Khmernote Media
  • សិល្បៈ

    ខ្សែភាពយន្ត “រថភ្លើងទៅប៊ូសាន”​ “Train To Busan” វគ្គ២ ដែលមានចំណងជើងថ្មី “Peninsula” បានបង្ហាញផ្ទាំងរូបភាពដំបូងដែលពិតជាធ្វើឲ្យអ្នកគាំទ្រកាន់តែអន្ទះសារចង់ទស្សនាខ្សែភាពយន្តមួយនេះ។ ខ្សែភាពយន្ត “Peninsula” នឹងអ្នកនៅរស់រានមានជីវិតនៅប្រទេសកូរ៉េ ៤ឆ្នាំក្រោយ បន្ទាប់ពីហេតុការណ៍ដែលបានកើតមានឡើងនៅក្នុងរឿង “រថភ្លើងទៅប៊ូសាន។ គួររំលឹកថាអ្នកដឹកនាំរឿង Yeon Sang Ho បាននិយាយថា “Peninsula” គ្រោងនឹងចាក់បញ្ចាំងនៅថ្ងៃទី១២ ខែសីហាឆ្នាំ ២០២០ ។ ខ្សែភាពយន្តវគ្គ២នេះបានចាប់ផ្តើមថតនៅកាលពីខែមិថុនា ឆ្នាំ២០១៩ ហើយក៏មានការសង្ឃឹមថានឹងមានការគាំទ្រដូចវគ្គ១ផងដែរ៕

    February 28, 2020
  • ព័ត៌មានជាតិ

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវកម្មវិធីបួងសួងក្រុងពាលីសុំ សិតព្រះ ឬចាក់ធ្វើព្រះ ធ្វើអំពីស្ពាន់ មាស នៅភូមិខ្នាចាស់ ឃុំជ្រាវ ក្រុង/ខេត្តសៀមរាប ដោយបងប្អូនប្រជាពលរដ្ឋបានប្រមែលប្រមូលស្ពាន់ ប្រាក់ ចាស់ៗដើម្បីធ្វើការដុតរំលាយ ។ ក្នុងនោះផងដែរ ឯកឧត្តម ហេង​ រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានបញ្ចេញមតិទាក់ទងនឹងកម្មវិធីសិតព្រះ ឬចាក់ធ្វើព្រះ នេះផងដែរ។ ដោយ​ឯកឧត្តម បានរៀបរាប់យ៉ាងដូច្នេះថា៖ “ពិតជាមហាសោកស្តាយពន់ពេក​ និងហួសចិត្ត​ នៅពេលឃេីញទិដ្ឋភាពនាំគ្នាប្រមែលប្រមូលវត្ថុឬសំភារះ​ ធ្វេីពីប្រាក់​ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា​(អាចមានវត្ថុខ្លះតាំងពីសម័យបូរាណ)​ មករំលាយយកប្រាក់​ ឬស្ពាន់​ ដេីម្បីយកមកកសាងរូបសំណាកឬវត្ថុថ្មីអ្វីមួយ​ ក្រោមរូបភាពជំនឿសាសនា។​ ឃេីញគំនិតនិងទស្សនៈបែបនេះ នឹកឃេីញដល់សម័យប៉ុល​ពត​

    February 28, 2020
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្ដឹងឈ្មោះ CHEN CHEN ភេទប្រុស ជនជាតិចិន សញ្ជាតិចិន ដែលបានទម្លាយឯកសារការសម្ងាត់របស់ក្រុមហ៊ុន និងប្រើប្រាស់អុីមែលរបស់ក្រុមហ៊ុន ដើម្បីគៃបំបាត់ផលប្រយោជន៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។​ ដោយមានបញ្ជាផ្ទាល់ពី​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ជា​ ពៅ​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ និងមានដីការបញ្ជាឱ្យចូលខ្លួន​ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ CHEN CHEN អាយុ​ ៣២ឆ្នាំ​

    February 28, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ បត់ត្រលប់ក្រោយមិនប្រយ័ត្នកៀរម៉ូតូស្គុបពីរពណ៍សពាក់ស្លាកលេខភ្នំពេញ ១HU-២៣០៩ បើកដោយនារីម្នាក់ បណ្ដាលដួល ហើយរថយន្តបានកិនពីលើជើងឆ្វេង បណ្ដាលឲ្យបាក់ជើង ហើយម្ចាស់រថយន្តភ័យ ក៏បើកគេចពីកន្លែងកើតហេតុបាត់ទៅ កាលវេលាម៉ោង០៨:៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ស្ត្រីរងគ្រោះមានឈ្មោះ សួន ជីវ៉ា អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរបួសបាក់ជើងឆ្វេង ត្រូវរថយន្តសង្រ្គោះមណ្ឌលសុខភាព ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត

    February 28, 2020
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹកនូវឈុតបុរាណខ្មែរពណ៌សំលៀកបំពាក់ពណ៌ស្វាយនិងត្របែកព្រៃ ដែលដកស្រង់ពីរឿងព្រេងនិទានខ្មែរ​ រឿងកាកី ដែលឈុតនេះជាការរចនាច្នៃដោយប្អូន Skor Krob ដែលមានទឹកដៃរចនាឈុតដ៏ប្រណិតបង្ហាញពីវប្បធម៌ខ្មែរ ហើយកញ្ញា Rose MElinda ជាអ្នកគ្រងឈុតនេះថតបង្ហាញដោយភាពស្រស់ស្អាតនិងទាក់ទាញ។ ដោយកញ្ញា Rose MElinda ជាម៉ូដែលថតឈុតនេះបានរៀបរាប់ថា៖ “នេះជាឈុតមួយក្នុងរឿងព្រេងនិទានខ្មែរ រឿងកាកី គេនាំគ្នាឆ្ងល់ថាតួអីមិនថតមកថតតួនាងកាកី ខ្ញុំសើចហើយក៏ឆ្លើយវិញថា ខ្ញុំស្រលាញ់តួអង្គនាងកាកីព្រោះនាងជាស្រីស្អាតកើតចេញពីផ្កា ហើយនិងពណ៌សំលៀកបំពាក់គឺជាពណ៌ដែលខ្ញុំស្រលាញ់ជាងគេ។ ពណ៌ស្វាយនិងពណ៌ត្របែកព្រៃ ហើយដែលសំខាន់គឺជារបស់ខ្មែរ ទោះតួអង្គនាងកាកីជាស្រីក្បត់ស្វាមីមានចិត្តរាយមាយខ្លួនងាយចិត្តងាយមែន ប៉ុន្តែទោះជាយ៉ាងណាក៏យើងត្រូវតែថែរក្សា បើរវល់តែគិតថាជាស្រីមិនល្អមិនរំលឹកមិនមើលខ្លាចយូរៗទៅដល់ជំនាន់កូនចៅនាងខ្ញុំពួកគេនឹងអត់ស្គាល់ ចឹងហើយក៏ថតហើយផ្ដិតអោយធំតាំងកណ្ដាលផ្ទះទុកអោយកូនចៅបានស្គាល់និងនិទានអោយស្ដាប់ទៀតផង”៕ រូបភាព៖ Mirror Studio & photography

    February 27, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០៖ ទទួលស្គាល់ និងឱ្យកំពូលមេដាយដល់ Samsung Galaxy S20+ និង Galaxy S20 Ultra ថាជាស្តេចកំពូលស្មាតហ្វូនក្នុងលោកគ្មានគូប្រៀបប្រចាំឆ្នាំ ២០២០ ពិតមែន! ឥឡូវនេះក្រុមហ៊ុន សាមសុង បានផ្តល់ជូននូវភាពរំភើបរីករាយដ៏អស្ចារ្យជាមួយ នឹងកម្មវិធី “8K ប្រូម៉ូសិន”! សម្រាប់អតិថិជនដែលបាន Pre-order រួច ឬមិនទាន់ Pre-order កំពូលស្មាតហ្វូន Samsung Galaxy S20+ ឬ

    February 27, 2020
  • ព័ត៌មានជាតិ

    ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរជនជាតិជប៉ុនអោយមកលេងខេត្តសៀមរាប ម្ចាស់ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato បានប្រកាសនូវគម្រោងមួយដែលមានឈ្មោះ “យុទ្ធនាការទេសចរណ៍ខេត្ត សៀមរាប” ដោយលោកនឹងផ្តល់ថវិកាដល់ជនជាតិជប៉ុន ៥០នាក់ ដែលបានមកលេងកម្សាន្តក្នុងខេត្តសៀមរាបក្នុងម្នាក់ចំ​នួន ២០០ដុល្លារ។ នេះបើយោងតាមការបង្ហោះរបស់លោក Akihiro Kato បានសរសេររៀបរាប់ថា៖ ខ្ញុំនឹងមានគំរោងបង្កើត “យុទ្ធនាការទេសចរណ៍ខេត្ត សៀមរាប” នៅចប់តង់ទី១ នៃការប្រកួតបើកឆាករបស់អង្គរថាយហ្គឺរ ខ្ញុំបានសន្យាថាខ្ញុំនឹងនាំអ្នកទេសចរណ៍មកខេត្តសៀមរាបព្រោះជាទីក្រុងដែលខ្ញុំស្រឡាញ់ ។ “យុទ្ធនាការទេសចរណ៍ ខេត្តសៀមរាប” គឺខ្ញុំនឹងជូនជនជាតិជប៉ុនម្នាក់ចំនួន ២០០ ដុល្លារដល់ ៥០នាក់ដែលបានមកលេងផ្ទាល់ខេត្តសៀមរាបនៅខែមីនា ឬ មេសានេះផ្ទាល់”។ ការប្រកាសនូវគម្រោង “យុទ្ធនាការទេសចរណ៍ខេត្ត

