Khmernote Media
  • ព័ត៌មានជាតិ

    យោងតាមរយៈសំណើរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ស្នើកម្ពុជា រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិជប៉ុនក្នុងករណីមានផ្ទុកវីរុសកូរ៉ូណា (COVID-19)។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញ្ញារីទ្ធ បានជម្រាបជូនមកម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជ្រាបថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានពិនិត្យឃើញជនជាតិចិន១នាក់ មានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅទីក្រុងព្រះសីហនុ ហើយព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ត្រូវបានបង្ហាញជាសាធារណៈ ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងលេខលិខិតឆ្លងដែនជាដើម។ ដូចន័យខាងលើនេះ ក្នុងករណីមានជនជាតិជប៉ុនណាម្នាក់ត្រូវបានរកឃើញមានផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) នៅកម្ពុជា ក្រសួងព័ត៌មាន ស្នើ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ បង្ហាញព័ត៌មានទាក់ទងឯកជនភាពដូចជាឈ្មោះ

    February 25, 2020
  • បច្ចេកវិទ្យា

    ទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ, នៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២០ – realme ជាម៉ាកស្មាតហ្វូនដែលបានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងឆាប់រហ័សបំផុតនៅលើពិភពលោក បានបើកដំណើរការលក់ស្មាតហ្វូន 5G ដំបូងបង្អស់របស់ខ្លួនគឺស្មាតហ្វូន «កំពូលល្បឿន5G» (5G Speed Flagship) និង realme X50 Pro 5G នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផល 5G ក្រោមប្រធានបទ «ល្បឿននៃអនាគត» កាលពីម៉ោង ១០ ព្រឹក (UTC + 01: 00) ថ្ងៃទី ២៤

    February 25, 2020
  • អន្តរជាតិ

    ចិន៖ គ្រូពេទ្យម្នាក់នៅទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ដែលបានសុខចិត្តពន្យារថ្ងៃរៀបការរបស់ខ្លួន ដើម្បីជួយព្យាបាលអ្នកជំងឺកូរ៉ូណា ចុងក្រោយត្រូវស្លាប់បាត់បង់ជីវិត ដោយសារតែវីរុសដ៏សាហាវនេះ។ យោងតាមប្រភពព័ត៌មានចិនបានឲ្យដឹងថា លោកវេជ្ជបណ្ឌិល Peng Yinhua អាយុ២៩ឆ្នាំ ដែលបំរើការនៅមន្ទីរពេទ្យ the First People’s Hospital នៅតំបន់ Jiangxia បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។ លោកវេជ្ជបណ្ឌិត និងភរិយាបានចុះលិខិតអេតាស៊ីវិលតាំងពី២ឆ្នាំមុនមកម្ល៉េះ ហើយគម្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ព្រោះនៅប្រទេសចិនវាជារឿងធម្មតាទេ សម្រាប់គូស្នេហ៍ដែលចុះអេតាស៊ីវិលមុន ហើយរើសថ្ងៃពិសេសរៀបការនៅតាមក្រោយ។ ប៉ុន្តែនៅក្នុងខែមករា នៅពេលដែលទីក្រុង Wuhan

    February 25, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ ដើម្បីជួយសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារមនុស្សធម៌នាំយកអំណោយប្រចាំឆ្នាំទៅផ្តល់ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ អំណោយដែលត្រូវផ្តល់ជូនរួមមាន គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ ១ឈុតធំ និងថវិកាចំនួន ១២០០ដុល្លារ ជាថវិកាឧបត្ថម្ភប្រចាំឆ្នាំ ការឧបត្ថម្ភប្រចាំឆ្នាំគឺចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន។ សព្វថ្ងៃលោកព្រឹទ្ធាចារ្យ មាននអាយុ ៧៤ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកតាមិនអាចប្រកបរបរដេញចាប៉ីដងវែងដើម្បីរកប្រាក់ ចំណូលមកចិញ្ចឹមជីវភាពប្រចាំថ្ងៃដូចមុនទៀតបានឡើយ

    February 25, 2020
  • សង្គម

    លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ រួមទាំង​សប្បុរសជន​ជាច្រើន បាននាំយកអំណោយ​ និង​ ថវិកា​ ទៅ​ឧបត្ថម្ភ​ លោក​ បេន ដេវីស និងក្រុមការងារ ដេីម្បី​ចូលរួមចំណែកដោះស្រាយបញ្ហាលំបាកនានា​ដែលលោកបេនជួបប្រទះ​។ ការឧបត្ថម្ភ ក៏ដូចជាការចុះទៅសួរសុខទុក្ខផ្ទាល់នេះបន្ទាប់ពីស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ជាស្ពានច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ ក្នុងនោះផងដែរលោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ បានសរសេររៀបរាប់ថា៖ “មូលនិធិចែករំលែកក្ដីស្រលាញ់” អរគុណបេន! បេន, នេះជាការលះបង់ដល់ធំធេង សំរាប់ខ្ញុំ

