Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានធ្វើការបដិសេធ និងច្រានចោលនូវដំណឹងមិនពិតពាក់ព័ន្ធនឹងការផ្សព្វផ្សាយថា នៅមន្ទីរពេទ្យមួយនេះមានមនុស្ស៣នាក់ហើយបានស្លាប់ដោយសារតែជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (Covid-19)។ ដោយខាងមន្ទីរពេទ្យបានឲ្យដឹងថា មកទល់ពេលនេះ ពុំទាន់រកឃើញ និងមានករណីអ្នកជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (Covid-19)ចូលមកសម្រាកនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយទេ ។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានប្រកាសច្រានចោលនូវព័ត៌មានបំផ្លើស គ្មានការពិតដែលបានផ្សព្វផ្សាយដោយម្ចាស់Account ឈ្មោះ Chham Chhany។ ខាងមន្ទីរពេទ្យសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការចំពោះម្ចាស់ Account ឈ្មោះ Chham Chhany និងអ្នកចែករំលែកព័ត៌មានមិនពិតនេះ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់៕

    February 20, 2020
  • សុខភាព

    នៅរសៀលនេះ​​ក្រសួង​ទេសចរណ៍ បាន​ចេញ​សេចក្ដី​ណែនាំ​មួយ​អំពី​ការ​បង្ការ​ឆ្លង COVID-19 ដល់​ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍។ វិធាន​ការ​បង្ការ​ការ​ចម្លង​ជំងឺ​រលាក​សួត​វីរុស​កូរ៉ូណា​ថ្មី សម្រាប់​ទេសចរ​មាន ៤ យ៉ាង៖ ១- ត្រូវ​ជូន​ដំណឹង​ដល់​ទេសចរ​ឲ្យ​ដឹង​អំពី​វិធាន​ការ​ត្រួត​ពិនិត្យ​គ្រប់​អ្នក​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ អំពី​ជំងឺ​រលាក​សួត​វីរុស​កូរ៉ូណា​ថ្មី ឆ្នាំ ២០១៩ នៅ​ពេល​មក​ដល់​ប្រទេស​កម្ពុជា។ ការ​ត្រួត​ពិនិត្យ​នេះ​មាន​នៅ​គ្រប់​ច្រក​អន្តរជាតិ​ផ្លូវ​អាកាស ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​គោក និង​ច្រក​ទ្វារ​អន្តរជាតិ​ផ្លូវ​ទឹក។ ២- ការី​ទេសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​ប្រឹក្សា​យោបល់​ផ្នែក​សុខភាព ជាពិសេស​ទៅ​ដល់​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​រងគ្រោះ​នានា (រយៈពេល ១៤ ថ្ងៃ​កន្លង​ទៅ) រួម​មាន៖ ទីក្រុង​វូហាន ជីជាំង ជីប៊ី ហ៊ួងហ្កាង លីឈួន ជីវចូវ គីនជាំង ស៊ីជាំង

    February 19, 2020
  • សង្គម

    តារា Facebook សិចស៊ី ល្បីឈ្មោះ ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនក្រោយពេលដែលនារីរូបស្រស់ម្នាក់នេះ បន្តផ្គើន Live វិដេអូសិចស៊ី លក់ផលិតផល ទោះបីយល់ព្រមធ្វើកិច្ចសន្យាថាឈប់បន្តសកម្មភាពបែបនេះ កាលពីព្រឹកមិញនៅចំពោះមុខសមត្ថកិច្ចក៏ដោយ។ កាលពីព្រឹកមិញនេះដែរ ស្ត្រីវ័យ ៣៩ឆ្នាំ ឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ត្រូវគេស្គាល់ថា ជាស្ត្រីលក់ផលិតផលអនឡាញរបស់ខ្លួនតាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួន បានធ្វើកិច្ចសន្យាថា ឈប់បង្ហោះរូបភាព ស៊ិចស៊ី អាក្រាត ដែលនាំឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីខ្មែរទៀតឡើយ ប្រសិនជាថ្ងៃក្រោយ នាងខ្ញុំមិនគោរពតាមកិច្ចសន្យាខាងលើ

    February 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារ អនីតិជន នៃក្រសួងមហាផ្ទៃ បានធ្វើការ ឆ្មក់ បង្រ្កាប ហាងផឹកស៊ីមួយកន្លែង ដែលបង្កប់អោយមានការជួញដូរផ្លូវភេទ ជាមួយភ្ញៀវ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅហាងមួយកន្លែងយីហោ លីហួរ រស្មីពន្លឺ សាច់អាំង (៩៩៩ ) ផ្ទះលេខ ២៣A ផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការឆ្មក់បង្រ្កាបហាងខាងលើ សមត្ថកិច្ចបានឃើញ មនុស្ស

