- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរសម្នាក់រងរបួសមធ្យម និងតៃកុងកៀបជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ចរួមទាំងបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយគាស់យកចេញមកក្រៅ បញ្ជូនតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះ បន្ទាប់ពីបើករថយន្ត TACOMA ដឹកទារាប់សិបយកទៅទម្លាក់អោយម៉ូយ ខណៈពេលឡើងស្ពានក្នុងល្បឿនលឿន បែរជាតៃកុងងោកមួយភាំង រេចង្កូតទៅបុកផ្ទប់ពីក្រោយឡានធំ រួញមួយចំហៀងខាងតៃកុង ខ្ទេចយ៉ាងដំណំ កៀបជាប់ទាំងតៃកុង របួសធ្ងន់ និងអ្នករួមដំណើរបែកលើចិញ្ចើមគួរសម ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចលើស្ពានព្រះមុនីវង្ស(ហៅស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ព្រំប្រទល់ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក
February 23, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សូមអាណាព្យាបាល ជាពិសេសឪពុកម្ដាយ ដែលមានកូនប្រុសស្រី ពាក់គ្រឿងអលង្ការជាប់ខ្លួន សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះពេលនេះមានជនខិលខូចដើរល្បួងក្មេងៗយកទៅហើយដោះគ្រឿងអលង្ការយកអស់រលីងពីខ្លួន រួចផ្លុងក្មេងចោលអោយដើរតាមដងផ្លូវតែឯង វង្វេងផ្លូវរកមកផ្ទះវិញមិនស្គាល់។ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅប្លុកបុរីកីទ្បា ភូមិបុរីកីទ្បា សង្កាត់វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ មានករណីម្ដាយបាត់កូនស្រី ឈ្មោះស្រីពេជ្រ អាយុ៨ តាំងពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ទើបរកកូនស្រីរបស់ខ្លួនឃើញវិញនៅតាមដងផ្លូវនៅវេលាម៉ោង៤ល្ងាច ថ្ងៃខែឆ្នាំដដែល តែពេលបានឃើញកូនវិញនោះកូនស្រីរបស់គាត់ត្រូវបានជនសង្ស័យមួយក្រុមមិនស្គាល់មុខល្បួងយកទៅរួចធ្វើសកម្មភាពដោះយកគ្រឿងអលង្ការអស់ពីខ្លួនទើបប្រលែងវិញអោយដើរតាមចញ្ចើមផ្លូវតែឯងរកផ្លូវមកផ្ទះវិញមិនឃើញ៕ អត្ថបទ៖ បងម៉េង
February 22, 2020 - ព័ត៌មានជាតិ
នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈនេះ បុរសកែភេទជាស្រី ឈ្មោះ ម៉ន អុីវ៉ា អាយុ២៦ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៤:៣០នាទី ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ក្នុងករណីថតឡាយវីដេអូលក់ខ្លួន លេី Bigo Live ដោយចោទពីបទផុសរូបភាព និងសំភារៈអាសអាភាស ដែលយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ)។ ដោយមានការឯកភាពយល់ព្រមពីលោក សឿ ឡង់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាច ថ្ងៃទី២០ ខែកុម្ភៈ
February 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត LAND ROVER ស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្កាន់ដៃគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ទទឹងច្រងាង កណ្ដាលផ្លូវ តែពិតជាសំណាងល្អ ដោយសារជារថយន្តស៊េរីទំនើប ទើបម្ចាស់មិនមានគ្រោះថ្នាក់ឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង០១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ខាងត្បូង) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ ទំនងស្រវឹងស្រា បើករថយន្តស៊េរី ទំនើប ម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ
February 22, 2020 - បច្ចេកវិទ្យា
កាលពីដើមខែនេះ នៅឯប្រទេសឥណ្ឌាឯណោះ realme បានបង្ហាញនូវ ទូរស័ព្ទម៉ូឌែលថ្មីមួយមានឈ្មោះថា realme C3 ដែលមានបំពាក់កាមេរ៉ាភ្លោះ និងបន្ទះឈីប Helio G70 ។ មុខងាររបស់ realme C3 គឺមានគោលបំណង ដើម្បីក្លាយជាអ្នកប្រកួតប្រជែងដ៏ខ្លាំងខ្លាលើទីផ្សារស្មាតហ្វូនកម្រិតដំបូង។ ខណៈពេលដែលមានភាពខុសគ្នាពីម៉ូឌែលដែលទើបចេញថ្មីនៅឥណ្ឌា realme C3 ដែលនឹងបង្ហាញខ្លួនឆាប់ៗនៅក្នុងទីផ្សារប្រទេសកម្ពុជានេះ នឹងត្រូវបាន បំពាក់ដោយកាមេរ៉ាបីនៅផ្នែកខាងក្រោយ បង្ហាញពីភាព ទាន់សម័យនៃ បច្ចេកវិទ្យាសម័យថ្មី។ លើសពីនេះទៅទៀត! យោងតាមព័ត៌មានផ្លូវការបានឱ្យដឹងថា realme C3 គឺជាម៉ូដែលទូរស័ព្ទដំបូងគេដែលដំណើរការនៅលើ Helio G70 អាចផ្ទុកទិន្ន័យរហូតដល់
February 22, 2020 - ព័ត៌មានជាតិ
