Khmernote Media
  • PR

    ក្រុមហ៊ុនទូរសព្ទ vivo មានសេចក្ដីសោមនស្សជម្រាបជូនទៅកាន់អ្នកគាំទ្រ ស្រលាញ់ និងចូលចិត្តទូរស័ព្ទស្មានហ្វូន vivo ទាំងអស់គ្នាថា ចាប់ពីថ្ងៃទី 22 ដល់ថ្ងៃទី 29 ខែកុម្ភៈឆ្នាំ 2020 មុខនេះ ក្រុមហ៊ុនយើងខ្ញុំនឹងចាប់ផ្ដើមយុទ្ធនាការពិសេស ដែលមានឈ្មោះថា “ប្រម៉ូសិនសប្តាហ៍ vivo” ។ ចំពោះលោកអ្នកដែលមានបំណងចង់ទិញស្មាតហ្វូន S1Pro រយៈពេលមួយសប្តាហ៍ខាងលើនេះ គឺជាឱកាសល្អបំផុត ព្រោះខាងក្រុមហ៊ុនយើងបានសហការជាមួយម្ចាស់ហាងនានា ដាក់ជូននូវគូប៉ុងបញ្ចុះតម្លៃ ៣០ ដុល្លារ ក្នុងទូរសព្ទមួយគ្រឿង ចំពោះការជាវទូរសព្ទម៉ូឌែល S1Pro នៅរាល់បណ្ដាហាងនានាទូទាំងប្រទេស ដែលមានលក់ម៉ូឌែលនេះ។ គូប៉ុងខាងលើ មិនត្រឹមតែមាននៅតែបណ្ដាហាងនានានោះឡើយ

    February 22, 2020
  • បច្ចេកវិទ្យា

    ពាក្យចចាមអារ៉ាមកន្លងមកបានបញ្ជាក់ថា ជំនាន់ថ្មីរបស់ iPhone SE ដែលនឹងអាចហៅឈ្មោះថា iPhone SE 2 ឬ iPhone 9 គឺអាចនឹងបង្ហាញខ្លួនជាផ្លូវការក្នុងខែមិនាខាងមុខ ប៉ុន្តែគិតត្រឹមថ្ងៃនេះទីបំផុតម៉ូដែលនេះបានបង្ហាញខ្លួនជាមួយនឹងរូបរាងពិតៗនៅលើដៃដោយផ្ទាល់ និងកំពុងធ្វើឲ្យបណ្តាញអ៊ិនធឺណេតភ្ញាក់ផ្អើលមិនស្ទើរឡើយ។ រូបរាងរបស់វាស្រដៀងទៅនឹង iPhone 8 និង iPhone SE មែនទែនជាពិសេសេផ្ទៃរាបស្មើនៃតួខ្លួនរបស់វា។ ចន្លោះគែមរបស់ទូរស័ព្ទមានភាពក្រាស់បន្តិចហើយជាពិសេសនោះយើងអាចមើលឃើញដែរអំពីប៊ូតុង Home ដែលនឹងប្រើប្រាស់បច្ចេកវិទ្យា Touch ID ផងដែរ។ នៅផ្នែកខាងក្រោយទូរស័ព្ទ iPhone ដែលនឹងត្រៀមខ្លួនចូលក្នុងទីផ្សារមួយនេះគឺទំនងជាបានប្រើប្រាស់កញ្ចក់ដូចទៅនឹង iPhone XR និងមានកាមេរ៉ាខាងក្រោយតែមួយប៉ុណ្ណោះ៕ https://youtu.be/hOe6Y1VtpzQ

    February 22, 2020
  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល។ ក្រោយពីបានចាប់ផ្តើមអនុវត្តទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ ក្នុងដំណាក់កាលអន្តរកាល តាមប្រព័ន្ធអេឡិចត្រូនិច ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋភាគច្រើនបានយល់ដឹងអំពីនីតិវិធី និងបានចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង តាមសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញរួចហើយ។ ប៉ុន្តែនៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត មិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងនេះ។ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែមករា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋអាចបង់ថ្លៃសេវាប្រមូលសំរាមនេះ រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ

