- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ និងវិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល ចំនួន៥៧៥នាក់ នារី ១០៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានមានប្រសាសន៍កោតសរសើរ លោកឧកញ៉ា ឌួង ឆាយ ផងដែរ ដែលបានកែខ្លួនពីមនុស្សកោងកាច មកជាមនុស្សស្លូតបូត និងធ្វើសកម្មភាពមនុស្សធម៌ថែមទៀត។ សម្តេចបានមានប្រសាសន៍ថា “ឌួង ឆាយ
February 25, 2020 - ព័ត៌មានជាតិ
ជនជាតិវៀតណាមម្នាក់ ត្រូវមន្រ្តីឧទ្យានុរក្សចាប់ឃាត់ខ្លួនបានភ្លាមៗ ខណៈជននេះ និងបក្ខពួកបានធ្វើសកម្មភាពបរបាញ់ និងចាប់សត្វព្រៃដោយអន្ទាក់នូវសត្វក្ងោកចំនួន១ក្បាល ហើយព្យាយាមរត់គេចខ្លួន បន្សល់ទុកនូវវត្ថុតាងម៉ូតូ២គ្រឿងទៀតនៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ នៅចំណុចពាមអូរឡាវ ឋិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក។ ជនត្រូវចោទឈ្មោះ ង្វៀង វ៉ាន់ស៊ី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅឃុំហ្វាំងលីវ ស្រុកហ្វាំងហ្វា ខេត្តដាក់ឡាក់។ ដោយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី។ ក្រោយការសាកសួរ និងចោទប្រកាន់ដោយតំណាងអយ្យការ
February 25, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គីសនី ទើបបង្កជាអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋ អស់មួយខ្នង កាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ជាប់ដីឡូត៍អត់លេខ (ក្រោយសាលារៀនភូមិឬស្សី) ស្ថិតក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ផ្ទះដែលឆេះ មានទំហំ៥ម៉ែត្រ គុណនិង៧ម៉ែត្រ ជញ្ជាំងថ្មក្រោម លើឈើ ប្រក់ស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ គង់ សុខលីន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើធ្យូងអនាម័យ ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង សហការគ្នា អន្តរាគមន៍បាញ់ឲ្យរលត់ទៅវិញ
February 25, 2020 - សុខភាព
ពេទ្យនៅអាមេរិក ដែលព្យាបាលអ្នកផ្ទុកវីរុសកូរ៉ណាថ្មី ឬ Covid-19 មិនត្រឹមតែប្រើបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបមួយមុខទេ ថែមទាំងប៉ូវអ្នកជំងឺជាមួយនឹងស៊ុបមាន់ រួមនឹងថ្នាំ Tylenol (ថ្នាំប៉ារ៉ាសេតាម៉ុល) ទៀត។ ក្រុមវេជ្ជបណ្ឌិត នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nebraska ដែលកំពុងឆ្ការដៃឆ្ការជើង ប្រើវិធីសាស្ត្រទំនើបៗជួយព្យាបាលពលរដ្ឋអាមេរិកកំពុងផ្ទុកវីរុសកូរ៉ណាប៉ុណ្ណោះទេ ថែមទាំងប្រើស៊ុបមាន់ និងថ្នាំ Tylenol ឬ Motrin (ថ្នាំបំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ) ដើម្បីប៉ូវអ្នកជំងឺអាចប្រយុទ្ធប្រឆាំងនឹងមេរោគអំឡុងពេលព្យាបាលបាន។ វេជ្ជបណ្ឌិត Mark Rupp ប្រធានផ្នែកជំងឺឆ្លង នៃមជ្ឈមវេជ្ជសាស្ត្រសាកលវិទ្យាល័យ Nebraska ប្រាប់ឲ្យដឹងថា វិធីសាស្ត្រនេះ ធ្វើឡើងក្នុងចេតនាពង្រឹងសុខភាពអ្នកផ្ទុកវីរុសឲ្យរឹងមាំ អាចប្រយុទ្ធប្រឆាំងនឹងវីរុសបាន។ ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺ
February 25, 2020 - ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ពីវិធានការលើអ្នកលក់អនឡាញ ដែលប្រើរូបភាពអាសអាភាស និងគោលការណ៍គោរពសិទ្ធិរបស់ស្រ្តីនៅកម្ពុជា។ ដោយមានការលើកឡើង ក៏ដូចជាសំណូមពររបស់មហាជនពាក់ព័ន្ធនឹងការចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម និងប្រព័ន្ធអនឡាញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកបញ្ហានះឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ និងបានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការអប់រំដល់អ្នកលក់ផលិតផលតាមអនឡាញដែលប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការជាក់លាក់ណាមួយ។ វិធានការនេះ បាននិងកំពុងទទួលការអបអរសាទរពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស ជាពិសេសស្ត្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ។ វិធានការនេះសំដៅលើករណីលក់ផលិតផលអនឡាញមួយចំនួនតូចដែលប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ដែលមានចែងជាធរមាន និងមិនសំដៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់ស្រ្តីខ្មែរនោះទេ។ រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ប្រជាជនគ្រប់រូប ទាំងបុរសនិងស្រ្តី ឲ្យបន្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្តីថ្លៃថ្នូរនិងប្រសិទ្ធភាពខ្ពស់៕
February 25, 2020 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ៧យប់ ថ្ងៃទី ២៤ កុម្ភ: ២០២០ ពុំទាន់រកឃេីញករណីជំងឺកូរ៉ូណាវីរុសប្រភេទថ្មីបន្ថែមទៀតទេ តែលទ្ធភាពរកឃេីញករណីបន្ថែមទៀតនឹងអាចកេីតមាន ព្រោះជំងឺនេះនៅតែបន្តរាតត្បាតនៅឡេីយនៅទីក្រុងវូហានប្រទេសចិន និងមានការនាំចេញជំងឺនេះទៅប្រទេសដទៃ។ អ្នកទេសចរណ៍ ៤១ ជាតិសាសន៍ លេីនាវាយក្យ Westerdam ជាង២០០០នាក់ ដែលត្រលប់ទៅមាតុប្រទេសរៀងៗវិញ មិនបានរកឃេីញផ្ទុកមេរោគកូរ៉ូណាវីរុសប្រភេទថ្មីទេពីប្រទេសទាំងនោះ ។ ក្រុមឆ្លេីយតបបន្ទាន់ និងក្រុមគ្រូពេទ្យដែលបានបណ្តុះបណ្តាលអំពីឆ្លេីយតបទៅនឹងជំងឺរាតត្បាតជាង២០០០នាក់កំពុងបន្តតាមដានរុករកករណីសង្ស័យនៅទូទាំងប្រទេស ។ ក្រុមគ្រូពេទ្យតាមព្រំដែន (មន្រ្តីចត្តាឡីស័ក) បានកំពុងឃ្លាំមេីលអ្នកដំណេីរចេញចូលគ្រប់ច្រកតាមព្រំដែនគោគ ថៃ ឡាវ វៀតណាម ផ្លូវសមុទ្រ និងអាកាសយាន្តដ្ឋានអន្តរជាតិទាំង៣ ភ្នំពេញ
February 25, 2020 - ព័ត៌មានជាតិ
ក្រសួងទេសចរណ៍នឹងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ ភ្ញៀវទេសចរណ៍ច្បាស់ជាមានចម្ងល់ថាតើបុណ្យទន្លេឆ្នាំនេះមានអ្វីប្លែកខ្លះ មានរៀបចំពិធីអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត? ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងអន្តរជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងបរទេស និងមហោស្របម្ហូបអាហារជាដើម។ ហើយក្រៅពីសកម្មភាពទាំងអស់ក្នុងពិធីបុណ្យទន្លេនេះ គោលដៅទេសចរណ៍ជាច្រើននៅខេត្តបាត់ដំបង បានតៀមខ្លួនរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋ ដែលក្នុងនោះមានដូចជារៀបចំគោលដៅទេសចរណ៍នានាជុំវិញខេត្ត ពិសេសតំបន់អគារបេតិកភណ្ឌក្នុងក្រុងបាត់ដំបង ភ្នំសំពៅ ភ្នំបាណន់ និងជិះឡូរីកម្សាន្ដតាមជើងភ្នំ