    February 25, 2020
  • ព័ត៌មានជាតិ

    ដោយមានការសហការជាមួយក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ យោងតាមការប្រកាសរបស់មន្ទីរពេទ្យបានឲ្យដឹងថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ​ និងព្យាបាលជម្ងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ចុះ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយមហាវិថី យោធពលខេរមៈភូមិន្ទ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០៧៨

    February 25, 2020
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ អ្វីដែលគួរឲ្យកោតសរសើរនោះ ក៏មានសិស្សមន្ត្រីក្រមការជំនាន់ទី៨ ចំនួន២នាក់ ជាជនពិការភ្នែក ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ហើយពួកគេទាំង២មានសមត្ថភាពចូលបម្រើការងារនៅតាមអង្គភាពក្រសួងនានា។ ដោយសិស្សមន្ត្រីក្រមការឈ្មោះ ពិន សុភ័ក្រ បានជ្រើសរើសចូលបម្រើការងារនៅក្រសួងការងារ​ ចំណែកឯសិស្សមន្ត្រីក្រមការម្នាក់ទៀតឈ្មោះ មិន បូណា បានជ្រើសរើសចូលបម្រើការងារនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ ក្នុងនោះសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល ចំណែកឯសិស្សមន្ត្រីក្រមការ២នាក់ ជាជនពិការភ្នែក ត្រូវបានសម្តេចតេជោ ហ៊ុន សែន

    February 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកដាស់តឿនដល់មន្ត្រីរាជការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតួនាទីរបស់ខ្លួន ត្រូវចាត់ទុកខ្លួនឯងជាអ្នកបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ។ មន្រ្តីទាំងអស់ គឺមិនត្រូវធ្វើជាមន្ត្រីជើង១០នោះទេ គឺត្រូវធ្វើជាមន្រ្តីជើងពីរ ត្រូវចេះរត់រកការងារ មិនត្រូវចាំអោយការងាររត់រកយើងនោះទេ។ ធ្វើជាមន្ត្រីល្អ ដែលមានប្រជាពលរដ្ឋគោរពស្រលាញ់

    February 25, 2020
  • បច្ចេកវិទ្យា

    ថ្ងៃទី 25 ខែកុម្ភះឆ្នាំ 2020 ប្រទេសចិន ទីក្រុងសិនជិន ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឆ្លាតវៃឈានមុខ OPPO ប្រកាសថា នឹងដាក់បង្ហាញស្មាតហ្វូន5Gខ្នាតកំពូលស៊េរី Find X2 ក្នុងសន្និសីទអនឡាញសកលលើ YouTube Channel ផ្លូវការរបស់ OPPO (https://youtu.be/yTSZeiaSLxU) ម៉ោង 17:00pm ត្រូវនឹងម៉ោង 16:00pm នៅប្រទេសកម្ពុជា ថ្ងៃទី 6 មិនា 2020 ខាងមុខនេះ។ ការបង្កើតនូវអ្វីដែលថ្មី មិនធ្លាប់មាន ដើម្បីផ្តល់នូវបទពិសោធដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ គឺជាបេះដូងនៃ DNA របស់ក្រុមហ៊ុន

    February 25, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) ខណៈពេលនេះអគ្គិភ័យកំពុងលេបត្របាក់ផ្ទះអ្នកភូមិ​​ នៅប្លុក​លើផ្លូវទំនប់៧០​ (ផ្លូវរថភ្លើង​)​ ជិតអង់តែនទួលគោក​ ផ្លូវ២៧៣​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ​ នាម៉ោង០៩:២៥នាទីព្រឹក​នេះ​ កម្លាំងអាជ្ញាធរ​ និងសមត្ថកិច្ច​ កំពុងជួយសម្រួលផ្លូវនិងចរាចរណ៍​ ដើម្បីអោយ​រថយន្តពន្លត់អគ្គិភ័យ​ ចេញជួយអន្តរាគមន៍​ ខណៈអណ្ដាតភ្លេីង​កំពុងឆេះ​រាលដាល​ផ្ទះ​រាប់ខ្នងនៅជាប់ៗគ្នា​។ សូមរងចាំព័ត៌មានបន្ថែមនៅពេលក្រោយ! អត្ថបទ៖ បងម៉េង

    February 25, 2020