Khmernote Media
  • សុខភាព

    នារី​ចិន​វ័យ​២០​ឆ្នាំ​ម្នាក់ មក​ពី​ក្រុង​អ៊ូហាន ជា​កន្លែង​ផ្ទុះ​ការ​រាត​ត្បាត​នៃ​វីរុស COVID-19 ហើយ​បាន​ចម្លង​មេរោគ​ថ្មី​នេះ​ទៅ​​លើ​សាច់​ញាតិ​ចំនួន​៥​នាក់ផ្សេងទៀត​ ខណៈ​នារីរូបនេះពុំ​មាន​បង្ហាញ​​អាការៈ​រោគ​សញ្ញា​អ្វី​ឡើយ។ អ្នក​វិទ្យាសាស្រ្ត​ចិនថានេះជា​សញ្ញាបញ្ជាក់​ថា មេរោគ​នេះ​ អាច​​ឆ្លង​ទៅ​អ្នក​​ផ្សេង​ ដោយ​អ្នក​ផ្ទុក​មេរោគ​​​គ្មាន​បង្ហាញ​រោគ​សញ្ញា​។ ប្រភព​ព័ត៌មាន​ Reuters បាន​បង្ហាញ​ពី​របាយការណ៍​របស់​លោក​វេជ្ជបណ្ឌិត​ចិន Meiyun Wang នៃ​មន្ទីរពេទ្យ Zhengzhou ​ ដែល​លើក​ឡើង​ថា នារី​ចិន​ខាង​លើ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ ក្រុង​អានយ៉ាង ដើម្បី​ជួប​បង​ប្អូន កាល​ពី​​ថ្ងៃ​ទី​១០ មករា ពោល​គឺ​មុន​ការ​បិទ​ក្រុង​វូហាន នា​ថ្ងៃ​២៣​ មករា ២០២០។ ក្រោយ​មក​ បង​ប្អូន​ដែល​​ជា​សាច់ញាតិ​របស់​នាង បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ក្រុម​គ្រូ​ពេទ្យ​សង្គ្រោះ ក៏​បាន​​បំបែក​ពួក​គេ​ដាក់​នៅ​ដោយ​ឡែក

    February 24, 2020
  • សុខភាព

    អ្នក​ផ្ទុក​វីរុស COVID-19 កើន​ដល់​ ៧៦៣​ ករណី​ និង​មាន​ស្លាប់ ៧ ​ករណី ទូទាំង​ប្រទេស​កូរ៉េខាងត្បូងគិត​ត្រឹម​ថ្ងៃ​ទី ២៤ ​ខែ​កុម្ភៈ ធ្វើឲ្យ​ប្រទេស​នេះ ក្លាយ​ជា​ប្រទេស​ដែល​មាន​មានករណី​ឆ្លង​វីរុស COVID-19 ធំ​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន ខណៈនិស្សិតខ្មែរ​កំពុង​សិក្សា​នៅទី​នោះថា​អាជ្ញាធរ​បាន​កម្រិត​ការដើរហើរ​របស់​និស្សិត​ដើម្បីសុវត្ថិភាព​។ យោង​តាម​មជ្ឈមណ្ឌល គ្រប់គ្រង​និង​ការពារ​ពី​ជំងឺ (Centres for disease control and prevention – KCDC) របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​​ដឹង​ថា ករណី​ថ្មី ១១៥​ ករណី គឺ​ទាក់​ទង​នឹង​ការ​ជួប​ជុំ​នៅ​ក្នុង​ព្រះវិហា​គ្រិស្ត​មួយ​នៅ​ភាគ​អាគ្នេយ៍​ទីក្រុង Daegu បន្ទាប់​ពី​ស្ត្រី វ័យ