February 25, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីទទួលដំណឹងករណីភ្លើងឆេះស្ពានធ្វើដំណើរទៅកាន់ផ្ទះរបស់លោក បេន ដែលជាជនជាតិអាមេរិក ម្នាក់ល្បីឈ្មោះរឿងការពារព្រៃឈើពីការកាប់បំផ្លាញពីសំណាក់ជនខិលខូច និងឈ្មួញទុច្ចរិតរួចមក លោកឧកញ៉ា ស្រី ចាន់ថន ដែលជាឧកញ៉ាល្បីឈ្មោះមួយរូប ក៏បានបង្ហោះសារទាក់ទងនឹងទឹកចិត្តរបស់លោកមានចំពោះលោក បេន។ លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់ថា៖ “សន្យាគឺសន្យា”Promised is Promised” ដូចអ្វីដែលបានសន្យាជាមួយលោក បេន ក្នុងកំឡុងពេលវត្តមានបេសកកម្មរបស់ខ្ញុំនៅប្រទេសសហព័ន្ធរុស្សី! កាលពីយប់ម្ស៊ិលម៉ិញនេះ បន្ទាប់ពីបានមកដល់កម្ពុជាភ្លាម ខ្ញុំក៏បានធ្វើដំណើរទាំងយប់មកខេត្តព្រះវិហារដើម្បីជួបពិភាក្សាអំពីតម្រូវការការខ្វះខាតជាមួយលោក បេន រួចរាល់ហើយ។ លើសពីនេះទៀត ក៏បានជួបជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីមកពីមន្ទីរបរិស្ថាន ហើយសម្រេចថានឹងរួមគ្នាជួយលោក បេន តាមដែលអាចជួយគាត់បាន។ ខ្ញុំពិតជាសប្បាយចិត្តនិងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានរួមគ្នាជួយលោក បេន
February 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ បង្ក្រាបពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរសារធាតុញៀនយ៉ាងសកម្ម នៅបន្ទប់ជួលមួយកន្លែង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ឡោមព័ទ្ធចាប់ឃាត់ខ្លួនបានហេីយ និងដកហូតវត្ថុតាង ថ្នាំញៀនមួយចំនួនធំបញ្ជូនទៅសាកសួរភ្លាមៗផងដែរ។ បេីតាមសម្ដីមន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ជនសង្ស័យជូញដូរគ្រឿងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យក្រោម ការចង្អុលបង្ហាញពីលោកវរសេនីយ៍ទោ ម៉ន វុធី អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ លោកវរសេនីយ៍ត្រី ភួង បូណា អធិការរងនៃ អធិការខណ្ឌ សហការជាមួយមន្រ្តីក្រោមឱវាទចុះ ប្រតិបត្តិការបង្ក្រាបពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរសារធាតុញៀនយ៉ាងសកម្មកាលពីវេលាម៉ោង១៥៖០០នាទីរសៀល ថ្ងៃចន្ទ ២កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលលេខ
February 24, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការរមន បានបើកប្រតិបត្តិការបង្ក្រាបក្រុមដៃស្អិត ជំនាញខាងជិះម៉ូតូឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលធ្លាប់ធ្វើសកម្មភាពឆក់ជាច្រើនករណី ហើយឃាត់ខ្លួនបានជនសង្ស័យ៨នាក់ និងដកហូតម៉ូតូ៤គ្រឿង។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ មុខអគារសន្និបាតC ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក យិន សាន អធិការដ្ឋានខណ្ឌចំការមន និងដឹកនាំកម្លាំងដោយលោកអធិការរងទទួលផែនព្រហ្នទណ្ឌ ព្រមទាំងលោកនាយផ្នែកផ្នែកព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញបើកប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវមុខសញ្ញាក្រុមចោរឆក់យ៉ាងសកម្មក្នុងសង្កាត់ទួលទំពូង១ និងទួលទំពូង២កន្លងមក រួចក៏ឃាត់ខ្លួនបានជនសង្ស័យ សរុបចំនួន៨នាក់ ព្រមទាំងដកហូតបានម៉ូតូ៤គ្រឿង យកទៅធ្វើការសាកសួរផងដែរ។ សេចក្តីរាយការណ៍បន្តថា ក្រុមចោរឆក់យ៉ាងសកម្មដែលឃាត់ខ្លួនរួមមាន
February 24, 2020









