- Khmernote Media
- អន្តរជាតិ
នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺរបស់ថៃ បានរាយការណ៍ពីករណីស្លាប់ដោយសារវីរុសកូរ៉ូណាដំបូងបំផុតក្នុងប្រទេស នៅរសៀលថ្ងៃអាទិត្យនេះ។ បុរសជនជាតិថៃរូបនោះ មានវ័យ ៣៥ ឆ្នាំ បានកើតជំងឺគ្រុនឈាម និងឆ្លងវីរុសកូរ៉ូណាថ្មី COVID-19។ អ្នកស្លាប់ត្រូវបានបញ្ជូនទៅពេទ្យឯកជននៅថ្ងៃទី២៧ មករា ២០២០ ដោយសារមានជំងឺគ្រុនឈាម ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅវិទ្យាសាស្ត្រជំងឺឆ្លង Bamrasnaradura ក្រៅទីក្រុងបាងកក នៅថ្ងៃទី ៥ កុម្ភៈ ដើមខែនេះ។ ថ្ងៃទី១៦ កុម្ភៈ អ្នកស្លាប់ ត្រូវបានធ្វើតេស្ដមិនមានឃើញផ្ទុកវីរុស COVID-19 ឡើយ បន្ទាប់ពីទទួលការព្យាបាលនៅវិទ្យាស្ថានដដែល។ លោក Suwanchai Wattanayingcharoen អគ្គនាយកនៃនាយកដ្ឋនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺថៃ និយាយថា៖ «ក្រោយពីព្យាបាលជិត
March 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើកបររថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AY-០០០៩ ខឹងបុរសម្នាក់ស្រវឹងបើករថយន្តម៉ាកកូរ៉ូឡាន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AS-៦៤២១ បុករថយន្តថៅកែខ្លួន បណ្ដាលឲ្យខូចខាត និងមិនព្រមឈប់នៅកន្លែងកើតហេតុ ក៏ដេញតាមទាន់ដកកាំភ្លើង បាញ់កង់រថយន្ត បង្កផ្ទុះកង់ និងភ្ញាក់ផ្អើលដល់កម្លាំងនគរបាល ចុះឃាត់ខ្លួនបានភ្លាមៗ បង្កការភ្ញាក់ផ្អើលឡើងកាលពីម៉ោង០៨៖០០នាទីយប់ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេណកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសអ្នកបើកបររថយន្តម៉ែកសឺដេស(Mercedes) មានឈ្មោះ ឡុង ឡងឌី អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ
March 1, 2020 - សុខភាព
ដោយមានសំណូមពរច្រើនឲ្យ Helloគ្រូពេទ្យ ឲ្យបកស្រាយពីរោគសញ្ញា ឬលក្ខណៈសម្គាល់ខុសគ្នារវាង COVID-19 និងផ្ដាសាយធំ។ យើងបានសម្ភាសជាមួយលោកវេជ្ជបណ្ឌិត សូ សំណាង ឯកទេសទូទៅ ដែលនឹងធ្វើការបង្ហាញឲ្យដឹងពីភាពខុសគ្នាខ្លះៗរវាងរោគសញ្ញាជំងឺទាំង ២ ដូចខាងក្រោម៖ ១- COVID-19 + ក្ដៅខ្លួនខ្លាំង + ក្អកហត់ខ្លាំង + ពិបាកដកដង្ហើម + បេះដូងលោតញាប់ + មានរយៈពេល ១៤ ថ្ងៃចេញរោគសញ្ញា + មិនទាន់មានវ៉ាក់សាំង + មិនទាន់មានថ្នាំព្យាបាល + មិនអាចកំណត់ពេលវេលាព្យាបាល។ ២-
March 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត រួចហើយខ្មាន់កាំភ្លើងជាមន្ត្រីយោធារូបនោះ បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍បាញ់បោះបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប្រពភបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងមានឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ឯក ស្នាក់នៅផ្ទះកើតហេតុ (កំពុងរត់គេចខ្លួន)។ ចំណែកជនរងគ្រោះដែលត្រូវជាបងថ្លៃមានឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ
March 1, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យកម៉ូតូប្អូនថ្លៃទៅបញ្ចាំ តែមកប្ដឹងកុហកសមត្ថកិច្ចថាមានគេដាក់ថ្នាំយកម៉ូតូ ព្រោះគ្មានពាក្យដោះសារជាមួយប្រពន្ធ និងប្អូនក៏មកកុហកបំប៉ោងសភាពការណ៍ប្តឹងសមត្តកិច្ចនគរបាលប៉ុស្តិ៍ជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូខាងលើទៅបាត់ តែចុងក្រោយមានតែសុំទោសសមត្ថកិច្ច រួចយកលុយទៅលួសមកវិញ ហើយខាងម្ចាស់ម៉ូតូក៏ជាប្អូនថ្លៃមិនដាក់ពាក្យបណ្ដឹងអ្វីឡើយ ក៏នាំគ្នាអរគុណសមត្ថកិច្ចរួចត្រលប់ទៅផ្ទះវិញបាត់ទៅ។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បុរសម្នាក់ឈ្មោះ ធា រតនា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កម្មករសំណង់ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក ថាមានគេដាក់ថ្នាំយកម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០២០ ទៅបាត់នៅតាមផ្លូវបេតុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ កាលពីវេលាម៉ោង៥ល្ងាច។ ក្រោយពីទទួលពាក្យបណ្ដឹងរួចសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ ទើបដឹងថា ម៉ូតូខាងលើត្រូវបុរសនេះបានខ្ចីពីប្អូនថ្លៃរបស់ខ្លួនថាទៅរកការងារធ្វើ តែបែរជាបែកគំនិតទៅលេងល្បែងចាញ់លុយអស់