    February 24, 2020
  • PR

    ស្មាតហ្វូនហួវៃសូមនាំមកជូននូវការប្រគំតន្រ្តី Super Y7 Concert ដ៌ប្លែក ដ៌រំភើប ដ៌អស្ចារ្យ ដ៌រីករាយ!! ជួបជាមួយកំពូលតារាចម្រៀងដែលជាIdol របស់អ្នកជាច្រើនរូបដូចជា: ឪក សុគន្ធកញ្ញា ហ្សូណូ សុខស្រីនាង សួស វីសា កែវ ច័ន្ទដាលីន នឹងនាំយកនូវអ្វីដែលប្លែក នៅលើឆាកតន្រ្តីដ៌អស្ចារ្យ។ កាន់តែពិសេស អ្នកចូលរួមទាំងអស់មានឪកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ទូរស័ព្ទ Huawei Y7p និង នាឡិកា Band 3 ជាច្រើនរង្វាន់។ កុំភ្លេចចូលរួមសប្បាយៗ រាំ ច្រៀង

    February 24, 2020
  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម ៖ លោកយាយអាយុ៧៦ឆ្នាំម្នាក់បានស្លាប់ ខណៈភ្លើងឆេះតូបសំណាក់ធម៌ នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ ស្ថិតក្នុងភូមិអង្គរ បានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៣និង៤៧នាទីទៀបភ្លឺ ។ សមត្ថកិច្ចនគរបាលស្រុកកងមាស ទទួលបានព័ត៌មានថា មានករណីអគ្គីភ័យកើតឡើង នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ បានស្ថិតក្នុងភូមិ អង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានព័ត៌មានភ្លាម កម្លាំងអធិការនគរបាលស្រុកបានចុះដល់កន្លែងកើតហេតុ និងចេញឡានទឹកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ។ សមត្ថកិច្ចនគរបាលស្រុកកងមាសបានឲ្យដឹងថា ករណីឆាបឆេះនេះ គឺឆេះតូបសម្រាប់សំណាក់ធម៌មានទំហំ ៥x១៥

    February 24, 2020
  • សុខភាព

    នុ៎ះគ្នា​យើង! វីរុស​​កូរ៉ូណាថ្មី ត្រូវ​គេ​អះអាង អាច​សម្ងំ​ក្នុង​ខ្លួន​យើង​បាន​យូរ​ជាង​ការ​វាយតម្លៃ​ដំបូង ដោយ​មិន​បញ្ចេញ​រោគ​សញ្ញា​នោះ​ឡើយ ដោយ​សារ​បុរស​ម្នាក់ លេចចេញ​រោគ​សញ្ញា​ក្រោយ​ឆ្លង​វីរុស ២៧ ថ្ងៃ​ឯណោះ។ យោង​តាម​ភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​រាយការណ៍​ថា មាន​បុរស​វ័យ ៧០​ឆ្នាំ ស្ថិត​ក្នុង​ខេត្ត​ហូប៉ី ប្រទេស​ចិន ត្រូវ​គេ​រក​ឃើញ​ឆ្លង​វីរុស​កូរ៉ណា​ថ្មី ឬ Covid-19 ប៉ុន្តែ​មិន​បាន​លេច​ចេញ​រោគ​សញ្ញា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​ភ្លាមៗ​នោះ​ឡើយ ខណៈ​រោគ​សញ្ញា​ គឺ​លេច​ចេញ​នៅ ២៧​ថ្ងៃ បន្ទាប់​ពី​គាត់​បាន​ឆ្លង​វីរុស។ តាម​ការ​រក​ឃើញ​នេះ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​បង្ហាញ​ក្តី​បារម្ភ កាន់​តែ​ខ្លាំង​ឡើង​ពី​វីរុស​កាច​សាហាវ​នេះ អាច​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ពិបាក​ទប់​ស្កាត់ ខណៈ​កាល​ពី​មុន អ្នក​វិទ្យាសាស្ត្រ​អះអាង និង​ជឿជាក់​ថា វីរុស​នេះ នឹង​លេច​ចេញ​រោគ​សញ្ញា​យូរ​បំផុត​រយៈ​ពេល ១៤ថ្ងៃ

