- Khmernote Media
- ព័ត៌មានជាតិ
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jets Group និង 7NG-Skyland បានបង្ហាញនូវរោងចក្រផលិតតុក្កតារបស់ខ្លួន ដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៌ ស្កាយលែន សេវិនអេនជី (Skyland 7NG) ស្ថិតនៅក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកក្សាច់កណ្តាល ខេត្តកណ្តាល។ ដោយលោក ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ “ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញពីអគ្គវាជទូតប្រចាំនៅប្រទេសកូរ៉េ ថ្ងៃនេះ ខ្ញុំបាទបានទទួលស្វាគមន៌អ្នកវិនិយោគទុនមកពីប្រទេសកូរ៉េ ក្រុមហ៊ុន KIC ដែលជាក្រុមហ៊ុនវិនិយោគលើតំបន់ឧស្សាហកម្ម មកទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍន៌ ស្កាយលែន សេវិនអេនជី
February 26, 2020 - ព័ត៌មានជាតិ
ពិតជាពិសេសណាស់ពេលនេះដើមសាគូរ៉ា បានចាប់ផ្តើមចេញផ្ការីកស្គុសស្គាយនៅតាមបណ្តោយសួនច្បារមាត់ទន្លេ ដែលកាន់តែធ្វើឲ្យសោភ័ណភាពស្រស់ស្អាត និងទាក់ទាញ។ ជាពិសេសសម្រាប់ពុកម៉ែបងប្អូន មិត្តៗយុវវ័យដែលនិយមថតរូបជាមួយនឹងទេសភាពផ្កាស្អាតៗបែបនេះពិតជាមិនខកបំណង។ ដោយយោងតាមការបង្ហោះរបស់ “មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ” បានបង្ហោះរូបថតជាច្រើនសន្លឹកព្រមទាំងបានសរសេរថា៖ “ផ្ការីកតាមសួនមាត់ទន្លេ”។ ក្នុងនោះផងក៏មានបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម បានសំណូមពរឲ្យមានការដាំផ្កាស្អាតៗបែបនេះឲ្យបានច្រើន ដើម្បីបង្កើនសោភ័ណភាពនៅក្នុងទីក្រុងផងដែរ៕ រូបភាពពី៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ
February 26, 2020 - សុខភាព
ដឹងស្ទើរតែគ្រប់គ្នាហើយថា រឿងខូចខិល ប្រាកដជាគិតសំដៅលើមនុស្សប្រុស ពិសេសនោះគឺរឿងស្រីស្អាត។ បើទោះជាសុភាពបុរសយ៉ាងណាក៏ដោយ ឱ្យតែឃើញស្រីស្អាត ហោចណាស់ក៏លួចដៀងភ្នែកមើលបានបន្តិចដែរ។ ហេតុអ្វីបានជាដូចនេះ? ហេតុអ្វីមនុស្សប្រុសចាប់អារម្មណ៍លើស្រីស្អាតៗ? ១. ភាពប្លែកគ្នា (ភេទ) ភាពប្លែកគ្នាជាចំណុចមួយសំខាន់បំផុតនៃភាពទាក់ទាញ ដោយភាសាបច្ចេកទេសគេហៅថា ច្បាប់ទំនាញ ពោលគឺ ភាពខុសប្លែកគ្នាកាន់តែខ្លាំង (ភេទប្រុស និងស្រី ដាច់ស្រឡះពីគ្នាខ្លាំង) នោះធ្វើឱ្យអារម្មណ៍ទាក់ទាញកាន់តែខិតចូលខ្លាំងដែរ។ ភាពខុសប្លែកគ្នានោះ គឺសំដៅទៅលើលក្ខណៈភេទ ឧទាហរណ៍ មនុស្សស្រីមានសក់វែង មានសាច់ដើមទ្រូងក្លំ ជើងសស្រឡូន សំឡេងស្រួយ ដែលភាពផ្ទុយភេទនេះគឺជាទីចំណាប់អារម្មណ៍របស់ប្រុសៗ។ ទំនាញនេះ ក៏ដូចគ្នាដែរ ទៅលើមនុស្សស្រី ឧទាហរណ៍ បើមនុស្សប្រុស
February 26, 2020 - បច្ចេកវិទ្យា
អស់រយៈពេលជាង2ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន OPPO បានផ្អាកបញ្ចេញស្មាតហ្វូនស៊េរីថ្មីត្រកូល Find បន្ទាប់របស់ខ្លួនជាបណ្តោះអាសន្ន ដែលធ្វើឲ្យអតិថិជននិយមស្មាតហ្វូនម៉ូដែលនេះជ្រួលច្របល់ រងចាំអ៊ុតមើលយ៉ាងអន្ទះអន្ទែង។ ស្រាប់តែដើមឆ្នាំថ្មី 2020 ក្នុងត្រីមាសទីមួយ ក្រុមហ៊ុន OPPO នៅជុំវិញពិភពលោក បានទម្លាយស្មាតហ្វូនត្រកូល Find ជំនាន់ក្រោយដែលនឹងអាចផ្តល់បទពិសោធពេញលេញដល់អ្នកប្រើប្រាស់មិនធ្លាប់មានពីមុនមក បន្ទាប់ពីបានវិនិយោគទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ លើផ្នែកធនធានមនុស្ស និងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ R & D។ ហេតុអ្វី Find ស៊េរី ជាគោលដៅចំបងរបស់ក្រុមហ៊ុន OPPO? តាមពិតពាក្យថា “Find” តំណាងឲ្យស្មារតីរុករកថ្មី ដូច្នេះស្មាតហ្វូន OPPO ត្រកូល
