- Khmernote Media
- ព័ត៌មានជាតិ
ខណៈដែលគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងយ៉ាងខ្លាំងទាំងចំនួនអ្នកស្លាប់ និងអ្នករងរបួស កាលពីឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគាំទ្រឱ្យធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ ដើម្បីពិន័យឱ្យកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកបើកបរល្មើសច្បាប់ ពោលគឺសម្តេចបានគាំទ្រឲ្យមានការធ្វើយ៉ាងតឹងរឹងចំពោះអ្នកល្មើសច្បាប់ ដោយធ្វើការដកសិទ្ធិមិនឲ្យបើកបរ នៅពេលដែលអ្នកបើកបរបានល្មើសច្បាប់ចំនួន៣ដង។ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាព ក្នុងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ “ជាធម្មតាអ្នកបើកបរតែងតែមានប័ណ្ណបើកបរ ប្រសិនបើអ្នកឯងល្មើសច្បាប់ម្តង ត្រូវគឹបម្តង និងផាកពិន័យ ហើយប៉ូលិសគ្រប់ទីកន្លែងត្រូវសម្គាល់ថាអាគឹបហ្នឹងបានបំពានម្តងហើយ។ ដល់ខុសលើកទី២ ត្រូវគឹបម្តងទៀត និងផាកពិន័យទ្វេដង ហើយលើកទី៣ ផាកទ្វេដងដដែរ ហើយដល់ឱកាសដកសិទ្ធមិនឲ្យបើកបរ
February 21, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ទាក់ទងនឹងការ Live វីដេអូតាមបណ្តាញសង្គមហ្វេសប៊ុកប្រកាសលក់ខ្លួនជាសាធារណៈតែម្តង។ បើយោងតាមការបញ្ជាក់ពីទំព័រ Pheng Vannak News បានឲ្យដឹងថា “សមត្ថកិច្ចឃាត់ខ្លួន ស្រ្តីម្នាក់ដែលបានឡាយតាមបណ្តាញសង្គម ប្រកាសលក់ខ្លួនថា មកដល់ផ្ទះ៣០ដុល្លារ, ចេញក្រៅ៥០ដុល្លារ និងមួយយប់ដល់ព្រឹក១០០ដុល្លារ! ចំពោះចំណាត់ការ មិនទាន់ដឹងនៅឡើយតើគួរអប់រំ ឫដាក់ទោសតាមច្បាប់?”។ ជុំវិញបញ្ហានេះផងដែរ យើងនៅមិនទាន់សុំការបញ្ជាក់ណាមួយពីសាមីខ្លួននៅឡើយនោះទេ៕
February 21, 2020 - ព័ត៌មានជាតិ
មានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងមួយគួរឲ្យអាណិតអាសូរ ដោយអ៊ុំស្រីមួយរូបដែលមានជំងឺប្រចាំកាយដេីរសុំទានគេគ្រាន់បានថវិកាឲ្យកូនស្រីបានទៅរៀននឹងគេ នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា”។ អ៊ុំស្រីមិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែប្រភពមួយនេះបានបង្ហាញថាអ៊ុំស្រីរស់នៅ ភូមិទក្សិណខាងត្បូង ឃុំគោគចក ខេត្តសៀមរាប។ ជីវិតរបស់អ៊ុំស្រីនិងកូនស្រី ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជាជំនួយដល់អ៊ុំស្រី និងកូនរបស់គាត់ផងដែរ។ ប្រភពដដែរបានសរសេររៀបរាប់ថា៖ “ម្ដាយទ្រាំសុំទានទាំងមានជំងឺដេីម្បីកូនៗបានត្រឹមទឹកភ្នែកអាណិតម្ដាយ សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស សូមជួយដល់អ្នកម្ដាយដែលជាស្រ្ដីមេម៉ាយដេីរសុំទានទាំងខ្លួនមានជំងឺដេីម្បីយកមកអោយកូនមានទៅរៀននឹងគេ ពេលនេះទៅណាមិនរួចទេកំសត់ណាស់សព្វថ្ងៃនៅខ្ទមតូច។ សូមបងប្អូនបេីសិនជាបានឃេីញហេីយសូមជួយស៊ែរដេីម្បីអោយបងប្អូនយេីងបានឃេីញនិងបានជួយដល់គាត់ផងដេីម្បីអោយគាត់បានព្យាបាលនិងមេីលថែកូនគាត់បន្តទៀតផងបងប្អូន។ មនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនាមិនដឹងមុនថាថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូនហេីយសព្វថ្ងៃគាត់រស់នៅ ភូមិទក្សិណខាងត្បូង ឃុំគោគចក ខេត្តសៀមរាប ហេីយបេីសិនជាបងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមក081641318យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន”៕
