- Khmernote Media
- PR
រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជាបានបង្ហាញនូវបទពិសោធថ្មីនៃការតភ្ជាប់បណ្តាញអ៊ិនធឺណិតបច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់សម្រាប់ទូរស័ព្ទចល័ត ស្របពេលដែល Yes Seatel ឬត្រូវបានគេស្គាល់ច្បាស់ថាជា Yes 018 បានរៀបចំពិធីសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយរំពឹងទុកថានឹងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធសេវា Yes 5G ជាផ្លូវការនៅក្នុងឆ្នាំនេះ។ Yes 018 មានបណ្តាញ 4G ១០០% ដែលគ្របដណ្តប់ចំនួនប្រជាជនជាង ៩០% នៅក្នុងប្រទេសកម្ពុជា។ ស្ថានីយ 4G ទាំងអស់របស់យើងត្រូវបានបំពាក់ដោយបណ្តាញខ្សែកាបអុបទិកក្រោមដីជាង ១២,០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស។ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធបណ្តាញបែបនេះ Yes018 ត្រៀមខ្លួនរួចរាល់ក្នុងការផ្លាស់ប្តូរទៅប្រព័ន្ធសេវា 5G
February 20, 2020 - ព័ត៌មានជាតិ
មានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងមួយគួរឲ្យអាណិតអាសូរ ដោយមានស្រ្តីមេម៉ាយម្នាក់ ខិតខំធ្វើការទាំងធ្លាក់ខ្លួនឈឺ ដើម្បីចិញ្ចឹមកូននិងម្តាយចាស់ជរា នេះបើយោងតាមការបង្ហោះរបស់ គណនីហ្វេសប៊ុកឈ្មោះ “ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា”។ អ្នកមីងមិនត្រូវបានស្គាល់ឈ្មោះនោះទេ ប៉ុន្តែប្រភពមួយនេះបានបង្ហាញថាអ្នកមីងរស់នៅ ភូមិត្មាតពង សង្គាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជីវិតរបស់អ្នកមីង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមសម្តែងក្តីអាណិតជាពន់ពេក និងសង្ឃឹមថាមានសប្បុរសជនជួយជាជំនួយដល់អ្នកមីងផងដែរ។ ប្រភពពីគណនីហ្វេសប៊ុក ខ្ញុំបាទរ៉ាហ្វីនដែលជាយុវជនមូស្លីមកម្ពុជា បានសរសេររៀបរាប់ថា៖ “អ្នកមីងស្រ្ដីមេម៉ាយទ្រាំធ្វេីការទាំងឈឺទាំងភ្លៀងទាំងក្ដៅ ដេីម្បីចឹញ្ចឹមកូននិងម្ដាយ សូមជួយស៊ែរមួយផង សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសសូមជួយដល់ អ្នកមីងជាស្រ្ដីមេម៉ាយហេីយចិញ្ចឹមកូននិងម្ដាយចាស់ជរាម្នាក់ឯង ទាំងខ្លួននៅឈឺទ្រាំលំបាកដេីម្បីកូន ទៅទាំងឈឺមិនថាភ្លៀងមិនថាក្ដៅ។ នេះហេីយគឺជាទឹកចិត្តម្ដាយតស៊ូដេីម្បីកូនម្ដាយសូ៊ទ្រាំទាំងឈឺដេីម្បីយកមកចិញ្ចឹមកូន សូមបងប្អូន បេីសិនជាបានឃេីញហេីយសូមជួយស៊ែរ ដេីម្បីអោយបងប្អូនយេីងបានឃេីញ និងបានជួយដល់គាត់ផង ដេីម្បីអោយគាត់បានព្យាបាល និងបានហូបគ្រប់គ្រាន់នឹងគេផងណា។ បងប្អូនមនុស្សម្នាក់ៗគ្មានអ្នកណាម្នាក់មេីលឃេីញវាសនាមេីលមិនដឹងមុខថាថ្ងៃមុខទៅជាយ៉ាងណាទេបងប្អូន
February 20, 2020 - ព័ត៌មានជាតិ
ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែកចាយគ្រឿងញឿន ដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ
February 20, 2020 - ព័ត៌មានជាតិ
ព្រៃវែង: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង ៣ និង ៣០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចវាលកប់ខ្មោច ទួលព្រះធាតុខាងលិច ភូមិអូតាថុក ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច មានករណីហិង្សាមួយកើតឡើង។ ជនរងគ្រោះឈ្មោះ ស៊ីម កុសល ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ជនសង្ស័យឈ្មោះ យុង រស្មី ភេទប្រុស អាយុ ១៩ឆ្នាំ
February 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ឡង់គ្រីស័រ មួយគ្រឿង ពាក់ស្លាកលេខនគរបាល បើកបុកជាមួយរថយន្តកាម៉ារីបាឡែន នៅផ្លូវបំបែកជាបួន បណ្តាលឱ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងផ្លូវសុកហុក(ផ្លូវ១០៧) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករានៅវេលាម៉ោង០៣:២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ២៤២ កែង រាជធានីភ្នំពេញ ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់ អត្តសញ្ញាណ ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៍ស្លែរ ពាក់ស្លាកលេខនគរបាល 2-1251 បានធ្វើដំណើរតាមផ្លូវ១០៥ ពីក្នុងទិសដៅពីលិចមកកើត
