Khmernote Media
  • សុខភាព

    អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​វីរុស​COVID-19 ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន។ វីរុស​នេះ​បាន​ឆ្លង​ជាង​៦០​ប្រទេស​ទូទាំង​ពិភព​លោកគិតមកដល់​ពេលនេះ។ ពពួក​វីរុស​កូរ៉ូណា​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដូចជា​ជំងឺ ​SARS និង​MERS គឺ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​ផ្ដាសាយ​ដែល​វីរុសកូរ៉ូណា​ទាំង​នេះ​អាច​រាល​ដាល​ទៅ​គ្រប់​សរីរាង្គ​របស់​មនុស្ស។ វីរុស​កូរ៉ូណា​ថ្មី COVID-19 ក៏​មាន​លក្ខណៈ​បែប​នេះ​ក្នុង​ករណី​ធ្ងន់​ធ្ងរ។ ដោយ​សារ​តែ​វីរុស​COVID-19 មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​SARS អ្នក​វិទ្យាសាស្ត្រ​បាន​បូក​បញ្ចូល​ការ​សិក្សា​ទៅ​លើ​ជំងឺ​ SARS និងMERS ដើម្បី​ពន្យល់​ពី​ការ​ប្រែ​ប្រួល​របស់​រាង​កាយ​ក្រោយ​ពី​ឆ្លង​វីរុស​កូរ៉ូណា។ សួត ភាគ​ច្រើន​នៃ​អ្នក​ជំងឺ COVID-19 សួត​ជា​សរីរាង្គ​ដំបូង​ដែល​វីរុស​ចាប់​ផ្តើម​ចម្លង ដោយ​សារ​ COVID-19 ជា​ជំងឺ​ផ្លូវ​ដង្ហើម។ ក្រោយ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​ ​SARS អង្គការ​សុខភាព​ពិភព​លោក (WHO)បាន​បង្ហាញ​ថា​ជំងឺ​នេះ​វាយ​ប្រហារ​ទៅ​លើ​សួត​បី​ដំណាក់​កាល។ ដំណាក់​កាល វីរុស​បំបែក​ខ្លួន (Viral replication) ដំណាក់កាល​ប្រព័ន្ធ ភាព​ស៊ាំ​ឆ្លើយ​តប​ខ្លាំង (Immune

    March 3, 2020
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះ គ្រូពេទ្យចិនម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត អំឡុងពេលប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា ដែលការស្លាប់របស់គាត់មិនមែនឆ្លងវីរុសនោះទេ គឺស្លាប់ដោយសារធ្វើការហត់ខ្លាំងពេក។ លោកគ្រូពេទ្យ Yuan Yangyang អាយុ៣៦ឆ្នាំ បានស្លាប់បាត់បង់ជីវិតកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅមន្ទីរពេទ្យមួយក្នុងតំបន់ Henan ដោយគាត់បំរើការងារជាអនុប្រធានក្រុមឆ្លើយតបមេរោគរបស់មន្ទីរពេទ្យ។ គាត់ស្លាប់បាត់បង់ជីវិតដោយសារគាំងបេះ ព្រោះតែធ្វើការហត់ពេក។ បុគ្គលិកនៅមន្ទីរពេទ្យបានប្រាប់អ្នកយកព័ត៌មានថា លោកគ្រូពេទ្យ Yuan បានខិតខំធ្វើការយ៉ាងខ្លាំងអស់រយៈពេល ៣៩ ថ្ងៃជាប់ៗគ្នា។ ការស្លាប់របស់លោកគ្រូពេទ្យ Yuan បានធ្វើឲ្យក្មេង២នាក់ត្រូវកំព្រាឪពុក៕ អត្ថបទ៖ ដា

    March 3, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ជនអនាថាគ្មានផ្ទះសំបែង ចេះតែដើររើសនេះរើសនោះយកមកសង់ខ្ទមស្នាក់នៅ ក្នុងដីឡូត៍ទុកចោល ហើយមកដុតខ្សែភ្លើងយកស្ពន់ បណ្ដាលឲ្យឆាបឆេះដើមត្រែង និងស្មៅងាប់ៗ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ នៅក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១០:៤០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅជិតរបងសាលាអន្តរជាតិ ISPP លេីផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេតែងតែឃើញបុរសអនាថានោះ ដើររើសអេតចាយ និងរើសនេះរើសរោះតាមផ្លូវ ហើយបានយកខ្សែភ្លើងមកដុតយកស្ពន់

