Khmernote Media
  • សិល្បៈ

    ឈានចូលមកដល់វគ្គ Live Show ពាក់កណ្តាលផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រសប្តាហ៍ទីមួយ ក្រុមហ៊ុន ហង្សមាស និងម្ចាស់ឧបត្ថម្ភកម្មវិធី The Mask Singer Cambodia ផ្តាច់មុខដោយ OPPO Reno2 F បានធ្វើឲ្យអ្នកគាំទ្រក្នុងស្ទូឌីយ៉ូហង្សមាស ផ្សារទំនើប អីអនម៉ល សែនសុខស៊ីធី អ្នកទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរស្សន៍ ហង្សមាស HDTV និងទំព័រហ្វេសប៊ុកផ្លូវការ OPPO រាប់ម៉ីននាក់ រំជួលចិត្ត អួលដើមទ្រូង និយាយលែងចេញ នៅពេលបកម៉ាស បង្ហាញមុខមាត់ពិតរបស់បេក្ខជនដែលត្រូវដើរចេញពីកម្មវិធីម្តងៗ ជាពិសេសគឺតារាប្រុសស្រីល្បីៗតែម្តង។ លោក

    February 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថាចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ខ្លួននឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬទៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាពន្ធដារ ខណ្ឌមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ

    February 17, 2020
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននាំភ្ញៀវទេសចរចុះពីកប៉ាល់ Westerdam ដើរលេងកម្សាន្ដតាមទីតាំងទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ ភ្ញៀវទេសចរណ៍ដែលដើរកម្សាន្តនៅរាជធានីភ្នំពេញនេះមានចំនួន ១២០នាក់មានសញ្ជាតិផ្សេងៗគ្នា។ ដំណើរកម្សាន្តនឹងត្រូវបញ្ចប់ត្រឹមម៉ោង៦ល្ងាច ហើយទីតាំងដែលអាជ្ញាធរនាំភ្ញៀវទេសចរដើរលេងកម្សាន្តមាន មុខព្រះបរមរាជវាំង តាមមាត់ទន្លេ និងកន្លែងផ្សេងៗទៀតមុនពេលត្រឡប់ទៅកាន់សណ្ឋាគារសុខាវិញ។ សូមរំលឹកថានាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Westerdam ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកទី១៣ ខែកុម្ភៈ ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត។ សម្តេចតេជោក៏បានសំណូមពរដល់ប្រជាពលរដ្ឋតាមសណ្ឋាគារ ភោជនីយដ្ឋាន មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចអំពីរឿងនេះទេ៕

    February 17, 2020
  • ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពគួរឲ្យកោតសរសើរដោយមានមនុស្សប្រុសស្រីមួយក្រុម ដែលជាបុគ្គលិក សហគ្រាសម៉ាដាម​ ឃ្លីន​ បានចុះកាយប្រមូលសម្រាមផ្ទាល់នៅក្នុងទឹកលូផ្ទាល់ នៅស្វាយដង្គំ ខេត្តសៀមរាប។ សកម្មភាពបែបនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្នុងនោះផងដែរក៏មានការព្រួយបារម្ភចំពោះសុខភាពដោយពួកគេបានចុះទៅកាយប្រមូលសម្រាមនៅក្នុងទឹកលូផ្ទាល់។ ដោយនៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ លោក នួន​ ពុទ្ធា​រ៉ា​ អភិបាលក្រុងសៀមរាប​ និងអាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម​ ឃ្លីន​ បន្ទាប់ពីបានឃើញនូវសកម្មភាព ចូលរួមកិច្ចការងារសង្គម​ តាមរយៈធ្វើការប្រមូលសំរាម ចេញពីក្នុង​ ប្រពន្ធ័​លូបង្ហូរទឹកស្អុយ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ កាលពីថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២០កន្លងទៅ ។ ក្នុងឪកាសជួបសំណេះសំណាលនេះដែរ លោកអភិបាលក្រុងសៀមរាប​ ក៏បា​នពាំនាំមតិរបស់

    February 17, 2020
  • PR

    តារាសម្តែងល្បីឈ្មោះ លំដាប់ប្រទេសប្រចាំប៉ុស្តិ៍លេខ៣ថៃលោក ប៊យផាកន Boy Pakorn Chatborirak រួមជាមួយតារាល្បីៗជាច្រើនរូបទៀតដូចជា Pream Ranida, Aum Atichart Chumnanon ,Yardthip Rajpal , Boat Tara Tipa, Care Chattarika Sittiprom ជាដើម និងចូលខ្លួនមកបម្រើអារម្មណ៍ ប្រិយមិត្តទូរទស្សនិកជន ដែលនិយមគាំទ្រខ្សែភាពយន្តភាគថៃរបស់ភីអិនអិន ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈនេះតទៅ តាមរយៈខ្សែភាពយន្តភាគថៃរឿង ភ្លើងគំនុំនាគរាជ ដែលជាប្រភេទភាពយន្តបែប វេទមន្ត អភិនីហារ គំនុំសងសឹកតជំនាន់របស់ត្រកូលនាគរាជ។ ភ្លើងគំនុំនាគរាជ

