Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល ៖ បើតាមសេចក្ដីរាយការណ៍ពីលោកម៉េង បានប្រាប់អោយដឹងបឋមថា យ៉ាងហោចណាស់ មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់ ក្នុងហេតុការណ៍ ក្រឡាប់រថយន្ត ដឹកទឹកធុនធំ សង្កត់ ពីលើកង់បីឥណ្ឌា និងម៉ូតូបីគ្រឿង ដែលកំពុងឈប់រងចាំស្តុប ខ្ទាតអូសឡើងលើចិញ្ចើមផ្លូវ និងបាក់បង្គោលភ្លើង និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅចំណុចស្តុប ព្រែកហូរ ផ្លូវជាតិលេខ២ កែងផ្លូវបំបែកទៅផ្លូវ៦០ម៉ែត្រ ក្នុងភូមិតាក្ដុល សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកព្រលឹម ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា នៅ

    February 26, 2020
  • បច្ចេកវិទ្យា

    យើងបានដឹងមកហើយថា មានក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗជាពិសេសក្រុមហ៊ុនផលិតស្មាតហ្វូនធំៗលើលោកបានលុបចោលកម្មវិធីរបស់ខ្លួននៅឯ MWC ឆ្នាំ២០២០ នៅទីក្រុងបាសេឡូណា ប្រទេសអេស្បាញ ដោយក្នុងនោះមានបូករួមទាំង Oppo ផងដែរ ដោយសារតែវីរុសកូរ៉ូណា។ ប៉ុន្តែតាមការអះអាងរបស់ The Verge នៅថ្ងៃនេះបានសរសេរថា Oppo បានធ្វើការសម្រេចថ្ងៃប្រកាសស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម្តងទៀត ហើយជឿជាក់ថាវានឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រទី៦ ខែមិនាខាងមុខនេះជាពិសេសអ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរងចាំនោះគឺ Oppo Find X2។ Find X បានបង្ហាញខ្លួនលើកដំបូងជំនាន់ទី១របស់ខ្លួនតាំងតែពីឆ្នាំ២០១៨មកម្ល៉េះ។ ជាម៉ូដែលដែលមិនផ្តោតសំខាន់ទៅលើអេក្រង់កោងឡើយ ប៉ុន្តែបំពាក់មកជាមួយនឹងមុខងារទៅលើកាម៉េរាស៊េលហ្វីសម្រាប់ការដោះសោរទូរស័ព្ទឬជាភាសាអង់គ្លេស 3D face unlock system។ ទោះបីជាមិនបានអាប់ដេតបន្ថែមទៅលើម៉ូដេលនេះអស់រយៈពេលជិត៣ឆ្នាំក្តី ប៉ុន្តែក្នុងពេលចន្លោះនេះ Oppo បានយកចិត្តទុកដាក់ទៅលើទីផ្សាររបស់

    February 26, 2020
  • ព័ត៌មានជាតិ

    នៅថ្ងៃទី២៥ ខែកុម្ភៈ រដ្ឋាភិបាលជប៉ុនយល់ព្រមផ្តល់ថវិកា ៨៩០,៤៧១ ដុល្លារអាមេរិកដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ថវិកាចំនួន ៨៥,០១៩ ដុល្លារអាមេរិក ផ្តល់ដល់អង្គការមោទនភាពអាស៊ី សមាគមន៍មិត្តព្រះវិហារ-ជប៉ុន សម្រាប់អនុវត្តគម្រោងសាងសង់អាងស្តុកទឹកសម្រាប់លើកកម្ពស់កសិកម្មនៅព្រះវិហារ-ភូមិធម្មជាតិសម្តេចតេជោ។ ថរិកាចំនួន ៤៥២,៤២៧ ដុល្លារអាមេរិក ផ្តល់ដល់អង្គការ World Vision Japan សម្រាប់អនុវត្តគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យក្នុងខេត្តព្រះវិហារ (ឆ្នាំទី១) និង ថវិកាចំនួន ៣៥៣,០២៥ ដុល្លារអាមេរិក ផ្តល់ដល់អង្គការកុមារឥតព្រំដែន សម្រាប់អនុវត្តគម្រោងការកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី១)។ រដ្ឋាភិបាលជប៉ុនសង្ឃឹមថាជំនួយទាំងនេះនឹងកែលម្អនូវគុណភាពជីវភាពរបស់ប្រជាជនក្នុងតំបន់គម្រោង៕ ប្រភព៖