    March 3, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី Wildlife Alliance Cambodia បានឲ្យដឹងថា ដោយមានការសង្ស័យពីការរត់ពន្ធឆ្អឹងសត្វតោដែលមានទម្ងន់២៨១គីឡូក្រាម ហើយវាត្រូវបានបើកមើលនៅថ្ងៃនេះ ដោយឆ្អឹងទាំងនេះត្រូវរឹបអូសបានក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនបន្ទាប់ពីបានដឹកចេញមកតំបន់អាហ្វិ្រកខាងត្បូង។ ជនជាតិវៀតណាមចំនួន០២រូបដែលបានអះអាងថាជាម្ចាស់នៃការនាំចេញទំនិញនេះកំពុងត្រូវបានឃុំខ្លួន និងត្រូវបានធ្វើការស៊ើបអង្កេតដោយគយកម្ពុជា។ ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលមានការទទួលស្គាល់ក្នុងការធ្វើពាណិជ្ជកម្មសត្វព្រៃខុសច្បាប់រាល់ផលិតផលដែលត្រូវនាំចេញទៅប្រទេសវៀតណាម និងចិន។ ឆ្អឹងសត្វតោទាំងនេះត្រូវបានគេសង្ស័យថានឹងត្រូវដឹកជញ្ជូនទៅប្រទេសវៀតណាមជាទីកន្លែងដែលពេញនិយមក្នុងការប្រើប្រាស់ឱសថបុរាណ។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺត្រូវបានទទួលការស្វាគមន៍ជាថ្មីដើម្បីធ្វើការងាររួមគ្នាជាមួយគយក្នុងករណីសំខាន់ៗនៃការជួញដូរសត្វព្រៃអាហ្វ្រិក-អាស៊ី៕ ប្រភព៖ Wildlife Alliance Cambodia

    March 2, 2020
  • បច្ចេកវិទ្យា

    អេក្រង់បានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក អាស្រ័យហេតុនេះទើប ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ​ OPPO ងាកមកសម្ងំចំណាយពេលយ៉ាងយូរក្នុងការសិក្សាស្រាវជ្រាវ និងផលិតនូវស្មាតហ្វូនជំនាន់ថ្មី ដែលអាចបំពាក់មកនូវអេក្រង់វៃឆ្លាតឲ្យបានមុនគេ និងទាន់កាលៈទេសៈ។ តាមការសន្និដ្ឋាន ស្មាតហ្វូនលំដាប់កំពូលដែលអាចនឹងមានសំណាងបំពាក់នូវ អេក្រង់ឆ្លាតវៃទាន់សម័យបច្ចេកវិទ្យា5Gនោះគឺ OPPO Find ជំនាន់ក្រោយ ព្រោះជាស្មាតហ្វូនគោលដៅរបស់ក្រុមហ៊នដែលឆ្លុះបញ្ចាំងនូវ ស្មារតីរុករកថ្មី។ កាលពីឆ្នាំ 2018 ស្មាតហ្វូន OPPO Find X ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់លាតពេញ និងមានការចរនាយ៉ាងល្អផ្ចិតផ្ចង់បំផុត រហូតអាចឈ្នះពានរង្វាន់នៃការឌីស្សាញដ៏ល្អបំផុត (Best Design Award) នៅក្នុងប្រទេសចិនក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប៉ាតង់របស់ចិនសម្រាប់សតវត្សន៍ទី 21 (21st China Patent

    March 2, 2020
  • សិល្បៈ

    ភាពយន្តឯកសារថ្មីរបស់លោក ប៉ាន់ រិទ្ធី ក្រោមចំណងជើងថា Irradiated បានឈ្នះពានរង្វាន់ Berlinale Documentary Award នៃមហោស្រពភាពយន្តអន្តរជាតិ Berlin លើកទី ៧០ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ ដោយទទួលរង្វាន់ជាទឹកប្រាក់៤ម៉ឺនអឺរ៉ូ (ប្រមាណជាជាង៤ម៉ឺនដុល្លារអាមេរិក) និងការគាំទ្រពីប្រព័ន្ធផ្សព្វផ្សាយសាធារណៈ Rundfunk Berlin-Brandenburg (rbb)។ ដោយភាពយន្តឯកសារ “Irradiated” ជាភាពយន្តបង្ហាញអំពីជនដែលរួចរស់ជីវិតពីភ្លើងសង្គ្រាម។ ភាពយន្តឯកសារនេះមានរយៈពេល ៨៨នាទី ជាភាសាបារាំង និងអក្សររត់ក្រោមជាភាសាអង់គ្លេស បញ្ជូលគ្នាបង្ហាញរូបអេក្រង់ចំនួន៣ ក្នុងពេលតែមួយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន

    March 2, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ អគ្គិភ័យដ៍រន្ធត់មួយបានកើតទ្បើងនៅចំណុចផ្សារកអណ្ដើក ស្រុកកំពង់ត្របែក ខេត្តព្រវែង បណ្ដាលអោយក្មេងប្រុសស្រី២ បានស្លាប់ក្នុងភ្លក់ភ្លើង យ៉ាងអាណោចអាធ័ម ចំណែកម្ដាយត្រូវសង្គ្រោះនៅមន្ទីរពេទ្យភ្លាមផងដែរ ដោយហេតុការណ៍នេះកើតទ្បើង នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២០។ តាមប្រភពព័ត៍មានបឋម មិនទាន់កំណត់ថាឆេះដោយមូលហេតុអ្វីអោយពិតប្រាកដ ប៉ុន្តែអ្នកជិតខាងបានប្រាប់មកកាន់បណ្ដាញអ្នកព័ត៌មានថា ឪពុកក្មេងដែរស្លាប់មានរបបជាជាងជុសជួល ម៉ូតូ ហើយមានលក់សាំងផងដែរ ទើបបណ្ដាលមានអគ្គីភ័យបែបនេះកើតទ្បើង។ តែទោះយ៉ាងណាសារពីបងប្អូនប្រជាពលរដ្ឋ សុំអោយគ្រប់ផ្ទះសំបែង មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជារដូវ ប្រាំង អគ្គីភ័យ ងាយនឹងឆាបឆេះ ដោយប្រការណាមួយ៕ អត្ថបទ៖ បងម៉េង ខ្មែរណូត

