Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RAPTOR បានបើកបោះពួយទៅបុកខឿនសួនពុះចែកទ្រូងផ្លូវ ហោះរំលងទៅផ្លូវម្ខាងទៀត ផ្ទុះបែកកង់កល់ជាប់ បើកទៅមុខលែងរួច កាលពីវេលាម៉ោង១១និង៥០នាទីយប់ ជិតរំលងចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវR៥ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក FORD RAPTOR ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើដល់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនសួនចែកទ្រូងផ្លូវហោះរំលងទៅផ្លូវម្ខាងទៀត បែកកង់ទាំងសងខាងកល់ជាប់ទៅមុខលែងរួច។ ចំណែករថយន្តបង្កខូចខាតយ៉ាងដំណំ ឯអ្នកបើកបរបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ដោយអោយតំណាងចុះមកដោះស្រាយបញ្ចប់រឿង ជាមួយភាគីខាងក្រុមសន្តិសុខគ្រប់គ្រងដីបឹងកក់របស់ក្រុមហ៊ុនឯកជននោះរួចរាល់ផងដែរ។ ក្រោយកើតហេតុរថយន្តបង្ក បានទុកចោលនៅកន្លែងកេីតហេតុមួយយប់សិន ដោយរងចាំព្រឹកឡេីងទេីបហៅរថយន្តមកស្ទូចយកទៅជួសជុលដោយខ្លួនឯង មិនរំខានសមត្ថកិច្ចចុះមកវាស់វែងឡេីយ

    February 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ នារីជាបុគ្គលិកធនាគារ MB bank ម្នាក់ជិះម៉ូតូ១គ្រឿងរអិលដួលចូលកង់អេស្កាវ៉ាទ័របែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុអ្នកបើកបរបង្កត្រូវបានឃាត់ខ្លួន។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខផ្សារងិនអាន ហៅផ្សារទំនប់ស្ថិតតាមបណ្តោយ ផ្លូវលេខ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ ស៊ិន សុនវត្តី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ MB bank ស្នាក់នៅផ្លូវ៥៩៨ ភូមិពោងពាយ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឃ្លីកពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1AF 6599។ អ្នកបើកបរអេស្កាវ៉ាទ័រឈ្មោះ

    February 27, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ បានជិះកង់ដើរមើលអ្នកធ្វេសប្រហែស ចូលលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនិងអ្នកដំណើរតាមដងផ្លូវ តែត្រូវបានក្រុមអ្នករត់កង់បីនិងប្រជាពលរដ្ឋឃើញទាន់ ជួយដេញចាប់បានម្នាក់ ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ទើបប្រគល់ជូនកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ នាំយកទៅប៉ុស្តិ៍ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខម៉ាត២៥០០៛ ជាប់ស្លាកប៉ាណូធំកាត់ទទឹងផ្លូវ(ច្រមុះជ្រូកក្បាលថ្នល់) តាមបណ្តោយព្រះមុនីវង្ស ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉េន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរដើររើសអេតចាយ មានស្រុកកំណើតនៅម្ដុំច្បារអំពៅ១ ស្នាក់នៅម្តុំបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ជាអ្នករត់កង់បីឥណ្ឌាមួយគ្រឿង

    February 27, 2020
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (កាច់កញ្ចក់ចំហៀងខាងស្តាំរថយន្តម៉ាក TOYOTA LEXUS NX 200T គ្មានស្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខផ្ទះ៨ដេអឺ០ ផ្លូវលេខ៣៣៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។ ជនសង្ស័យ២រូបដែលឃាត់ខ្លួនបានទី១មាន ឈ្មោះ អៃ ដារ៉ា ហៅរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងទី២ ឈ្មោះ មាស ធីចំរើន

