Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្ត Mercedez Benz CLS550 ស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីរូបស្រស់វ័យក្មេង ២នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូ Zoomer X មួយគ្រឿងរបស់ស្ត្រីម្នាក់ ទើបចេញពីធ្វើការក្នុងផ្សារទំនើបអ៉ីអនទី១ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ចូលទៅក្លឹបកម្សាន្តមួយកន្លែង ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋឃើញ រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចឃាត់បានមកវិញ តែចុងក្រោយរថយន្តបង្ក នៅតែគេចវេះបាត់ មិនទទួលខុសត្រូវដដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវសបិទ កែងផ្លូវថ្មី (ក្រោយស្ថានទូតរុស្ស៊ី )

    February 18, 2020
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវវីដេអូមួយបង្ហាញសកម្មភាពដែលកង់បីឥណ្ឌា ជិះមិនប្រយ័ត្នបានងាកមកកៀររថយន្តLexus 570 របស់តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ នៅផ្នែកខាងស្ដាំ បណ្ដាលធ្វើឲ្យឆ្កូត ដោយហេតុការណ៍ នេះបានកើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឬទ្ធី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោក សុគន្ធ ថេរ៉ាយុ បានសរសេររៀបរាប់ថា៖ “ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចជាមួយអ្នកបេីកតុកៗអស់ហ្នឹងទេ​ អាងអីលេីកដៃសំពះសុំទោស​ ឡានខ្ញុំពីរបីគ្រឿងហេីយលោកបងតុកៗកៅឆាយរហូត​ ឆ្ងល់បេីកបរគ្មានយកគ្រាប់ភ្នែកមេីលឆ្វេង​ ស្តាំ​ មេីលក្រោយខ្លះទេហី​ ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហេីយអោយអ្នកឯងបេីកប៉ះហេីយចេះតែលេីកដៃសំពះសុំទោសនោះទេ​”៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់ និស្សិត គរុនិស្សិត និងគរុសិស្ស បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបចំនួន ១,៩៧៧នាក់ មាននារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ នៅក្នុងឱកាសនោះផងដែរ ទាក់ទងនឹងជម្ងឺកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សម្តេចតេជោ បានបញ្ជាក់ក្នុងន័យលេងសើចថា “ស្រុកខ្មែរអត់ទាន់កើតមានជំងឺ (កូរ៉ូណា) មួយទេ ប្រហែលដល់ថ្ងៃទី៣១

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ បុរសនារី៣នាក់ ទើបចេញពីក្លឹប បើករថយន្ត កាម៉ារី បាឡែន មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ខណៈអ្នកបើកបររវល់ឱនរើសឆ្នាំង សាកទូរស័ព្ទ ក៏ជ្រុលទៅបុក បង្គោលខ្សែកាបអុបទិក បាក់អស់មួយដើម និងរុញផ្ទប់កង់បីឥណ្ឌាមួយគ្រឿងទៀត ចតលើចិញ្ចើមផ្លូវ រងការខូចខាត តែសំណាងល្អ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែរងការខូចខាត រថយន្ត និងកង់បី រួមទាំងបង្គោលភ្លើងប៉ុណ្ណោះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៤:១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចស្តុប វត្តលង្កា លើផ្លូវព្រះសីហនុ កែងផ្លូវបាស្ទ័រ(ផ្លូវ៥១) ក្នុងសង្កាត់ចតុមុខ

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ បុរសចំណាស់អាយុជិត៨០ឆ្នាំហើយ ដែលតែងតែប្រកបរបរធាក់ស៊ីក្លូផង រើសអេតចាយ ចិញ្ចឹមជីវិតប្រចាំថ្ងៃផង បានទទួលមរណៈភាពហើយ ខណៈពេលគាត់កំពុងធាក់ស៊ីក្លូ ដឹកសំបកកំប៉ុង និងដឹកស្ត្រីម្នាក់ធ្វើដំណើរឆ្លងផ្លូវ ស្រាប់តែត្រូវបានរថយន្ត(មិនចាំម៉ាក) បើកលឿនស្លេវទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីដែលជិះខាងមុខ ខ្ទាតដួលរបួសរលាត់ដៃរលាត់ជើង ចំណែកស៊ីក្លូខ្ទាតក្រឡាប់រាយប៉ាយ កំប៉ុងអេតចាយពេញផ្លូវ រីឯរថយន្តបើកអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ រហូតខ្ទាតចេញពីក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័មហើយបើករត់បាត់ស្រមោល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមសម្ដីស្ត្រីរងគ្រោះជាអ្នកជិះស៊ីក្លូរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបនាងបានដើរតាមផ្លូវ

    February 18, 2020
  • ព័ត៌មានជាតិ

    នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការពង្រឹងការតាមដាន និងវិធានការឆ្លើយតបទៅនឹងករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។ ក្រសួងសុខាភិបាលកម្ពុជា ទទួលបានព័ត៌មាន ពីក្រសួងសុខាភិបាលម៉ាឡេស៊ី ថាមានករណីវីរុសកូរ៉ូណាថ្មី (COVID-19) ត្រូវបានរកឃើញលើអ្នកទេសចរម្នាក់ជានជាតិអាមេរិចកាំង អាយុ៨៣ឆ្នាំ ដែលបានធ្វើដំណើរតាមនាវា វេស្ទើដាម នៅថ្ងៃទី១៥​ ខែកុម្ភៈ ឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងស្ថិតនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ បន្ទាប់ពីបានទទួលព័ត៌មាននេះរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រជុំបន្ទាន់មួយដោយក្រុមការងារបានឯកភាពលើវិធានការណ៍សុខភាពសាធារណៈដូចខាងក្រោម៖ -ធ្វើការពិនិត្យសុខភាពអ្នកដំណើរលើនាវាខ្នាតធំវេស្ទើដាមទាំងអស់នៅភ្នំពេញ និងនៅក្រុងព្រះសីហនុដើម្បីពិនិត្យរកមើលមេរោគសញ្ញាណាមួយដែលកើតឡើង។ -រាល់បុគ្គលដែលធ្វើដំណើរលើនាវាវេស្ទើដាម ត្រូវបន្តតាមដានសុខភាពរបស់ខ្លួនឲ្យបានហ្មត់ចត់។ បុគ្គលដែលមានរោគសញ្ញាដូចជា ក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ត្រូវផ្តល់ព័ត៌មានទៅកាន់អាជ្ញាធរសុខាភិបាលក្នុងស្រុក និងប្រាប់ពីប្រវត្តិធ្វើដំណើរ។

    February 18, 2020
  • សុខភាព

    អ្នកជំនាញវេជ្ជសាស្រ្តចិនបានបញ្ជាក់នៅ​ថ្ងៃនេះថា​ថ្នាំ​ប្រឆាំងជំងឺគ្រុនចាញ់ម្យ៉ាងមានប្រ​សិទ្ធិភាព​លើការព្យាបាលជំងឺដែល​បង្កដោយ​វីរុសកូរ៉ូណាថ្មី ឬCOVID-19។ នេះបើតា​មការផ្សាយ​របស់សារព័ត៌មានចិន Xinhua នាល្ងាចនេះ។ ប្រភពខាងលើបន្តថា​លទ្ធផលនៃការធ្វើតេស្ត ព្យាបាលទៅលើមនុស្ស (Clinical trial) ចំពោះថ្នាំព្យាបាលជំងឺគ្រុន ចាញ់ គឺថ្នាំ Chloroquin Phosphate ពិតជា​មាន​ប្រសិទ្ធភាពព្យាបាល ជំងឺដែលបង្ក ដោយ វីរុស កូរ៉ូណា ថ្មី (COVID-19) ពិត ប្រាកដមែន។ លោក Sun Yanrong អនុប្រធាននៃ មជ្ឈមណ្ឌលជាតិ អភិវឌ្ឍន៍បច្ចេកទេស ជីវសាស្ត្រ របស់ប្រទេសចិន បានស្នើឲ្យពង្រីកការធ្វើតេស្តព្យាបាលលើមនុស្ស (Clinical trial)

    February 18, 2020
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ ៖ យោងតាមព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង សហការជាមួយនាយកដ្ឋាន ប្រឆាំង ផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យទីតាំងលក់ផលិតផលគ្រឿងក្រអូបរបស់ក្រុមហ៊ុន តាំង ហុង ដែលសង្ស័យលក់ផលិតផលគ្រឿងក្រអូបក្លែងក្លាយ។ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឲ្យដឹងថា នៅវេលាម៉ោង១១:១០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង បានសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់ផលិតផលគ្រឿងក្រអូបមួយកន្លែង របស់ក្រុមហ៊ុន តាំង ហុង នៅចំណុចផ្ទះលេខ២១c ផ្លូវលេខ៣១៨ ក្រុម១៧ ភូមិ២ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌបឹងកេងកង រាជ ធានី

    February 18, 2020
  • ព័ត៌មានជាតិ

    មុននេះបន្តិចឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ បានបង្ហោះនៅលើហ្វេសបុកផ្លូវការរបស់ឯកឧត្តមពីគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដោយឯកឧត្តមបានរៀបរាប់ថា៖ សេចក្តីប្រកាសព័ត៏មានអំពីគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ​ចំនួន​ ២៤៥៧ខ្នង​ នៅស្រុកស្អាង​ ខេត្តកណ្តាល​ ចម្ងាយ​ប្រមាណ​ ៨គម​ ពីទីក្រុងតាខ្មៅ។ សូមប្រិយមិត្តអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

    February 17, 2020
  • ព័ត៌មានជាតិ

    ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ គួរបញ្ជាក់ថា ករណីបាញ់​គូរ​ដណ្តឹង​របស់ខ្លួនស្លាប់ កើតឡើង​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​នេះកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​បុរី​រំចេក​អូ​ឌឹ​ម តាម​បណ្ដោយ​ផ្លូវលំ BT សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ។ ករណីមួយទៀតគឺខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញា​អមសាលាដំបូង​រាជធានី​ភ្នំពេញ​

    February 17, 2020