February 21, 2020 - ព័ត៌មានជាតិញាក់សាច់! លួចគណនីហ្វេសប៊ុកគេហើយ ឆាតឲ្យផ្ញើប្រាក់ឲ្យខ្លួន រាប់ពាន់ដុល្លារ ត្រូវសមត្ថកិច្ចបង្ក្រាបបាន
ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២០ តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ក៏ដូចការស្នើសុំកិច្ចសហការណ៍អនុវត្តរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំមន្ត្រីនគរបាលក្នុងក្រុមការងារអនុវត្តដីកានៃស្នងការដ្ឋាន សហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់ ធ្វើការនាំខ្លួនឈ្មោះ រ៉េន សារី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចយកគណនីហ្វេសប៊ុកឈ្មោះ គឹម ពាមសុវណ្ណ បានឆាតទៅគណនីហ្វេសប៊ុកឈ្មោះ
February 21, 2020 - សង្គម
កាលពីពេលថ្មីៗនេះ លោក ឃឹម ហ្វីណង់ ដែលជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរៀបរាប់ប្រាប់ពី សួនផ្កាអ័រគីដេព្រៃដំបូងគេ និង តែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា “សួនកេសរកូលព្រៃ” ហើយសួនផ្កាមួយនេះស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបផ្ទាល់តែម្តង។ អភិបាលស្រុកវ័យក្មេងរូបនេះ បានរៀបរាប់ប្រាប់នៅលើ Facebook របស់លោកថា៖ “#ទៅលេងបន្ទាយស្រី សូមណែនាំអោយស្គាល់សួនផ្កាអ័រគីដេព្រៃដំបូងគេនិងតែមួយគត់នៅក្នុងប្រទេសកម្ពុជា៖ “សួនកេសរកូលព្រៃ” នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ សួននេះស្ថិតនៅជាប់នឹងជើងភ្នំគូលែននៃស្រុកបន្ទាយស្រី ក្បែរទីតាំងលក់សំបុត្រឡើងទៅលើភ្នំ។ សោកស្តាយដែលខ្ញុំទៅមិនចំពេល ហើយផ្កាភាគច្រើនត្រូវបានយកទៅតាំងពិព៌ណអស់មួយចំនួនធំនៅភ្នំពេញ។ បើមានឱកាស សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងអញ្ជើញមកទស្សនាកំសាន្ត ជាពិសេសនាំយុវជននិងកុមារតូចៗមកអោយបានស្គាល់ពីប្រភេទផ្កាកេសរកូលព្រៃនេះផង។”
February 20, 2020 - ព័ត៌មានជាតិ
ជាមួយការចូលរួមសោកស្តាយ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យក្រុមការងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន នាំយកអំណោយនិងឧបត្ថម្ភថវិកា៨លានរៀលជូនគ្រួសារសពលោកតាធាក់ស៊ីក្លូ ឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីដោះស្រាយការលំបាកផ្សេងៗ។ លោកតាមានភរិយាឈ្មោះ លោកយាយ ណុប យ៉េន អាយុ ៦៧ឆ្នាំ លោកយាយកំពុងមានជំងឺពោះវៀនស្អិតរាំរ៉ៃ លោកយាយមានកូនចំនួន ២នាក់ ប្រុស១ ស្រី១ កូនប្រុសរបស់លោកយាយបម្រើការងារជាកងទ័ព
February 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ករណីឃាត់ខ្លួនស្ត្រីអ្នកលក់អនឡាញម្នាក់ឈ្មោះថៃ ស្រីនាង នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ក្នុងករណីផុសរូបភាពស៊ិចស៊ី ចោទពីបទផុសរូបភាព និងសំភារ:អាសអាភាស ដោយយោងតាមមាត្រា ៣៨-៣៩ ច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលជាប់ទោសចាប់ពី (១ខែ ដល់ ១ឆ្នាំ) ។ នៅព្រឹកថ្ងៃពុធ ទី១៨ ខែកុម្ភ: ឆ្នាំ២០២០ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួន យកមកធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វើអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង
February 20, 2020 - សុខភាព