    February 22, 2020
  • សុខភាព

    នុ៎ះ! ប្រយ័ត្ន​ផង​ស្រីៗ​គ្នា​យើង​ដែល​ចង់​បាន​រាង​ស្អាត ប្រើ​ថ្នាំ​សម្រក​ទម្ងន់ ព្រោះ​រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក បាន​ព្រមាន​ពី​ប្រភេទ​ថ្នាំ​សម្រក​ទម្ងន់ Lorcaserin (Belviq) អាច​បង្ក​ហានិភ័យ អត្រាកើត​មហារីក​កាន់​តែ​ខ្ពស់។ យោង​តាម​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​របស់ រដ្ឋបាល​ឱសថ និង​ចំណី​អាហារ​អាមេរិក FDA ថ្នាំ​បញ្ចុះ​ទម្ងន់​ពពួក Lorcaserin (Belviq) ត្រូវ​បាន​ប្រមាន និង​​ហាមយ​ពលរដ្ឋ​អាមេរិក​ប្រើ​ប្រាស់ ដោយ​សារ​តែថ្នាំនេះ​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក។ ជាមួយ​គ្នា​នេះ FDA ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ប្រមូល​ក្រុម​ថ្នាំ Lorcaserin ដែល​មាន​យីហោ Belviq និង Belviq XR ដែល​ជា​ផលិត​ផល​របស់​ក្រុម​ហ៊ុន​ផលិត​ឱសថ Eisai ហើយ​ក្រុម​ហ៊ុន​នេះ ក៏​សម្រេច​ប្រមូល​ម៉ាក​ថ្នាំ​ទាំង​ពីរ​របស់​ខ្លួន ចូល​ក្នុង​ស្តុក​វិញ​ដែរ។

    February 22, 2020
  • សង្គម

    ថ្មីៗនេះមានការចែករំលែកនូវវីដេអូមួយដែលបង្ហាញនូវករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូនិងឡាន Prius ដែលហេតុការណ៍នេះបានកើតឡើង​នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខសាលាឃុំព្រែកតាទែន​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ យោងតាមវីដេអូដែលបង្ហាញបង្ហោះ មុនដំបូងឡើងគេឃើញភាគីខាងម៉ូតូបានជិះបញ្ច្រាសផ្លូវ និងបានឆ្លងផ្លូវដោយមិនមានការប្រុងប្រយ័ត្ន ពេលនោះក៏ត្រូវរថយន្ត Prius ដែលកំពុងធ្វើដំណើរក្នុងល្បឿនលឿនបុកប៉ើងបណ្តាលឲ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់។ សូមបងប្អូនគោរពច្បាប់ចរាចរណ៍និងមានការប្រុងប្រយ័ត្ន រាល់ពេលធ្វើដំណើរនៅតាមដងផ្លូវ។ សូមទស្សនាវីដេអូនៅខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងដែរ?

    February 22, 2020
  • សង្គម

    មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញសកម្មភាពលួចកាច់ត្រចៀករថយន្តស៊េរីទំនើប កំពុងតែកក្រើកឡើងយ៉ាងខ្លាំង ធ្វើឲ្យម្ចាស់រថយន្តមួយចំនួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិរបស់ខ្លួន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែកចាយវីដេអូមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក​ ទាក់ទងនឹងករណី ចោរមួយក្រុម មានគ្នា២នាក់ បានជិះម៉ូតូកង់៣ឥណ្ឌា ចុះមកធ្វើសកម្មភាពលួចកាច់បំបាក់ត្រចៀករថយន្តម៉ាក Nx200t ដែលចតចោលនៅក្នុងផ្ទះ យកបានដោយសុវត្ថិភាព ដោយប្រើពេលតែមួយពព្រិចភ្នែក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៤៧នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃ1 ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋសំណូមពរឲ្យសមត្ថកិច្ចធ្វើការឃ្លាំមើលក្រុមចោរទាំងនោះ និងជាពិសេសបង្ក្រាបកន្លែងទទួលទិញផលិតចោរកម្ម ព្រោះថាបើមិនមានកន្លែងទទួលទិញទេ ក៏គ្មានការលួចបែបនេះដែរ៕

    February 22, 2020
  • ព័ត៌មានជាតិ

    លោក បេន ដេវីស (BEN DEVIS) ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ប៉ុន្តែកាលពីពេលថ្មីៗនេះស្ពានឈើចូលផ្ទះរបស់គាត់ ពីសៀមរាប និងព្រះវិហារ ត្រូវបានគេលួចដុត អស់២ហើយ គ្រាន់តែរយៈពេល១ខែនេះ ធ្វើឲ្យមហាជនជាច្រើនបង្ហាញក្តីអាណិត និងព្រួយបារម្ភខ្លាំងចំពោះសុវត្ថិភាពរបស់ បេន និងក្រុមគ្រួសារ។ យ៉ាងណាមិញតារាកំប្លែង នាយ ពែកមី ក៏បានបង្ហោះយ៉ាងដូច្នេះថា ខ្លួនលោកព្រមទាំងលោកឧកញ៉ា ហួត ជា ចង់សាងសង់ស្ពាន ដែកឬបេតុង ដោយលោកកំពុងតែប្រកាសស្វែងរកថវិកាពីបងប្អូនដែលចង់ចូលរួមជួយសាងសង់ស្ពានបេតុង ឬដែក ដែលមិនងាយនឹងមានអ្នកបំផ្លាញ។

