- Khmernote Media
- បច្ចេកវិទ្យា
ទោះបីជាមិនទាន់ផ្លូវការនៅឡើយក្តី ប៉ុន្តែគេជឿជាក់ថា iPad Pro ជំនាន់ថ្មីនឹងបំពាក់មកជាមួយនឹងកាម៉េរាដល់ទៅ៣គ្រាប់ពីខាងក្រោយដូចទៅនឹងម៉ូដែល iPhone 11 Pro ដែរ។ បច្ចេកវិទ្យា premium iOS tablet ក៏ត្រូវបានគេដឹងដែរថា នឹងដាក់បញ្ចូលទៅជាមួយដែរ។ នេះមានន័យថា iPad Pro ជំនាន់ថ្មីនេះនឹងមានកាម៉េរាទំហំ 12MP wide មួយគ្រាប់កាម៉េរា 12MP telephoto មួយគ្រាប់ និង 12MP ultra-wide មួយគ្រាប់ផងដែរ។ sensor ប្រភេទ Time of Flight
February 19, 2020 - PR
សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។ យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖ 1. ចង្កៀងខាងមុខប្រើចង្កៀងគុជ LED
February 19, 2020 - បច្ចេកវិទ្យា
កាលពីថ្ងៃទី 17 ខែកុម្ភៈឆ្នាំ 2020 នៅឯទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញឯណោះ realme ដែលជាម៉ាកស្មាតហ្វូនដែលពង្រីកវិសាលភាពរីកចម្រើនលឿនបំផុតបានប្រកាសជា ផ្លូវការថាខ្លួននឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មី 5G តាមអ៊ិនធឺណែត ក្នុងប្រធានបទគោលគឺ“ល្បឿននៃអនាគត” នៅទីក្រុងម៉ាឌ្រីតប្រទេសអេស្ប៉ាញនៅម៉ោង 10:00 ព្រឹកនៅថ្ងៃទី ២៤ ខែកុម្ភៈ (UTC + 01: 00) ឆាប់ៗនេះ។ ស្មាតហ្វូនស៊េរី 5G ដំបូង បង្អស់របស់ realme X50 Pro 5G នឹងបង្ហាញខ្លួនជាលើកដំបូងនៅលើ គេហទំព័រ នៅពេលឆាប់ៗនេះ។ ព្រឹត្តិការណ៍ផ្សាយផ្ទាល់នឹងចាប់ផ្តើមនៅម៉ោង 10:00
February 19, 2020 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទមន្ទីរពេទ្យឈ្មោះ “ថៃ ខាង” ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជារបស់ជនជាតិចិន ក្រោយពីអាជ្ញាធររកឃើញថាមន្ទីរពេទ្យនេះគ្មានលិខិតអនុញ្ញាតិពីក្រសួងសុខាភិបាល ព្រមទាំងបានបំភ្លៃព័ត៌មានពាក់ព័ន្ធវីរុសកូរ៉ូណា (COVID-19) ទៅកាន់អ្នកជំងឺដែលបានចូលពិនិត្យ។ ដោយកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ មានជនជាតិចិនម្នាក់ឈ្មោះ Su YongYun បានទៅមន្ទីរពេទ្យខាងលើដើម្បីពិនិត្យព្យាបាល ទាំងដែលមិនមានអាការៈក្តៅខ្លួនអ្វីនោះទេ ហើយមន្ទីរពេទ្យស្រាប់តែពិនិត្យសង្ស័យថា មានវីរុសកូរ៉ូណា។ ភ្លាមៗនោះអាជ្ញាធរក៏បានបញ្ជូនសំណាកជនជាតិចិននោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រប៉ុន្តែ លទ្ធផលអវិជ្ជមាន។ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកទៀត ជនជាតិចិនដដែលក៏បានទៅមន្ទីរពេទ្យឈ្មោះ “ថៃ ខាង”
February 19, 2020 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង ០៨ និង០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពសុខភាពអ្នកដំណើរលើនាវាវេសស្ទីដាម ដែលមានដូចខាងក្រោម៖ + សំណាកអ្នកដំណើរតាមនាវាខ្នាតធំវេសស្ទីដាម នៅខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ចំនួនន ៧៨១នាក់ ត្រូវបានធ្វើតេស្តទាំងអស់ ដោយទទួលបានលទ្ធផល អវិជ្ជមាន វីរុសកូរ៉ូណាថ្មី (COVID-19)។ + ស្ថានភាពសុខភាពទូទៅរបស់អ្នកដំណើរទាំងអស់ មិនមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានសុខភាពធម្មតា និងមិនមានអ្នកមានឡើងកំដៅខ្លួនឡើយ។ + គិតចាប់ពីថ្ងៃដែលវានានេះបានចាកចេញពីទីក្រុងហុងកុងមក គឺមានរយៈពេល១៩ថ្ងៃហើយ បើគិតមកត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ កំពុងតែបំពេញកិច្ចការ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធជាតិ
February 19, 2020 - ព័ត៌មានជាតិ
ស្ត្រីម្នាក់ដែលបេីកបរម៉ូតូគ្មានស្លាកលេខ ល្មេីសគំនូសសញ្ញាចរាចរណ៍ ហេីយវាយមកលេីសមត្ថកិច្ច ផ្អើលអស់មហាជននិងអ្នកសារព័ត៌មាន ក្រោយពេលមានរឿងនៅថ្ងៃទី១៧ ខែកុម្ភៈស្ត្រីរូបនេះបានទទួលសារភាពកំហុស និងធ្វេីការសុំទោសជាសាធារណៈនូវការបេីកបរល្មេីសគំនូសចរាចរណ៍ និងកំហុសរបស់គាត់ដែលបានធ្វេីមកលេីសមត្ថកិច្ច។ សូមបញ្ជាក់ថាមានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងឈប់លើសគំនូសចរាចរណ៍ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ដើម្បីផាកពិន័យតែបែរជាស្ត្រីខាងលើវាយសមត្ថកិច្ចបណ្ដាលឲ្យរងរបួសស្រាល។ ហេតុការណ៍មួយនេះបានបង្កឲ្យមានការភ្ញាក់ផ្អេីលជាខ្លាំងកាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ថិតនៅចំណុចស្តុបដេអិន ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីស្ត្រីដែលជាអ្នកបោះសំអាតផ្លូវដែលនៅកន្លែងទីតាំងកើតហេតុបានប្រាប់ដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ជិះម៉ូតូ មួយគ្រឿង ម៉ាក Click ពណ៌ស មិនមានស្លាកលេខ បានជិះឈប់នៅលើគំនូសស្លាកសញ្ញាចរាចរណ៍ថ្មើរជើងរបស់អ្នកឆ្លងកាត់ផ្លូវ ខណៈពេលនោះ ស្រាប់តែសមត្ថកិច្ចជំនាញចរាចរណ៍ដែលឈរជេីងនៅគោលដៅទីនោះ បានហៅ ស្ត្រីខាងលេី ដើម្បីធ្វើការផាកពិន័យ ក៏មានការឈ្លោះប្រកែកគ្នាជាខ្លាំង រួចមក
February 19, 2020 - បច្ចេកវិទ្យា
បច្ចេកវិទ្យាដែលអាចធ្វើឲ្យស្មាតហ្វូនទំហំអេក្រង់ធំប៉ុនថេប្លេតអាចក្លាយទៅជាទំហំ ដែលតូចល្មមអាចដាក់ចូលក្នុងហោប៉ាវបានគឺជាក្តីសុបិន្តរបស់មនុស្សគ្រប់គ្នា ហើយជាក់ស្តែងចុងក្រោយនេះស្មាតហ្វូនម៉ូដែលបត់បានជាច្រើនរបស់ក្រុមហ៊ុនស្មាតហ្វូនទំនើបកំពុងបានក្លាយទៅជាគោលដៅនៃអតិថិជនទាំងឡាយលើទីផ្សារ។ កំពុងតែល្បីខ្លាំងបែបនេះសម្រាប់ស្មាតហ្វូនម៉ូដែលបត់បានពេលនេះគេជឿជាក់ថា ក្រុមហ៊ុន TCL កំពុងសំងំផលិតស្មាតហ្វូនថ្មីរបស់ខ្លួនដែលខុសពីម៉ូដែលទាំងនោះ។TCL នឹងប្រើប្រាស់បច្ចេកវិទ្យាអូសអេក្រង់ទាញចេញពីអេក្រង់ខ្លួនហើយក្លាយទៅជាកញ្ចក់ទំហំថេប្លេតជំនួសវិញ។ ព័ត៌មានចចាមអារ៉ាមមានទាំងរូបភាពទាំងស្រុងរបស់ TCL ជំនាន់ថ្មីនេះផងដែរ។ យើងអាចមើលឃើញថាវាមានរូបរាងជាស្មាតហ្វូនសាមញ្ញមួយនៅពេលដែលវាមិនទាន់ត្រូវបានអូសទាញចេញទៅថេប្លេត។ អេក្រង់អាចបញ្ជាក់ថា មានរាងកោងខ្លាំងនៅគែមហើយនៅជ្រុងស្តាំកែងខាងលើគឺជាកាម៉េរាភ្លោះនិងជាកន្លែងសម្រាប់ទាញអេក្រង់ទៅជាថេប្លេត។ អ្វីដែលគួរឲ្យឆ្ងល់នោះគឺថាមានការអះអាងថា ជាក់ស្តែង TCL មានផែនការរួចហើយក្នុងការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះនៅឯកម្មវិធី MWC ប៉ុន្តែដោយសារកម្មវិធីនេះត្រូវបានលប់ចោលទៅវិញក្នុងទីក្រុងបាសេឡូណាកាលពីសប្តាហ៍មុននៅមកដល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើការប្រកាសសាជាថ្មីអំពីផែនការថ្មីរបស់ខ្លួននៅឡើយ៕ អត្ថបទ៖ ស៊ុនលី