    February 17, 2020
  • សង្គម

    មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា បានត្រឡប់មកវិញហើយ មហោស្រពគីហ្សូណា គឺជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ជប៉ុន និងកម្ពុជាដ៏ធំប្រចាំឆ្នាំ ដែលតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១២។ ហើយមហោស្រពគីហ្សូណាឆ្នាំនេះ ប្រធានបទគឺអនុភាពកីឡា (Power of Sports) ព្រោះតែឆ្នាំនេះនៅជប៉ុន នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក និងផារ៉ាឡាំពិក តូក្យូ២០២០។ ដោយមហោស្រពគីហ្សូណាឆ្នាំនេះក្រៅពីកម្មវិធីវប្បធម៌ជាច្រើនក៏មានបញ្ចូលកម្មវិធីកីឡាមួយចំនួនផងដែរ។ មហោស្រពគីហ្សូណានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០-២៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាមួយនឹងកម្មវិធីវប្បធម៌ អប់រំ ​និងកីឡាជាច្រើនផងដែរ។ ចង់ដឹងថាមានកម្មវិធីអ្វីខ្លះ សូមចូលមើលតារាងកម្មវិធីលម្អិតដូចខាងក្រោម៖ ប្រភព និងរូបភាព៖ Japan Cambodia Kizuna

    February 17, 2020
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ មន្ដ្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលប៉ុស្ដិ៍ច្រកទ្វារអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ប្រចាំអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ចាប់ខ្លួនជនជាតិជប៉ុនម្នាក់ ដកហូតបានថ្នាំញៀនជិត ២គីឡូក្រាម។ ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ជនជាតិជប៉ុនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនឈ្មោះ NONAKA SHUNICHI អាយុ៧២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ TK 5670834 ធ្វើដំណើរតាមជើងយន្ដហោះលេខ KE 690 (ភ្នំពេញ-សេអ៊ូល) និងបន្ដដំណើរតាមជើងយន្ដហោះ KE 767 (សេអ៊ូល-អាម៉ូរី) ប្រទេសជប៉ុន ដែលជាគោលដៅចុងក្រោយ។ ជាលទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញក្រាមពណ៌ស ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីន ដែលមានទម្ងន់

    February 17, 2020
  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបិទការLiveលក់ផលិតផលតាមអនឡាញដែលបញ្ចេញអស់កេរ្តិ៍ខ្មាស​ស្ត្រី ដោយបទបញ្ជានេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ លោកស្រី កុច​ មារតី អគ្គនាយករង ទូរទស្សន៍ជាតិកម្ពុជា បានដកស្រង់ប្រសាសន៍សម្តេចតេជោ យ៉ាងដូច្នេះថា៖ “ការ Live លក់ផលិតផលតាមអនឡាញ បញ្ចេញអស់កេរ្តិ៍ខ្មាស់ស្ត្រី ក្រសួងប្រៃសណីយ៏ត្រូវបិទ ព្រោះវានាំទៅដល់ការចាប់រំលោភ បំពានផ្លូវភេទ លើស្ត្រី ក្នុងសង្គម បច្ចុប្បន្ន”។ សូមបញ្ជាក់ថាបច្ចុប្បន្ននេះការលក់ផលិតផលនៅតាមអនឡាញកំពុងតែកើនឡើង និងមានការប្រកួតប្រជែងខ្លាំង រហូតគេសង្កេតឃើញមានអ្នកលក់ផលិតផលមួយចំនួន បានធ្វើការ

    February 17, 2020
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង និងគ្រឿងចក្រឈូសដី(សាសើ) ដែលឆ្លងកាត់មិនប្រុងប្រយ័ត្ន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៥៥ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០ នៅមុខរោងម៉ាស៊ីនកិនស្រូវឥណ្ឌា ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ គ្រោះថ្នាក់នេះបង្កឡើងដោយ គ្រឿងចក្រឈូសដី ដែលបើកបំពានរំលោភសិទ្ធអាទិភាពរបស់រថភ្លើង ដោយមុនពេលកើតហេតុ រថភ្លើងបានធ្វើដំណើរ ក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុ មានគ្រឿងចក្រឈូសដី(សាសើរ) បានបើកឆ្លងកាត់ផ្លូវរថភ្លើង បណ្តាលឲ្យរថភ្លើងបុកក្រឡាប់គ្រឿងចក្រឈូសដី សង្កត់អ្នកបើកបរគ្រឿងចក្ររបួសធ្ងន់។ ចំពោះករណីនេះត្រូវបានសម្របសម្រួលដោះស្រាយគ្នានៅកន្លែងកើតហេតុ ហើយអ្នកបើកគ្រឿងចក្រឈូសដី ដែលរងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី៕ ប្រភព៖ ឡៃលី

    February 17, 2020
  • ព័ត៌មានជាតិ

    ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងបរស់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព) នៅថ្ងៃទី 17 ខែ កុម្ភៈឆ្នាំ 2020 វេលាម៉ោង04៖40នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី1 បានជនសង្ស័ចំនួន02នាក់ នៅចំណុចមុខផ្ទះលេខ 60 ផ្លូវ199 ក្រុម40 ភូមិ5 សង្កាត់ទួលស្វាយព្រៃ1 ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ ។ ជនសង្ស័យឃាត់ខ្លួនបានចំនួន02នាក់៖ ទី1- ឈ្មោះ ងិន ចាន់ពិសិដ្ឋ ភេទ ប្រុស អាយុ 16 ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅ

    February 17, 2020