February 29, 2020 - ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលមានស្នាដៃល្អៗនិងគួរឲ្យចាប់អារម្មណ៍ជាច្រើននៅក្នុងស្រុកបន្ទាយស្រី ព្រមទាំងបានប្រជាពលរដ្ឋកោតសរសើរ កាលពីពេលថ្មីៗនេះ លោកអភិបាលស្រុករូបនេះបានណែនាំនិងសំណូមពរឲ្យប្រជាពលរដ្ឋកម្ពុជា គាំទ្រផលិតផលទឹកបរិសុទ្ធអូគូលែន (Eau Kulen) ដែលជាផលិតផលរបស់ខ្មែរ មានប្រភពពីស្រុកបន្ទាយស្រី ជាទឹករ៉ែធម្មជាតិសុទ្ធសាធ។ ដោយលោកបានរៀបរាប់ឲ្យដឹងថា៖ “មានដឹងទេថា ទឹកបរិសុទ្ធអូគូលែន (Eau Kulen) មានប្រភពមកពីស្រុកបន្ទាយស្រី? អូគូលែន គឺជាទឹករ៉ែធម្មជាតិសុទ្ធសាធ ដែលបានយកចេញពីក្រោមថ្មយ៉ាងជ្រៅ ជម្រៅយ៉ាងហោចណាស់៨០ម៉ែត្រនៃជើងភ្នំគូលែន។ ទឹកបរិសុទ្ធស្តង់ដាលំដាប់អន្តរជាតិដែលមានគុណភាពមិនចាញ់ទឹកបរិសុទ្ធនាំចូលមួយនេះ គឺជាផលិតផលគួរជាទីមោទនភាពមួយរបស់ស្រុកបន្ទាយស្រី និងត្រូវបានផលិតឡើងដោយក្រុមហ៊ុន Kulara Water មានទីតាំងផលិតនៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តោះ!
February 29, 2020 - ព័ត៌មានជាតិចុះប្រមូលជនប្រុសស្រី ដែលពពាក់ពពូនគ្នា ក្រោមស្ពានអាកាសស្ទឹងមានជ័យ បានចំនួន១០នាក់ ដកហូតថ្នាំញៀន៦កញ្ចប់
ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន ១០នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ធ្វើរដ្ឋបាលចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ និងភូមិមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។ ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ មានកម្លាំងអធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ និងកម្លាំង
February 29, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីប្រជាជនកម្ពុជា បានប្រតិកម្មរិះគន់និងមិនពេញចិត្ត នឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង”អសិរពិស” ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត។ ពេលនេះក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនា ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ។ ដោយខាងក្រុមហ៊ុនទូរទស្សន៍ថៃបានបញ្ជាក់ថា ខ្លួនពុំមានចេតនាណាមួយ ក្នុងសេចក្តីមិនគោរពឬប្រមាថមាក់ងាយ ដល់ព្រះនាម ឬអង្គក្សត្រនៃព្រះញាតិវង្សនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ ដោយក្រុមផលិតភាពយន្តថៃ
February 29, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ រូបភាពហិង្សាគោលបំណងប៉ុនប៉ងប្លន់យកម៉ូតូ ដែល ជនល្មើសមានគ្នាច្រើន បានកើតឡើងញឹកញាប់ហើយ ពេលយប់ស្ងាត់ ដេញវាយ ឬដេញកាប់អ្នកដំណើរតាមផ្លូវ បើឱកាសល្អលើកយកម៉ូតូជិះរត់គេចខ្លួនតែម្តង ហើយលើកនេះក្រុមជនសង្ស័យមួយក្រុម មានគ្នាជាង១០នាក់ ប្រដាប់ដោយកាំបិតស្ទើរគ្រប់ដៃ ជិះម៉ូតូ៦ទៅ៧គ្រឿង តាមពីក្រោយជនរងគ្រោះបន្ទាប់មកក៏ធ្វើសកម្មភាពកាប់ បុរស៣នាក់ ជិះម៉ូតូពីរគ្រឿង បណ្ដាលឲ្យ ជនរងគ្រោះ ភ័យ ផ្ដួលម៉ូតូរត់យករួចខ្លួន ហើយជនសង្ស័យចុះមកបម្រុងលើកយកម៉ូតូ តែយកមិនទាន់ កុំតែបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញល្បាតមកទាន់ ធ្វើឲ្យក្រុមជនល្មើសរត់គេចបាត់អស់។ ករណីប្លន់មិនបានសម្រេចនេះបានកើតឡើង កាលពីនៅវេលាម៉ោង០២:៣០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ត្រង់ចំណុចខាងមុខរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តាមបណ្ដោយផ្លូវ១០៦ កែងផ្លូវR5 ស្ថិតសង្កាត់ស្រះចក
February 29, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ទីតាំងកន្ទុយលេខមួយកន្លែងនៅនៅជិតផ្សារសាមគ្គីត្រូវបាន អាជ្ញាធរខណ្ឌទួលគោក ចុះបង្ក្រាបដោយឃាត់ខ្លួន អ្នកកត់២នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួន ខណៈដែលទីតាំងជាច្រើនទៀតកំពុង តែបើកដំណើរយ៉ាងរំភើយ ដោយមិនខ្លាចសមត្ថកិច្ចចុះបង្ក្រាប។ ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៣ និង ១៥ នាទីរសៀល ថ្ងៃ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅ ចំណុចផ្ទះលេខ៥៣ ផ្លូវលេខ១១៨ ខាងជើងផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទួលគោក ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១មាន ឈ្មោះ ញ៉ែម សុខសាន្ត ភេទប្រុស
February 29, 2020