    February 27, 2020
  • សុខភាព

    មុន​នេះ​បន្តិច​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ធ្វើ​ការ Live សម្ភាសន៍ផ្ទាល់​ជាមួយ​ឯកឧត្ដម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ដោយបាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងត្បូង​មាន​ជន​បរទេស​តែ ២ នាក់​គត់​ឆ្លង​ជំងឺ COVID-19 នេះ។ ដោយក្នុង​នោះ​គ្មាន​ឡើយ​ជនជាតិ​ខ្មែរ​ ហើយ​ជន​បរទេស​ដែល​កើត COVID-19 នេះ​គឺ​មាន​ទាហាន​ជនជាតិ​អាមេរិក​ម្នាក់ និង​ស្ត្រី​ជនជាតិ​ម៉ុងហ្គោលី​ម្នាក់​វ័យ​ជាង ៦០ ឆ្នាំ​ដែល​ទៅ​ព្យាបាល​ជំងឺ​ក្រិន​ថ្លើម​នៅ​ទី​នោះ ហើយ​ក្រៅពី​នោះ​សុទ្ធ​សឹង​តែ​ជា​ជនជាតិ​កូរ៉េ។ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ខាង​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​វិធាន​ការ​មួយ​ចំនួន ដើម្បី​ឲ្យ​សាច់ញាតិ​បងប្អូន​ជនជាតិ​ខ្មែរ​នៅ​កូរ៉េ​មាន​ភាព​កក់ក្ដៅ​ដូចជា៖ + ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ឲ្យ​ដឹង​ពី COVID-19 + បញ្ហា​ពី​លេខ​ទូរស័ព្ទ​ទាក់ទង ១៣៣៩ សម្រាប់​ករណី

    February 27, 2020
  • ព័ត៌មានជាតិ

    វាយជនរងគ្រោះប្លន់យកទ្រព្យសម្បត្តិបានតែពីរថ្ងៃប៉ុណ្ណោះត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន និងដកហូតវត្ថុតាងជូនជនរងគ្រោះវិញ។ ដោយកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការបង្រ្កាបករណីករណីលួចមានស្ថានទម្ងន់​ទោសមួយករណី (វាយប្លន់យកទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋមួយករណី ដោយបានធ្វើការឃាត់ខ្លួនជនស័ង្សយម្នាក់ឈ្មោះ សេក ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ​ប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី ។ សម្ភារៈដកហូតបានគឺ លោហៈធាតុពណ៌លឿង (ខ្សែ ក)ចំនួន ០១ខ្សែ លោហៈធាតុពណ៌លឿង (បន្តោងខ្សែ ក) ចំនួន ០២បន្តោង ក្រវិលពណ៌ សចំនួន ០១គូ

    February 27, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ បុរសម្នាក់បើករថយន្តម៉ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AZ-៩៨៨៨ បត់ត្រលប់ក្រោយមិនប្រយ័ត្នកៀរម៉ូតូស្គុបពីរពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HU-២៣០៩ បើកដោយនារីម្នាក់ បណ្ដាលដួល ហើយរថយន្តបានកិនពីលើជើងឆ្វេង បណ្ដាលឲ្យបាក់ជើង ហើយម្ចាស់រថយន្តភ័យ ក៏បើកគេចពីកន្លែងកើតហេតុបាត់ទៅ។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៧ តាមផ្លូវ៦០ កែងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើសិនជាបានឃើញរថយន្តស្លាកលេខនេះ នៅទីណា សូមជួយទំនាក់ទំនងមកលោកវរៈសេនីយ៍ត្រី ជឹម សុភក្ត័ អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋានខណ្ឌមានជ័យ (089 558 844) ។ ស្ត្រីរងគ្រោះមានឈ្មោះ សួន

    February 27, 2020