February 26, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ វ័យប្រហែល ២៥-២៦ឆ្នាំម្នាក់ ត្រូវបុរស២នាក់ ធ្វើសកម្មភាពចាប់រំលោភចូលក្នុងគុម្ពត្រែង ក្បែររង្វង់មូលនាងមច្ឆា បានសម្រេច មិនដឹងប៉ុន្មានដងឡើយ រហូតសន្លប់ស្ដូកស្ដឹងទៅហើយ គាប់ជួនក្រុមសន្តិសុខយាមកាមវេនយប់ បានជិះល្បាតមើលតាមគោលដៅ ស្រាប់តែប្រទះឃើញ បុរសទាំងពីរនាក់នោះ កំពុងចាប់រំលោភស្ត្រីម្នាក់នោះ ទើបប្រញាប់រាយការណ៍ឲ្យ សមត្ថកិច្ចខណ្ឌជ្រោយចង្វារ ចុះមកជួយឡោមព័ទ្ធនិងធ្វើការឃាត់ខ្លួនបានម្នាក់ យកទៅសួរនាំ តែម្នាក់ទៀតរត់គេចខ្លួនបាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងនៅចំណុចក្បែររង្វង់មូលនាងមច្ឆា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីក្រុមសន្តិសុខទីក្រុងជ្រោយចង្វារ បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះ ខាងសន្តិសុខពួកគាត់បាននាំគ្នាយាមកាមតាមគោលដៅនីមួយៗ ក៏បានប្រទះឃើញនៅចំណុចគុម្ពត្រែង លើទួលដីខ្សាច់
February 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ នារីម្នាក់បែកឈាមពេញមុខ បន្ទាប់ពីបើករថយន្ត LEXUS RX330 មួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុកផ្ទប់ពេញទំហឹង ចំពីមុខ ចំហៀងខាងឆ្វេង រថយន្តធុនធំ មួយគ្រឿង ប្រភេទសណ្ដោងកន្ទុយ (ដឹកថ្ម) ដែលចតស្ងៀមទុកចោលនៅលើផ្លូវបេតុង ត្រង់កន្លែងងងឹតឈឹង ពុំមានភ្លើងបំភ្លឺផ្លូវ និងមិនមានដាក់អ្វីសម្គាល់ និងចំណាំងផ្លាតអ្វីនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវបេតុង (វិមានសុភមង្គល) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញ
February 26, 2020 - PR
Edotco (Cambodia) Co., Ltd. established in 2012 and is a subsidiary of edotco Group with the head quarter in Kuala Lumpur, Malaysia. Edotco group’s vision is to advance communication today for tomorrow. Currently edotco
February 26, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹក បានចុះសហការណ៍ជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទ ឆបោក (តាមប្រព័ន្ធបណ្ដាញសង្គម Instagram) នៅចំណុចផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យឈ្មោះ Hama Dou Abdou ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ស្នាក់នៅផ្ទះជួលលេខ១៣Eo ផ្លូវ១៨៥ ក្រុម១៧ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រារាជធានីភ្នំពេញ
February 26, 2020 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យ ។ ក្នុងនោះសម្តេចក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ CPP មិនយកពន្ឋដីកសិកម្ម ១០០ឆ្នាំតទៅមុខទៀត។ ដោយខាងក្រោមនេះជាខ្លឹមសារដែលបានបង្ហោះនៅក្នុងផេកផ្លូវការសម្តេច តេជោ ហ៊ុន សែន ៖ “សុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរនៅតែបន្តគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជាតិតទៅមុខទៀត គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន
February 26, 2020 - ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតផ្សព្វផ្សាយស្តីពីការអញ្ជើញចូលរួមដេញថ្លៃលើការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។ ដោយ រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្វែងរកនូវក្រុមហ៊ុនដែលមានសមត្ថភាព បទពិសោធន៍ និងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ ក្រោមដំណើរការ និងនីតិវិធីលទ្ធកម្មតាមលក្ខណៈស្តង់ដារអន្តរជាតិ។ រាជធានីភ្នំពេញ ត្រូវបានចែកចេញជា៣តំបន់ សម្រាប់ឲ្យក្រុមហ៊ុនធ្វើការជ្រើសរើសក្នុងការផ្តល់សេវាប្រមូលនិងដឹកជញ្ជូនសំរាម សំណល់រឹងទៅតាមតំបន់នីមួយៗ។ លិខិតអញ្ជើញនៃការដាក់ពាក្យស្នើសុំដេញថ្លៃត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈដល់ក្រុមហ៊ុនក្នុងស្រុក ក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាទាំងអស់។ សម្រាប់ព័ត៌មានទូទៅ និងការទទួលបាននូវឯកសារនការដាក់ពាក្យដេញថ្លៃដំបូង (ដំណាក់កាលទី១) មានដូចតទៅនេះ សូមអាននៅក្នុងលិខិតនៅក្រោមនេះ៖
February 26, 2020