    February 22, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ពិតជាធ្វេសប្រហែសណាស់ កម្មករកាប់ជ្រូកម្នាក់ មិនចេះបើករថយន្តផង ក៏ឡើងទៅបើករថយន្ត ក៏ជ្រុលទៅបុកទម្លុះទ្វារកន្លែងកាប់ជ្រូក រួចក៏ហោះឆ្លងសួនពុះចែកទ្រូងផ្លូវ ជ្រុលបុកចូលផ្ទះលក់គ្រឿងអគ្គិសនី បណ្ដាលឲ្យរងខាងខូចខាតសម្ភារៈមួយចំនួនធំ សរុបជាលុយអស់ជាង៤ពាន់ដុល្លារ និងបណ្ដាលឱ្យស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ បានរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:១៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងកាប់ជ្រូក(សត្វឃាតភូមិដំណាក់ធំ) ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អ្នកបើកបររថយន្តមានឈ្មោះ វែន ឃុន អាយុ៤០ឆ្នាំ មុខរបរកាប់ជ្រូក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិជ្រុងពពេល ឃុំមរាម ស្រុកមាសហែក

    February 22, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចសម្តេចតេជោ បានឆ្លើយតបនឹង Comment ទាក់ទងនឹងម៉ាឡេស៉ីប្រកាសថាស្ត្រីវ័យ ៨៣ឆ្នាំដែលចេញពីនាវា Westerdam លែងមានវ៉ីរ៉ុស Covid-19 ហើយ នៅក្នុងគណនីហ្វេសបុកឈ្មោះ Khek khemrath ដោយសម្តេចតេជោបានសរសេរក្នុង Comment ថា៖ “ហេតុតែពូស្រែកម្តង ហើយម្តងទៀតក៏ ព្រោះតែចង់ឱ្យភាព យុត្តិធម៏សម្រាប់កម្ពុជាយើងផងសម្រាប់មនុស្សជាង២០០០នាក់នៅលើនាវាផងពិសេស យុត្តិធម៏សម្រាប់ស្ត្រី ជនជាតិអាមេរិកដែលគេចាត់ទុកថាឆ្លងcovid.19។ ទម្រាំបានយុត្តិធម៏ វិបត្តិមនុស្សធម៏បានកើតឡើងអស់មួយ សប្តាហ៏។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស្រុី វិញពូនឹងដករដ្ឋមន្ត្រី សុខាភិបាលចោលដោយសារការធ្វើការ ខ្ជីខ្ជាខ្វះការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ ជាតិសាសន៏៤១ប្រទេស។ ប្រទេសយើងក្រតែ យើងមានការទទួល ខុសត្រូវលើកិច្ចការ មនុស្សធម៏នេះ។” គួរបញ្ជាក់ផងដែរថា៖

    February 21, 2020
  • PR

    ដើម្បីរួមគ្នាទប់ស្កាត់ និងការពារជំងឺឆ្កែឆ្កួត ឆ្មាឆ្កួត ពិសេសការបរិភោគសាច់សត្វចិញ្ចឹម អង្គការ ការពារសត្វកម្ពុជា(Animal Rescue Cambodia)និងអង្កការ Four Paws international បានដឹក នាំក្រុមគ្រូពេទ្យ និងវេជ្ជបណ្ឌិត ចម្រុះជាតិសាសន៍ ចុះធ្វើសកម្មភាព ពិនិត្យព្យាបាល គ្រៀវប្រដាប់បន្តពូជ និងចាក់វ៉ាក់សាំងការពារ ដល់សុនខ(ឆ្កែ)និងឆ្មារអនាថា ដែលគេព្រលែងមករស់នៅក្នុងវត្ត និងសត្វចិញ្ចឹម របស់អ្នកភូមិ ជាច្រើនរយក្បាល នៅលើទឹកដី នៃ កីតម្បាញកោះដាច់ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ប្រមាណ ៥០០ក្បាល ហើយដែលពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែកុម្ភះ

    February 21, 2020