    February 27, 2020
  • ព័ត៌មានជាតិ

    បង់ក្លាដេស៖ ផ្លូវឈ្មោះ ព្រះបរមនាម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” “King Norodom Sihanouk Road” នៅតំបន់អគារស្ថាប័នរដ្ឋក្នុងទីក្រុងដាកា ប្រទេសបង់ក្លាដេស ត្រូវបានសម្ពោធកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបើយោងតាមការបង្ហោះរបស់ Royal du Cambodge។ ក្នុងនោះផងដែរនៅក្នុងខែមេសាខាងមុខនេះ កម្ពុជាយើងក៏នឹងសម្ពោធវិថីមួយដែលស្ថិតក្នុងសង្កាត់បឹងកក់១ និងសង្កាត់បឹងកក់២ នៃខណ្ឌទួលគោក ដែលជាអំណោយរបស់ប្រទេស បង់ក្លាដេស នឹងដាក់ឈ្មោះអតីតប្រធានាធិបតីបង់ក្លាដេស លោក សេក្ខ មូជីបួរ រ៉ាម៉ាន់ “Bangabandhu

    February 27, 2020
  • សុខភាព

    គ្នា​យើង​ច្រើន​ចង់​ដឹង​ពាក់​ព័ន្ធ​បញ្ហា​ផ្លូវភេទ ពិសេស​អ្នក​ធាត់ៗ ប៉ុន្តែ​អៀន​អត់​ហ៊ាន​ទៅ​សួរ​ពេទ្យ​ទេ ហើយ​សំណួរ​ចង់​ដឹង​ជាង​គេ អាច​ជា តើ​រួមភេទ​ជួយ​ឲ្យ​ឡើង​ទម្ងន់ ឬ​ស្រក់​ទម្ងន់? ឬ​លើស​ទម្ងន់ ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទអត់? បើ​អ៊ីចឹង “Hello គ្រូពេទ្យ” មាន​ចម្លើយ​បន្តិច​បន្តួច​សម្រាប់​គ្នា​យើង។ ១- ទម្ងន់ និង​សកម្មភាព​ផ្លូវ​ភេទ មាន​វិធី​ជា​ច្រើន​អាច​បញ្ជាក់​ថា ការ​ឡើង​ទម្ងន់ នឹង​ធ្វើ​ឲ្យ​ជីវិត​ផ្លូវភេទ​យើង​ប្រែប្រួល​បាន​ ប៉ុន្តែ​លក្ខណៈ​នៃ​ការ​ប្រែ​ប្រួល ក៏​ខុស​គ្នា​សម្រាប់​ប្រុសៗ និង​ស្រីៗ​ដែរ។ – ចំពោះ​ប្រុសៗ៖ ប្រុសៗ​លើស​ទម្ងន់ គឺ​ប្រឈម​ផល​វិបាក​ច្រើន​អំឡុង​ពេល​រួម​ភេទ បើ​ធៀប​ជាមួយ​ប្រុសៗ​មាន​រាង​ស្លីមៗ។ ក្រុម​អ្នក​ជំនាញ​អះអាងថា បញ្ហា​ខ្សោយ​មុខ​ងារ​ផ្លូវ​ភេទ ជា​ផល​ប៉ះពាល់​កើត​ចេញ​ពី​ជំងឺ​ធាត់។ ប្រុសៗ​អាច​នឹង​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង នៅ​ពេល​ទម្ងន់​ឡើង​កាន់​តែ​ខ្លាំង​មិន​អាច​គ្រប់​គ្រង​បាន ខណៈ​បញ្ហា​ជំងឺ​ថប់បារម្ភ និង​ខ្សោយ​សមត្ថភាព​ផ្លូវ​ភេទ

    February 27, 2020
  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសណែនាំតាមបណ្តាខេត្តអោយបង្កើនទប់ស្កាត់ជំងឺផ្តាសាយបក្សី​ H5N1 ក្រោយផ្ទុះនៅវៀតណាម។ ដោយផ្អែកតាមព័ត៌មានពីខេត្តត្រា ភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ហើយអាជ្ញាធរវៀតណាមបានកំទេចសត្វមាន់ប្រមាណ ៥ម៉ឺន ៥ពាន់ក្បាល។ ដូច្នេះហើយក្រសួងសុខាភិបាល បានណែនាំឲ្យថ្នាក់ដឹកនាំតាមរាជធានីខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ ការឆ្លង H5N1 មកមនុស្សជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយវៀតណាម ដូចជាកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និងតាកែវ ដោយមិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបក្សីសម្រាប់បរិភោគ ត្រូវចំអិនឲ្យបានឆ្អិនល្អ។