February 19, 2020 - PR
(ភ្នំពេញ) ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២០៖ កក្រើកនោះកក្រើក… ល្បីនោះល្បី… មិនមែនតែកម្ពុជាយើងទេគឺទូទាំងពិភពលោកតែម្តង! ហើយបើនិយាយពីទីផ្សារ និងអ្នកនិយមគាំទ្រក្នុងព្រះរាជាណាចក្រកម្ពុជាវិញសឹងតែមិនបាច់និយាយ…គឺថាម្នាក់ៗសុទ្ធតែរំជើបរំជួល និងទប់ចិត្តមិនបានជាមួយស្តេចកំពូលស្មាតហ្វូន Samsung Galaxy S20+ និង S20 Ultra នេះខ្លាំងណាស់ជាពិសេសគឺការវិវត្តន៍ថ្មីនៃកាមេរ៉ា កម្រិត 108 មេហ្គាភិចសែល ដែលអាច Zoom បាន100 ដង និងថតវីដេអូបានកម្រិត 8K តែម្តង! ញាក់សាច់…ចង់បានអីទៀត? តែប៉ុណ្ណេះគឺកប់បាត់ទៅហើយ!! អូហ៎…! តែមិនទាន់អស់ទេ នៅមាន
February 18, 2020 - សង្គម
ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ អ្នកដឹកនាំ និងអ្នកសម្ដែង ក្នុងខ្សែភាពយន្ត “ដើម្បីកូន” បានចូលរួមពិធីបុណ្យសព លោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូ ហើយត្រូវរថយន្តបុកឆក់យកជីវិតយ៉ាងអាណោចអាធ័ម។ លោក ហ៊ុយ យ៉ាឡេង បានសរសេររៀបរាប់ថា៖ “លោកតាធាក់ស៊ីក្លូឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ លោកតាប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៨៣ គឺស្ទើរមួយជីវិតហើយ ៣៧ឆ្នាំហើយដែលលោកតាមានជីវិតនៅលើដងផ្លូវជាមួយស៊ីក្លូមួយនេះ នៅលើលោកនេះគ្មានអ្នកណាចង់ក្រទេ។គាត់ប្រឹងតស៊ូណាស់ពេញមួយជីវិតនេះ មិនដែលបានរស់នៅស្រួលទេ តែសុំតែបានរស់នៅលើលោកីយ៍តែកម្មអប្រិយនៅលើទ្រូងផ្លូវឆក់យកជីវិតគាត់ កូនប្រុសស្លាប់មិនទាន់បាន១០០ថ្ងៃផង ពេលនេះពុកក៏លាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ បើបងប្អូនណាចង់ជួយគាត់សូមទាក់ទងទៅកូនគាត់ផ្ទាល់ចុះ ប្អូនឈ្មោះ
February 18, 2020 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ចុះសួរសុខទុក្ខដល់ភ្ញៀវទេសចរមកតាមនាវា Westerdam ដែលកំពុងស្នាក់នៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ។ ឆ្លើយតបទៅនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់របស់កម្ពុជា ភ្ញៀវទាំងអស់សុទ្ធតែបានសន្យាថា នឹងរាយការណ៍ជូនរដ្ឋាភិបាល និងមិត្តភក្តិរបស់ពួកគាត់ អំពីកម្ពុជាដ៏ស្រស់ស្អាត និងបដិសណ្ឋារកិច្ចដ៏ល្អរបស់កម្ពុជានេះ ហើយសន្យាថា និងនាំមិត្តភក្តិមកលេងកម្ពុជា និងទស្សនាអង្គរវត្តនៅពេលក្រោយទៀត។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសូមជូនពរអោយការស្នាក់របស់ភ្ញៀវទេសចរទាំងអស់នៅកម្ពុជា ប្រកបដោយសេចក្តីសប្បាយរីករាយ និងត្រលប់ទៅប្រទេសកំណើតវិញប្រកបដោយសុខសុវត្ថិភាព៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK
February 18, 2020









