេក៏ទទួលបានការថែទាំដូចជា វាស់កម្តៅ ផ្តល់ម៉ាសជាប្រចាំ ហើយបច្ចុប្បន្នពួកគេក៏កំពុងសិក្សាតាមរយៈប្រព័ន្ធអ៊ីនធើណែតផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖ ប្រភព៖ ទទក
February 28, 2020 - សុខភាព
ដើម្បីការពារពលរដ្ឋ ពិសេសក្មេងៗពីជំងឺផ្លូវដង្ហើមថ្មី បង្កដោយវីរុស Covid-19 នាយករដ្ឋមន្ត្រីជប៉ុន បានសម្រេចចិត្ត បិទទ្ចារសាលាមួយខែ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង។ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe កាលពីថ្ងៃព្រហស្បត្តិ៍ បានសម្រេចបិទទ្វារសាលារៀនទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃ ២ មីនា ដល់ថ្ងៃ ៦ មេសា ក្នុងចេតនាប្រយុទ្ធប្រឆាំងពីការឆ្លងរាលដាលកាន់តែខ្លាំងឡើងក្នុងទឹកដីរបស់ខ្លួន។ ចំណាត់ការនេះ ធ្វើឡើងតាមសំណើរបស់មន្ត្រីអប់រំជប៉ុន ក្រោយកោះហុកកៃដូ កាលពីថ្ងៃព្រហស្បត្តិ៍ បានបិទទ្វារសាលារៀនសរុប ១៦០០កន្លែង។ដោយឡែក បណ្តាលអនុវិទ្យាល័យ និងបឋមសិក្សា ក្នុងទីក្រុងអ៊ីឈិកាវ៉ា ខេត្តឈីបា នឹងចាប់ផ្តើមបិទទ្វារចាប់ពីថ្ងៃសុក្រនេះ ក្រោយមានការឆ្លងរាលវិរុសជាច្រើនករណីបន្តបន្ទាប់ ដោយក្នុងនោះមានទាំងក្មេងអាយុក្រោម ១០ឆ្នាំ
February 28, 2020 - បច្ចេកវិទ្យា
សព្វថ្ងៃនេះឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិនបានចូលមកអង្រួនចំណាប់អារម្មណ៍ប្រជាជនជាច្រើន ហើយ realme ក៏មមាញឹកនឹងការបញ្ចេញផលិតផល ថ្មីទៅលើទីផ្សារផងដែរ។ ដូចដែលយើងបានដឹងហើយថា realme បានបើកដំណើរការកំពូលស្មាតហ្វូនថ្មីគឺ X50 Pro ជាមួយបច្ចេកវិទ្យា 5G បំពាក់បន្ទះឈីបជំនាន់ចុងក្រោយ Snapdragon 865 រួមជាមួយបច្ចេកវិទ្យាដ៏ជឿនលឿនចុងក្រោយ ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ ស្របពេលជាមួយគ្នានេះដែរ! ការប្រើប្រាស់បច្ចេកវិទ្យា 5G បានឬមិនបានគឺ អាស្រ័យទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ5G នៅក្នុងទីផ្សារតំបន់នោះ។ ដូច្នេះហើយទើប realme ផ្តល់ជូននូវជម្រើសជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជា realme ម៉ូឌែលជាលេខលំដាប់ គឺ realme C Series នេះជាដើម។ បន្ទាប់ពីប្រទេសឥណ្ឌាបានសម្ពោធ
February 28, 2020