    February 27, 2020
  • ព័ត៌មានជាតិ

    ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​កណ្ដាល​ បាន​សហការជាមួយ​កំលាំង​នគរបាល​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ ចុះ​បង្រ្កាប​យានដ្ឋាន​កែច្នៃ​មួយ​កន្លែង​ ដែល​មាន​ទីតាំង​ ស្ថិត​នៅ​ក្នុង​ភូមិ​ ព្រែក​ប៉ាន​ ឃុំ​ត្រេីយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដែល​បានធ្វេី​ការ​លួច​លាក់​កែច្នៃ​ដំឡើង​ទ្រុង​រថយន្ត​ ដែល​មាន​ម្ចាស់​ឈ្មោះ​ អេង​ គង់​ ភេទ​ប្រុស​ មានទីតាំងនៅ​បច្ចុប្បន្ន​ ភូមិ​ស្រី​បណ្ឌិត​ ឃុំ​ស្លា​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ។ តាម​ការ​ត្រួតពិនិត្យ​របស់​ក្រុម​ការងារ​ យានដ្ឋាន​នេះ​ទេីប​នឹង​លួច​បេីក​ធ្វើ​អាជីវកម្ម​ និងគ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​កណ្ដាល​ឡេីយ​។ ចំណែក​ម្ចាស់​អាជីវកម្ម​ និង​វត្ថុ​តាង​ ត្រូវ​បានសមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ចាត់​ការ​តាម​និតិ​វិធី​ច្បាប់​៕ ប្រភព​៖

    February 27, 2020
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ-កប៉ាល់ MS Westerdam និងកងនាវិក ប្រមាណជាង៨០០នាក់ ដែលមានមូលដ្ឋានមកពីសហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ។ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យ បានឲ្យដឹងថា នាវានេះនឹងចេញទៅសមុទ្រខាងក្រៅ ដើម្បីរង់ចាំការអនុញ្ញាតពីប្រទេសហ្វីលីពីន ដើម្បីចូលចតនៅកំពង់ផែហ្វីលីពីនមុននឹងបន្តដំណើរទៅកាន់គោលដៅដើម។ បើតាមមន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រសិនក្នុងករណីមានការប្រែប្រួលណាមួយ ខាងប្រទេសហ្វីលីពីនមិនអនុញ្ញាតអោយចូលចត ក្រុមហ៊ុននាវានេះនឹងសុំមកអជ្ញាធរ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលចតជាបណ្តោះអាសន្ននៅកំពង់ផែក្រុងព្រះសីហនុម្តងទៀត។ សូមបញ្ជាក់ថាក្នុងពេលពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ តំណាងក្រុមហ៊ុននាវាបានគោរពថ្លែងអំណរគុណសម្តេចតេជោហ៊ុនសែន អរគុណប្រទេសកម្ពុជា ដែលផ្តល់ការអនុគ្រោះសព្វបែបយ៉ាងកន្លងមក ជាមួយនឹងពាក្យថា «អរគុណៗ ដោយការគោរព»៕ ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    February 27, 2020
  • ព័ត៌មានជាតិ

    យោងរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង បានអោយដឹងថា៖ នៅថ្ងៃទី២៥ ខែ កុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ មន្ត្រីសុខាភិបាល ក្រុមឆ្លើយតបបន្ទាន់នឹងជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កងទ័ពជើងទឹកជើងនៅលើផ្ទៃសមុទ្រកោះកុងក្រៅ បានធ្វើការឃាត់កប៉ាល់នេសាទ ជនជាតិតៃវ៉ាន់ ចំនួន ០៤ នាក់ ស្ថិតក្នុងភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលមានរៀបរាប់ឈ្មោះដូចខាងក្រោម៖ 1. LEE SHIH YUAN ជនជាតិ តៃវ៉ាន់

    February 26, 2020