    February 26, 2020
  • ព័ត៌មានជាតិ

    កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណ​ជាបួនក្បាលត្រង់ចំនុចអន្លង់ផ្សោតកាំពី ​​ក្នុងភូមិ​កាំពី​​ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយក្រុមការងារស្រាវ​ជ្រាវ​សត្វ​ផ្សោត​។​ កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទីបីហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាទុកនៅដើមឆ្នាំ២០២០ នេះបើយោងតាមការបង្ហោះរបស់ WWF-Cambodia។ កាល​ពី​ដើមខែ​កុម្ភៈ​កន្លង​ទៅ​នេះផង​ដែរ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ​និង​តាម​ដាន​សត្វ​ផ្សោតទន្លេ​មេគង្គ​​នៃខណ្ឌ​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ និង​អង្គ​ការ​ WWF-កម្ពុជា​ បាន​ចុះ​សិក្សា​ និង​តាម​ដាន​ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដោយ​ជិះ​ទូក​ និង​ថត​រូប​សត្វ​ផ្សោត​ទន្លេ​មេគង្គ​ ដើម្បី​ធ្វើ​ការ​វិភាគ​អត្ត​សញ្ញាណ​រប​ស់​សត្វ​ផ្សោត​ ដែលរស់នៅតាម​ដង​ទន្លេ​មេគង្គ​ ចម្ងាយ​ ១៩០ គ.ម ចាប់​ពី​ទី​រួម​ខេត្ត​ក្រចេះ ទៅ​ដល់​ព្រំ​ប្រទល់​ឡាវ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ ខណៈពេលនោះ ក្រុម​ការ​ងារ​​ក៏បានកត់ត្រាទុកនូវកំណើតកូន​ផ្សោត​​ថ្មី​ចំនួន​ពីរ​ក្បាលរួចហើយផង​ដែរ​​៕ ប្រភព៖ WWF-Cambodia

    February 26, 2020
  • អន្តរជាតិ

    យោងតាមប្រភពសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា របាយការណ៍អ្នកឆ្លងវីរុសកូរ៉ូណានៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើង ១៦៩ករណីទៀត ដែលធ្វើឲ្យចំនួនសរុបនៅទូទាំងប្រទេសបានកើនឡើង ១ ១៤៦នាក់ ដោយនេះជាចំនួនដ៏ច្រើនជាងគេបំផុតដែលឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅក្រៅប្រទេសចិន។ យោងតាមរបាយការណ៍ មជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រងនិងបង្ការជំងឺរបស់កូរ៉េ (the Korea Centers for Disease Control and Prevention) បានឲ្យដឹងទៀតថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានេះនៅកូរ៉េខាងត្បូងបានកើនដល់១១នាក់ហើយ។ ករណីស្លាប់ទី១១នោះគឺជាបុរសម៉ុងហ្គោលីវ័យ៣០ឆ្នាំប្លាយ ហើយវាបានក្លាយជាករណីទី១នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានជនបរទេសស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណា៕ អត្ថបទ៖ សេម