ក្រោយពីមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាថ្មី COVID-19 កាលពីខែធ្នូកន្លងទៅនេះ នៅគ្រប់អាកាសយានដ្ឋាន គឺមានការវាស់សីតុណ្ហភាពរបស់អ្នកដំណើររកមើលអ្នកឆ្លងវីរុស COVID-19ដើម្បីកាត់បន្ថយការឆ្លងនៃវីរុសនេះ។ នៅសហរដ្ឋអាមេរិក អាកាសយានដ្ឋាន ១១កន្លែងបានប្រើប្រាស់វិធីស្កែនវាស់សីតុណ្ហភាពអ្នកដំណើរដើម្បីស្វែងរកអ្នកផ្ទុកវីរុសនេះ។ តាមការស៊ើបអង្កេតរបស់សារព័ត៌មានCNN វិធីនេះត្រូវបានប្រើលើអ្នកដំណើរជាង ៣ម៉ឺននាក់ហើយ ប៉ុន្តែមិនមានករណីណាមួយដែលចាប់បានដោយវិធីនេះទេ។ តាមបទពិសោធន៍នៃការប្រើប្រាស់វិធីនេះនៅអាកាសយានដ្ឋាន អាមេរិករួមទាំងការសិក្សាថ្មីរបស់អឺរ៉ុប និងការសិក្សារបស់អ្នកស្រាវជ្រាវអង់គ្លេសបានបង្ហាញថា វិធានការណ៍ស្កែនសីតុណ្ហភាពនេះមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងរកអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនេះទេ។ វេជ្ជបណ្ឌិត Itamar Grotto អគ្គនាយករងនៃក្រសួងសុខាភិបាលប្រទេសអ៊ីស្រាអែលបាននិយាយថា អ្នកដែលមានសីតុណ្ហភាពធម្មតាគឺជាបញ្ហាដែលធ្វើឲ្យមានការសនិ្នដ្ឋានខុស ព្រោះអ្នកដំណើរទាំងនោះអាចមានផ្ទុកវីរុសនេះប៉ុន្តែមិនមានរោគសញ្ញានៅក្នុងរយៈបេលវីរុសម្ងំ (Incubation period)។ លោកបញ្ជាក់ដែរថានៅប្រទេសអ៊ីស្រាអែលមិនបានប្រើវិធីវាស់កម្ដៅអ្នកដំណើរនៅអាកាសយានដ្ឋាននោះទេ ដោយថាកន្លងមកទាក់ទងនឹងជំងឺEbola H1N1 និងជំងឺSARS វិធីវាស់កម្ដៅនេះមិនមានប្រសិទ្ធភាពនោះទេ។ វេជ្ជបណ្ឌិត Michael Osterholm ជាអ្នកជំនាញជំងឺរាតត្បាត
February 20, 2020 - អន្តរជាតិ
តារាសម្តែងហុងកុង ដ៏ល្បីឈ្មោះ Donnie Yen ដែលទស្សនិកជនកម្ពុជាស្គាល់ថាជា កុំកុំ បានប្រកាសបរិច្ចាគថវិកាចំនួន ១លានដុល្លារហុងកុង (១៨០,០០០ ដុល្លារអាមេរិក) ដល់បុគ្គលិកពេទ្យជួរមុខនៅទីក្រុង Wuhan ប្រទេសចិន ដែលជាចំណុចផ្តើមនៃការផ្ទុះឡើងនូវជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នេះបើយោងតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន SOUTH CHINA MORNING POST ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញសង្គម Weibo លោក Donnie Yen បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យទាំងអស់នៅក្នុងប្រទេសចិន ហើយលោកក៏បានក្រើនរំលឹកដល់អ្នកទាំងអស់គ្នាឱ្យប្រយ័ត្នប្រយែង ពាក់ម៉ាស និងលាងដៃឱ្យបានទៀងទាត់។ តារាវ័យ៥៦ឆ្នាំរូបនេះបង្ហាញជំនឿរបស់ខ្លួនថាប្រទេសចិនអាចជំនះវិបត្តិនេះដោយផ្តល់ពាក្យលើកទឹកចិត្ត។ អំពើសប្បុរសធម៌របស់តារាសម្តែងDonnie
February 20, 2020 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង ដោយក្មេងប្រុសអាយុ១២ឆ្នាំ ទាញកាំបិតខ្វាវកាប់គូជម្លោះ បិះនឹងដាច់ក ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ជនសង្ស័យឈ្មោះ សូន ភត្រា ភេទប្រុស អាយុ១២ឆ្នាំ ចំណែក ជនរងគ្រោះឈ្មោះ ហ៊ីម ជីនឡុង ភេទប្រុស អាយុ ១៣ឆ្នាំ អ្នកទាំង២ជាជនជាតិខ្មែរ និងរស់នៅភូមិនិងឃុំកើតហេតុខាងលើ។ ករណីហិង្សាដោយចេតនាខាងលើផ្ដើមចេញពីទំនាស់ពាក្យសម្ដី ហើយជនសង្ស័យ បានយកកាំបិតកាប់ គូទំនាស់បណ្តាលឲ្យរងរបួសធ្ងន់បិះនឹងដាច់ក។ ក្រោយកើតហេតុជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែងដើម្បីបន្តនីតិវិធី ចំណែកជនរងគ្រោះរងរបួសធ្ងន់
February 20, 2020