ភ្នំពេញ ៖ ស្នូរផ្ទុះផ្ទួនៗគ្នា ដែលប្រជាពលរដ្ឋអះអាងថា មានបុរស២នាក់ ជាអ្នកបាញ់ចេញពីក្នុងរថយន្ត Mercedes ស៊េរីទំនើបមួយគ្រឿង ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌ៧មករា ឡោមព័ទ្ធ ឃាត់សួរនាំ សុំត្រួតពិនិត្យ និងឆែកឆេរ តែមិនឃើញមានអ្វី ឡើយ ហើយសមត្ថកិច្ចក៏នាំយយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ហើយបានឆ្លើយថា ជាការដុតផាវបំផ្ទុះនោះទេ មិនមានការបាញ់បោះ ដោយកាំភ្លើងបាញ់នោះឡើយ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុប រោងកុនអង្គរចាស់ ក្នុងសង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ
February 22, 2020 - ព័ត៌មានជាតិ
លោក បេន ដេវីស (BEN DEVIS) ជាជនជាតិអាមេរិក ដែលកំពុងរស់នៅជាមួយគ្រួសារ ស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃនៅកម្ពុជា ការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ប៉ុន្តែមួយរយៈនេះស្ពានឈើចូលផ្ទះរបស់គាត់ ពីសៀមរាប និងព្រះវិហារ ត្រូវបានគេលួចដុត អស់២ហើយ គ្រាន់តែរយៈពេល១ខែនេះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញក្តីអាណិត និងព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ បេន និងក្រុមគ្រួសារ។ ដូច្នេះហើយឯកឧត្តម ហ៊ុន ជា ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះលោក បេន និងក្រុមគ្រួសារ ដោយលោក បានសរសេររៀបរាប់ថា៖ “សកម្មភាពដុតបំផ្លាញព្រៃឈើនៅភូមិសាស្រ្ដ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ
February 22, 2020 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងរថយន្តម៉ាសស្តា ដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅជិតស្វាយជាតិ ខេត្តបាត់ដំបង។ ដោយរថយន្តម៉ាសស្តា ពណ៌ស ត្រូវរថភ្លើងបុកប្រហារពេញទំហឹង រងការខូចខាតអស់មួយចំហៀង សំណាងមិនបណ្ដាលឲ្យមានមនុស្ស រងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។ សូមរំលឹកថាមួយរយៈពេលចុងក្រោយនេះមានករណីគ្រោះថ្នាក់ចរចរណ៍រវាងរថភ្លើង និងរថយន្ត បានកើតឡើងជាញឹកញាប់ ដោយករណីទាំងនោះកើតឡើងដោយសារតែរថយន្តបានឆ្លងកាត់មិនបានប្រុងប្រយ័ត្ន ហើយករណីខ្លះបណ្តាលឲ្យមានអ្នករងរបួសថែមទៀតផង ដូច្នេះបងប្អូនជាអ្នកបើកបររថយន្ត មេត្តាប្រុងប្រយ័ត្ន៕
February 22, 2020 - PR
សំឡេងហ៊ោកញ្ជ្រៀវ និង ទឹកមុខសប្បាយរីករាយពីអ្នកគាំទ្រ SMALLWORLD SMALLBAND ក្រុមតូច ក្នុងឱកាសនៃការប្រកាសស្វាគមន៍ជាផ្លូវក្រុមចម្រៀងនេះ ជាទូតសុឆន្ទៈរបស់ទឹកក្រូចអាយស៍ បានបញ្ជាក់យ៉ាងច្បាស់អំពីការពេញចិត្ត និងត្រេកអរជាមួយនឹងព្រឹត្តិការណ៍នេះ។ កញ្ញា នីរ័ត្ន អ្នកគាំទ្រដ៏ស្មោះស្ម័គ្រម្នាក់ដែលមកចូលរួមកម្មវិធីបានឱ្យដឹងថា៖ «ខ្ញុំរំភើបខ្លាំងមែនទែន ខំមកចាំតាំងពីម៉ោង៣ដើម្បីបានជួបបងៗក្រុមតូច។ អីដែលសំខាន់បានជួបគាត់ផ្ទាល់ហើយបានកាដូឡើងច្រើន និងហត្ថលេខាទៀត»។ សម្រាប់ហ្វេនម្នាក់ទៀត លោក តារាវុធ បានបង្ហាញអារម្មណ៍រំភើបយ៉ាងដូច្នេះថា៖ « និយាយទៅ ខ្ញុំពេញចិត្តការរៀបចំទាំងអស់របស់ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ ព្រោះអីខ្ញុំហ្នឹងហើយជាអ្នកចូលចិត្តញាំទឹកក្រូចអាយស៍ ហើយចូលចិត្តក្រុម SMALLWORLD SMALLBAND ខ្លាំងហ្មង។ អីចឹងមកថ្ងៃនេះចំណេញខ្លាំង ហើយសប្បាយខ្លាំង»។ ចំណែក លោក រ៉ុងសុភីដេវីដ
February 22, 2020 - ព័ត៌មានជាតិ
នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានទាំង៦នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីជនរងគ្រោះ នៅចំណុចមុខការ៉ាសសាំង ភីធីធី (PTT) ក្បាលថ្នល់ ផ្លូវនរោត្តម ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង២២:៥៤នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចហើយជិះគេចខ្លួន រួចយកតែគ្រឿងម៉ូតូទៅដាក់បញ្ចាំបានលុយតិចតួច ចូលដេកផ្ទះ សំណាក់៣៤២ លើផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ប៉ុន្មានម៉ោងក្រោយមកកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយម្ចាស់ផ្ទះសំណាក់ខាងលើ រួចឆ្មក់ចូលឃាត់ខ្លួនបានបន្តបន្ទាប់។ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ០៦នាក់នេះ
February 22, 2020