    February 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍បឋម បានអោយដឹងថា យ៉ាងហោចណាស់ នារីម្នាក់បានស្លាប់ និងមនុស្ស៩នាក់ទៀត របួសធ្ងន់ស្រាល បន្ទាប់ពីត្រូវយុវជនម្នាក់ បើកបររថយន្ត ហាយប្រ៊ីតយ៉ាងលឿន ដល់ផ្លូវកោងមិនបន្ថយល្បឿន ក៏ជ្រុលទៅបុករះរថយន្ត PRIUS និងម៉ូតូជិត១០គ្រឿង រួមទាំងនារីៗបុគ្គលិកខារ៉ាអូខេឬស្សីស្រស់ រុញផ្ទប់រថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរថយន្តបង្ក ក្រឡាប់ផ្ងារជើង ខ្ទាតរាយប៉ាយពេញផ្លូវ និងអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យជាបន្តបន្ទាប់ ។ ចំណែកឯ បុរសម្នាក់ដែលនៅក្នុងរថយន្តបង្ក ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយចាប់ទាញចេញពីក្នុងរថយន្តបង្ក យកចេញមកក្រៅ រួចឃាត់ខ្លួនរងចាំប្រគល់អោយសមត្ថកិច្ច យកទៅសួរនាំ ព្រោះរថយន្តបង្ក បើកបរដោយមនុស្សម្នាក់ប៉ុណ្ណោះ ទើបបង្កការភ្ញាក់ផ្អើលពេញមុខ ខារ៉ាអូខេ ឬស្សីស្រស់ លើផ្លូវវេងស្រេង

    February 26, 2020
  • សុខភាព

    ការ​ប្រយុទ្ធ​ទល់​នឹង​ជំងឺបង្ក​ដោយ​វីរុស COVID-19 បើ​និយាយ​ចំពោះ​គ្រូពេទ្យ​គឺ​ប្រៀប​ដូច​ជា​ការ​ប្រយុទ្ធ​ដែល​មិន​ដឹង​ទាល់​តែ​សោះ​ពី​គូ​សត្រូវ។ តើ​គ្នា​យើង​ដែល​មាន​ចម្ងល់​ទេ ថា​តើ​វីរុស​នេះ វាយ​ប្រហារ​ទៅ​លើ​រាង​កាយ​អ្នក​ជំងឺ​បាន​​យ៉ាង​ដូច​ម្ដេច? តើ​រោគ​សញ្ញា​ពេញ​លេញ​មាន​អ្វី​ខ្លះ? តើ​មនុស្ស​ប្រភេទ​ណា​ខ្លះ​ដែល​ងាយ​នឹង​ឈឺ​ធ្ងន់ ឬ​អាច​នឹង​ស្លាប់? តើ​ត្រូវ​ព្យាបាល​វា​យ៉ាង​ដូច​ម្ដេច? ខាង​ក្រោម​នេះ​គឺ​ជា​ការ​សិក្សារ​ដែល​គ្រូពេទ្យ​ជួរ​មុខ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន ចាប់​ផ្ដើម​ផ្ដល់​ចម្លើយ​ចំពោះ​សំនួរ​ទាំង​នេះ។ តាម​របាយ​ការណ៍​របស់​អាជ្ញារ​ធរ​គ្រប់​គ្រង​ជំងឺ​របស់​ប្រទេស​ចិន ដោយ​ផ្ដោត​លើ​ករណី​ជំងឺ ចំនួន ៤៤០០០ករណី​បាន​បង្ហាញ​​ថា​ភាគ​​ច្រើន​​នៃ​អ្នក​ផ្ទុកវីរុសជា​ករណី​ស្រាល៖ – ៨១% នៃ​អ្នក​ឆ្លងមាន​​រោគ​សញ្ញា ស្រាល – ១៤% នៃអ្នកឆ្លងមាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ – ៥% នៃអ្នកឆ្លងមានរោគសញ្ញា​​ធ្ងន់​ធ្ងរ​ខ្លាំង អត្រា​ឆ្លង​ទាំង​ប្រុស​និង​ស្រី គឺ​ស្មើរ​គ្នា ដែល​ផ្ទុយ​ពី​របាយ​ការណ៍​មុន​​ថា​វីរុស​នេះ ងាយ​ឆ្លង​ចំពោះ​មនុស្ស​ប្រុស។ គ្រុន​ក្ដៅ និង​ការ​រលាក​សួត ពពួក​វីរុសកូរ៉ូណា​ ធ្វើ​ឲ្យ​ប៉ះពាល់​ជាលិកា