    February 19, 2020
  • ព័ត៌មានជាតិ

    ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងឲ្យដឹងថា ដើម្បីបំបាត់កែអផ្សុក ជូនភ្ញៀវទេសចររបស់នាវា Westerdam ដែលចាកចេញពីក្រុងព្រះសីហនុ មកស្នាក់មួយរាត្រីនៅសណ្ឋាគារសុខាភ្នំពេញ រង់ចាំជើងហោះហើរទៅកាន់ប្រទេសរបស់ពួកគេរៀងខ្លួននោះ នៅល្ងាចថ្ងៃនេះក្រសួងទេសចរណ៍ នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជារបាំអប្សរា របាំប្រពៃណីជូនពួកគាត់ ទស្សនាកំសាន្តនៅសណ្ឋាគារ។ ការរៀបចំឲ្យមានទស្សនីយភាពសិល្បៈ ជូនភ្ញៀវទេសចររបស់នាវា Westerdam នេះបន្ថែមលើកការរៀបចំដំណើរកម្សាន្តដោយរដ្ឋបាលរាជធានីភ្នំពេញ ជូនពួកគាត់បានទស្សនាទីក្រុងភ្នំពេញដ៏ស្រស់បំព្រង។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «សំរាប់ភ្ញៀវទេសចរកប៉ាល់ Westerdam ដែលសំរាកចាំជើងយន្តហោះនៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីបំបាត់កែអផ្សុក ក្រៅពីរដ្ឋបាលក្រុងបានរៀបចំឲ្យពួកគាត់ខ្លះបានទៅទស្សនាទីក្រុង, ក្រសួងទេសចរណ៍បានចែកសៀវភៅផ្សព្វផ្សាយទេសចរណ៍ ហើយល្ងាចនេះយើងក៏នឹងរៀបចំឲ្យមានទស្សនីយភាព សិល្បៈដូចជា របាំអប្សរា របាំប្រពែណីជូនពួកគាត់

    February 19, 2020
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលស្វាគម៍អ្នកដំណើរចំនួន ២៣៣រូបចុងក្រោយ ចុះពីលើនាវា Westerdam ដោយការទទួលបដិសណ្ឋារកិច្ច និងជូនដំណើរនេះ ឯកឧត្ដមបានផ្តល់ជូនក្រមាធ្វើពីសូត្ររបស់កម្ពុជា ជាកាដូអនុស្សាវរីយ៍ជូនដល់ភ្ញៀវទេសចរណ៍ទាំងនោះ។ ការចាកចេញពីនាវារបស់អ្នកដំណើរចម្រុះជាតិសាសន៍នេះ ធ្វើឡើងក្នុងគោលបំណងធ្វើដំណើរទៅកាន់ប្រទេសរបស់ខ្លួន តាមរថយន្តក្រុងចំនួន១០គ្រឿង ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ រួចទើបបន្តដំណើរតាមជើងហោះហើរពីរាជធានីភ្នំពេញ ទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញ។ សូមជម្រាបជូនថា អ្នកដំណើរទាំងនោះ មុនអនុញ្ញាតឱ្យចាកចេញពីនាវា សុទ្ធតែត្រូវបានឆ្លងកាត់ការវាស់កំដៅ និងតេស្តសុខភាពដោយមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជម្ងឺឆ្លងសហរដ្ឋអាមេរិក UNCDC ដើម្បីធានាថាពិតជាគ្មានវត្តមានមេរោគ

    February 19, 2020
  • បច្ចេកវិទ្យា

    គិតមកទល់ពេលនេះ ជាសប្តាហ៍ទី11 ហើយ ដែលក្រុមហ៊ុន OPPO បានរកឃើញអតិថិជន OPPO Reno2 Reno2 F មានសំណាងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត សរុបចំនួន 33រូប ដូច្នេះនៅសល់តែ 6រូបទៀតប៉ុណ្ណោះ អ៊ីចឹងហើយ សម្រាប់ប្រិយមិត្តដែលមានបំណងចង់ដូរទូរស័ព្ទ ឬ ឡើងស៊េរីទូរស័ព្ទថ្មីកាមេរ៉ា4 អាចពិចារណាបានតាមការគួរមុនថ្ងៃទី 29 កុម្ភៈ 2020។ បើតាមសម្តីរបស់អ្នកឈ្នះរង្វាន់ដំណើរកម្សាន្តទៅលេងកោះភូកេតប្រចាំសប្តាហ៍ទី11 លោក កែវ សេងរដ្ឋា បច្ចុប្បន្នរស់នៅខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដំបូងគាត់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែដោយសារឃើញ OPPO ចេញស្មាតហ្វូនស៊េរីថ្មីគឺ