    March 2, 2020
  • សុខភាព

    មួយរយៈនេះក្រោយពី​ COVID-19 ​ផ្ទុះ​ឡើងខ្លាំង​ ​ពាក្យ​ចចាមអារ៉ាម​​ទាក់ទិន​នឹង​ជំងឺ ពិសេសវិធី​ការពារ​ដោយ​គ្មាន​ប្រភព​ច្បាស់​ការ ឬ​អ្នក​ជំនាញ​ណា​ម្នាក់​អះអាង ក៏កាន់តែមាន​ជា​ច្រើន​​ក្នុងបណ្ដាញសង្គម។ ​មួយ​ក្នុង​​ចំណោម​នោះ បាន​លើក​ឡើង​ថា អ្នក​ផឹក​ស្រា អាច​ការពារ​ខ្លួន​ពី COVID-19 បាន។ ថ្លែងនៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​​បណ្តាល​រួម​គ្នា​រវាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា និង​ក្រសួង​សុខាភិបាល ស្តី​ពី​ជំងឺ COVID-19 ដល់​អ្នក​សារ​ព័ត៌មាន លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាលថា ការ​លើកឡើង​បែប​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ។ ការ​លើកឡើង​បែប​នេះ ព្រោះ​មាន​ការ​ភាន់ច្រឡំ​ថា​ អាល់កុល​អាច​ជួយ​ការពារ​ពី​COVID-19 ដោយ​យើង​យក​វា​ទៅ​លាង​សម្អាត​ដៃប៉ុណ្ណោះ តែ​អ្នក​និយាយ​អាច​មិន​អស់​សេចក្ដី ឬពន្យល់មិនច្បាស់ ទើបអ្នកយកទៅផ្សាយបន្តបែរជា​ថា​អ្នក​ផឹក​ស្រា​មាន​ជាតិ​អាកុល​នឹង​អាច​ការពារ​ខ្លួន​បាន ដោយ​ពេល​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន ហើយ COVID-19

    March 2, 2020
  • សិល្បៈ

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា តារាសម្តែងកូរ៉េខាងត្បូងលោក Lee Min ho បានចូលរួមជាមួយនឹងតារាល្បីៗឯទៀតក្នុងការបរិច្ចាគថវិកាឬសម្ភារៈដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះប្រយុទ្ធប្រឆាំងវីរុស COVID-19នៅកូរ៉េខាងត្បូងដែលកំពុងតែឆ្លងរាលដាលយ៉ាងឆាប់រហ័ស។ ដោយតារាសម្តែងរូបនេះបានបរិច្ចាគទៅដល់អង្គការចំនួន៨ផ្សេងគ្នាដែលកំពុងជួយអ្នកដែលរងផលប៉ះពាល់ពីវីរុសខូវិដ ដែលសរុបទឹកប្រាក់សរុបចំនួន ៣០០ លានវ៉ុន (ប្រមាណជា ២៥ម៉ឺនដុល្លារអាមេរិក)។ តារាសម្តែងរូបនេះបានបរិច្ចាគទៅកាន់អង្គការ Fruit of Love, Good Neighbors, Love Bridge, Save the Children, Green Umbrella និងសមាគមកុមារចំនួន ៣ ផ្សេងទៀត។ ថវិកានឹងត្រូវប្រើដើម្បីជួយកុមារក្នុងគ្រួសារដែលមានចំណូលទាបដែលត្រូវការជំនួយផ្នែកវេជ្ជសាស្រ្តនិងបង្ការ។ សូមបញ្ជាក់ថាប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមាន ៤៧៦ករណី បន្ថែមទៀត នៃវីរុស

    March 2, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម បានចេញពីក្លឹបកម្សាន្ត ជិះម៉ូតូ ធ្វើដំណើរតាមផ្លូវ ក៏ជ្រុលទៅបុកគ្នា បណ្តាលឲ្យរងរបួសតិចតួចស្រាប់តែ ភាគីម្ខាងទៀតខឹងដកខ្សែក្រវ៉ាត់ វាយទៅភាគីម្ខាងទៀតបណ្តាលអោយរងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៣: ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ទល់មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត (ពេទ្យរុស្សី) លើកំណាត់ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ សមត្ថកិច្ចដកហូត ម៉ូតូ២គ្រឿងមួយគ្រឿង ម៉ាកMSX ពណ៌លឿង ពាក់ស្លាកលេខ

    March 2, 2020