    February 26, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ ខណៈពេលនេះមានអគ្គិភ័យមួយទៀត កំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅប្លុកផ្សារតូច​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ អាជ្ញាធរ​ និងសមត្ថកិច្ចខណ្ឌដូនពេញ​ កំពុងសហការជាមួយ​រថយន្តពន្លត់អគ្គិភ័យ​ ចេញជួយអន្តរាគមន៍​ ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយ៕ អត្ថបទ៖ បងម៉េង រូបភាព៖ Sothida Sao

    February 25, 2020
  • PR

    (ភ្នំពេញ) ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នំាំ ២០២០៖ មិនថាស្ត្រីមេផ្ទះ ឬមេគ្រួសារនោះទេគឺតែងតែប្រាថ្នាចង់បាននូវការរស់នៅមួយដែលប្រកបដោយសុខុមាលភាព និងភាពងាយស្រួល! ដូច្នេះហេតុអ្វីត្រូវចាំបាច់ត្រូវចំណាយពេលវេលាដ៏សំខាន់ និងមានតម្លៃទៅផ្សារទិញម្ហូប បន្លែ ផ្លែឈើ ត្រីសាច់ ភេសជ្ជៈរាល់ថ្ងៃនោះ! ប្រាកដណាស់វាជារឿងដ៏គួរឱ្យធុញទ្រាន់ និងធ្វើឱ្យយើងខាតពេលវេលាច្រើន ហើយចំណាយលើថ្លៃធ្វើដំណើរច្រើនផងដែរ! ប៉ុន្តែឥឡូវនេះលោកអ្នកឈប់បារម្ភទៀតទៅ! ជាមួយនឹងទូទឹកកក Samsung Side By Side ជួយឱ្យការរស់នៅ និងគុណភាពជីវិតរបស់យើងពោរពេញដោយផាសុកភាពជព្រោះ Side By Side មានរាងស្អាតទាក់ទាញ ពណ៌កាលីបស៊ីវីល័យ ផ្ទៃខាងក្នុងធំទូលាយអាចផ្ទុកបានច្រើនមានមុខងារ FlexZone™ ដែលអាចកំណត់ភាពត្រជាក់តាមផ្នែកនីមួយៗ

    February 25, 2020
  • សិល្បៈ

    ខ្សែភាពយន្តបែបកំប្លែងថ្មីរឿង “Hitman: ភ្នាក់ងារដៃឆៅ” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។ ជាមួយខ្សែភាពយន្តថ្មីនេះ ប្រិយមិត្តដែលចូលចិត្តទស្សនានូវខ្សែភាពយន្តបែបកំប្លែង និង Action នឹងពេញចិត្តជាក់ជាមិនខាន។ ដោយខ្សែភាពយន្ត “Hitman: ភ្នាក់ងារដៃឆៅ” និយាយអំពីភ្នាក់ងារសម្ងាត់ដ៏ពូកែម្នាក់ដែលមានបំណងប្រាថ្នាជាអ្នកគូរនិងនិពន្ធសៀវភៅថ្លុក តែបានក្លាយជាភ្នាក់ងារសម្ងាត់ទៅវិញ។ ថ្ងៃមួយបន្ទាប់ពីគេបានក្លាយបន្លំការស្លាប់របស់ខ្លួនដើម្បីបន្តនូវក្ដីស្រមៃក្លាយជាអ្នកនិពន្ធ Comic Book នោះគេបានធ្វើអោយបែកការនូវរឿងសម្ងាត់នៃការងារចាស់របស់ខ្លួនតាមរយៈសៀវភៅថ្លុកដែលគេបានគូរឡើង។ ឥលូវនេះគេមិនត្រឹមតែត្រូវ ប្រឈមមុខនឹងការតាមចាប់ខ្លួនពីស្ថាប័នចាស់របស់ខ្លួនប៉ុណ្ណោះទេ គេក៏ត្រូវមាននូវដៃគូចាស់ៗមកតាមធ្វើការសងសឹកថែមទៀតផង។ ដោយមានការចូលរួមសម្ដែងពីតារាសម្ដែងល្បីៗ ជាច្រើនដូចជាលោក Kwon Sang-woo, Lee Yi-kyung, Jung Joon-ho, និងអ្នកនាង Kwang Woo-Seul-Hye។ ខ្សែភាពយន្ត “Hitman:

    February 25, 2020