    February 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើង ពីរក្រុម បានបើកឆាកប្រយុទ្ធគ្នា រត់ចែកជើងគ្នា នៅមុខណេត២៤ម៉ោង បង្កប់ហ្គេម បាញ់ត្រីមួយកន្លែង ដោយសារតែខឹងរឿងលក់ថ្នាំញៀនក្លែង ក្លាយ ឲ្យពួកគេ បង្កឱ្យមានការភ្ញាក់ផ្អើល ពេញដងផ្លូវ តែម្តង។ហេតុការណ៍បានកើតឡើងកាលពីម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ទីតាំងផ្ទះណេត២៤ម៉ោង បង្កប់ល្បែងស៊ីសង ហ្គេមបាញ់ត្រី (គ្មានលេខ) ជិតរោងចក្របារីសេក លើផ្លូវជាតិ លេខ២ ភូមិ ព្រែកតា នូ សង្កាត់ ចាក់ អង្រែ លើ ខណ្ឌមានជ័យ

    February 19, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០នេះ គឺជាថ្ងៃខួបគម្រប់១១ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន។ ថ្ងៃនេះផងដែរកាលពីឆ្នាំ២០០៩ មិត្តហ្វូនបានបើកដំណើរការជាផ្លូវការនូវសេវាទូរស័ព្ទចល័តរបស់ខ្លួន ជាមួយសេវាគ្របដណ្តប់ទូទាំង ២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកំឡុងប្រតិបត្តិការរយ:ពេល១១ឆ្នាំមកនេះ មិត្តហ្វូនបានចាក់ឬសយ៉ាងរឹងមាំ និងរក្សាបាននូវតំណែងជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ ដែលឈរលើមូលដ្ឋានអតិថិជនជាចំបង។ ភាពជោគជ័យនេះ គឺបានទទួលការគាំទ្រនិងយកចិត្តទុកដាក់ជាពិសេស ពីរាជដ្ឋាភិបាលកម្ពុជា រដ្ឋមន្រ្តី នាយកដ្ឋាន អាជ្ញាធរមូលដ្ឋាន និងគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធ ដែលតែងតែចង្អុលបង្ហាញនិងលើកទឹកចិត្ដ រាល់សកម្មភាពអាជីវកម្មរបស់មិត្តហ្វូន។ បន្ទាប់មក មិត្តហ្វូន បានផ្តោតការយកចិត្តទុកដាក់ បំរើសេវាកម្មជូនអតិថិជនរបស់ខ្លួនជាង៩លាននាក់ ដែលតែងតែជឿទុកចិត្តលើសេវាកម្មរបស់មិត្តហ្វូនគ្រប់ពេលវេលា។ ជាចុងក្រោយ ទាំងអស់នេះគឺបានទទួលពីការខិតខំប្រឹងប្រែងធ្វើការ និងយកចិត្តទុកដាក់ ពីបុគ្គលិកជាង ៣០០០នាក់របស់មិត្តហ្វូន ជាមួយមហិច្ឆតានៃការចូលរួមចំណែកដែលធ្វើឲ្យមិត្តហ្វូនទទួលបានជោគជ័យដូចពេលនេះ។ រហូតមកដល់ឆ្នាំ២០២០នេះ

    February 19, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនកម្មករសំណង់ក្នុងការដ្ឋានបុរីជីបម៉ុង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យមើលទាំងថ្ងៃ បន្ទាប់ពីប្រទះឃើញស្ត្រីសន្តិសុខបុរីជីបម៉ុងលោតសម្លាប់ខ្លួន ពីលើអគារការដ្ឋានកំពុងសាងសង់ក្នុងបុរីជីបម៉ុងលែន បោកក្បាលស្លាប់ មិនដឹងតាំងពីម៉ោងប៉ុន្មាន (ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ) ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះទៅកន្លែងកើតហេតុ សហការជាមួយសមត្ថកិច្ចជំនាញ កោសល្យវិច្ឆ័យ ចុះត្រួតពិនិត្យ មើល និងនាំយកសពជនរងគ្រោះទៅតម្កល់នៅ វត្តចាក់អង្រែក្រោម ដើម្បីកោសល្យវិច្ឆ័យ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១:៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចអគារកំពុងសាងសង់ជាន់ទី៣ បុរីជីបម៉ុងលែន ផ្លូវបេតុងជីបម៉ុង ស្ថិតក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ សូ

    February 19, 2020