    February 24, 2020
  • អន្តរជាតិ

    កូរ៉េ៖ របាយការណ៍ចុងក្រោយនៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណា COVID-19 បានកើនឡើង១៦១នាក់បន្ថែមទៀតគិតត្រឹមថ្ងៃច័ន្ទ ទី២៤នេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសបានកើនឡើងរហូតដល់ ៧៦៣នាក់ ដែលចំនួននេះជាចំនួនខ្ពស់ជាងគេបំផុតក្រៅប្រទេសចិន។ របាយការណ៍បានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់មាន២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៧នាក់នៅទូទាំងប្រទេសកូរ៉េ។ Centres for Disease Control and Prevention (មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ) របស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អ្នកស្លាប់ទី៧ គឺជាបុរសវ័យ៦២ឆ្នាំ មកពីមន្ទីរពេទ្យ Cheongdo។ របាយការណ៍ចុងក្រោយបានបង្ហាញថា ចំនួនអ្នកឆ្លងសរុបនៅទូទាំងពិភពលោក បានឡើងដល់ ៧៩ ១៦៣នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ២ ៤៧១នាក់នៅទូទាំងពិភពលោក៕  

    February 24, 2020
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ មានករណីឆក់ចរន្តអគ្គសនី បណ្តាលឲ្យស្លាប់២ របួសម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី ចំណុចភូមិ ព្រៃគោល ឃុំ ឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ ជួន មករា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ និង ឈ្មោះ ជេស ហុន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ អ្នកទាំង២បានស្លាប់

    February 24, 2020
  • ព័ត៌មានជាតិ

    បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេសតួយ៉ាង ប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្សីជាដើម។ ទន្ទឹមនឹងគ្នានេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំនួរមួយចំនួន ដូចជា តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ? តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ? តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី? ជាមួយនឹងចម្ងល់នេះ ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា បានធ្វើការបកស្រាយយ៉ាងដូច្នេះថា ការខលទូរស័ព្ទដោយប្រើប្រាស់លេខប្លែកៗ ដែលអ្នកពុំដែលស្គាល់ គឺជាគម្រោងឆបោកប្រាក់ (Money Scam) ដែលមានឈ្មោះថា “Callback Scam ឬហៅម្យ៉ាងទៀតថា One-Ring Scam”។

    February 24, 2020
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃ​ អាទិត្យ​ ១កេីត​ ខែ​ផល្គុន​ ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​២០២០​នេះ​ អនុវត្តតាមបទបញ្ជារបស់ឯកឧ​ត្តម​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នង​ការ​ដ្ឋាននគបាលខេត្តបា​ត់​ដំបង​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​ ដឹកនាំធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់​ក្រោ​យពេលដែលជនសង័្សយរូបនេះធ្វេី​សកម្មភាពចាក់ទៅ​លេីជនរង​គ្រោះឈ្មោះ​ យ៉ាន់ គឹមយៀត ភេទ​ស្រី អាយុ៥៦ឆ្នាំមានទីលំនៅក្រុម​ទី១៤ភូមិអូរ​តា​គាំ​១សង្កាត់ទួលតាឯក​ ក្រុងបាត់ដំបង​ ខេត្តបាត់​ដំ​បង​​ ដេីម្បីប្លន់យកទ្រព្យ​សម្បត្តិរបស់ជនរង​គ្រោះស្ថិតក្នុងលំនៅដ្ឋានខាងលេី​ ។ លោកឧត្តមសេនីយ៍ត្រី​ ជេត​ ​វណ្ណនី​បាន​បញ្ជាក់​មុននេះថា​ កាលពីព្រឹកថ្ងៃទី​ ២៣​

    February 24, 2020
  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត ជាមួយនេះលោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់សប្បុរស ដែលមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក អាចចូលរួមជាមួយក្រសួងបរិស្ថាន

    February 24, 2020