February 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ បានដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ដោយធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងទៀត ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់ រួចធ្វើការអប់រំណែនាំ ប៉ុណ្ណោះ ហើយអនុញាតិអោយយកម៉ូតូត្រលប់ទៅផ្ទះវិញ ។ ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នេះ ធ្វើឡើងកាលវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជិតធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ មន្ត្រីអនុវត្តច្បាប់ខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ថា នៅវេលាម៉ោងខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក
February 20, 2020 - សង្គម
បន្ទាប់ពីលោកឧកញ៉ា ឌួង ឆាយ បានស្ទង់មតិមហាជនថា តើលោកគួរតែលើកលែងទោស ឬក៏អនុវត្តតាមច្បាប់ ចំពោះភាគីបង្កដែលបើកបុករថយន្តរបស់លោក? នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការ live វីដេអូរៀបរាប់ពីហេតុការណ៍នៅយប់ថ្ងៃរងគ្រោះថ្នាក់ចរាចរណ៍ ហើយការសម្រេចចិត្តចុងក្រោយរបស់លោកឧកញ៉ា ឌួង ឆាយ នឹងមិនលើកលែងទោសអោយបុរសជាភាគីបង្កគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ដោយលោកឧកញ៉ា ឌួង ឆាយ បានលើកឡើងនូវចំណុចចំនួន៣ដូចជា ទី១ ជនបង្កបានបើកបរក្នុងស្ថានភាពស្រវឹង ទី២ ជនបង្កបានបំពានមិនគោរពច្បាប់ចរាចរណ៍ ឃើញភ្លើងក្រហមនៅតែបំពានជិះឆ្លង និងទី៣ ជនបង្ក បានកុហកថាខ្លួនជាកូនកសិករ ដោយលោកឧកញ៉ា ឌួង
February 20, 2020 - បច្ចេកវិទ្យា
ជាច្រើនសប្តាហ៍កន្លងមកហើយ ដែរប្រភពជាច្រើនបាននាំគ្នាធ្វើការបង្ហាញភស្តុតាងជាច្រើន ដែលបានបញ្ជាក់ថា Apple បានត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍សារព័ត៌មានធំមួយ។ ថ្មីៗនេះវេបសាយបែកធ្លាយព័ត៌មានរបស់អាល្លឺម៉ង់ iPhone-Ticker បានបញ្ជាក់ដូចគ្នានេះដែរ ដោយខ្លួនបានសរសេរថា Apple នឹងមានព្រឹត្តិការណ៍ពិសេសមួយនៅចុងខែមិនានេះជាមិនខាន។ ប្រភពដដែលបានបន្តទៀតថា ថ្ងៃអង្គារ ទី៣១ ខែមិនា គឺទំនងជាថ្ងៃរៀបចំនោះ ហើយប្រមាណជា៣ថ្ងៃបន្ទាប់គឺថ្ងៃសុក្រ ទី៣ ខែមេសា iPhone 9 ឬ iPhone SE 2 គឺជាព្រឹត្តិការណ៍មួយទៀតសម្រាប់វាបង្ហាញខ្លួនលើទីផ្សារជាលើកដំបូង។ ជាច្រើនឆ្នាំមកហើយ ដែលព្រឹត្តិការណ៍ចំខែមិនាគឺតែងតែបានកើតឡើង ក្នុងនោះផងដែរកាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំទៅយើងនៅចាំបានថា Apple បានធ្វើការបង្ហាញជាផ្លូវការនូវសេវាកម្មថ្មីរបស់ខ្លួនជាច្រើនដូចជា Apple
February 20, 2020 - ព័ត៌មានជាតិ
បន្ទាប់ពីវីរុសកូរ៉ូណាបានរាតត្បាតយ៉ាងខ្លាំងនៅលើពិភពលោកនោះ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំអំពីវិធានការបង្ការការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មី ឆ្នាំ២០១៩ (COVID-19) សម្រាប់អ្នកបើកតាក់ស៊ី និងរ៉ឺម៉កកង់បី ដែលមានដូចខាងក្រោមនេះ៖ ”
February 20, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ប្រគល់អោយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ ចម្លើយ និងកសាងសុំណំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងហាង លក់ទូរស័ព្ទដៃយីហោ ម៉ាលី ហើយយកទៅលក់បានលុយចាយខ្ទេច។ ហេតុការណ៍នេះបានកើតឡើង នៅចំណុចក្នុងហាងលក់ទូរស័ព្ទដៃមួយយីហោ ម៉ាលី នៅចំណុចផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ តែអស់លក្ខណ៍ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ
February 20, 2020









